ទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវមានមនុស្សរស់នៅប្រមាណ ១០០,០០០ នាក់ លើផ្ទៃដីតិចជាង ៦ គីឡូម៉ែត្រក្រឡា គឺជាដែនដីកោះដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតមួយក្នុងពិភពលោក។
.png)
Malé គឺជារដ្ឋប្រជុំកោះមួយនៅអាស៊ីខាងត្បូង ដែលស្ថិតក្នុងមហាសមុទ្រឥណ្ឌា នៃសាធារណរដ្ឋម៉ាឌីវ។ ប្រទេសនេះប្រជុំដោយកោះផ្កាថ្មតូចៗ និងឆ្នេរខ្សាច់ចំនួន ១,២០០ ជាប់ព្រំដែនប្រទេសស្រីលង្កា និងឥណ្ឌាគឺជាប្រទេសតូចជាងគេនៅអាស៊ី លាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េ ជាមួយនឹងផ្ទៃដីសរុប ២៩៨ គីឡូម៉ែត្រការ៉េ។
ខណៈទីក្រុងកោះម៉ាឡេមានផ្ទៃដីតិចជាង ៦ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែមានមនុស្សរស់នៅប្រមាណ ១០០,០០០ នាក់ប្រហែល ៣០% នៃចំនួនប្រជាជនសរុបក្នុងប្រទេសនេះ។ ដូច្នេះទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវ ត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានផ្ទៃដីតូចតែមានមនុស្សរស់នៅច្រើនជាងគេបំផុតមួយក្នុងពិភពលោក។.png)
ប្រទេសទាំងមូលនេះមានមនុស្សរស់នៅចម្រុះដូចជា ជនជាតិដើមម៉ាល់ឌីវ ឥណ្ឌា ស្រីលង្កា អឺរ៉ុប អារ៉ាប់ ឥណ្ឌូណេស៊ីជាដើម ដោយប្រើភាសា ឌីវី ឬម៉ាល់ឌីវៀនជាភាសាផ្លូវការ។ ក្រៅពីភាសានេះ ក៏មានភាសាអារ៉ាប់ ហិណ្ឌូ និងភាសាអង់គ្លេសក៏ត្រូវបាននិយាយផងដែរ ចំពោះសាសនាវិញប្រទេសដីកោះមួយនេះ គឺយកសាសនាឥស្លាម គឺជាសាសនារបស់រដ្ឋ ។
ទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវ គឺជាកោះអភិជនដ៏ស្រស់ស្អាតជាងគេនៅលើភពផែនដី ប្រជុំទៅដោយកោះផ្កាថ្មតូចៗជាច្រើន ហើយក៏មានរីសតផ្សេងៗជាច្រើននៅជាប់មាត់សមុទ្រ ដែលសុទ្ធតែមានភាពស្រស់ស្អាត និងទាក់ទាញបំផុតផងដែរ។
ទោះជាយ៉ាងណាប្រសិនបើភ្ញៀវទេសចរចង់ទៅកម្សាន្តនៅទីនោះ គឺត្រូវចំណាយលុយច្រើនបន្តិច ព្រោះគ្រប់កន្លែងនៅទីនោះ គឺសុទ្ធតែប្រណីតៗ និងថ្លៃៗ ដូច្នេះតម្លៃស្នាក់នៅក្នុងទីក្រុងម៉ាឡេនៃសាធារណរដ្ឋម៉ាឌីវគឺខ្ពស់ខ្លាំងណាស់ សក្តិសមសម្រាប់ក្រុមអភិជនប៉ុណ្ណោះ៕










