Home Blog Page 776

Google Pixel 9 Pro ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤

0

នៅឆ្នាំ ២០២៤ នេះ iPhone ឬ Samsung មិនមែនជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ Techradar ដែលជាគេហទំព័របច្ចេកវិទ្យាល្បីល្បាញមួយបានឱ្យដឹងថា Google Pixel 9 Pro គឺជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤ ដោយបញ្ជាក់ពីជំហរឈានមុខគេដោយសារតុល្យភាពដ៏ល្អឥតខ្ចោះរវាងការរចនា ដំណើរការ និងបទពិសោធន៍អ្នកប្រើប្រាស់។ ចំនុចលេចធ្លោដំបូងនៃ Pixel 9 Pro គឺទំហំរបស់វា ជាមួយអេក្រង់ទំហំ ៦.៣ អ៊ីងតូចខ្លឹម ងាយស្រួលក្នុងការកាន់ដោយប្រើប្រាស់តែដៃម្ខាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8fqG3TGG1MXKGU2MkPiFDJ2o8oZ5N6x0TBuAr_GF8Q9IXzS9dOtSW5GYxrYgX-wBauqlS7L_yL77VuhaGe4eOvOg8IqqEWIUkVrHBVeNuSZKknPQIBbAr47Co3shzIJYGUIdp2Czp6pNXSteo0An0NB2UCPkHiWRBCWnPoGqFvHVCWZQSZJ0PP2nkhyphenhyphenZj/s1200/image_2024-12-21_10-51-47%20(3).png

លើសពីនេះឧបករណ៍ត្រូវបានបំពាក់ដោយបន្ទះឈីប Tensor G4 ចុងក្រោយបំផុត, RAM 16GB និងអង្គចងចាំខាងក្នុង 128GB ។ ដំណើរការជាក់ស្តែងនៃឧបករណ៍គឺរលូនខ្លាំងណាស់ ដោយដោះស្រាយរាល់កិច្ចការទាំងអស់ពីមូលដ្ឋានរហូតដល់កម្រិតខ្ពស់ អាចផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យបំផុត។ បើនិយាយពីកាមេរ៉ាវិញ Pixel 9 Pro បំពាក់ដោយប្រព័ន្ធកាមេរ៉ាឈានមុខគេរបស់ Google រួមទាំងកាមេរ៉ា ultra-wide-angle 48MP, កាមេរ៉ាមេ 50MP និងកាមេរ៉ា telephoto 48MP ជាមួយនឹង 5x optical zoom ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg9W8-bZ2m2DCKov0IuzT7UxAULbmpmTniGpegsTmlxTGEBRNTpGUjbbio401QTtYSsldQphlpDef95D2E-_pxWuR4XffS1S03zJ4JYh65PdaVEhXI2QtzdqPoA0mnBFe8-pEjv76P01moC4GgYMe7uzsIdw92x-Ozs7vcv2UdKLrC9mXQg9VPtpIqpr6Y/s640/image_2024-12-21_10-51-48.png

សមត្ថភាពពង្រីក 5x នេះគឺអស្ចារ្យជាងគូប្រជែងដែលមានទំហំដូចគ្នា ដែលជាធម្មតាឈប់ត្រឹម 3x ប៉ុណ្ណោះ។ គុណភាពនៃរូបថតដែលថតចេញពី Pixel 9 Pro គឺគួរឱ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងព័ត៌មានលម្អិតច្បាស់គ្រប់ស្ថានភាព រួមទាំងពន្លឺតិច និងចលនាលឿនផងដែរ។ ចំណុចលេចធ្លោមួយទៀតរបស់ឧបករណ៍គឺមុខងារ AI កម្រិតខ្ពស់ ជាពិសេសជំនួយការនិម្មិត Gemini ។ Gemini Live ផ្តល់នូវបទពិសោធន៍សន្ទនាថ្មីទាំងស្រុង ដែលអនុញ្ញាតឱ្យអ្នកជជែកជាមួយជំនួយការ Gemini កម្រិតខ្ពស់បំផុតរបស់ Google ដោយសំឡេង និងទទួលបានមតិកែលម្អដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_oGTXaWNFGneU9zGq_EHb7tMBwYWVyTN4ZgUU2YnlgU7j3QOZbZWf_V4aMFaf91TGInk5ffF8FPG7YKvOLkxHF9PSssrQof-Y6n9g9Wf0zDySj0dI-WXYS-nDx06nQsL9IbCrFr6oH9uYlzmuLwSvIWaNkYtq35fn8xJYDn6FftRyv1M1NQtpYYPTU1l/s1200/image_2024-12-21_10-51-47%20(2).png

Gemini Live គឺឆ្លាតវៃគ្រប់គ្រាន់ក្នុងការចងចាំប្រធានបទ និងលំហូរនៃការសន្ទនា ផ្តល់ព័ត៌មានមានប្រយោជន៍ និងសួរសំណួរដើម្បីណែនាំការសន្ទនា។ គួរបញ្ជាក់ដែរថា ស្មាតហ្វូន Google Pixel 9 Pro មានតម្លៃ ៩៩៩ ដុល្លារអាមេរិក មានលក់តែក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសអាស៊ីមួយចំនួនប៉ុណ្ណោះ ដោយផ្តល់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទំហំ ដំណើរការដ៏មានឥទ្ធិពល កាមេរ៉ាកំពូល និងបទពិសោធន៍ AI កម្រិតខ្ពស់។ ដូច្នេះដោយសារលក្ខណៈពិសេសទាំងនេះហើយ ទើប Google Pixel 9 Pro ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤៕

ព្រឺសម្បុរ! កូនស្រីម្ចាស់វង់ល្ខោនភីសុគន្ធី ទម្លាយអព្ភូតហេតុចម្លែកៗតែងកើត ក្រោយសម្តែងល្ខោនរួច

0

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបនិងស្គាល់យ៉ាងច្បាស់ ល្ខោនបាសាក់វង់ភីសុគន្ធី ជាវង់ល្ខោនដ៏មានប្រជាប្រិយភាពមួយនៃប្រទេសកម្ពុជា។ សាច់រឿងល្ខោននីមួយៗ ក៏ដូចជាទេពកោសល្យរបស់តួសម្តែង នឹងនាំឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ រហូតដល់ភ្លឺ ក៏ចង់ត្រឡប់ទៅគេហដ្ឋានវិញដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIEP_sFZ8Cg8IXxbZruSdr3YlPdkshbdKMyPmFCfSjBsvs-HfIixVD4sZvuPYSEXBfdSQY9ivIAlz7VA7LklYjPBZ9x_rqTZepFGURm_45Dvl_weEV6y1M9qQ6CAI2Qcxy3oM9OIqO_hjf_JTGI5VC0NS9blhH_uR83caRTu8sp8FwFQc5RRHSjUttoQcM/s2048/IMG_9990.JPG

