Home Blog Page 775

Kim Tae Hee និង Rain មានអគារមួយដែលមានតម្លៃជាង ១០០ លានដុល្លារ

0

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាតារាសម្ដែង Kim Tae Hee និង Rain បានទិញអចលនទ្រព្យនៅឆ្នាំ ២០២១ បច្ចុប្បន្នកំពុងជួលដោយបន្ទប់ទាំងអស់ពោរពេញដោយម៉ាកយីហោក្នុងស្រុក និងបរទេសក្នុងប្រទេសកូរ៉េ ហើយមានមនុស្សដើរទិញឥវ៉ាន់ និងញ៉ាំអាហារយ៉ាងច្រើន។ ជារៀងរាល់ខែអ្នកទាំងពីរប្រមូលប្រាក់ឈ្នួលរាប់រយលានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdCPHVS4e1vbc2m3qXY3UhJBQaDzpDcHsLOkkJGxezp4wHX8cP8rDtjlwVr3QoceCVfE4d-1MjInA2tUt1BCMXlBeCET602bmpqjEWVifHVgkrGc_o3k5xKOXdJYTc7XltaZ8vjSbt_u72Zkf3urKuou1XcirhoiXQ6u3-jAdTGXfWGS2vM2GAgo9S5bi/s840/image_2024-11-04_13-37-11.png

អគារនេះមានទីតាំងនៅ Seocho-dong ដែលក្នុងនោះ Rain បានចូលរួមចំណែក ៦០% នៃតម្លៃទិញចំណែកឯ Kim Tae Hee កាន់កាប់៤០%។ អចលនទ្រព្យនេះរួមមានបន្ទប់ក្រោមដីពីរ និងជាន់ទីប្រាំបី ហើយតម្លៃទិញគឺ ៩៤ ពាន់លានវ៉ុន ប្រមាណ៦៨លានដុល្លារ។ ឈ្មួញកណ្តាលប៉ាន់ប្រមាណថាតម្លៃអគារបច្ចុប្បន្នលើសពី ១៤០ ពាន់លានវ៉ុនប្រមាណជាង ១០២លានដុល្លារអាម៉េរិកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQdOHaB3kVm6SM9kB5wuoz1KAthI0L9tc4UM402OYPKEyiEbY_E-2xJusAtH0gve3gjx8_wDXZATyNJYyRpkdFAT0Dx3omEnGg9SLqSfFUClXAkG5wVeF6TxXFoMXkFImUSIqCdnELubRYUxMq82_t7tzXa9YPyTxaY2fNq0MjQSJLpDHTedlTng1YkuzJ/s1024/image_2024-11-04_13-35-20.png

ប្រព័ន្ធផ្សព្វផ្សាយ News1 បានចុះផ្សាយព័ត៌មានដែលថា Rain និង Kim Tae Hee ជាភរិយាបានបង្កើតទ្រព្យសម្បត្តិតាមរយៈការវិនិយោគអចលនទ្រព្យ និងស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុង showbiz របស់កូរ៉េ។ ក្នុងឆ្នាំ ២០២១ Rain ទទួលបានប្រាក់ចំណេញជិត ២៤ លានដុល្លារ នៅពេលលក់អគារការិយាល័យនៅ Cheongdam-dong ។ ក្នុងឆ្នាំដដែល Kim Tae Hee ទទួលបានប្រាក់ចំណេញ ៥.១លានដុល្លារផងដែរដោយសារការលក់អចលនទ្រព្យ។ ប្ដីប្រពន្ធមួយគូនេះក៏ជាម្ចាស់អចលនទ្រព្យនៅអាម៉េរិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1MQqIzscpWUE20u2e5v6kzjAgGq0cKHkoV249RLg_JtOF1WpRyrIx3kI_JCT0LNbtlRAVIAgiYvUHjoOSJ-IsjRz5LNRPfm1x0ndxSgLDgLXJzbrkZaUGpxrmWET2x5SaCPkhyYxeVL3s-lQaD2L_YxRZhLk9z0J2npebYPrIvkTN-hxyYlP75PNJ_0g/s1288/image_2024-11-04_13-43-50%20(2).png

គូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការឯកជនមួយនៅឆ្នាំ ២០១៧។ យោងតាម Naver ការចំណាយសរុបនៃពិធីមង្គលការតារាល្បីឈ្មោះទាំងពីររូបគឺត្រឹមតែ ១,១០០ដុល្លារ រួមទាំងការជួលទីកន្លែង ផ្កាអាពាហ៍ពិពាហ៍ និងការតុបតែងជប់លៀង។ តម្លៃនេះមិនរាប់បញ្ចូលរ៉ូបអាពាហ៍ពិពាហ៍ និងចិញ្ចៀនអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ។ បន្ទាប់ពីរៀបការរួច Kim Tae Hee បានកំណត់ការងាររបស់នាងដើម្បីមើលថែកូនស្រីទាំងពីរ ខណៈដែល Rain បន្តធ្វើការយ៉ាងសកម្មនៅក្នុងវិស័យតន្ត្រី និងកម្មវិធីទូរទស្សន៍៕

វ៉ាន់ នីឡា ចាត់ទុកថាអ្នកយករឿងអតីតកាលគេមកនិយាយជាមនុស្សគ្មានសុ.ជីវធម៌

0

តារាចម្រៀង វ៉ាន់ នីឡា បានចាត់ទុកថាអ្នកយករឿងអតីតកាលរបស់គេមកនិយាយធ្វើឱ្យសាមីខ្លួនគេមិនសប្បាយចិត្តជាមនុស្សដែលគ្មានសុជីវធម៌។ ការលើកឡើងរបស់តារាចម្រៀងរូបនេះបន្ទាប់ពីមានអ្នកខម្មិនដាក់នាងរឿងអតីតកាលធ្វើឱ្យកេរ្តិ៍ឈ្មោះមិនសូវល្អ បើគ្មានរឿងនេះនឹងល្បីល្បាញខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2UKjq-6NHDj_wJWqh1BPBx6lcQfXI8ZmW1-eB6m7fVZYZS60FJIjP77voq_Dd51OlZJM6p8HUpYyWMvkV3BfHkHUD17-HlD6grkADvRW3CU7rDzp4vUnmGfkZTTAAJ9SXbl-z3UnETbSEuU2sh2EcJEhuFFgGlsoHCvrMuFhnUkIbrmdibHxNxlrpagPO/s2048/image_2024-11-04_11-17-59.png

នៅថ្ងៃទី៦ វិច្ឆិកា នេះ វ៉ាន់ នីឡា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយភ្ជាប់មកជាមួយចំណងជើងថា «សង្ឃឹមថាបងប្អូនមួយចំនួនឈប់យកចំនុចខ្សោយរបស់គេមកជាន់ឬរំលឹកពីអ្វីដែលឱ្យសាមីខ្លួនគេមិនសប្បាយចិត្ត»។ ក្នុងវីដេអូជាង២នាទីនេះ វ៉ាន់ នីឡា បានលើកពីខម្មិនមួយថា «កេរ្តិ៍ឈ្មោះមិនសូវល្អតែអ្នកនៅតែស្រស់ស្អាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk_9sTQlZE6GdCmHDuhTanJ-iiIo4aN2zGb4rD7gRasXNbY4k-8mHB_DsxHa-IHeMAe64oOHmE5JE_yO9sw9PuSH37ynmKWHIHnjgw0TyZXT_2bFur6C5PLT3Q6I608kEpa9a1165ogDZG4cAjfIsKqMpuReo-jgbeahs8qeni4WDMTjlUDHv43zXBHHiL/s1476/image_2024-11-04_11-18-02.png

