Home ព័ត៌មានអន្តរជាតិ ក្បួនបោ.កចំនួន ៣ កក្រើកនៅវៀតណាម ឆ្នាំ ២០២៤! ម្នាក់ៗអស់ប្រាក់ពីខ្លួន សរុបមិនក្រោម ៧០០ លានដុល្លារ

ក្បួនបោ.កចំនួន ៣ កក្រើកនៅវៀតណាម ឆ្នាំ ២០២៤! ម្នាក់ៗអស់ប្រាក់ពីខ្លួន សរុបមិនក្រោម ៧០០ លានដុល្លារ

72
0

ឆ្នាំ២០២៤ ករណីឆបោ.កក្នុងរូបភាពផ្សេងៗបាននឹងកំពុងរីករាលដាលជុំវិញពិភពលោក។ យ៉ាងណា បើក្រឡេកទៅកាន់ប្រទេសវៀតណាមវិញក៏ដូចគ្នាដែរ ដែលបានធ្វើឲ្យពលរដ្ឋខ្លួនទូទាំងប្រទេស ចា.ញ់បោ.កអស់ប្រាក់ចំនួន ៧៤៤ លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពសារព័ត៌មាន VN Express កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPLljZC6kD3d8y7VmT7MpQIsoH14GaTrcZfKniKf6No96OEJqvvzn4DNTlBw3uG_fwqqn-JfUhkIV8k0gIHR6lJJfPezjGgSYBZ8EURfdoWfadv0yiYbr4eUtp8-wShpjCcla4tEDI2O36IROmBHtSNCtbIhkqcm4Ay9d-RqIk2MsLaqVZVVbcXDYykahT/s800/image_2024-12-21_10-29-51.png
យោងតាមសមាគមសន្តិសុខអ៊ីនធើណែតវៀតណាម NCN បានធ្វើស្ទង់មតិកាលពីពេលថ្មីៗនេះ និងបានរកឃើញថា ពលរដ្ឋវៀតណាម ៥៩,០០០នាក់ បានចាញ់បោកជនខិលខូច តាមទម្រង់ឆបោក ៣ សំខាន់ៗគឺរួមមាន៖

១. ការវិនិយោគបង្កើនប្រាក់ចំណេញ៖ ប្រជាជនវៀតណាម ៧១% បានអះអាងថា ពួកគេបានលង់ខ្លួន ជឿតាមក្រុមហ៊ុនវិនិយោគមួយចំនួន ឲ្យធ្វើការបណ្តាក់ទុនទៅលើអចលនទ្រព្យឬផលិតផល ដោយសន្យាថានឹងទទួលបានប្រាក់លាភមកវិញជាប្រចាំខែ។ ប៉ុន្តែនេះគ្រាន់តែជាសន្យាខ្យល់ ប្រាក់លាភបានតែរយៈពេលប៉ុន្មានខែដំបូងប៉ុណ្ណោះ ចុងក្រោយគឺត្រូវទឹកភ្នែកគ្រប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqpCH4Ht8qOMGL_KJnugVLaho-5k4_MO_Ppjpi5h8JIl9UtR1lVJuRgrgw57ew1-skDIcoqfp-2025Pmj1l-Lnk8E0bSMGhzKXa9coi_e8VSh8h1qRgIRa0UlFgooRcyOP5qbMoo83dyRXoB9Jf3lHzz-7nxTDs6dQllLQeCkyGqp4tnXkU0FqxmKlytNK/s1173/image_2024-12-21_10-29-51%20(2).png
២. ឆបោកតាមប្រព័ន្ធអនឡាញ បន្លំជាបុគ្គលិកធនាគារឬមន្ត្រីរាជការ៖ ប្រជាជនវៀតណាម ៦២% បានរាយការណ៍ថា ជនឆបោកទាំងនោះបានក្លែងបន្លំជាមន្ត្រីមកពីនាយកដ្ឋានប៉ូលីស តុលាការ ភ្នាក់ងារពន្ធដារឬក៏បុគ្គលិកធនាគារជាដើម បោកបញ្ឆោតជនរងគ្រោះឲ្យផ្ទេរប្រាក់ទៅកាន់ពួកគេ។ ជនឆបោកបានធ្វើការហៅទូរស័ព្ទ ផ្ញើសារ និងឲ្យភ្ជាប់តំណរលីងផ្សេងៗ ហើយក៏ធ្វើការបញ្ចុះបញ្ចូលនិងបង្ខិតបង្ខំជនរងគ្រោះ ធ្វើទៅតាមពាក្យណែនាំរហូតផ្ទេរប្រាក់បានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5eJRhk8ztaF0P6ooWz8ifxe8n9B_6nF6cAvyBJjBTaigPQOAptAsUBCxoOhWC6TlcFUpnhQ3DwUHW8fSIpFmpRmjLib1O5JB6YCIKqAxmUb8uL52kwi4MR7oMHjWwQBRl14LVOc0bfRZ-4REpTpMu7zfqpqn6iOUh1pjerLeo8H6Pmrc3JusUSxuChi8K/s1500/image_2024-12-21_10-29-52%20(2).png