ថ្មីៗនេះ យោងតាមការដាក់បង្ហោះរបស់អ្នកនាងផន សុផារី ដែលជាអតីតតារាកំប្លែង ជាតួសម្តែងល្ខោន និងជាកូនស្រីម្ចាស់វង់ល្ខោនភី សុគន្ធីផ្ទាល់ បានទម្លាយរឿងរ៉ាវអបីយជំនឿ ក៏ដូចជាអព្ភូតហេតុចម្លែកៗដែលតែងកើតមានឡើងទៅលើតួសម្តែង ក្រោយពេលបញ្ចប់ការសម្តែងល្ខោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKl5iYlOlmh_Jsn8xbQJQQkzkbuu6sHUfUDwmQw5k1ljJ3OXWMskTqFuYWvgKqSo01XzB3GUtvz81yAweQhX5FGqbiyvfsyYcNbQ4Ccb1Mh5rkJlNAH7CuBXPyH1arA9QvK-GlxbykIu855ttDlwojSTgIb02wOOFpcTCwk_v6F-M8eCH-zzqa6hbHFItk/s960/IMG_9991.JPG

អ្នកនាងផន សុផារី បានលើកឡើងថា «សាច់រឿងមួយ ក្រោមចំណងជើងថា បីសាចក្រមុំ ត្រូវបានម៉ាក់របស់នាងខ្លាចមិនហ៊ានសម្តែងជាង ៣០ ឆ្នាំមកហើយ! ដោយសារតែនៅពេលដែលសម្តែង គឺតែងតែមានអព្ភូតហេតុឬរឿងរ៉ាវចម្លែកៗកើតឡើងជាមួយនឹងក្រុមសិល្បៈ។ ក្រោយសម្តែងរឿងនេះហើយ តួអង្គសម្តែងគឺតែងតែឈឺថ្កាត់តែម្តង ចំណែកតួអង្គខ្លះទៀតក៏មានបញ្ហារកាំរកូស ក៏ដូចជាមានគ្រោះថ្នាក់នៅពេលត្រឡប់ទៅវិញ។ បើស្តាប់ទៅអាចគិតថាវាជារឿងធម្មតានិងជាភាពចៃដន្យប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលបានជួបច្បាស់ទើបដឹងថា រឿងរ៉ាវចម្លែកៗគឺពិតជាមានមែន!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_agMVj0HHJUPuqeYDvUCDrIjvIgL80BfPZmjftjiTeuybwOhKV-JCQrY6E1dvsf4pFW1UCLFY1yW6excDGcysDAX9wa10sZLzABughisLkLENtXJ4IWOLfIZc9r9v45-fpLil1EVIK8AkzbSRACbOfttEBPJT-On5ENnDDKdrmLf1XVde0jvqhOo73OlC/s2048/IMG_9988.JPG

ជាមួយនឹងនោះ អ្នកនាងក៏បានបង្ហាញពីឃ្លីបវីដេអូមួយ ដែលតួសម្តែងល្ខោនម្នាក់ បានបញ្ចេញសម្លេងសើចយ៉ាងគួរឲ្យខ្លាចនៅលើឆាក ដោយគូសបញ្ជាក់ថានេះគឺខុសពីសម្លេងដែលគាត់សម្តែងតាមធម្មតាផងដែរ៕

ក្បួនបោ.កចំនួន ៣ កក្រើកនៅវៀតណាម ឆ្នាំ ២០២៤! ម្នាក់ៗអស់ប្រាក់ពីខ្លួន សរុបមិនក្រោម ៧០០ លានដុល្លារ

0

ឆ្នាំ២០២៤ ករណីឆបោ.កក្នុងរូបភាពផ្សេងៗបាននឹងកំពុងរីករាលដាលជុំវិញពិភពលោក។ យ៉ាងណា បើក្រឡេកទៅកាន់ប្រទេសវៀតណាមវិញក៏ដូចគ្នាដែរ ដែលបានធ្វើឲ្យពលរដ្ឋខ្លួនទូទាំងប្រទេស ចា.ញ់បោ.កអស់ប្រាក់ចំនួន ៧៤៤ លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពសារព័ត៌មាន VN Express កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPLljZC6kD3d8y7VmT7MpQIsoH14GaTrcZfKniKf6No96OEJqvvzn4DNTlBw3uG_fwqqn-JfUhkIV8k0gIHR6lJJfPezjGgSYBZ8EURfdoWfadv0yiYbr4eUtp8-wShpjCcla4tEDI2O36IROmBHtSNCtbIhkqcm4Ay9d-RqIk2MsLaqVZVVbcXDYykahT/s800/image_2024-12-21_10-29-51.png
យោងតាមសមាគមសន្តិសុខអ៊ីនធើណែតវៀតណាម NCN បានធ្វើស្ទង់មតិកាលពីពេលថ្មីៗនេះ និងបានរកឃើញថា ពលរដ្ឋវៀតណាម ៥៩,០០០នាក់ បានចាញ់បោកជនខិលខូច តាមទម្រង់ឆបោក ៣ សំខាន់ៗគឺរួមមាន៖

១. ការវិនិយោគបង្កើនប្រាក់ចំណេញ៖ ប្រជាជនវៀតណាម ៧១% បានអះអាងថា ពួកគេបានលង់ខ្លួន ជឿតាមក្រុមហ៊ុនវិនិយោគមួយចំនួន ឲ្យធ្វើការបណ្តាក់ទុនទៅលើអចលនទ្រព្យឬផលិតផល ដោយសន្យាថានឹងទទួលបានប្រាក់លាភមកវិញជាប្រចាំខែ។ ប៉ុន្តែនេះគ្រាន់តែជាសន្យាខ្យល់ ប្រាក់លាភបានតែរយៈពេលប៉ុន្មានខែដំបូងប៉ុណ្ណោះ ចុងក្រោយគឺត្រូវទឹកភ្នែកគ្រប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqpCH4Ht8qOMGL_KJnugVLaho-5k4_MO_Ppjpi5h8JIl9UtR1lVJuRgrgw57ew1-skDIcoqfp-2025Pmj1l-Lnk8E0bSMGhzKXa9coi_e8VSh8h1qRgIRa0UlFgooRcyOP5qbMoo83dyRXoB9Jf3lHzz-7nxTDs6dQllLQeCkyGqp4tnXkU0FqxmKlytNK/s1173/image_2024-12-21_10-29-51%20(2).png
២. ឆបោកតាមប្រព័ន្ធអនឡាញ បន្លំជាបុគ្គលិកធនាគារឬមន្ត្រីរាជការ៖ ប្រជាជនវៀតណាម ៦២% បានរាយការណ៍ថា ជនឆបោកទាំងនោះបានក្លែងបន្លំជាមន្ត្រីមកពីនាយកដ្ឋានប៉ូលីស តុលាការ ភ្នាក់ងារពន្ធដារឬក៏បុគ្គលិកធនាគារជាដើម បោកបញ្ឆោតជនរងគ្រោះឲ្យផ្ទេរប្រាក់ទៅកាន់ពួកគេ។ ជនឆបោកបានធ្វើការហៅទូរស័ព្ទ ផ្ញើសារ និងឲ្យភ្ជាប់តំណរលីងផ្សេងៗ ហើយក៏ធ្វើការបញ្ចុះបញ្ចូលនិងបង្ខិតបង្ខំជនរងគ្រោះ ធ្វើទៅតាមពាក្យណែនាំរហូតផ្ទេរប្រាក់បានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5eJRhk8ztaF0P6ooWz8ifxe8n9B_6nF6cAvyBJjBTaigPQOAptAsUBCxoOhWC6TlcFUpnhQ3DwUHW8fSIpFmpRmjLib1O5JB6YCIKqAxmUb8uL52kwi4MR7oMHjWwQBRl14LVOc0bfRZ-4REpTpMu7zfqpqn6iOUh1pjerLeo8H6Pmrc3JusUSxuChi8K/s1500/image_2024-12-21_10-29-52%20(2).png