តារាចម្រៀងរូបនេះបានពោលពាក្យអរគុណសម្រាប់ការខម្មិន នៅតែស្រស់ស្អាត ប៉ុន្តែនៅត្រង់ចំណុច កេរ្តិ៍ឈ្មោះមិនសូវល្អ កន្លែងនេះនាងនិយាយថាគឺអាស្រ័យទៅលើការគិតរបស់បុគ្គល បញ្ហាដែលបានកើតឡើងកន្លងមកគ្មានអ្នកណាចង់ឱ្យកើតឡើងនោះទេទៅតាមទស្សនៈរៀងៗខ្លួន ហើយពាក្យនេះកេរ្តិ៍ឈ្មោះមិនសូវល្អ ជាអ្វីដែលគាត់បានដាក់មកឱ្យនាង គិតថាមានបញ្ហានឹងកេរ្តិ៍ឈ្មោះរបស់នាងមិនសូវល្អនាងក៏មិនខឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNy0TUlXt-N2rwScpooh7H1cdY0xEBAOVNzoNCHIwTv6JbF3kA3PpoYXpBGQrylVnDsZztOOqFQ_6t3juQLazziIyETMf8ldIL3nYeFWAuBBJkU_eH1QZBNZ3YvUdyFRoYojrg5CWu3UpbSqYEtiNEiczBA2McNsoHAuP8mXbD5rfbrZBztUr4_vp7Bqgy/s1380/image_2024-11-04_11-18-03.png

វ៉ាន់ នីឡា ថាប៉ុន្តែសម្រាប់នាងផ្ទាល់បើគិតយកសម្ពាធពីរឿងអតីតកាលដែលធ្លាប់ជួបប្រទះ យកមកឡូកឡំនឹងជីវិតរបស់នាងបន្ទាប់ពីមានបញ្ហានាងប្រហែលទៅចាប់ជាតិថ្មីទៅឋានមរលោកហើយ នាងមិនអាចមានជីវិតជីវ៉ាលេងទិកតុក ច្រៀងឱ្យមហាជនស្តាប់ឡើងវិញនោះទេទេ។ ចំពោះមតិមួយទៀត ដែលលើកឡើងថា «កុំដោយសារតែរឿងហ្នឹងគាត់ល្បីខ្លាំងណាស់» វ៉ាន់ នីឡា បានអរគុណចំពោះការមើលឃើញពីសមត្ថភាពរបស់នាង ប៉ុន្តែសម្រាប់នាងគិតថា ជីវិតមនុស្សម្នាក់ៗមានឡើងមានចុះ អ្នកខ្លះមិនមានបញ្ហាដូចជាខ្លួនក៏លែងសូវមានអ្នកគាំទ្រ ហើយនាងគិតថាភាពល្បីល្បាញមានលេខរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1pSajROIUgKOxt_4dPVOm2U2A4Ik0EUDgnSOdt65aP7z6vQv6MEhKuUZk2c7sHP1tGHvbcqQ4X-zgRkSEiGztpF0ecRshaLmUfVEeUInq2XjCaGGpnot63Az1xuiuSBetiPSGNkSTnjJWsF4iqbUp73tblIjGbWiSj7mKwKEE6xYaBVZ8jIsOuqmZkxzi/s1632/image_2024-11-04_11-18-04.png

ម្ចាស់បទ «មិនចង់ខូចចិត្តដដែលៗ» បន្តថាអ្វីដែលធ្វើបានមានតែការខំប្រឹងបញ្ចេញសមត្ថភាពនៅតែបង្ហាញមុខទៅកាន់ទស្សនិកជន។ វ៉ាន់ នីឡា បានសង្កត់ធ្ងន់ថា រឿងអតីតកាលរបស់នាងគឺហួស វាបានកើតឡើងហើយ ចំណែកអ្នកខ្លះដែលនៅមានការខម្មិនតែងតែនិយាយពីអតីតកាល រឿងពិបាកចិត្តរបស់គេនាងគិតថាជាមនុស្សដែល «អត់មានសុជីវធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5_za86ZHd6mUhnHx-VKCvUPSmOm95IY4ietxiH5Y5raD_BOFp5FrdpMnfW5PHIJ5EX1ejeK8vliLUZVd5ghRi1Vsd_t5SLKGgVeM_IMNR00sotl0rXCLMWdt-jOT_adNdFktpjM5ccRWH6CxiBL21fJ3rnxJhaxDpICubAUw6ZGcR9gaqhk8guuH3VD4d/s2048/image_2024-11-04_11-18-05.png

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា បានលេចមុខចេញបទចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី ធ្វើជាពិធីការិនី ខណៈចុងក្រោយនេះនាងបានចេញបទ«បងឈ្នះហើយ» នៅលើយូធូបផ្ទាល់ខ្លួន៕

ប៊ុន ផាក ត្រូវអតីតគូស្នេហ៍ទម្លាយថាជាមនុស្សប្រុសគ្មានអ្វីចាំតែតោ.ងស្រីស៊ី

0

ស៊ាន ធារី ដែលមហាជនស្គាល់ថាជាគូស្នេហ៍របស់បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ប៊ុន ផាក បានទម្លាយពីភាពស្អុយរលួយរបស់បុគ្គលនេះថាមានតែសំបកខ្លួនហើយគ្មានអ្វីក្រៅតែពីតោងមនុស្សស្រី។ ស៊ាន ធារី បានទម្លាយរឿងនេះដើម្បីផ្តាំផ្ញើទៅកាន់មនុស្សស្រីដទៃទៀតកុំឱ្យចាញ់បោកបុគ្គលជោគជ័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SD9phR_g4sDIcXe_ENxCMji18sXoDyS6K4H2lT4gsXydn2IE8pLq5n89NbTsZ9Mcs5JfkhzjsR2nX9qqLjCallUaQlrV8ZIJaOygVpj4CJc8071jqdQKdkIrnMamcbLbrNnccnjzMdU9ysGf5mnxmCsxDVTQvjKVXTm5neK1AS57dAvKz62BXCXS5968/s1800/image_2024-11-07_09-09-16.png

ស្ងប់ស្ងាត់មួយរយៈធំស្រាប់តែលោក ប៊ុក ផាក ដែលតែងតែចែករំលែកទ្រឹស្តីនៅលើបណ្តាញសង្គមនិងអ្នកនាង ស៊ាន ធារី ជាអ្នកជំនួយបានធ្វើឱ្យរំជួលពេញបណ្តាញសង្គមសាជាថ្មីបន្ទាប់ពីខាងស្រីទម្លាយអស់គ្មានសល់ ចំណែកឯខាងប្រុសក៏មានគូស្នេហ៍ថ្មីថែមទាំងជាអ្នកនៅក្នុងរង្វង់សិល្បៈ ប្រម៉ូតផលិតផលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzMInoOe-sYBd-QVSBBimjw_MCrB1wWWS-wGO8hMNpl-m9liP6av6vn3czEc1cMs9gvc-_A1VhBPlvd59oMaO51XM2mqtENBKte8WFlIJIGlq0UKN6nBn7p9qIWs6bZtzd_ixFvEpcixzZufbMQjRVk2wB0e_U9HMqkUzBUzb5cYgGEwf2TVMT52pmV4Jl/s2048/image_2024-11-07_09-09-19.png

ស៊ាន ធារី បានបង្ហោះនៅលើគណនីរកស៊ីរបស់ខ្លួនកាលពីថ្ងៃទី៦ ថា«យុគ9 សុំបកអាក្រាតមនុស្សប្រុសមុខលុយថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មានបោកបានទូរស័ព្ទគេមួយបាត់ហើយ ខ្ញុំវិញប៉ុន្មានខែដំបូងទេអស់ ៨ម៉ឺនដុល្លារជាងហើយ មិនទាន់រាប់ចំណាយតូចៗផ្សេងទៀតរយៈពេល៣ឆ្នាំនេះផង ថាមិនចង់ផុសទេព្រោះអាណិតម្តាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តបន្ទាប់ដូចខ្ញុំទៀតទេ ចាត់ទុកថាធ្វើយកតែបុណ្យចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmJ1n9TZkBL1MTtLSKU8ZRvtL3DKk2BNqTje6aat-zefqKmKpT-2uA-zVZkvnmqM0zg8JOOLCwIFx5xj1dqqaRbR-pQsn2rwGtE6nj8pR9q7ffShROeABR_IMahv1je5Nw0ae-FOkRf0BSFdZe0JSO-440_iHZ3aoYAUI1B_Zz_YBp0KMReXF1Exb2a81/s960/image_2024-11-07_09-04-57.png

