Home ព័ត៌មានអន្តរជាតិ ដល់ពេលហើយ! គ្រូពេទ្យថៃត្អូញត្អែរថាពលរដ្ឋប្រទេសជិតខាងនាំគ្នាមកព្យាបាលជំងឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋរបស់គេ

ដល់ពេលហើយ! គ្រូពេទ្យថៃត្អូញត្អែរថាពលរដ្ឋប្រទេសជិតខាងនាំគ្នាមកព្យាបាលជំងឺធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋរបស់គេ

216
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន Thairath រាយការណ៍ថា គ្រូពេទ្យបានលើកឡើងពីមន្ទីរពេទ្យថៃនៅតាមព្រំដែនទទួលព្យាបាលអ្នកជំងឺមកពីប្រទេសជិតខាង ធ្វើឱ្យប៉ះពាល់សិទ្ធិពលរដ្ឋថៃ ។ មន្ទីរពេទ្យថៃអនុវត្តតាមគោលការណ៍សិទ្ធិមនុស្ស និងចំណាយប្រាក់ព្យាបាលបែបមនុស្សធម៌ ហើយគ្រូពេទ្យបានសំណូមពរឱ្យដោះស្រាយបញ្ហានេះ ដោយការសហការជាមួយប្រទេសជិតខាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYgsPVY9S3Y3hDz0Lh7lKguPWUm086aAILcqcTBxxnipJGeju3aiGGv_MW6F9ibDlY4IILz6VkqAbRaSkunvv0SVc5t95QAuBZEaMLc3W89UBSgRHcz5Khyphenhypheng-W1cINoOVmfb2w8Q5FkaFxyN0yix9M0To7xu1UnIrTfKSEPcmFhLTroDh1p70WGjbX7mGt/s1567/image_2024-12-18_10-53-11.png
ហ្វេសប៊ុកផេកឈ្មោះ Drama-addict បានបង្ហោះសាររបស់គ្រូពេទ្យនៅមន្ទីរពេទ្យថៃតាមព្រំដែនថា ស្ត្រីមីយ៉ាន់ម៉ាបានមកសម្រាលកូនដោយវះកាត់នៅមន្ទីរពេទ្យថៃរយៈពេលយូរ ហើយត្រូវបង់ថ្លៃព្យាបាលជាច្រើនសែនបាត ។ ស្ត្រីរូបនេះមកមន្ទីរពេទ្យថៃជាមួយអ្នកបកប្រែ ហើយប្រាប់ថា ពេលសម្រាលកូនរួចហើយ នាងនឹងទទួលលិខិតបញ្ជាក់កំណើតកូនដើម្បីមកព្យាបាលនៅថៃពុំគិតថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFcQEmdleJA8Jy53MaG_JU7ZHXyX9T1R7kLh7yZclJDuwTp7o7Q-u-3JCdgLsyr9aO9rDY_mfJf8dJWpdHeSMdXrujCFIixaM2Wt-X2eKc5xTSHkLwvNwyh36UUH-BDqd2PnaK_4n57GR10sX6yKhHcEf06xApbi_IYGkksXMU-Fqn0xOiqWmGzrF-371c/s780/image_2024-12-18_10-53-12.png