៣. ឆបោកថាបានឈ្នះរង្វាន់៖ ពលរដ្ឋវៀតណាម ៦០% បានអះអាងថា ពួកគេទទួលបានសារពីជនខិលខូចថា «បានឈ្នះរង្វាន់ពីក្រុមហ៊ុននិងស្ថាប័នធំៗ» តែក៏តម្រូវឲ្យបង់ថ្លៃសេវាមួយចំនួនជាមុនសិន មិននឹងទទួលបានរង្វាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0tK4twRICwn3hExfLNdI92HNpb0WqsLetLHA4gGs1Nyl9DNSBVlOuQPpfeU7IPGQJt4P1AONVRaS0fLrq188MTdr_o45HJl0b7m8yK4UYnyYvYsGxq0RYjuZuyXA8l3WzUM_lbd6bEsnbr_XIRbYFzZ7UGGgreHTYec1pyfn_Wqxt4NEv7NceeP8KgyRc/s1000/image_2024-12-21_10-29-52.png
ជាមួយគ្នានោះ អ្នកជំនាញផ្នែកបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ជនឆបោកគឺបានប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗដូចជា AI ដើម្បីបង្កើតវីដេអូក្លែងក្លាយ ការផ្ញើសារជាសំឡេង ឬ Chatbots ដើម្បីធ្វើការសន្ទនាជាមួយជនរងគ្រោះ។ ប្រព័ន្ធកុំព្យូទ័រសម័យទំនើប ភ្ជាប់បណ្តាញទូរស័ព្ទដៃស្វ័យប្រវត្តិ ខលចេញទៅកាន់មនុស្សច្រើននាក់ក្នុងពេលដំណាលគ្នាបានផងដែរ ដែលកាន់តែបង្កើនភាពងាយស្រួលដល់ជនឆបោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUep_hHrmP60WCOddr-hMp8aFftm468-RlpoE_P9I97mXLUWawJn-_p0qsuqb_nkYoH8USjHNJBZNy5SUVXdGEXPgVcRqa_8x3oOdCTarbHkQlJnJevH3omYoBQ7FyZsZa1wT_4wV1hepK2alRJN-NwmiVHIWlffhssk5Y_QXka_r_cdxgnD99-wA-LA_/s750/image_2024-12-21_10-29-53.png

ជុំវិញករណីឆបោកទាំងអស់នេះ គឺមិនមែនតែនៅក្នុងប្រទេសវៀតណាមមួយទេ នៅតាមបណ្តាប្រទេសផ្សេងៗ ជាពិសេសគឺនៅកម្ពុជាយើងក៏សម្បូរផងដែរ។ អ្នកជំនាញនៅតែមិនទាន់ដំណោះស្រាយចំពោះករណីនេះនៅឡើយទេ ហើយវានៅតែបន្តកើតមានរហូតដល់ឆ្នាំ២០២៥ ទៀត។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំជឿតាមពាក្យបំផុសបំផុល និងការបំភ័យរបស់ជនមិនស្គាល់មុខឲ្យសោះ ជាពិសេសក្នុងពិភពអ៊ីនធើណែត៕

ចាស់មែន តែចាស់តាន់! លោកយាយតួថ្លុកជើងចាស់ចំនួន ២ រូប បង្កការចាប់អារម្មណ៍ដល់មហាជន

0

ថ្មីៗនេះនៅលើបណ្តាញសង្គម មហាជនជាច្រើនហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលោកយាយ ដែលតួថ្លុកជើងចាស់ចំនួន ២ រូប ពោរពេញទៅដោយសមត្ថភាពនិងទេពកោសល្យពិសេស បើទោះបីជាវ័យរាងជ្រេក្តី ប៉ុន្តែទឹកចិត្តស្រលាញ់សិល្បៈប្រពៃណី គឺនៅតែដក់ជាប់ក្នុងដួងចិត្តរបស់ពួកគាត់ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFjICm-yGCHJK0uw1sjqIX6D6EDr47-OhHsBuEp_otz_ekrrlYtM_4LQT6tXVTX1BuGa0u8KC0Ql7fEkSsN4jLLe6AYNqBCEWCfkW-u74nkcfHloNY3f2xbKN185IfKiF4CYApnerAz7FQX0AgMKWtXcDXXXnp1S-8zYSnIb7NXL142Py6UrvEBGfeE-5d/s2048/470693984_527427466960150_7007284258715150392_n.jpg

យោងតាមការបង្ហោះរបស់គណនីមួយដែលមានឈ្មោះថា ក្រុមសិល្បៈវត្តព្រៃក្ទម្ព បង្ហាញឃ្លីបវីដេអូខ្លីមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «តួរថ្លុកជើងចាស់មានវ័យ ៧០ឆ្នាំជាង(ខាត់ ណាន ៧៧ ឆ្នាំ លោកយាយ អ៊ាង ៦៤ឆ្នាំ) ខានបញ្ចេញសមត្ថភាពជាង៣០ឆ្នាំ យីកេរវត្តព្រៃក្ទម្ព។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qJ699ZExgqmvxyjUM2svz-V5Kk3a5rL4KCafPqNf-FuEngiGZ3mRQl8iMqUAAvZTGsOnHgppCp2aO9FK8H_FkAnfnEwrzZmIYvsdggzvf_z3O2-WLtn3OerVamXcbn5KK66QgBH_-EvfrQK3mPVL-pEGsp9GwHd1WJ-HWn5KGIhuqFlZwFUofzfTFRcB/s763/Screenshot%202024-12-21%20102419.png