ស៊ាន ធារី លើកឡើងទៀតថា «បើស្រីៗណាបានឃើញហើយសូមជៀសឱ្យឆ្ងាយបើមិនចង់អស់លុយហើយត្រូវគេដាក់ស្នេហ៍ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លួនកើតមកមានចំនេះដឹងមិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រ្តឹស្តីវិញរាប់មិនអស់ តែការអនុវត្តន៍វិញស្មើរសូន្យ បើរឿងសម្តែងវិញលេខមួយ ចាំទំនេរនិយាយប្រាប់បន្ថែមទៀត ..»។ ស៊ាន ធារី បានបកអាក្រាត ប៊ុន ផាក ទៀតថា ជាមនុស្សចង់មានផ្លូវកាត់មិនចេះរកស៊ី តែបង្រៀនគេធ្វើអាជីវកម្ម មិនមានអ្វីទាំងអស់ផ្ទះជួលគេថាផ្ទះខ្លួននៅវីឡា ដើរបោកតែស្រីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu2JgovUKtSKhBXdgQyFwvi068wzfPNu0LslvLeKt5AaS42zmiYT2lWSVsUfPeOuwDzhVY04YlOuk1xfSeoaXaPTn3acRHOttYZ01YQiuGzGCGrrRwIiq0n5xtTCjEtC7NcWeiDDF0Qq6QWAnw4sUmgLUqwFqWhZk0KaFzs2vLx_lUyJIHWFgRyg_zSzuc/s721/image_2024-11-07_09-04-54.png

ការចោទប្រកាន់នេះងាកទៅកាន់ ប៊ុន ផាក វិញបានទម្លាយថាលោកនិង ស៊ាន ធារី បានបែកគ្នាមួយរយៈធំហើយតែលោកថាបែកគឺបែក ខណៈលោកក៏បង្ហាញមុខមាត់គូស្នេហ៍ថ្មីជានារីស្រស់ស្អាតម្នាក់ថែមទាំងជាអ្នកប្រម៉ូតផលិតផលនិងជាអ្នកនៅក្នុងរង្វង់សិល្បៈផង។

ការបង្ហាញរបស់អតីតគូស្នេហ៍ ប៊ុន ផាក ងាកទៅកាន់គូស្នេហ៍ថ្មីរបស់លោកដែលមានឈ្មោះថា oun boromey បានចេញវីដេអូយំសស្រាក់ចំពោះការបង្ហាញរបស់ ស៊ាន ធារី ដែលចោទថានាងជាស្រីរបស់ ប៊ុក ផាក នាងចាត់ទុកថាជាការមើលងាយនាង ហើយទំនាក់ទំនងនាងនិងប៊ុក ផាក គឺជាសង្សារថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiUq9el3JF2rzvYbZw2nWl0g8agW-thWSVCQxM_Xw1FmFuBgWQunhlwBUEraMTW5j7T9izXzcBYELCRn4u7NP0IJ9gPP9Re6JQwgkF999VOnIrbGAbeaweJbLUEX_abDgjgTnHIeyckFymF-_8L8I2bjU-ofPOyeAXh0Kgu8czSKQL6_9UjHkes8UMlVSQ/s2048/image_2024-11-07_09-09-22.png

ការយំសស្រាក់របស់គូកំណាន់ថ្មីរបស់ ប៊ុក ផាក ស៊ាន ធារី បានចូលទៅខម្មិនបញ្ជាក់ថាអ្វីដែលនាងផុសគឺគោលបំណងដាក់តឿនមនុស្សស្រីឯទៀតជៀសវាងការចាញ់បោកពាក្យលោងលោមទាំងនាង និង oun boromey សុទ្ធតែជាជនរងគ្រោះដូចគ្នា៕

ជណ្តើរដែកដែលមានកម្ពស់ជាង១ពាន់ម៉ែត្រនៅកណ្តាលជ្រលងភ្នំ បានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងសាកល្បងហើយ តែត្រូវមានលក្ខខណ្ឌពិសេសមួយចំនួន

0

ប្រទេសចិន ៖ ជណ្តើរដែកនៅកណ្តាលជ្រលងភ្នំឈិសិងសាន ក្នុងទីក្រុងចាងចៀចៀ (Zhangjiajie) ប្រទេសចិន ដែលមានកម្ពស់រហូតដល់១.៤៨០ម៉ែត្រ ត្រូវបានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងសាកល្បង ។ ភ្ញៀវទេសចរដែលសាកល្បងឡើងជណ្តើរដែកដ៏ខ្ពស់នេះបានចំណាយពេលប្រមាណ ៣ម៉ោង និងនិយាយដូចគ្នាថា ញ័រជើងយ៉ាងខ្លាំង ពុំហ៊ានឡើងបន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcaEwUSQxTwyYS3Q_B-U3JfNsHVrpp0QBWeatfA6MiNcP1-pKSfnunlE4usM2R4UzC7GQsj6_v3nrjBe8ltvdkOpo6al4I0sKo8K-64ha0JvLTvP0AhL2nT6_erWokT0oVzkkq97kUapHBxX45-zxHzZwBfMAdmWRRJwwQSSR_p8NTPiCvmnm6ciyxD9ZK/s1280/image_2024-11-07_14-50-52.png
ភ្ញៀវទេសចរដែលបានមកសាកល្បងឡើងជណ្តើរនៅកណ្តាលជ្រលងភ្នំ ត្រូវតែប្រឈមនឹងការស្រៀវឆ្អឹងខ្នងពេលសម្លឹងមើលទៅផ្នែកខាងក្រោម ដោយសារជណ្តើរនេះល្ហល្ហេវ និងគ្មានអ្វីបិទបាំងទាំងអស់ ។ ភ្ញៀវទេសចរភាគច្រើនភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែពួកគេត្រូវតែជម្នះឧបសគ្គដើម្បីឡើងទៅដល់គោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6tw7di30vlYDNDJe_5uHbPjDDNwcVdTYT-J0bQAbnHXQNCtVE3xIYAvaI4QegI-1o-2Y38RVb3vf9B1GBYg1WhpB5UVG1X3zy-t2-txi0pSpSo2MrBovfEolLun_-HUN9flD-yKMq-vEAN0P1A373xebLtErlHY_qJzPUIa1ik1UE-wU2mN6R2pHT4Cbz/s1024/image_2024-11-07_14-50-53%20(2).png

ជណ្តើរដែកនេះស្ថិតក្នុងដំណាក់កាលសាកល្បងរបស់គម្រោង Ferrata ដោយបានអនុញ្ញាតឱ្យតែអ្នកសារព័ត៌មាន, Blogger និងភ្ញៀវទេសចរមួយចំនួនសាកល្បងប៉ុណ្ណោះ ហើយនឹងអនុញ្ញាតឱ្យពលរដ្ឋទូទៅឡើងជណ្តើរ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ។ រីឯថ្លៃឡើងជណ្តើរ គឺស្មើនឹង១១៨ដុល្លារអាមេរិកក្នុងម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5oBAPaRn3IiYhOpWrPfbxOO10CglCCx0_Bj5GbIcs6g8QzBfGWwORNERDG5XmJiTtiWu3hqhUW7zOvZyur5l2U9JXU6CPtayRGotNAmZaU_9oLhDs-IauDMu1ZcFa3gDiOGrb4QJQ5qEe19QIIjPfPi8YTny-QpOUQeCb2NyoAmUjIYC7zVB03MkAbwbL/s1280/image_2024-11-07_14-50-53.png

