បន្ទាប់ពី វណ្ណថាន ប្រកាសថានឹងបន្តនិតីវិធីជាមួយ ធីតា តាមប្រព័ន្ធផ្លូវច្បាប់របស់ប្រទេសកម្ពុជាស្រាប់តែនារីវ័យក្មេងរូបនេះមិនញញើតនឹងបណ្តឹងរបស់តារាចម្រៀងរូបនេះឡើយថែមទាំងជំរុញឱ្យពន្លឿនរឿងនេះកាន់តែឆាប់។ កាលពីមុន ធីតា បានចេញសូមទោស វណ្ណថាន ចំពោះការចោទប្រកាន់ថាលោកចម្លងរោគទៅកាន់នាងតែមួយចំណុចនេះប៉ុណ្ណោះប៉ុន្តែអ្វីផ្សេងទៀតដែលនិយាយ ធីតា អះអាងថាគឺជារឿងពិតទាំងអស់។
នៅថ្ងៃទី២២ ខែធ្នូ គណនី Thida Kol បានបង្ហោះថា «បើថាប្តឹង! ប្តឹងឱ្យលឿនមកដោះស្រាយរឿង២នឹងឱ្យឆាប់ចប់ខ្ញុំគ្មានពេលវេលាចាំអ្នកឯងយូរទេខ្ញុំត្រូវធ្វើការ គ្មានពេលធ្វើការរត់ទៅរត់មកទេយល់?»។ នាងក៏បានបន្ថែមនៅក្នុងខម្មិនដែរថា «បើថាមិនប្តឹងប្រាប់ផងស្រួលចូលធ្វើការចាំយូរធុញណាស់ខាតពេល…»។
តារាចម្រៀង វណ្ណថាន ចេញលិខិតបំភ្លឺជាសាធារណៈនៅព្រឹកថ្ងៃទី១៩ ធ្នូ នឹងចាត់ការតាមប្រព័ន្ធផ្លូវច្បាប់ទាក់ទងនឹងការចោទប្រកាន់របស់ ធីតា ថាបានចម្លងរោគទៅកាន់នាងនៅល្ងាចថ្ងៃដដែលនារីវ័យក្មេងរូបនេះបានចេញមុខសូមទោសទៅកាន់តារាចម្រៀងរូបនេះចំពោះការចោទប្រកាន់ចម្លង HPV ដែលធ្វើឱ្យមហាជនយល់ច្រឡំថាលោកកើតជំងឺផ្សេងៗ។ ទោះយ៉ាងណា នៅថ្ងៃទី២០ រូបនាងបានបញ្ជាក់ថានឹងដោះស្រាយតាមច្បាប់ទៅលើរឿងផ្ទាល់ខ្លួនផ្សេងទៀតដោយគ្មានករណីលើកលែងនិងបានចោទថាបានចាប់បង្ខំរំលោភបំពានហើយការសូមទោសរបស់នាងគឺចំពោះតែចំណុចចោទថាចម្លងរោគប៉ុណ្ណោះ។
តារាចម្រៀង វណ្ណថាន បានរងផលប៉ះពាល់យ៉ាងខ្លាំងករណីដែលត្រូវបាននារីរូបនេះចោទប្រកាន់ធ្វើឱ្យកេរ្តិ៍ឈ្មោះសិល្បៈរបស់លោកបាត់បង់ត្រឹមមួយប៉ព្រិចភ្នែកដែលខំសាងមករាប់ឆ្នាំ និងបានប៉ះទង្គិចទាំងការងារនិងសុខភាពផ្លូវចិត្ត៕










