ប្រទេសឥណ្ឌូណេស៊ី ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្លែងថា លោកនឹងពិចារណាលើកលែងទោ.ស ឱ្យជនល្មើ.ស បើពួកគេយល់ព្រមប្រគល់ទ្រព្យសម្បត្តិដែលលួ.ច បានឱ្យអាជ្ញាធរវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ។.png)
ពេលថ្លែងសុន្ទរកថាទៅកាន់និស្សិតឥណ្ឌូណេស៊ី នៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមក ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែងថា នៅខែមករា ឆ្នាំ២០២៤ លោកនឹងចាត់វិធានការប្រមូលទ្រព្យទាំងអស់ដែលជនល្មើសលួច ។ បើពួកគេយកទ្រព្យសម្បត្តិទាំងនេះមកប្រគល់ឱ្យអាជ្ញាធរ គឺយើងនឹងលើកលែងទោសឱ្យ ។
ប៉ុន្តែលោក Prabowo ពុំបានបញ្ជាក់ចំណុចលម្អិតពាក់ព័ន្ធនឹងគម្រោងប្រមូលទ្រព្យសម្បត្តិពីជនល្មើសមកវិញទេ ដោយលោកគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលអាចរកវិធីផ្សេងៗដើម្បីឱ្យអ្នកប្រព្រឹត្តខុសប្រគល់ទ្រព្យសម្បត្តិមកវិញ ។

គួរបញ្ជាក់ថា លោក Prabowo បានឡើងកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ហើយលោកសន្យាថា នឹងបង្ក្រាបអំពើទុច្ចរិតគ្រប់ប្រភេទ ព្រមទាំងដំឡើងប្រាក់ខែឱ្យមន្ត្រីរាជការដែលទទួលខុសត្រូវការត្រួតពិនិត្យថវិកា ។ រីឯរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពុំទាន់បញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងគម្រោងបង្ក្រាបអំពើទុច្ចរិតនៅឡើយទេ រហូតមកដល់ចុងឆ្នាំ២០២៤ ។
កាលពីអំឡុងពេលរកសំឡេងឆ្នោត លោក Prabowo សន្យាថា នឹងធ្វើឱ្យឥណ្ឌូណេស៊ីអាចផលិតទំនិញដោយខ្លួនឯង និងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ ។ បច្ចុប្បន្ន លោកមានអាយុ៧៣ឆ្នាំ ហើយលោកកើតក្នុងគ្រួសារមានឥទ្ធិពលបំផុតនៅឥណ្ឌូណេស៊ី គឺឪពុករបស់លោក ជាអតីតអ្នកនយោបាយ និងរដ្ឋមន្ត្រី ៕