គម្រោង Ferrata បានសហការជាមួយសមាគមដំណើរផ្សងព្រេងនៅប្រទេសចិន ដោយនឹងផ្តល់ការថែទាំសុវត្ថិភាព និងឧបករណ៍ការពារគ្រោះថ្នាក់ ។ ភ្ញៀវទេសចរអាចចូលរួមសាកល្បងឡើងជណ្តើរបានដោយគ្មានការកំណត់ទម្ងន់ ប៉ុន្តែគម្រោងនេះពុំអនុញ្ញាតឱ្យអ្នកមានជំងឺប្រចាំកាយចូលរួមទេ ដូចជា ៖ អ្នកកើតជំងឺបេះដូង និងសម្ពាធឈាមខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEcqOap3Xx_WISwAn4fAfVj9k2_fsv0ZxYQ-8FCFPl5uI97roUTM6gchDEZE8G4qF6lp9jPbI2Dz15LJpV75zuB5Cv5L1OIPK1hmWpj7aRCbpkRPYi-ZVGusIZ71aCp2MIemJ1t9hhbLKRJdzNugsk176NBQMONCcF_JrhYYdv6PUcqO0jgRXa6M_7OnsM/s1024/image_2024-11-07_14-50-54.png

ចំណែកពាក្យថា «Ferrata» មកពីភាសាអ៊ីតាលី មានន័យថា «ផ្លូវដែក» គឺជាការឡើងលើចំណោតភ្នំខ្ពស់ តាមរយៈជណ្តើរដែក និងការប្រើប្រាស់ឧបករណ៍ជំនួយ ។ គម្រោង Ferrata ក៏បានដំណើរការនៅតំបន់ជាច្រើនទៀតផងដែរ ដូចជា ៖ តំបន់ហុងអៀនលីង និងតំបន់តុងហ៊ូចៃ ក្នុងទីក្រុង Zhangjiajie ព្រមទាំងនៅភ្នំយៀនដាំងសាន ក្នុងទីក្រុងអ៊ូចូវ ៕

ផឹកទឹកស័ក្តិសិទ្ធិចេញពីរូបចម្លាក់ដំរីលើជញ្ជាំងវត្ត តែពេលដឹងពីប្រភពទឹកស្រឡាំងកាំងគ្រប់គ្នា

0

ប្រទេសឥណ្ឌា ៖ អ្នកលេងបណ្តាញសង្គមបរទេសបានចែកចាយវីដេអូមួយយ៉ាងច្រើន នាដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលក្នុងវីដេអូ គេឃើញពលរដ្ឋឥណ្ឌាជាច្រើននាក់នាំគ្នាឈរតម្រង់ជួររង់ចាំផឹកទឹកចេញពីរូបចម្លាក់សត្វដំរីនៅលើជញ្ជាំងវត្តមួយកន្លែង ។ ពួកគេមានជំនឿថា វាជាទឹកស័ក្តិសិទ្ធិ ឬទឹកមន្ត ផឹកហើយនាំមកនូវសិរីសួស្តី និងសេចក្តីសុខ ប៉ុន្តែពេលដឹងពីប្រភពទឹកក៏ស្រឡាំងកាំងគ្រប់គ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdJBKMWjOIRAzsMY8l9IAA-QvYka0h3AgUmigwOR7kdYFTA9dEOqpWw68edt4RnGGUU0KKe9Ci_Knf5anTEuCK5NZEO9EiKtKzJM4mazacBt714HxGN1GotYZTFgJUnyU6V29UgG_QTSJ3vH5Z_KZWkdowwox5I2mcYwWY0ByWLkwPM6ltCv3qk3TV2VFn/s600/image_2024-11-07_13-51-29%20(2).png
វីដេអូផឹកទឹកស័ក្តិសិទ្ធិនេះ គឺថតនៅវត្តឈ្មោះ «បាំងគេ ភិហារិ» ក្នុងទីក្រុង Vrindavan រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ។ មនុស្សម្នាជាច្រើនបានយកដៃត្រងទឹកផឹក រីឯអ្នកខ្លះទៀតយកកែវក្រដាសមកត្រងទឹក ដោយសារជឿថា វាជាទឹកស័ក្តិសិទ្ធិចេញពីរូបចម្លាក់ដំរីលើជញ្ជាំងវត្ត ។ លើសពីនេះ អ្នកមានជំនឿខ្លាំងថែមទាំងបានលើកដៃសំពះ រួចហើយយកទឹកមកស្រោចលើក្បាលរបស់ខ្លួន ដោយពួកគេអះអាងថា ទឹកនេះហូរពីជើងព្រះក្នុងវត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQdL0qIHTyidtiKxDMxkogc-D58DVoOsOmJBysEL4zwmJO_XPiSszpM1GJmzz5yGUkUXgmU3DXLq5mcnyfLbThQg7z58oRf1_NgzVlPNyuBlc3VQfpui8542vKULAHKzjLLTv9swXbevWrhQ2h1nOWZFYKbiRXfX4h_aPh5LRVjoSRzMmOZbEpx2OVgkfR/s1200/image_2024-11-07_13-51-42%20(2).png

នៅពេលវីដេអូនេះល្បីល្បាញខ្លាំងពេញបណ្តាញសង្គម ក៏មានសំណួរជាច្រើនសួរពាក់ព័ន្ធនឹងបញ្ហាអនាម័យ ព្រមទាំងប្រភពទឹកហូរពីណា ។ អ្នកផឹកទឹកមួយចំនួនធំស្រឡាំងកាំង ក្រោយពីក្រុមអ្នកមើលការខុសត្រូវវត្តនិយាយថា ពលរដ្ឋគួរឈប់ផឹកទឹកនេះទៅ ពីព្រោះវាពុំមែនជាទឹកស័ក្តិសិទ្ធិអ្វីទេ គឺគ្រាន់តែជាទឹកហូរចេញពីម៉ាស៊ីនត្រជាក់ក្នុងវត្ត ។ រីឯការផឹកទឹកស័ក្តិសិទ្ធិ ពុំមែនចេះតែផឹកស្រួលៗឡើយ គឺទាល់តែទៅផឹកក្នុងវត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidc4FPKkUZSRtCQ9qx6t-lzvpO9oyML_fzsFU088vWvtij6PZ5l8GhfD_wK3nmhUgxzMrOea5VcP8k5oyA0I84HWlyF9lrHhLVKiWleQXHWOOhERhyl0xGZKmdJ351sjCskrFfCSuhtdFOl1iD9cUAZLnxZNBZWixsehkq0NRVo63990Gm9JeCJFp2slHP/s1015/image_2024-11-07_13-51-42.png

ប៉ុន្តែអ្នកមានជំនឿខ្លាំងពុំជឿតាមការលើកឡើងរបស់ក្រុមមើលការខុសត្រូវវត្តទេ ហើយពួកគេនៅតែអះអាងថា វាជាទឹកមន្តរបស់ទេវតា ។ អ្នកមានជំនឿខ្លាំងម្នាក់និយាយថា ៖ «វាជាទឹកមន្តពិតមែន ពីព្រោះយើងបានប្រព្រឹត្តតែអំពើល្អ ទើបទេវតាប្រទានទឹកនេះឱ្យយើងផឹក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRCz1NjVmMmY2v2r_X8_4GHf0zHjhwhdC04Rfri0CpH60-Fx-AUJfuMCphjwSdJGf_AjVEfQknYaBX0Ak-EiwNWOC1Ptpqygg9Sap0GKulEGqh_R1_IiW-Aj3XDiYNwI17wMOy5sfyM7YYVsBZyPm25anON7YSK2SYbjdlVllLWOBuqvfGKV605Y0P_aim/s1200/image_2024-11-07_13-51-29.png

