ដ្បិតថាមានស្នាមសាក់លើដងខ្លួនច្រើនដែលអ្នកមួយចំនួនសម្លឹងទៅផ្លូវមិនសូវល្អប៉ុន្តែ ណាម ដែលជាអតីតគូស្នេហ៍តារារ៉េបជួរមុខត្រូវបានហ្វេនៗជាច្រើនថានាងជាមនុស្សសុភាពទាំងការលេងនៅលើទិកតុកចំណែកឯការស្លៀកពាក់វិញមិនបង្ហាញពីភាពស៊ិចស៊ីជ្រុលបង្អួតនៅលើបណ្តាញសង្គមឡើយ។
កាលពីកន្លងមកនេះអ្នកលេងបណ្តញសង្គមជាច្រើនបានសរសើរពីភាពស្ងប់ស្ងាត់របស់ ណាម ទោះបីជាមានរឿងអ្វីផ្ទុះកក្រើកយ៉ាងណាក៏មិនទាញយកធ្វើជាប្រធានបទដើម្បីទាញប្រយោជន៍ពីប្រជាប្រិយភាពឡើយជាពិសេសប្រធានបទពីអតីតគូស្នេហ៍។ ទស្សនិកជនថានាង ស្ងៀមស្ងាត់ ស្អាត ថ្លៃថ្នូរ ពូកែគ្រប់យ៉ាង មិនចេះឈ្លោះ ទោះបរាជ័យរឿងស្នេហា តែមិនដែលរំលឹកមិននិយាយប៉ះពាល់គេ មិនតោងគេយកមកធ្វើជាប្រធានបទ។
ថ្មីៗនេះអ្នកមួយចំនួនក៏បានរម្លឹកពីឈ្មោះ ណាម នៅលើបណ្តាញសង្គមដោយសារតែពួកគេឃើញថានាងធ្វើខ្លួនបែបធម្មតា ទោះលេងកម្សាន្តនៅលើទិកតុកក៏លេងបែបកម្សាន្តល្មមៗមិនហួសហេតុនោះទេ។ ចំណុចមួយទៀតរបស់ ណាម ដែលត្រូវអ្នកគាំទ្ររម្លឹកគឺនាងមិនបញ្ចេញភាពស៊ិចស៊ីជ្រុលលេចលើលេចក្រោមចែកចាយនៅលើបណ្តាញសង្គមឡើយគឺនាងបញ្ចេញរូបភាពដែលអាចទទួលយកបាន។

មិនសូវបង្ហាញមុខញឹកញាប់នៅលើបណ្តាញសង្គមក្តី ប៉ុន្តែទស្សនិកជនបានសរសើរថានាងមានសក់ស្រស់ស្អាត ចំណែកអ្នកគាំទ្រក៏ពេញចិត្តសំឡេងរបស់ ណាម ដូចគ្នាព្រោះតែនាងអាចច្រៀងបានពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ៕










