ប្រទេសស្កុតឡែន៖ ក្នុងចំណោមស៊ុតមាន់រាប់ពាន់លានគ្រាប់ មានស៊ុតមាន់តែមួយប៉ុណ្ណោះត្រូវបានគេយកមកលក់ក្នុងតម្លៃរហូតដល់ ២៥៣ ដុល្លារអាមេរិក តើស៊ុតមាន់មួយគ្រាប់នេះមានលក្ខណៈពិសេសយ៉ាងណាទៅ ទើបតម្លៃរបស់វាខ្ពស់យ៉ាងនេះ។.png)
យើងដឹងហើយថាស៊ុតមាន់គឺជាអាហារសុខភាពដែលមានតម្លៃថោ.កសមរម្យ ហើយត្រូវបានគេដាក់លក់ពាសពេញទីផ្សារ ជាទូទៅគេមិនដែលទិញស៊ុតមាន់មួយគ្រាប់នោះទេ ភាគច្រើនគឺគេទិញម្តង ៥ ទៅ ១០ គ្រាប់ដោយសារតម្លៃថោ.ក អាចប្រើប្រាស់បានច្រើនមុខ។.png)
ទោះជាយ៉ាងណាយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស BBC ស៊ុតមាន់មួយគ្រាប់នេះស្រាប់តែត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ២០០ ផោន ឬស្មើនឹង ២៥៣ ដុល្លារឯណោះ។ មិនត្រឹមតែលក់បានថ្លៃប៉ុណ្ណោះទេ ស៊ុតមាន់មួយគ្រាប់នេះថែមទាំងត្រូវបានដាក់លក់ក្នុងទម្រង់ជាការដេញថ្លៃ ដោយមនុស្សជាច្រើនព្យាយាមដេញថ្លៃទិញវាទៀតផង។ បើយោងតាម BBC មូលហេតុដែលស៊ុតមាន់មួយគ្រាប់នេះមានតម្លៃថ្លៃ គឺដោយសាររូបរាងរបស់វាខុសប្លែកពីគេ ពោលគឺមូលដូចបាល់តែម្តង ខណៈរូបរាងពិសេសនេះបានកើតឡើងតាមធម្មជាតិដោយពុំមានការកែច្នៃអ្វីឡើយ។

ប្រភពខាងលើបានបន្តថា តាមពិតទៅស៊ុតមាន់មួយគ្រាប់នេះគឺគ្រាន់តែជាស៊ុតមាន់ធម្មតាប៉ុណ្ណោះ ដោយសាររូបរាងចម្លែករបស់វា ទើបគេយកមកលក់ក្នុងតម្លៃខ្ពស់តែម្តង។ ស៊ុតមាន់ចម្លែកនេះ ត្រូវបានគេរកឃើញនៅផ្សារទំនើបក្នុងប្រទេសស្កុតឡែនដោយអ្នកស្រី Roz Rapp ទិញវាមួយប្រអប់មានចំនួន ១៥ គ្រាប់ជាមួយតម្លៃ ២.៤០ ដុល្លារ ក្នុងគោលបំណងទុកញ៉ាំជាធម្មតា។ ប៉ុន្តែក្នុងចំណោម ១៥ គ្រាប់អ្នកស្រីក៏ប្រទះឃើញស៊ុតមាន់មួយគ្រាប់ខុសគេ ហើយក៏មានគំនិតដាក់លក់ដោយការដេញថ្លៃតែម្តង។
.png)
ទោះជាយ៉ាងណាប្រាក់ចំនួន ២៥៣ ដុល្លារអាមេរិកនេះត្រូវបានអ្នកស្រី Roz Rapp ដែលជាម្ចាស់ស៊ុតនេះ បរិច្ចាគវាទៅឱ្យមូលនិធិ Iuventas ដែលជាអង្គការសប្បុរសធម៌ ផ្តល់ការណែនាំ ការបង្វឹកជីវិត និងជំនួយសុខភាពផ្លូវចិត្តដល់យុវជននៅទូទាំង Oxfordshire៕