ចំណែកអ្នកលេងបណ្តាញសង្គមលើកឡើងថា ភាពល្ងង់ខ្លៅរបស់មនុស្សមួយចំនួនកាន់តែខ្លាំងឡើងហើយ ចេះតែជឿតាមគ្នាគ្មានពិចារណា បើទោះជាដឹងការពិតក្តី ។ ប៉ុន្តែមតិផ្សេងទៀតបាននិយាយពីការផឹកទឹកនេះ គឺដោយសារពួកគេមានជំនឿងុបងល់ និងពុំបានគិតវែងឆ្ងាយ ។ ពលរដ្ឋឥណ្ឌានៅមានជំនឿជាច្រើនទៀតខុសពីពលរដ្ឋដទៃ ហើយយើងពិបាកហាមឃាត់ពួកគេណាស់ ៕

កន្លែងចំនួន ៤ ដែលមានទេសភាពស្រស់ស្អាតខ្លាំងនៅរដូវរងារ

0

ចូលដល់រដូវរងារហើយ សម្រាប់បងប្អូនដែលមានបំណងដើរកម្សាន្តក្រៅប្រទេស យើងសូមណែនាំប្រទេសចំនួន ៤ ដូចខាងក្រោមនេះ ដែលមានទេសភាពស្រស់ស្អាតខ្លាំងបំផុតនៅរដូវរងារ ក៏ដូចជាមានសុវត្ថិភាព វប្បធម៌សម្បូរបែប អាហារឆ្ងាញ់ៗ អាចឃើញពីប្រភេទសត្វទឹកកកប្លែកៗជាច្រើន និងមានតម្លៃសមរម្យផងដែរ។ ដូច្នេះតំបន់ទេសចរណ៍ល្បីៗ និងពេញនិយមបំផុតរួមមាន៖

១.តំបន់ Jiuzhaigou ប្រទេសចិន៖ ពេលវេលាធ្លាក់ព្រិលដ៏ស្រស់ស្អាតបំផុតនៅ Jiuzhaigou នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ហើយសម្រាប់តម្លៃដំណើរកម្សាន្តគឺ ៣០០ ទៅ ៧០០ ដុល្លារក្នុងម្នាក់។ នៅទីនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដោយសារមានបឹង បូករួមនឹងទិដ្ឋភាពនៃជួរដើមឈើខ្ពស់ៗតម្រៀបគ្នា និងដើមស្រល់នៅមាត់បឹងដែលគ្របដណ្តប់ដោយព្រិល ឆ្លុះបញ្ចាំងលើផ្ទៃទឹកពណ៌ខៀវជ្រៅ បង្កើតជាទេសភាពដ៏គួរឱ្យទាក់ទាញបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXFOiqnU9UkUjlc0HrTAZgR_n2YTtPHogfWf0ztJQ17mIcjOOk9hT4D0iFu_6rulDk5DmMYuOPRrIIGofOM0D91Fatne0O9XWm5wCPOk0pVUJVzz0cEk7neG7ubZXXvFJkIeJoHDuKW8mY9WU9CrePW9p5eV1Sbm3wOJnXuj3GZCfm8bL5AM2dI8zIjG9j/s1024/image_2024-11-07_13-47-39.png

២.តំបន់ Lijiang ប្រទេសចិន៖ ភ្នំទឹកកក Jade Dragon ដែលស្ថិតនៅតំបន់ Lijiang ប្រទេសចិន ក៏ជាកន្លែងពេញនិយមនិងលេចធ្លោផងដែរ ដោយសារទេសភាពព្រិលពណ៌សរបស់វា បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជុំវិញពិភពលោក។ ដើម្បីមើលសម្រស់ភ្នំព្រិល អ្នកទេសចរត្រូវឡើងដល់កម្ពស់ ៤.៥០៦ ម៉ែត្រ ទោះជាយ៉ាងណាក៏ដោយ ដំណើរកម្សាន្តភាគច្រើនឈប់ត្រឹមរយៈកម្ពស់ ៣,២០០ ម៉ែត្រប៉ុណ្ណោះ ដែលគ្រប់គ្រាន់ដើម្បីរីករាយនឹងការទស្សនាផ្នែកជាច្រើននៃទេសភាពដ៏អស្ចារ្យរបស់ភ្នំ។ ដូច្នេះសម្រាប់តម្លៃដំណើរកម្សាន្តគឺជាង ៧០០ ដុល្លារក្នុងម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmQq7wuhsPxalkDh8oiXlNfyGMuvqrVNSRPklpc85_A-dSQOo0ULV2Egmsb_6N_mnk18yXSYun0H3vn63oObo73AGxR8OFZQumUHfwkLhg0Mvrpw-x2kHiFkXtTCYqKi7tZxVqqHbhi8sFWXwXRJmx2RH7y7OmCK437_-4ZFmMYMsoHAKM0gqURuHsiBud/s1024/image_2024-11-07_13-47-39%20(2).png
៣.កោះហុកកៃដូ ប្រទេសជប៉ុន៖ កោះហុកកៃដូ ជាចំណុចភាគខាងជើងបំផុតនៃប្រទេសជប៉ុន មានភាពល្បីល្បាញខ្លាំងដោយសារអាកាសធាតុត្រជាក់សមរម្យសម្រាប់លំហែកាយ។ ក្នុងរដូវរងារ កោះហុកកៃដូគឺមានព្រិលធ្លាក់យ៉ាងស្រស់ស្អាត ត្រូវបានចាត់ទុកថាជាឋានសួគ៌ជិះស្គី។ ទេសភាពនៃកោះហុកកៃដូត្រូវបានគ្របដណ្តប់ដោយព្រៃឈើ coniferous និងដើមស្រល់ដែលធន់ទ្រាំនឹងភាពត្រជាក់ក្នុងរដូវរងារ ផ្តល់ឱ្យវានូវរូបរាងដ៏អស្ចារ្យបំផុត។ ដូច្នេះសម្រាប់តម្លៃដំណើរកម្សាន្តគឺជិត ២,០០០ ដុល្លារក្នុងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL2mrNqYV72Zg-MzZiSBmULIF5vMvMNNZHGx_Ah8CKmChk1P_o9OkoA86TWy02RdAiOgbniKwhOdWHQQJ6OrSuwtyWO3TAEkG0GXhl-SGHcdsP_cZJKcGUUdztC1YZk1lAoYP9lDfZmK4CvpdBZQvBraxU_J7ebOXPY8sZLnryvkW-ZcKsTenQyNPQfdhA/s2048/image_2024-11-07_13-47-39%20(3).png

៤.ភូមិបុរាណ Shirakawa-go៖ ភូមិបុរាណ Shirakawa-go ក្នុងខេត្ត Gifu គឺជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តវប្បធម៌ជប៉ុន។ ជាពិសេសក្នុងរដូវរងារ ដោយពិធីបុណ្យពន្លឺនឹងធ្វើឡើងចាប់ពីខែធ្នូដល់ខែកុម្ភៈ ក្នុងអំឡុងពេលនេះ សីតុណ្ហភាពនៅក្នុងតំបន់ Gifu ត្រូវបានធ្លាក់ចុះដល់ដក ៥ អង្សាសេ ដូច្នេះភូមិនេះនឹងត្រូវបានគ្របដណ្ដប់ដោយព្រិលក្រាស់ បង្កើតបានជាទិដ្ឋភាពវេទមន្តដូចរឿងនិទាន។ អ្នកទស្សនាដែលមកទីនេះនឹងទទួលបានបទពិសោធន៍សប្បាយរីករាយជាច្រើន ហេតុនេះសម្រាប់តម្លៃដំណើរកម្សាន្តគឺចាប់ពី ១,០០០ ដុល្លារឡើងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_eRico8u1ps7B5oYeBCdC0dX7oPzwGvned75S7rmmRzoypTZvDKqsGS_4kxMnOOI-mD4esOXOsFjKiUeDWyy5wuF5PVdepNROXCGoCqTFp6Irs_MoYMmSHLtI4lSRBkrpS_ET8wRpf39GviK5oAoPta2biIMQISAYjiOjH4GtXSxwv5Yv4Rh6d1w3jKwM/s1500/image_2024-11-07_13-47-41.png