    តាមរយៈវីដេអូ លោកយាយទាំងពីរខាងលើ ប្រកបដោយភាពរស់រវើក ព្រមជាមួយនឹងទេពកោសល្យនិងសមត្ថភាពពិសេសមិនធម្មតា ក្នុងការសម្តែងសិល្បៈយីកេខ្មែរ ទាំងច្រៀងផង រាំផង និងនិយាយផង។ មហាជនថា បើទោះជាពួកគាត់មានវ័យរាងជ្រេបន្តិចក្តី ប៉ុន្តែគាត់គឺនូវមានកម្លាំងកំហែង និងមាំមួនណាស់! ពួកគាត់បានធ្វើការរាំច្រៀងយ៉ាងសប្បាយរីករាយ។ ហើយអ្វីដែលកាន់តែគោរពនិងស្ញប់ស្ញែងនោះ គឺទៅលើទឹកចិត្តស្រលាញ់ផ្នែកសិល្បៈវប្បធម៌ដ៏ខ្លាំងក្លារបស់ពួកគាត់។ ក្នុងនាមជាសិល្បៈការីជើងចាស់ ដែលនេះគឺបង្ហាញអំពីឆន្ទៈដ៏មុះមុត ក្នុងការជួយថែរក្សាសម្បត្តិវប្បធម៌អរូបីនេះ បន្តបង្ហាញជូនទៅកាន់ក្មេងៗជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxBUI3S1pcCY1I1Ky3qXMiZ8jMhXut8w81PTS4pyf2rXRph6PZ6SSzTw1CNywQdtM4iWTYYzZd05wNurrfaniu-dx63Oe84FDctyTv5iEKa9xiDHLYE2TdZUGg7R4erxAnaPB1kN2-LM1ONA6B0DnHWbUqbc0tewWT1Ff6kuP_YhtSjDHaL5umuL7hIRPJ/s768/Screenshot%202024-12-21%20102435.png

    ទន្ទឹមនឹងនោះ ទស្សនិកជនដែលបានចូលរួមទស្សនា ទទួលបាននូវភាពសប្បាយរីករាយឥតឧបមាគ្រប់គ្នា ចំពោះក្រុមសម្តែង ជាពិសេសគឺទៅលើតួថ្លុកលោកយាយទាំងពីរនាក់។ បន្ទាប់ពីវីដេអូនេះ បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក៏ទទួលបាននូវកោតសរសើរ គាំទ្រ និងចែករំលែកព្រោងព្រាតផងដែរ៕

ម៉ាឡេស៊ីនឹងផ្តល់ប្រាក់រង្វាន់៧០លានដុល្លារដល់ក្រុមហ៊ុនរកឃើញតម្រុយយន្តហោះបាត់ដំណឹងជាង១០ឆ្នាំ

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសថា នឹងស្វែងរកយន្តហោះជើងហោះហើរ MH370 ដែលបានបាត់ដំណឹងឈឹងអស់រយៈពេលជាង១០ឆ្នាំ ហើយត្រូវបានចាត់ទុកថា គឺជាអាថ៌កំបាំងបំផុតក្នុងវិស័យអាកាសចរណ៍ និងមានការងឿងឆ្ងល់ពីមនុស្សជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS_lvaoDNgc4y2f4Qp-rP9TdahfDEw5feWAJ9C3uvhZVvnxkSUVpBoFY6z0Wn4A741FDRoStMFqVyBmXDnQ-YKc-4-1yLf5K1WyypTIiYhin8k45DVuP7ugSRUkpfny-0iFw7oX8Yw0ZY3ULwECGmSrxG00O51H3lKUC14k11YniyZOhksnwLod1zPMXva/s3000/image_2024-12-21_10-18-45.png

វាជាប្រភេទយន្តហោះ Boeing 777 មានអ្នកដំណើរសរុបចំនួន២២៧នាក់ ក្នុងនោះអ្នកដំណើរចិនស្មើជាង១៥០នាក់ និងបុគ្គលិកអាកាសចរណ៍១២នាក់ ប៉ុន្តែបានបាត់ការទាក់ទងពីប្រព័ន្ធរ៉ាដា ក្នុងពេលយន្តហោះនេះធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk-G9mTZAJTsprMCn9dI3H2N-gdxtxVWNRAjFXLNkT2O72SeDS0tgPK3LOD5u8eNVXmocylWdLevYx7l2VAsVZeNsZ3SSbqQLnlPZ4oopbUZJimOLCLGZfJLFXg3fu7nfzhRh5ptFJ7WpyTrSAtdlewyu4g96MOVBwpjZdLTqxfp05ildJYdIOsoUWHNUf/s2048/image_2024-12-21_10-18-49%20(2).png

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Anthony Loke ថ្លែងថា ម៉ាឡេស៊ីអនុញ្ញាតឱ្យក្រុមហ៊ុន Ocean Infinity ស្វែងរកយន្តហោះនេះនៅទីតាំងថ្មីក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង ខណៈក្រុមហ៊ុនធ្លាប់ស្វែងរកយន្តហោះលើកចុងក្រោយនៅឆ្នាំ២០១៨ ។ បើក្រុមហ៊ុនរកឃើញតម្រុយសំខាន់ៗឈានទៅការបង្ហាញអាថ៌កំបាំង ម៉ាឡេស៊ីនឹងផ្តល់ប្រាក់រង្វាន់ចំនួន៧០លានដុល្លារអាមេរិក ។ យើងសង្ឃឹមថា ការស្វែងរកលើកនេះនឹងទទួលបានលទ្ធផលវិជ្ជមាន និងអាចរកឃើញបំណែកយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1D8DjSteTdOB5Ti-rDOPazakOs7G4hX_qosG2DfbdiiwtklPmiqEK2g8tCP09Eh1KDiZz2rNRqkcNXvyZ_A2xHf8Kn6Ztrbyam2S0iMUQjfJmZhpq0aDP_O0VY1cMaM42E_-bhkuMFGA1-blTLuWC0gjW1hYQ1WDM8hRXzSk_Q6ROI0XMhNXwqlwmeX-3/s1029/image_2024-12-21_10-18-49.png

រដ្ឋាភិបាលម៉ាឡេស៊ីមានទំនួលខុសត្រូវ និងកាតព្វកិច្ចដល់អ្នកដែលបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ នៅពេលយន្តហោះបាត់ពីប្រព័ន្ធរ៉ាដាក្នុងមហាសមុទ្រ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ។ រដ្ឋាភិបាលម៉ាឡេស៊ីមានបំណងបង្ហាញភាពច្បាស់លាស់ដល់ក្រុមគ្រួសារអ្នកដំណើរ ដែលពួកគេសាកសួរពីហេតុការណ៍បាត់យន្តហោះដោយអាថ៌កំបាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdyO0r-6tGC1W8a-LukRl49d_BcjIY4ruWXloCxc1oky3SirkEoGzvrk0ob0d5gY4XEQWq3D0Gi2Cbsz-NCYxyO2OBis0XuiPhh-1gcoXDNrw3HPG2soSB0ykfa2NKqdl6LIbpFX9aW0ZCT-5MN-iNYi2EcRDQ6Gyhga-sytxjX0EtQcQ0gvulVk7rHvF-/s1200/image_2024-12-21_10-18-50.png