៣. ឆបោកថាបានឈ្នះរង្វាន់៖ ពលរដ្ឋវៀតណាម ៦០% បានអះអាងថា ពួកគេទទួលបានសារពីជនខិលខូចថា «បានឈ្នះរង្វាន់ពីក្រុមហ៊ុននិងស្ថាប័នធំៗ» តែក៏តម្រូវឲ្យបង់ថ្លៃសេវាមួយចំនួនជាមុនសិន មិននឹងទទួលបានរង្វាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0tK4twRICwn3hExfLNdI92HNpb0WqsLetLHA4gGs1Nyl9DNSBVlOuQPpfeU7IPGQJt4P1AONVRaS0fLrq188MTdr_o45HJl0b7m8yK4UYnyYvYsGxq0RYjuZuyXA8l3WzUM_lbd6bEsnbr_XIRbYFzZ7UGGgreHTYec1pyfn_Wqxt4NEv7NceeP8KgyRc/s1000/image_2024-12-21_10-29-52.png
ជាមួយគ្នានោះ អ្នកជំនាញផ្នែកបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ជនឆបោកគឺបានប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗដូចជា AI ដើម្បីបង្កើតវីដេអូក្លែងក្លាយ ការផ្ញើសារជាសំឡេង ឬ Chatbots ដើម្បីធ្វើការសន្ទនាជាមួយជនរងគ្រោះ។ ប្រព័ន្ធកុំព្យូទ័រសម័យទំនើប ភ្ជាប់បណ្តាញទូរស័ព្ទដៃស្វ័យប្រវត្តិ ខលចេញទៅកាន់មនុស្សច្រើននាក់ក្នុងពេលដំណាលគ្នាបានផងដែរ ដែលកាន់តែបង្កើនភាពងាយស្រួលដល់ជនឆបោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUep_hHrmP60WCOddr-hMp8aFftm468-RlpoE_P9I97mXLUWawJn-_p0qsuqb_nkYoH8USjHNJBZNy5SUVXdGEXPgVcRqa_8x3oOdCTarbHkQlJnJevH3omYoBQ7FyZsZa1wT_4wV1hepK2alRJN-NwmiVHIWlffhssk5Y_QXka_r_cdxgnD99-wA-LA_/s750/image_2024-12-21_10-29-53.png

ជុំវិញករណីឆបោកទាំងអស់នេះ គឺមិនមែនតែនៅក្នុងប្រទេសវៀតណាមមួយទេ នៅតាមបណ្តាប្រទេសផ្សេងៗ ជាពិសេសគឺនៅកម្ពុជាយើងក៏សម្បូរផងដែរ។ អ្នកជំនាញនៅតែមិនទាន់ដំណោះស្រាយចំពោះករណីនេះនៅឡើយទេ ហើយវានៅតែបន្តកើតមានរហូតដល់ឆ្នាំ២០២៥ ទៀត។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំជឿតាមពាក្យបំផុសបំផុល និងការបំភ័យរបស់ជនមិនស្គាល់មុខឲ្យសោះ ជាពិសេសក្នុងពិភពអ៊ីនធើណែត៕