ប្រមូលសត្វកណ្តុរធំៗមកបង្ហាត់ឱ្យចេះហិតក្លិនសត្វព្រៃដែលជួញដូរខុសច្បាប់

0

ប្រទេសតង់ហ្សានី ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ហ្វូងសត្វកណ្តុរធំៗជាច្រើនក្បាលនៅប្រទេសតង់ហ្សានី (ស្ថិតនៅអាហ្វ្រិកខាងកើត) ត្រូវបានក្រុមជំនាញមកពីអង្គការ APOPO ប្រមូលមកបង្ហាត់ពីចេះហិតក្លិនសត្វព្រៃដែលត្រូវជួញដូរខុសច្បាប់ ហើយការប្រើប្រាស់កណ្តុរមានប្រសិទ្ធភាពជាងឧបករណ៍ស្កេន និងឆ្កែហិតក្លិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXdkYs2S-4pOvSl_jVasc0HxrKsLz53Qz-jlU3F_TojYcN123tHqqSrFcRxfJCL3tD_gVq3M-niypaJ7wF_uLLQX1loNDiscYF3WpONjsxi6O_01EVGpwJRcuUPBJoiMbl9DyPP-uSHe7xpOep2WD2oSeW3TVy8ety9uLAndtQ2HeWgEmc5cPxHqxdQhq9/s2048/image_2024-11-07_13-32-12.png

មនុស្សភាគច្រើនស្អប់សត្វកណ្តុរខ្លាំងណាស់ ដោយសារវាតែងតែធ្វើឱ្យខូចសណ្តាប់ធ្នាប់ ឬកខ្វក់ក្នុងលំនៅឋាន ហើយវាក៏ជាសត្វចម្លងមេរោគផងដែរ ។ ប៉ុន្តែកណ្តុរជាសត្វឆ្លាត និងអាចយករួចខ្លួនពីគ្រោះថ្នាក់ផ្សេងៗ ទើបក្រុមជំនាញមកពីអង្គការ APOPO មិនស្វែងរកប្រាក់ចំណេញ បានប្រមូលកណ្តុរធំៗមកបង្ហាត់ឱ្យចេះហិតក្លិនសាច់សត្វព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvn5L62vtjS1vsPBJoZKXrWlRjRa3Hl-BSHl3fyCeMi4nuv-s9P6MoJqI9VJamq4infPYeg1_zW-9jfpp3jMfwmRLne1MNWVolwtDcX4rO4Q5IA7GzSWg9SGCl8BViuavZ0qsespvR1LkQ9VKXTXjGxeG-6HrwrV4mKCGm31E19dOF-GAhIlQYbMQv_OAI/s1792/image_2024-11-07_13-32-13.png

ក្រោយការបង្ហាត់ពីក្រុមជំនាញរួចមក កណ្តុរទាំងនេះអាចហិតក្លិនរកឃើញភ្លុកដំរី, ភ្លុករមាស, ពង្រូល និងសាច់សត្វជាច្រើនទៀតដែលត្រូវគេសម្ងួតហើយលាក់ទុកក្នុងទំនិញផ្សេងៗយ៉ាងមានប្រសិទ្ធភាព ។ ហេតុអ្វីត្រូវបង្ហាត់សត្វកណ្តុរ បើភ្នាក់ងារចាប់ក្រុមជួញដូរសត្វព្រៃខុសច្បាប់ មានទាំងឧបករណ៍ស្កេន និងឆ្កែហិតក្លិន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8wBm2dZ4D6RAGQMrmGYKTEYjiyGZ9xT2F-nBsaP5260yykRW4Hhj-5Ze6dXiXPpm6Tvi0gD1CqEfuXXrB2oISko1-K_ARUbrKJoQB_HT5gphlQC_cE-S0hNl4RhEjGYm1TaxQC6Ve-e_oEQSDHOolOoVt2vGZzMBo3eyoWlFXCW4-MaFxZvnIwqyFqXY/s3072/image_2024-11-07_13-32-14%20(2).png

ក្រុមជំនាញមកពីអង្គការ APOPO និយាយថា កណ្តុរអាចប្រើប្រាស់ក្នុងការចាប់ក្រុមជួញដូរសត្វព្រៃខុសច្បាប់មានប្រសិទ្ធភាពជាងវិធីផ្សេងៗ ដូចជា ៖ ការបង្ហាត់កណ្តុរឱ្យហិតក្លិនសត្វព្រៃ គឺចំណាយប្រាក់តែ៨.០០០ដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបជាមួយឆ្កែហិតក្លិន គឺចំណាយប្រាក់ដល់៣ម៉ឺនដុល្លារ ខណៈឧបករណ៍ស្កេន ចំណាយប្រាក់ពី៣ម៉ឺនដុល្លារ ទៅ១លាន២សែនដុល្លារឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcdJG4nLiX5-f_xaQC5MxvK5xAmTjd8ZbFOb719tyn09GGgW3J7NUtmu2Xke-UIfOlpZUkoAVkT9tAxKOgcvrz2SqOQszy8kDu1k2CPy8yfXBdet2aqkAb7QvnzdotxT-A2pWAbAltw0xBak9ZMlRFmqWkcFTHycmgG2HhSiBJG8MidJDZ8Z_tmb7Derr0/s1024/image_2024-11-07_13-32-14.png

ក្រៅពីនេះ កណ្តុរមានខ្លួនតូច និងទម្ងន់ស្រាល ហើយវាអាចចូលក្នុងកន្លែងចង្អៀតៗ ដែលឆ្កែ និងឧបករណ៍ស្កេនពិបាកចូល ដូចជា ៖ កន្លែងបញ្ចេញខ្យល់ក្នុងទូរកុងទឺន័រ ។ លើសពីនេះ កណ្តុរមានភាពបត់បែនពេលបំពេញភារកិច្ច រីឯការប្រើប្រាស់ឆ្កែសម្រាប់ពិនិត្យមើលសត្វព្រៃខុសច្បាប់ គឺទាល់តែយកវាទៅជាមួយអ្នកបង្ហាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8VF1LSej39h4urYDJ1aSlhTPz3ikjk2N_B5aw2J2v-WWEkiWyPvH6RliqRI6isg5CXF3QZbGFzsAkunzDeDeFtXzlJpCoAAONmRzJMBEel7bO5XBT8Q940pE1b8b4oZACGfDKC3FONrR_p7CdUscsrQcpSNpudw7R0Uugcndx4Y1hgapzeF1XY0U6MFW3/s1280/image_2024-11-07_13-32-18.png

រយៈពេល២៥ឆ្នាំកន្លងមក ហ្វូងកណ្តុរធំៗធ្លាប់ត្រូវបានគេបង្ហាត់ឱ្យក្លាយជា «កណ្តុរ Hero» និងបញ្ជូនទៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីឱ្យអាជ្ញាធរអាចចាត់ការយ៉ាងមានសុវត្ថិភាព ។ បច្ចុប្បន្ន អង្គការ APOPO បានសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារថែទាំសត្វព្រៃនៅប្រទេសតង់ហ្សានី ហើយពួកគេសង្ឃឹមថា កណ្តុរនឹងមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ នាថ្ងៃអនាគត ៕

វឌ្ឍនៈ ប្រ៊ូវើរី ឧបត្ថម្ភ និងដាក់សម្ពោធឲ្យប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅខេត្តឧត្តរមានជ័យ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសង្គម