បើទោះជាការស្វែងរកយន្តហោះនេះពុំទទួលបានតម្រុយក្ប៉ុន្តែសាច់ញាតិរបស់អ្នកដំណើរបាត់ខ្លួនបានទាមទារសំណងពីក្រុមហ៊ុន Malaysia Airlines និង Boeing ព្រមទាំង Allianz ជាក្រុមហ៊ុនធានារ៉ាប់រងរបស់យន្តហោះ MH370 ។ ប៉ុន្តែគ្មានការបង់ប្រាក់សំណងដល់គ្រួសារអ្នកដំណើរបាត់ខ្លួនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj631vCBEzB3hnVql1OuqU00_iblgpbaLNjPG-YXWu4UWsPlkDf1dglcdenjrs-nVWdVg7Nsbtq1D05tRN2LkgNiTwtQ8LAKqqVZKv7FQVlywtUIBh2BIQXKJwo4yWMsuZwx8zhIJpCNLeS1c-c1sMCS27Bkn8BB0QJajYCXdkjVuScBjy8zOLGFShI46bv/s1600/image_2024-12-21_10-18-51.png

គួរបញ្ជាក់ថា កន្លងមក ប្រទេសម៉ាឡេស៊ី អូស្ត្រាលី និងចិន បានសហការគ្នាបញ្ជូននាវា និងយន្តហោះតាមស្វែងរកយន្តហោះបាត់នៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង ដោយផ្អែកលើព័ត៌មានតភ្ជាប់ដោយស្វ័យប្រវត្តិរវាងផ្កាយរណបរបស់ Inmarsat ជាមួយយន្តហោះបាត់ ៕

ឡូយមែនទែន! Maddox កូនប្រុស Angelina Jolie ដែលមានឈាមជ័រជាខ្មែរ ក្លាយជាជំនួយការអ្នកដឹកនាំរឿងដ៏ល្បីម្នាក់

0

សហរដ្ឋអាមេរិក៖ Maddox Jolie-Pitt ដែលជាកូនប្រុសចិញ្ចឹមរបស់ Angelina Jolie មានឈាមជ័រជាខ្មែរសុទ្ធសាធ បានក្លាយជាជំនួយការរបស់លោក Alice Wincor ដែលជាអ្នកដឹកនាំរឿងជនជាតិបារាំងដ៏ល្បីម្នាក់។
រឿងនេះមានចំណងជើងថា Stiches ដែលនិយាយពីរឿងរ៉ាវក្នុងពិភព fashion សម្តែងដោយ Angelina Jolie ក្នុងទឹកដីទីក្រុងប៉ារីស ខណៈ Maddox ក៏ត្រូវបានគេប្រទះឃើញជួយម្តាយរបស់ខ្លួនថតរឿងថ្មីផងដែរ ក្នុងនាមជាជំនួយការទី ៣ របស់អ្នកដឹកនាំរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-HtgcI3Pnnf7mXqGXowYKW3st_9x0OqKi878wdgZZs-c_jwz9HRyj5ohaRXMdA3te9FLhTa3zJJfOCKIXJW0OIDy61KaAYuqnR5NctFRJz6rpcNtHQdMgSzObDcWir7ecPdKTO9nmJMDGJdOLYNWbAWuZptifgjkcIKN4UmJZ5s3s8GT37eWSBQepM46/s750/photo_2024-12-21_09-32-03.jpg

ទោះបី Maddox មានភាពមមារញឹកក្នុងការសិក្សាក៏ដោយ កន្លងមកលោកត្រូវបានគេប្រទះឃើញចូលរួមជាមួយគម្រោងភាពយន្តរបស់ម្តាយជាច្រើនរឿងដូចជា Maria, Without Blood, By The Sea និង First They Killed My Father ជាដើម។ Maddox Jolie-Pitt អាយុ ២៣ ឆ្នាំបច្ចុប្បន្នកំពុងសិក្សានៅសកលវិទ្យាល័យ Yonsei របស់ប្រទេសកូរ៉េខាងត្បូងផ្នែកជីវគីមីសាស្ត្រ។ ទោះជាយ៉ាងណាយោងតាម Daily Mail ចុះផ្សាយថា កូនប្រុសរបស់តារាហូលីវូដរូបនេះហាក់មានពេលទំនេរច្រើនក្នុងការផលិតកុនជាមួយម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCDYlt-YeLVcJllPUneNoDpwDrPu_4rEyLrdE5t-2NeQwESVODQiTsmlIqlq8nFyi_fmt9oZwXmbjCOCsZDW2vSk6UMUI8OK20YEs8WNxyUcMtyOUr_xKi-WqIxNJDIn3NYxKwiJQxCTgdazxjDRpySi6FotmUX4EBldaEwyGtJgUwbmaO9deQqyT-iH1V/s900/photo_2024-12-21_09-32-10.jpg

គួរបញ្ជាក់ដែរថា Maddox Jolie-Pitt មានឈ្មោះពិតថា «រ័ត្ន វិបុល» ត្រូវបានអ្នកស្រី Angelina Jolie យកទៅចិញ្ចឹមក្នុងកំឡុងឆ្នាំ ២០០២ ដែលពេលនោះលោកមានអាយុជិត ២ ឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិត Maddox ទៅរស់នៅស្រុកគេតាំងពីមិនទាន់ដឹងក្តីក៏ដោយ ក៏លោកត្រូវបានគេប្រទះឃើញមកលេងប្រទេសកំណើតខ្លួនញឹកញាប់ផងដែរ។ Maddox មានភាពឆ្លាតវៃ រហ័សរហួស និងរៀនពូកែ ថែមទាំងមានសមត្ថភាពចេះនិយាយ ៤ ភាសាផងដែរដូចជា ខ្មែរ អង់គ្លេស អេស្ប៉ាញ និងបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw1-5Prg-WT6T7VmoymayFDmY_RU7h_NF_IkgvGsnw7s_jBtxLosR9dFlVpzUj6BRo4H1WsYWbf8r0i0hI1EbcQiMkNi-oB-zM9HEPIedpEEnt8IiGXcqYqnscLguRhFW-zlLzFtviO4oAfeP0J3BVuP3Uct23ga8EeZWQmp-mvYqF9nJ2TV74dvd_Dm9k/s1000/photo_2024-12-21_09-32-17.jpg

យោងតាមសារព័ត៌មានបរទេសជាច្រើនចុះផ្សាយថា Maddox គឺជាកូនប្រុសម្នាក់ដែល Angelina Jolie ស្រឡាញ់ជាងគេ ដោយសារលោកតែងតែនៅក្បែរម្តាយជានិច្ច និងតែងតែងជួយម្តាយគ្រប់ពេលវេលា និងចូលរួមក្នុងគម្រោងភាពយន្តជាច្រើនរបស់ម្តាយ ទោះបីជារវល់ក្នុងការសិក្សាក៏ដោយ៕

