មកស្គាល់សៀវភៅទាំង ១០ ដែលអតីតប្រធានាធីបតីអាមេរិក Barack Obama ចូលចិត្តអានជាងគេ
នាពេលបច្ចុប្បន្ននេះការទទួលបាននូវចំណេះដឹង និងព័ត៌មានផ្សេងៗគឺមានច្រើនបែបយ៉ាងណាស់ ប៉ុន្តែការអានសៀវភៅនៅតែជាផ្នែកមួយដ៏សំខាន់ក្នុងការផ្ដល់ចំណេះដឹង ដែលគ្មានអ្វីអាចមកជំនួសបានឡើយ។ ជាក់ស្តែងដូចលោក Barack Obama អ៊ីចឹងគឺលោកតែងតែអានសៀវភៅជាប្រចាំ ដោយសារសៀវភៅមិនត្រឹមតែផ្ដល់នូវចំណេះដឹងតែមួយមុខប៉ុណ្ណោះទេ វាថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរដូចជា៖ បង្កើតពាក្យថ្មីៗ កាត់បន្ថយភាពតានតឹង កាត់បន្ថយជំងឺបាក់ទឹកចិត្ត ធ្វើឱ្យប្រសើរឡើងនូវការចងចាំ និងការផ្តោតអារម្មណ៍ ពង្រឹងសមត្ថភាពសរសេរអត្ថបទ និងជួយឱ្យជីវិតជោគជ័យជាដើម។
ដូច្នេះសៀវភៅដែលអតីតប្រធានាធីបតីអាមេរិករូបនេះចូលចិត្តអានបំផុតភាគច្រើនជាសៀវភៅបែបប្រលោមលោក ចិត្តវិទ្យា និងនយោបាយដែលរួមមាន៖
១. The Anxious Generation ជាសៀវភៅនិពន្ធដោយអ្នកចិត្តសាស្រ្ត Jonathan Haidt ដែលចេញផ្សាយក្នុងខែមីនា ខ្លឹមសារគឺនិយាយអំពីការកើនឡើងនៃជំងឺធ្លាក់ទឹកចិត្ត និងភាពឯកោក្នុងចំណោមមនុស្សវ័យក្មេងនាពេលបច្ចុប្បន្ននេះ។
២.Intermezzo៖ ជាសៀវភៅនិពន្ធដោយ Sally Rooney ដែលចេញផ្សាយក្នុងខែកញ្ញា ខ្លឹមសារគឺនិយាយអំពីស្នេហានិងវិទ្យាសាស្ត្រ។
៣.Patriot៖ គឺជាសៀវភៅនិយាយអំពីជីវិតពិតរបស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny និពន្ធដោយ Alexei Navalny ផ្ទាល់តែម្តង ដែលបោះពុម្ពចេញផ្សាយក្នុងខែតុលា។
៤. Orbital៖ គឺជាសៀវភៅឆ្នើមមួយដែលនិយាយអំពីអវកាសយានិក ៦ នាក់មកពីប្រទេសចំនួន ៥ ធ្វើដំណើរទៅលំហអាកាស “ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៅលើផែនដី និងសេចក្តីប្រាថ្នារបស់មនុស្ស”។ .png)
៥.The Anthropologist៖ ជាសៀវភៅបែបវិទ្យាសាស្ត្រ និងចិត្តវិទ្យា ដែលល្អបំផុតប្រចាំឆ្នាំ ២០២៤ ដោយសៀវភៅនេះក៏បានឈ្នះរង្វាន់ Booker នៅថ្ងៃទី ១៣ ខែវិច្ឆិកាថ្មីៗនេះផងដែរ។ ក្រៅពីសៀវភៅទាំង ៥ ខាងលើអតីតប្រធានាធីបតីអាមេរិក Obama ក៏បានណែនាំសៀវភៅនយោបាយ សិល្បៈ និងសេដ្ឋកិច្ចចំនួន ៥ ផ្សេងទៀតផងដែរដូចជា៖ Stolen Pride, The Work of Art, Growth, Someone like Us និង In Ascension ជាដើម៕



.png)

.png)











.png)
.png)











.png)
គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕
.jpg)