0

វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនក្នុងស្រុកកំពុងតែមានភាពលេចធ្លោខ្លាំង ដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកបានចូលរួមដាក់សម្ពោធជាផ្លូវការឲ្យប្រជាជនប្រើប្រាស់នូវបន្ទប់ទឹកសាធារណៈដ៏ស្រស់ស្អាតទំនើបទាន់សម័យ ដែលមានបន្ទប់ទឹកស្រីចំនួន៦ បន្ទប់ទឹកបុរសចំនួន៦ បន្ទប់ទឹកជនពិការចំនួន២ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមឧបត្ថម្ភបង់អង្គុយជាច្រើនបង់ សម្រាប់ដាក់តាមទីសាធារណៈនៅតាមបណ្តាខេត្តក្រុង ស្ថាប័ន ឬមន្ទីរពេទ្យជាច្រើន ដើម្បីផ្តល់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាននៅប្រទេសកម្ពុជាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVu7iamvXJHmTc6gRww1jLzmXZJZad5FMr8jM2lAS9q2M6dIA3PC8t-epp_nI2uASoolyvgZDRdY6ccq94NuSZASFtb87V_m3hpA0z_LVe5SKrCFj3FRn68oeceaDl6pG_bMqEbRtgsptLLm3mECjQKD2ruYBstDzCRN-77OQEna_Sxgjd2V-lcnHGrvBy/s6048/01%20(2).jpg

ក្រោមឆន្ទៈ ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី តែងតែចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាល ដោយបានចូលរួមឧបត្ថម្ភគាំទ្រស្ទើរគ្រប់វិស័យ រួមមានវិស័យអប់រំ បរិស្ថាន សុខុមាលភាពសង្គម សិល្បៈ កីឡា បដិសណ្ឋារកិច្ច ព្រមទាំងការចូលរួមចំណែកឧបត្ថម្ភលើកកម្ពស់គ្រប់សកម្មភាពមនុស្សធម៌នៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRW0S7HDILKvwWgqhBFhJmqGlhppgkBzIYWGTy4DO3YSemli5kzK6EnsWJJMHRr-D9Dl1IQreVA5E6pFC_7QbCc1NISGetbbabS2U3LVeGcKkJRDqFbWvNLTTmgUIXHXovOyUq5o3We5DuJ3rL5g3NKJcjl8Z2_QbLZkTr8rAgTTqOkg4bW93ksfcdwCAd/s6048/03%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgtHOc5USA5XxO5m41l9_setoGkcDexQJqjRH2lpvJyKeAcU68se-xLFIOXVlQo14u5xV1MHtmqiqzbk7KHQUsiT-WkSE83OOZ284Eol7Sm37dsSX5LzEP7bzCShZBKaImYlpjY-p7YTo3zW0Hppt765_gaeIFQT6N6P_lZ-FvQpqOBQ8xP59VN1Oq3LqE/s6048/04%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirxrVNnhDImTdsKS67cu3Ke3Wqz_Ix62Wj8fRemyI4ZBEJfx8Y9khT3n_E9dgopVqzZZpdbZeuVr6L4J8XEmEdISfiVInBF5sk3HBLIWJKCQnl0Mzfafe1lBL-8LuUN3IJboF1bNBpcT2yzP1Re1A1AnvABPfjAMBKtc9l-SdqcYqSpGmAJNHRkoDqseng/s6048/005%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVrk20DT5mAx0DOdPc1FrjTny5qOXykSPbL1ek3lcitAf45MLnKwNoLNdUCzuhNiyN2F33rHYCXA-WlNNG9XGSMEmGAtvwWg4bzu0LMh8CGSbKEuvtWw5xc6PX1kp_zw8oEwZ3VR0U7s72sN12vDVmXr3m9saeP8ligtKgva8onXziegOhocb2ISRaFKXN/s6048/Copy%20of%20DSC_9037.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf9GZWahxk7jmZxIcxwuKuWus0PHT_FO562fb4BzTAmtJrFhBbN6kE7WXTemJgQDPWCysDxrZzdGkEbxM9emlOo3Kcwwc2T3Ugwc5_bfwJ9t3_oEl7SqqXb2Gs6R71SCMiaq2MQmjUeoyx3r7N-jiI-vClP0KQglD87dKrrmXW4sKKEUe_cM9eL4wB-dl7/s6048/Copy%20of%20DSC_9235.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNNdiuloCja0PPJOkYszK4w-1ftjWQH5B12ilruI0B0J-Kx8DOQzFmA-JFtQIAZaPAXQc75U2Zl6z9kTsi1nzY2fHisDuvzIzNswS0lBpuLY5eO0eKmVTwgmq6E3fqP4EYsUyfaIfgg_WUqCnU4o-_LGD1LoeCoybHH2hgj1GRo8nFUXk4XqvnfEpMViV2/s6048/DSC_0146.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtgfymvH1pWNtgzMoX1HQnx4OSqtsKJ4qPLFM-oDCtoCJNYATDXKUk_bCard3uWuofioVq5bD_ANW4oI4VTcg6aJ3_Wd95H_2nVBwmN8CQAXKsa615uHeFtEjMIFIs0cwAQrdPAzddSFvlHrXkmryn73owveeGZJenAmLSAlZZ1LIQfQRi9Uj8Xq-lxvmZ/s6048/DSC_0165.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYRJVZvbPjbnuQmzJT2fEGjT42Ttd9XPIjgdfOhhWSicRUWhkGG9_nIi2QrjQo7lxo3W9hnTfzDPOkr7cojwjwwZoAAnDNXIJpYl2yN4f70M5hfSQQk8C5VYqFvCBMzC7ff0YTQpM9IDicXqXp_gTOyKEcmD75upa3duY8wa53fbzEZ9Dq9jHLZJu6mGMe/s6048/DSC_0204.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZIIfuGrb2jp7mikm9O1xt4sLFMOjz19KNbgTAX4TIgL9e2beFuWVnjk83VSjD7M3Oss8O2aWfVFAtjQb_xgeWsulVAB5O8FYu1JRaoN0B1SiDkEzDzvGvSkBCTRm7y5cUbWvxEkw59Sj-7pPSvIUclYT2FMV0ghnT9xE7D0s1ws2abITuQZK9g6gHEx8p/s6048/DSC_0256.jpg

រកឃើញទីក្រុងបុរាណមួយដែលបានបាត់ខ្លួនជាង ២,០០០ ឆ្នាំនៅក្នុងប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ថ្មីៗនេះ អ្នកបុរាណវិទូបានរកឃើញទីក្រុងបុរាណមួយក្នុងប្រទេសឥណ្ឌា និងបានរកឃើញអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើននៅក្នុងកន្លែងដែលបានបាត់ខ្លួននេះ ត្រូវបានគេស្គាល់ថាជាទីក្រុង Muziris។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAx9elLd9ejwRvJqO8D7WWrTcJ98rWICtngJjPku0DIn28ZjbTZYJuVHlJyHoABlMDCkaQix5aGJ3pTLPnKC0p5vZ7Vfx8sgeRPsQ5KLkt5KctCUoQqSVw5DenpGlreImZIbgf7U0Saw-1F1NLAIq2b4xkAyvfG-jq2xq6zvO0fVcL1B-oFjbdI1sLhq2x/s1600/image_2024-11-07_11-20-53%20(2).png
Muziris គឺជាទីក្រុងបុរាណមួយដែលទើបតែត្រូវបានរកឃើញតាមរយៈការជីកកកាយនៅរដ្ឋ Kerala ប្រទេសឥណ្ឌា។ យោងតាមប្រវត្តិសាស្ត្រ កំពង់ផែ Muziris មាននៅក្នុងសតវត្សទីមួយមុនគ.ស ដែលជាមជ្ឈមណ្ឌលនាំចូល និងនាំចេញដ៏ធំបំផុត និងរីកចម្រើនបំផុតនៅពេលនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh871ZhMvVWGo-BsnVtxuPwlMWkNYJ6XFWSnq7yFdbMSCEiiuLrVt4cNHOpAgPglIJFSj-t5YP_MhKt8OywXwoGVSIghmFFNV4yG2DA35K9PyXdbTzgOT_dlBf5dRwoc0cGTyMvofY39lKr3SYZTKzugKZLOnZu7ChFYvfvN49LD5F9QY779pH-tyNUWfZ1/s1792/image_2024-11-07_11-20-52.png