មកស្គាល់សត្វមួយប្រភេទដែលមានរូបរាងស្រស់ស្អាតដូចទេពអប្សរ

0

Sea angel ឬហៅថាទេពអប្សរសមុទ្រ ថ្មីៗនេះត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្រមួយនៃប្រទេសអូស្ត្រាលី។ យោងតាមការសិក្សា សត្វមួយប្រភេទនេះគឺមានពាសពេញសមុទ្រទូទាំងពិភពលោកតែម្តង គ្រាន់តែវាមិនងាយបង្ហាញខ្លួន ដោយសារវារស់នៅក្នុងសមុទ្រជ្រៅ និងត្រជាក់។ Sea angel គឺពិតជាមានរូបរាងប្លែក និងស្រស់ស្អាតខ្លាំងណាស់ ប្រៀបដូចជាកូនទេពអប្សរនៅក្នុងសមុទ្រអ៊ីចឹង បានកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSosRLiT13xafWxeOu4qvKVoWkt1ZUtrmb7MlvEXwRSr-2QBNb7LsMt0JXlWpwzSeeHOaIN9cm75b4FNUUdu_rGJ5bynhvX1eHHhla_lYWvUlcPr_3lshpmznD6JlD_Nkh9wmuegjg05akBlsmpBIldN0xZnkSB7uZfp6RasMRVNZEjCLryTN1LG6pMa2c/s1999/image_2024-12-21_09-24-29%20(2).png

នេះបើយោងតាមការចុះផ្សាយរបស់ Live Science សត្វមួយប្រភេទនេះ មិនត្រឹមតែមានរូបរាងគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ វាថែមទាំងមានលក្ខណៈពិសេសអាចផ្លាស់ប្ដូរភេទបានទៀតផង ចំណែកឯការបន្តពូជរបស់វាវិញរឹតតែល្អមើលមិនអាក្រក់ដូចសត្វដទៃទេ បែរជាដូចគូស្នេហ៍រាំលេងទៅវិញ។ សត្វនេះមានសំបកដូចខ្យងតាំងពីកំណើត ប៉ុន្តែដល់ធំពេញវ័យវាមិននៅក្នុងសំបកទៀតទេប្រៀបដូចមេអំបៅដែរ ប៉ុន្តែអ្នកកុំយល់ច្រឡំថាវាជាមិត្តភក្តិនឹងមេអំបៅសមុទ្រឱ្យសោះ ព្រោះមេអំបៅសមុទ្រជាចំណីរបស់ទេពអប្សរសមុទ្រនេះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitLDfiVyl2S_cn0A045f0WeQ-_yP9AwmL02if-VN2NNK_RifGm2lHRfJg8O0MLVEu-sLXLfe1_Ap_fVaH6lzbpsHeyU5THzkt1gcNcztQUjamb14NnPaC0775S6UFT84xcBRzYdw4iAmiBPjMVslat1eQ3vR8y-0QeOfIo8HGoy2sTXmpSw8jNshXrD1bK/s1999/image_2024-12-21_09-24-31.png

ឈ្មោះជាទេពអប្សរមែនតែស៊ីសាច់ជាអាហារ បើនិយាយពីតិចនិកសម្លាប់វិញគឺមានខុសៗគ្នាទោះបីជាសត្វប្រភេទតែមួយក៏ដោយ ពួកវាហែលទឹកលឿនជាងចំណីរបស់វាដល់ទៅពីរដងឯណោះ។ សត្វទេពអប្សរសមុទ្រគឺជាសត្វល្អិតតូចៗមានប្រវែងធំអស់ត្រឹម ៧សង់ទីម៉ែត្រ ពួកវាបានឈ្មោះនេះមកពីស្លាបដ៏គួរឱ្យទាក់ទាញលើខ្លួនរបស់វា រាល់ពេលវាហែលម្ដងៗគួរឱ្យគយគន់ណាស់ ជាពិសេសរាងកាយថ្លារបស់វាអាចមើលធ្លុះដល់គ្រឿងក្នុងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5eyAqq9rhrtfLBcfwB2__7GbC2z__pZkBgn8TkZ59hz8y9IRqr2WpwdWrS-U3E07XeOeYL1VZ6rWRuiYLFMNLls7_1MLyatEssw7c-e68_hSgf275gIork4eFQjE-Sb2w0kvS_3diyJ2I2bPpqeZTMOW3xavhoGXnW4Z-8gyUCiJL1ko8NMVksRNdwBEp/s4741/image_2024-12-21_09-24-32.png
គួរបញ្ជាក់ដែរថា ទេពអប្សរសមុទ្រមិនមែនជាសត្វទើបតែមានថ្មីៗនេះទេ វាជាសត្វចំណាស់បំផុតមួយក្នុងលោក ដែលមានអាយុកាលប្រហែល ១៣០ លានឆ្នាំមកហើយមានន័យថា ពួកវាបានរួចផុតពីព្រឹត្តិការណ៍នៃការផុតពូជដ៏ធំមួយ ហើយអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពួកវាដើម្បីមើលថាតើពួកវាមានគន្លឹះបង្រៀនយើងអំពីភាពធន់ដែរឬអត់។ ក្រៅពីនេះអ្នកក៏គួរដឹងថា សំបករបស់មេអំបៅសមុទ្រមានលក្ខណៈស្តើងងាយរលាយក្នុងទឹកសមុទ្រដែលមានជាតិអាស៊ីតខ្លាំងពេក ដូច្នេះជាតិអាស៊ីតក្នុងសមុទ្រដែលបណ្ដាលមកពីមនុស្សកំពុងបំផ្លាញចំណីរបស់ទេពអប្សរសមុទ្របណ្ដើរៗហើយ ជាហេតុអាចធ្វើឱ្យសត្វនេះផុតពូជយ៉ាងឆាប់រហ័ស៕

មកស្គាល់កោះពោធិ៍ ជាកោះធម្មជាតិដែលស្ថិតនៅមិនឆ្ងាយពីក្រុងកែប

0

កោះពោធិ៍មានចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាកោះមួយដែលមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ។ សម្រាប់ភ្ញៀវទេសចរដែលមិនចូលចិត្តដើរឆ្ងាយ ប៉ុន្តែចង់បានទិដ្ឋភាពសមុទ្រស្អាតៗដូចឋានសួគ៌ តំបន់កោះពោធិ៍គឺពិតជាសក្តិសមបំផុត។ ដើម្បីធ្វើដំណើរទៅកាន់កោះទេសចរណ៍មួយនេះ ភ្ញៀវត្រូវបន្តចេញពីកំពង់ផែកោះទន្សាយតាមកាណូត ដោយឆ្លងកាត់ទស្សនីយភាពកោះតូចធំជាច្រើនដូចជា កោះទន្សាយ កោះហាល និងកោះស្វាយព្រៃជាដើម ដោយជិះកាណូតប្រមាណ ១ ម៉ោង យើងនឹងបានទៅដល់កោះពោធិ៍តាមក្តីស្រម៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQDB6AbnjfbHEmJfFP-o2Bkwapk5NuquF7hJn0aD1fr_n338sxnPEm7_CPPdvvBSSGhuOeilBuUfytzqljxISSwLxZWfsqBoouRuCpXEBL7eLx0saSLJNIOHu0CEfzkXV4qElk3P43MipChaWuWNoEqhJqLA0VhGdz18RYirA-mn6L9RSlr58DuXk90FfM/s1800/image_2024-12-21_09-14-22%20(2).png

