Home ព័ត៌មានអន្តរជាតិ សិង្ហបុរីស្នើឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវក្នុងករណីអតិថិជនចាញ់បោកវេរប្រាក់តាមអនឡាញ

សិង្ហបុរីស្នើឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវក្នុងករណីអតិថិជនចាញ់បោកវេរប្រាក់តាមអនឡាញ

47
0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានសិង្ហបុរី The Strait Times រាយការណ៍ថា ប្រទេសសិង្ហបុរីបានស្នើឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវ បើអតិថិជនណាម្នាក់ត្រូវគេបោកប្រាស់តាមអ៊ីនធើរណេត ដូចជា ៖ ការផ្ទេរប្រាក់ចេញពីធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgg5n-H7W1GcsO2fvP4p2WWYdIyGXHYA33GClvj-dOZp3eJoQLeQNORRA08XdoeHJvk800iheTMsxKHicxJozdb0LptOH1Q7iBjFshv0xuHrE2pwkubrNX_LMMmOGbeMa5-ek1OyF77csJmW4aFCwEfDpLx4J5_tYabrguc6oUlPx_0YzEgi_S2Pg7irw/s1240/image_2024-12-18_13-12-31.png

ប្រទេសជាច្រើនកំពុងមានបញ្ហាការបោកប្រាស់តាមអ៊ីនធើរណេត ហើយអាជ្ញាធរពិបាកទាមទារប្រាក់ពីជនឆបោកមកវិញ ពីព្រោះពេលជនរងគ្រោះផ្ទេរប្រាក់ចេញពីធនាគាររបស់ខ្លួន គឺជនឆបោកបានផ្ទេរប្រាក់នេះទៅឱ្យបក្ខពួកជាច្រើនទៀត ។ ហេតុនេះ ជនរងគ្រោះចង់ឱ្យរដ្ឋាភិបាលចាត់វិធានការការពារការបោកប្រាស់តាមអ៊ីនធើរណេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6OjKpb55nK01kcjzF3zfZWehBIqw8MO2C0H5Dc4Y-cpL_PzYJ-FKxtD-DcMq08PVAR2W_Ly79YWkROWY4kvzE7MPaKQVhLFekm3uPlvy4-lZLuphhEQry5GZeJpo-gF7yh9f-wOGpzGU4CuBQixhpOF3NNOzXfGX40wj09wGGm2vGaLop33sYX8S4QZR5/s980/image_2024-12-18_13-12-32%20(2).png

ចាប់ពីថ្ងៃទី១៦ ខែធ្នូ កន្លងមក ប្រទេសសិង្ហបុរីបានកំណត់គោលការណ៍ដើម្បីការពារពលរដ្ឋកុំឱ្យចាញ់បោកតាមអ៊ីនធើរណេត គឺកំណត់ឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវ ។ ស្ថាប័នហិរញ្ញវត្ថុសិង្ហបុរីបានកំណត់គោលការណ៍ថ្មីសម្រាប់ការទទួលខុសត្រូវរួមគ្នា គឺធនាគារត្រូវជូនដំណឹងទៅអតិថិជនភ្លាមៗ ករណីមានការផ្លាស់ប្តូរទិន្នន័យផ្ទាល់ខ្លួន និងការ Sign In ក្នុងឧបករណ៍អេឡិចត្រូនិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSMsqD6-dqXBMlW3X5dk9yw0ibuus3DCTx6oMMwxYCdr2V9VSJbd0pp1nwe1Kv79ejR60yFW-qYz7bIU4JBw_yfBRXrPK8_6O-mexpxSG0roz8sgFT9uabli8mcEPkY_0MOq4e_0E0DeKF_3Bue6aHPGR-Hl_hyphenhyphen84-rFZb0G9oFDI1O7TZdcACJuQct8hB/s2100/image_2024-12-18_13-12-32%20(3).png
បើធនាគារសង្កេតឃើញថា អតិថិជនបានផ្ទេរប្រាក់ពាក់កណ្តាល ឬផ្ទេរប្រាក់ទាំងអស់ចេញពីធនាគារក្នុងរយៈពេលខ្លី គឺធនាគារត្រូវតែទំនាក់ទំនងទៅអតិថិជន ឬផ្ញើសារដាស់តឿន បន្ទាប់មក ធនាគារត្រូវបញ្ឈប់ប្រតិបត្តិការសាច់ប្រាក់រយៈពេល២៤ម៉ោង ។ ក្រៅពីនេះ ក្រុមហ៊ុនទូរស័ព្ទត្រូវផ្តល់ប្រាក់សំណងទៅឱ្យជនរងគ្រោះ ដែលបានចាញ់បោកជនខិលខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-NC9jPDlIFu5bgYnv4ZJnFXzOJOXeM_JjubSrH21VF9OiSQsfc67eKV4ounJQTUq-zk-V6UUJoiDmVuiECZtJGZ2rC_7qvFeYG5Nli4rQw2WUYJib3UfSC-9OgNC4wE09zE-Cs5Y9FQ8Swn8xuQZNV1rKfD0BbDBQaJb7muYWi5fqoctSfvtueTyxSbTU/s830/image_2024-12-18_13-12-32.png

គោលការណ៍នេះមានគោលបំណងជួយសម្រួលដល់ជនរងគ្រោះដែលចង់ទាមទារប្រាក់ពីជនខិលខូចមកវិញ ពីព្រោះបច្ចុប្បន្ន អតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯង និងបង្ហាញឯកសារភស្តុតាង ។ រយៈពេល៦ខែដំបូងក្នុងឆ្នាំ២០២៤ ពលរដ្ឋសិង្ហបុរីជាច្រើននាក់បានចាញ់បោកតាមអ៊ីនធើរណេត ដូចជា ៖ ការស្វែងរកការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjnLLgASzAOObMwUMN7IA5eER6BOOu59ToU5YmukIhtZ04QRrzSfwlLfJWLlR6CdI3P0NAws1orKSRV7BOyr_Qvs1M0ibdMn5ChPrEzRJ2idRmgtXo_vpGnmhln-9ccUsQNyK8X8UFdbPaeG-Wkv7nK5GhKrc-qXABK2Q-ibXgpOoPQFtrFWjxgwQEIFxe/s860/image_2024-12-18_13-12-34.png

ក្រោយពីសិង្ហបុរីស្នើឱ្យធនាគារ និងក្រុមហ៊ុនទូរស័ព្ទរួមគ្នាទទួលខុសត្រូវ បើអតិថិជនចាញ់បោកតាមអ៊ីនធើរណេត ពលរដ្ឋប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានទាមទារឱ្យរដ្ឋាភិបាលកំណត់គោលការណ៍បែបនេះដែរ ៕