នៅទីនេះ គ្រឿងទេសឥណ្ឌាដ៏ល្បីល្បាញត្រូវបាននាំយកទៅកាន់ប្រទេសផ្សេងៗគ្នានៅមហាសមុទ្រឥណ្ឌា។ ទីក្រុង Muziris ត្រូវបានគេស្គាល់ផងដែរថាជា និមិត្តរូបនៃទ្រព្យសម្បត្តិ និងភាពសម្បូរបែប រួមទាំងជាកំពង់ផែល្បីល្បាញសម្រាប់ការនាំចូល និងនាំចេញមាសផងដែរ។ ទីក្រុងនេះមិនត្រឹមតែលេចឡើងនៅក្នុងឯកសារបុរាណវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងស្នាដៃរបស់កវីឥណ្ឌាខាងត្បូងទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-GQ5e93_fTydrFJI-FVSlbaEHwal2l_kV4xAKnuejITCbNBQuA3UmpjdOru82eBYZTGrv5EvrEchSBx4Y8FYTMll9Jct0hcaI2-BcIpvkUsN067Wu5KqkqmF4y-TUnpKcAtClsl4R0CkDvSG9JcrdYkb7Wl2DjlXGJIvTnb7YsZpP4Vps9GDy26x-dqMD/s690/image_2024-11-07_11-20-53.png

យោងតាមបណ្តុំកំណាព្យពិសេសមួយដែលមានឈ្មោះថា Akananuru ទីក្រុងរុងរឿង Muziris នៅមាត់ទន្លេ Periyar ដែលជាកំពង់ផែដ៏អស្ចារ្យមួយបានទាក់ទាញកប៉ាល់ជាច្រើនមកពីព្រះរាជាណាចក្រលោកខាងលិចផ្សេងៗ ដែលកប៉ាល់ទាំងនោះបាននាំយកវត្ថុមានតម្លៃជាច្រើនចូលមកក្នុងប្រទេសឥណ្ឌា។ ទោះជាយ៉ាងណា មានសំណួរមួយចោតសួរថា ប្រសិនបើជាង ២០០០ ឆ្នាំមុន Muziris គឺជាកំពង់ផែពាណិជ្ជកម្មដ៏សំខាន់មួយ ហេតុអ្វីបានជាវាបាត់ខ្លួនដោយមិនបន្សល់ទុកប្រាសាទណាមួយអ៊ីចឹង? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf2k-2JcAJDZQ7j4bJl3Nk-TqaNFOaTAvIADbYusJoKl4XMt9pgpWbk6CiWGEVR1PCzJBxTyBHO8f0NEZxV8QoI0RX5Yp33XkIpe_d39eLZ_AAvZlVWqt565hiOQIG1x_F5-6DFgYlgPbzR56Z1XFDOedxytEseUaFH6qaSenSdJuNJGXqeEGvjF7Fwgtu/s1024/image_2024-11-07_11-20-54.png

សម្រាប់មូលហេតុគឺថា ទីក្រុងបុរាណនេះត្រូវបានគេបំភ្លេចចោលកាលពីអំឡុងសម័យសង្គ្រាម ហើយក៏ដោយសារការប្រែប្រួលភូគព្ភសាស្ត្រដែលបណ្តាលមកពីទឹកជំនន់ និងការរញ្ជួយដីផងដែរ ទើបធ្វើឱ្យទីតាំងរបស់វាត្រូវបានបាត់បង់ដោយគ្មានដាននៅក្នុងសតវត្សរ៍បន្ទាប់។ ទន្ទឹមនឹងនេះមនុស្សជាច្រើនក៏គិតថាវាជាទីក្រុងក្នុងរឿងព្រេងនិទានប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកបុរាណវិទ្យាបានចាប់ផ្តើមស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនានា និងចាប់ផ្តើមជីកកកាយទីតាំងជាច្រើន ហើយក៏បានរកឃើញទីក្រុងបុរាណ Muziris តែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsn1kYCtxAJZ57-CBn3qeNaFbXVMRRxNomSSDu2qOYbolD1TXHivU7qjxkad5UPQwc96rs5SY7GUOD4SJFhcHRti9JX1PlvLuKffIE85H_CVh_zUrFcKTRy1agL5Al05y-XbOjlz6KqCJmy-4pEW21_fLJ1f9PxCukbwVCDUrHcfReVARZyJ-wMg1lnUhZ/s1179/photo_2024-11-07_10-56-42.jpg

ពួកគេបានបញ្ជាក់ថា ទីក្រុង Muziris មិនមែនជាទីក្រុងក្នុងរឿងព្រេងនិទានដូចមនុស្សជាច្រើនគិតនោះទេ។ បច្ចុប្បន្នទីតាំងរបស់ Muziris ត្រូវបានកំណត់នៅក្នុងទីក្រុងតូចមួយនៃ Pattanam ដែលមានទីតាំងនៅជិតទីក្រុងកំពង់ផែ Kodungallur ប្រទេសឥណ្ឌា៕

ចាប់ពីខែនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងគិតថ្លៃសេវាពេញ

0

ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ នឹងចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរក្នុងតម្លៃពេញ ជាតម្លៃដើមពីក្រុមហ៊ុនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9IvPl-TWVISK4W4Eyl1v8AaS2DE6mNiISJOzTiKJmYY3iKB2kVpFMIRbahl7JXdjCG1u8XEZLuplrjOGEEtE5m72J6rI6dEoMTfWoGLtQu3a_VILwSDI5Kge_DZlrql-4Pk8_kRkHtKQmbeiHjJJZ0GliqW-ov9yLXW3nWTTaaiqhvd7FbFcM7S0ZQJG/s1280/image_2024-11-07_11-03-12.png

ចំពោះការបញ្ចុះតម្លៃ២០ភាគរយ ដែលធ្លាប់បានផ្តល់ជូនសាធារណជនកាលពីមុន ត្រូវបានបញ្ចប់នៅម៉ោង១២យប់ថ្ងៃទី៣១ ខែតុលា ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggkyiVUpB-oTQUDiFHXhEqxGWDNoSFDH6HS8usbCFH7qiyK7zLqff3EV2ph-RtR9NSDPJCHohEBfn65sYUi5hE7v1rhKKnCI3Li16vGavkjtuU6wAuww_d_PaA0LryFs3aZoSAdtUiprqh6ivEUXqjbRuM1K7aH9TviNKn0mMvyVDysoNNGuEZi-kVbhyW/s1280/image_2024-11-07_11-03-13%20(2).png

តែយ៉ាងណាមិញ ក្រុមហ៊ុនផ្លូវល្បឿនលឿននៅតែបន្តបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ជូនសាធារណជន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ ដោយការស្នើរសុំឧបករណ៍ ETC អាចធ្វើនៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq68nW0c4hyssO33FQ0hRymPMaExTuiDspSU0crGtq8oztw3PO8WchbcTYV3CAzuFM_q2bcnRx-8zV-QZZ6bOAgseoJSN-XjZw-5WreSg_-erBXpzJMyIqaCKf4E-atXX6X2vqDHRxc6bGIf-jU09LVHPLLCodW0IXxelQOsf2Kwe7SaRLlRAn2Cmq1TGd/s1280/image_2024-11-07_11-03-13.png

គួរបញ្ជាក់ផងដែរថា កន្លងមក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០ភាគរយ ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈជាង២ឆ្នាំលើអតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8UkfxHEWmShSe9MccmZY5KDjs-cQNcTGj3TkpMDIaFbgRixFWDodJ3ru6SbjJZ7yYThDoXS9h_kE4rzzKHgGoLF1tvuGXC_1js6fjSlKSyFkX5LcNyz8al7-DgEgjS9Ab9Ypw884cfmaqAkw6Et9DRQy2loYqo2prrZY9trIjNtt0KmNcapkUQI_bWUJq/s2048/image_2024-11-07_11-03-14.png