កោះពោធិ៍ជាកោះធម្មជាតិ ហ៊ុមព័ទ្ធដោយថ្មប៉ប្រះទឹក ខាងក្រោមទឹកសមុទ្រមានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រដ៏ស្រស់ត្រកាល អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានជីវចម្រុះ ហើយបងប្អូនអាចលេងទឹកឬហែលទឹក ជិះទូក ទស្សនាទេសភាពព្រៃភ្នំ គយគន់ថ្ងៃលិច បោះជំរុំឬបោះតង់ ជិះទូកកាយ៉ាក អាំងភ្លើង និយាយរឿងក្នុងចិត្តបានយ៉ាងស្រួល ក៏ដូចជាកាត់បន្ថយនូវភាពស្មុគស្មាញ និងភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយផងដែរ។ ដោយសារនៅទីនោះមានបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ ទឹកសមុទ្រពណ៌ខៀវស្រងាត់ អាចធ្វើឱ្យអារម្មណ៍លោកអ្នកសប្បាយរីករាយ និងបន្សល់តែការចងចាំល្អៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZRdMPAWmXWwoI6woltvVS5bnBpvfQoxqpAEwVqTV9w2dfVejbzuoycJCpB_n4Wc53LBQGY1AWve85qmBpuhpavkNcMjLrJ72SYOo2SyaOh2ATYa4zmQkSgj_c9USe2MljWUOCzQH87KM3BI7MUQ_ZUvJAeBmTqDHRgYqtTetapnZxBJBCV8YeLcEKrKO5/s1800/image_2024-12-21_09-14-22.png
កោះពោធិ៍ សម្បូរទៅដោយរលកតូចៗ និងអាកាសធាតុត្រជាក់ស្រស់ស្រាយជាពិសេសក្នុងពេលរាត្រីស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរទឹករលកបោកបក់មករំភើយៗត្រជាក់ស្រេបគួរជាទីមនោរម្យ។ កន្លែងនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្ដជាហូរហែ ដោយសារតែកោះនេះមិនសូវឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ។ ភ្ញៀវទេសចរដែលមកកោះនេះតែងតែមកសម្រាកកំសាន្តនាពេលចុងសប្តាហ៍ ឬនៅពេលមានបុណ្យទានម្តងៗ ដើម្បីជួបជុំគ្រួសារ និងមិត្តភក្តិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfOY5-BdP9txCWdkCFsQKl2if1NQYKaHccFsHR2PjRG02VNdOQIRlZTfS6qK3lAEixpbHGejplSlKH60GGQhd09HlPUVefeB2zKklouUt0aBBfLcG64K0ScIrROZPFWeVTP8LagPXh-nrTg_W0rQcRl6XJEctI5vDgpzSIg71dZpMnN-21OWXSljp2rKRz/s1800/image_2024-12-21_09-14-24.png

សូមជម្រាបដែរថា កោះនេះនៅជិតទីក្រុងកែបនិងមានសុខសុវត្ថិភាពខ្ពស់បំផុតនៅពេលធ្វើដំណើរតាមទូក ហើយជាពិសេសភ្ញៀទេសចរក៏អាចស្នាក់កំសាន្តនៅលើកោះ ជាមួយអារហារឆ្ងាញ់ៗនិងតម្លៃសមរម្យទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi14PNXLGxGNFAvngZHN55uZzRg5P3q_v92mgeOxtv-47SIsownjktDKwD4AQRuvnJFTWYhtJ9BRVpHWvofDDBJE01njbiGzQCDF6cBDirYxD_E1rKKS8yk_k5EXkvpJJAS-2IjBLqxGjUzyL-pjQhGaDdl8p6YqHPigafndTk1eG_BTbYXX1Ll7ZUS9ni6/s1666/image_2024-12-21_09-14-30.png

មិនធម្មតាមែន! អវកាសយានិកចិនបង្កើតកំណត់ត្រាដើរលើលំហអាកាសបានយូរបំផុតដោយវ៉ាដាច់ NASA

0

ប្រទេសចិន៖ ការដើរលើលំហអាកាសរយៈពេល ៩ ម៉ោង ៦ នាទី របស់អវកាសយានិកចិន Shenzhou 19 បានបំបែកកំណត់ត្រាពីមុនរបស់ NASA ក្នុងការដើររយៈពេលត្រឹមតែ ៨ ម៉ោង ៥៦ នាទី។
Cai Xuzhe និង Song Lingdong ដែលជាសមាជិកពីរនាក់នៃនាវិក Shenzhou 19 របស់ប្រទេសចិន បានចំណាយពេលជាង ៩ ម៉ោងដើរចេញក្រៅស្ថានីយអវកាស Tiangong ចាប់ពីល្ងាចថ្ងៃទី ១៦ ខែធ្នូដល់ព្រឹកថ្ងៃទី ១៧ ខែធ្នូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYiLT92I45nx3fIWaNdopY7W5CRTGziEcM3FI0R9h5HIUzR-O8B3E5sy_CROq_nPPjTDkBr48cTg7JFLKIGpUr8OaYljSFZwOi0lEXADFnL7xzPyhk1p_Zz0QunEPPZSwoUdUFS-HhBAaZby_YgUth4Vji_doj9G3x2KmM1Dt4kxB8N4HQq5L_3OtSACFg/s4095/image_2024-12-21_09-02-56.png

យោងតាមអាជ្ញាធរមកពីការិយាល័យវិស្វកម្មអវកាសចិន Manned Space Engineering បានឱ្យដឹងថា អ្នកទាំងពីរបានបំបែកកំណត់ត្រារបស់ NASA ក្នុងខែមីនា ឆ្នាំ២០០១ ដែលបានដើរលើលំហអាកាសរយៈពេល ៩ ម៉ោង ៦ នាទី ខណៈអវកាសយានិករបស់ NASA ដើរបានត្រឹមតែ ៨ ម៉ោង ៥៦ នាទីប៉ុណ្ណោះ។ ដូច្នេះនេះគឺជាការដើរលើលំហអាកាសបានយូរបំផុតមិនធ្លាប់មាន និងជាជោគជ័យដ៏អស្ចារ្យមួយរបស់ចិន ដែលបង្ហាញពីមហិច្ឆតារបស់ប្រទេសនេះក្នុងការក្លាយជាមហាអំណាចអវកាសនាពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQi05PAzspigBhoDL-D4o-0UUCMjoAyYmz9ICcfLVyqvbSBUFyedBopzfbhRbEyYuacXFrufOuGaunKtD1ObcSiQparqhyLwxeh8RDUdMvNG4fy32I738PLaN_eFPnixg-hNAa9ra7GguckD9tnLaOBh7OHGnHMgppVo9YXl5hYrwCz7ejzyxYDlWTFSPk/s1536/image_2024-12-21_09-03-02.png