គ្រូពេទ្យបន្តថា អ្នកជំងឺបរទេសដឹងច្បាស់បែបនេះ តើប្រទេសថៃនឹងទទួលបន្ទុកបានយូរប៉ុនណា? ថៃមិនត្រឹមតែចំណាយថ្លៃព្យាបាលអ្នកជំងឺបរទេសប៉ុណ្ណោះទេ ប៉ុន្តែគ្រូពេទ្យថៃនឹងទទួលបន្ទុកការងារច្រើនជាងមុន ។ ពលរដ្ឋថៃទទួលសេវាព្យាបាលនៅមន្ទីរពេទ្យយឺតយ៉ាវ ដោយសារមន្ទីរពេទ្យត្រូវព្យាបាលអ្នកជំងឺបរទេសយ៉ាងច្រើន ហើយទម្រាំបានពិនិត្យជំងឺ ពលរដ្ឋថៃត្រូវរង់ចាំលេខរៀង ។ បច្ចុប្បន្ន អ្នកជំងឺបរទេសដង្ហែគ្នាមកព្យាបាលនៅថៃ ដោយសារពួកគេដឹងថា ថៃគាំទ្រ ។ មិនយូរទេ ប្រព័ន្ធសុខាភិបាលថៃនឹងដួលរលំ បើរដ្ឋាភិបាល ឬក្រសួងពុំចាត់វិធានការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLSfChC3rIlH8UymG9Nm3T3lnbE56oleYwhaXBLfBMJun7ToJx28LKzWddPwCsEhQagAIz-wFH-GFTg8ABv1UiGwTbXLEcDDT7YA79C230qoVD98bm6ixmVwbNW5gzdUFkg5THQCA94_G4kPGn5es6lHOqNUJnf9eF6W8125VICgqdrz1WQi-mRUN3a_Kd/s2578/image_2024-12-18_10-53-13%20(2).png

ក្រោយគ្រូពេទ្យលើកឡើងពីកំណើនអ្នកជំងឺបរទេសនៅមន្ទីរពេទ្យព្រំដែន ជំនួយការរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ថាណាក់គ្រីត ជីតប៉ារីរ៉ាត់ និយាយថា ជនបរទេសគ្មានសិទ្ធិព្យាបាលពុំគិតថ្លៃនៅមន្ទីរពេទ្យថៃទេ លើកលែងតែពួកគេធ្វើការស្របច្បាប់នៅថៃ ។ ពលរដ្ឋប្រទេសជិតខាងចូលមកថៃខុសច្បាប់ ដូចជា នៅស្រុកមេស៊ត ខេត្តតាក គឺមន្ទីរពេទ្យថៃបានព្យាបាលបែបមនុស្សធម៌ និងគោរពគោលការណ៍សិទ្ធិមនុស្ស ដោយពុំទាមទារថ្លៃព្យាបាល ។ ប៉ុន្តែអ្នកជំងឺទាំងនេះអាចព្យាបាលបានតែ១៤ថ្ងៃ ត្រូវត្រឡប់ទៅប្រទេសខ្លួនវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzuUz4vBVJjiQH_E7BUbAcm-nxhsviZR_pxLaBi5Kz9W95EUzynK4TXPCX8XNfkkF7orJ9zUpJ5cdubalH0z68msj9vA3lwMhrPZvW7XeaNMpvMXYUrvqJxcQmSXedNwg65zP9o5u7sFQ7e7WcyZpfxNCwkRPjMPN5ItV9iRURsj5MsqWYClHjuhRsko1p/s1024/image_2024-12-18_10-53-13.png

ករណីអ្នកជំងឺក្រីក្រ គឺគ្រូពេទ្យថៃពិបាកបណ្តេញពួកគេឱ្យត្រឡប់ទៅប្រទេសវិញដោយពុំព្យាបាល ប៉ុន្តែវាក៏ក្លាយជាបន្ទុករបស់ថៃដូចគ្នា ដែលរដ្ឋាភិបាលត្រូវតែពិភាក្សាបញ្ហានេះជាមួយប្រទេសជិតខាង ពីព្រោះថវិកាឧបត្ថម្ភមន្ទីរពេទ្យបានពីការបង់ពន្ធរបស់ពលរដ្ឋថៃ ។ ប៉ុន្តែដោយសារការប្រកាន់យកគោលការណ៍សិទ្ធិមនុស្ស ទើបថៃជួយសង្គ្រោះអ្នកជំងឺក្រីក្រ ឬស្ត្រីឈឺពោះសម្រាលកូន បើគ្រូពេទ្យបដិសេធពុំព្យាបាលនឹងប៉ះពាល់ក្រមសីលធម៌ ៕