យោងតាម Global Time ក្នុងអំឡុងពេលដើរនោះ Cai និង Song រួមជាមួយនឹងសហការី Wang Haoze ដែលស្នាក់នៅក្នុងស្ថានីយ៍ Tiangong របស់ប្រទេសចិនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងការគាំទ្រពីដៃមនុស្សយន្តរបស់ស្ថានីយ៍ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅលើផែនដីដើម្បីបញ្ចប់ការដំឡើងឧបករណ៍ប្រឆាំងកម្ទេចកម្ទីអវកាស ការត្រួតពិនិត្យ និងការចោលឧបករណ៍នៅខាងក្រៅស្ថានីយ៍ និងការងារជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr04-pzNygd2GunEs4eMP0Cv-7fgnorfmOEQcD4IpA_GLZR49gNiq30T9uPs7IT0iAQWMT2xK-LLT5qldzcvoofJm1R3P-qkX6edmk8KtggZE1nhWm0OndoC2n_FlN2WO4elc_S9gh_OcYLZTzQylA9uaZPAqc-kcKK1iU_Aw-uvi_JFIGWsrntTqVMb2M/s1020/image_2024-12-21_09-03-04.png

ការដើរបានចាប់ផ្តើមនៅពេលដែល Cai បានបញ្ជាបេសកកម្ម Shenzhou 19 ដោយចាកចេញពីម៉ូឌុល Wentian នៃស្ថានីយ៍ Thien Cung ជាង ៩០ នាទីក្រោយមក Song ក៏បានចេញពីស្ថានីយ៍ ហើយអវកាសយានិកពីរនាក់បានត្រឡប់ទៅម៉ូឌុល Wentian វិញនៅថ្ងៃបន្ទាប់។ ហេតុនេះហើយសរុបមកការដើរលើលំហអាកាសគឺមានរយៈពេល ៩ ម៉ោង ៦ នាទី ដោយបានបង្កើតកំណត់ត្រាដើរលើលំហអាកាសយូរបំផុតមិនធ្លាប់មាន៕

ឥណ្ឌូណេស៊ីនឹងលើកលែងទោ.សឱ្យជនល្មើ.ស បើប្រគល់ទ្រព្យសម្បត្តិលួចបានឱ្យអាជ្ញាធរ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្លែងថា លោកនឹងពិចារណាលើកលែងទោ.ស ឱ្យជនល្មើ.ស បើពួកគេយល់ព្រមប្រគល់ទ្រព្យសម្បត្តិដែលលួ.ច បានឱ្យអាជ្ញាធរវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxWHh4mUUGVGjI0FOtI5OxNu-vAjhAtDfSay15h5dsPMwX2MXAHXZ74iUzN_WljbRDNjWbbDCpdGUMxuQ0OdtbFDyoLDKF6Cch8JJUcC_hKOU8CKPr83rhEPNa3sICKd3ZbG0izP0LwevB0AOyCgsXAmx4oIWZTOQI1JTr-Zec2bqp-yUsL44yu0StqNL/s2200/image_2024-12-21_08-40-11%20(2).png

ពេលថ្លែងសុន្ទរកថាទៅកាន់និស្សិតឥណ្ឌូណេស៊ី នៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមក ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងថា នៅខែមករា ឆ្នាំ២០២៤ លោកនឹងចាត់វិធានការប្រមូលទ្រព្យទាំងអស់ដែលជនល្មើសលួច ។ បើពួកគេយកទ្រព្យសម្បត្តិទាំងនេះមកប្រគល់ឱ្យអាជ្ញាធរ គឺយើងនឹងលើកលែងទោសឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCOcg_9W5DTfQ3ltQA6Yg_v1Mv9-4vb3VUSsgwd0pJACR-bvDulbGUJHL_6bmszwwJnIOp2qEpKO-LR071GGmIvv_DLS9pJjEJaq-LhfUGZ3hWNYRdvUnbYiJdjTusGMtnNDZJt5hLguJvGpRhW6aR_KXFK7S4orwCd7e4FYlQfdm_udaAZjRl0Gr6UlCT/s955/image_2024-12-21_08-40-11.png

ប៉ុន្តែលោក Prabowo ពុំបានបញ្ជាក់ចំណុចលម្អិតពាក់ព័ន្ធនឹងគម្រោងប្រមូលទ្រព្យសម្បត្តិពីជនល្មើសមកវិញទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលអាចរកវិធីផ្សេងៗដើម្បីឱ្យអ្នកប្រព្រឹត្តខុសប្រគល់ទ្រព្យសម្បត្តិមកវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD_P6MnvCUxULwLAnOFgZSqr_2eejEI9BWraqIbMvDDd_8LBqA6eY0gLamqybu5tGgq6hGDq_I9cGJ1vlEQKJI4gN2M3nYv_9tBQHkUpGUP-4dx9jzNYB0VQ4r0KhzT8_bebqroaFz5URo3T2Vn-MDbtkRQ0eHUuh3ZF3-1DasF53p_vlJ2US9Eq2yw484/s2500/image_2024-12-21_08-40-13.png
គួរបញ្ជាក់ថា លោក Prabowo បានឡើងកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ហើយលោកសន្យាថា នឹងបង្ក្រាបអំពើទុច្ចរិតគ្រប់ប្រភេទ ព្រមទាំងដំឡើងប្រាក់ខែឱ្យមន្ត្រីរាជការដែលទទួលខុសត្រូវការត្រួតពិនិត្យថវិកា ។ រីឯរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពុំទាន់បញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងគម្រោងបង្ក្រាបអំពើទុច្ចរិតនៅឡើយទេ រហូតមកដល់ចុងឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcyQ_3qaJp5MqdJBsKi_rRv_E26ukaSMWC8EfQpKI0hA3K6X4vJ340cROP0wBOnwujq6-x0QjXdpbEaZHNa1HoT6ZeHAlqRFsHakwo17evbhhefQsmYY91cZAJILOpZOQXpAcz-pXKVgy6-YBDQuLAXNVB4r1xIshF31anhFKc8nozsSj9TLIAo32-f0SZ/s599/image_2024-12-21_08-40-15.png

កាលពីអំឡុងពេលរកសំឡេងឆ្នោត លោក Prabowo សន្យាថា នឹងធ្វើឱ្យឥណ្ឌូណេស៊ីអាចផលិតទំនិញដោយខ្លួនឯង និងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ ។ បច្ចុប្បន្ន លោកមានអាយុ៧៣ឆ្នាំ ហើយលោកកើតក្នុងគ្រួសារមានឥទ្ធិពលបំផុតនៅឥណ្ឌូណេស៊ី គឺឪពុករបស់លោក ជាអតីតអ្នកនយោបាយ និងរដ្ឋមន្ត្រី ៕