Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ! រុស្ស៊ីផលិតវ៉ាក់សាំងការពារជំងឺមហារីកដោយជោគជ័យ និងត្រៀមចែកចាយពុំគិតថ្លៃ

ដំណឹងល្អ! រុស្ស៊ីផលិតវ៉ាក់សាំងការពារជំងឺមហារីកដោយជោគជ័យ និងត្រៀមចែកចាយពុំគិតថ្លៃ

55
0

ប្រទេសរុស្ស៊ី ៖ ពិភពលោកបានផ្តោតលើការរីកចម្រើនផ្នែកវេជ្ជសាស្ត្ររបស់រុស្ស៊ី ក្រោយពីក្រសួងសុខាភិបាលរុស្ស៊ីប្រកាសពីភាពជោគជ័យក្នុងការផលិតវ៉ាក់សាំងការពារជំងឺមហារីកប្រភេទថ្មី mRNA ហើយត្រៀមចែកចាយឱ្យអ្នកជំងឺពុំគិតថ្លៃ ចាប់ពីដើមឆ្នាំ២០២៥ តទៅ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXbmgNTpBPb4yLQL5yXAmMaedJwJVqHL9BV2G82jIp70gpxb8RG1B8vqjsU96ZtwXjjefL9F7PALFlZyDiXLs2IJnX542oPSny-FsJ73_A-EfkJ70f0FNHYR3ZEUxmQ0DauSsEBehFJu4pwu7I8Adx6x94jpu0NyhdkpwXOWhnvBpMobDKoptq3fWEhHI6/s690/image_2024-12-24_08-37-44%20(2).png

វ៉ាក់សាំងការពារជំងឺមហារីកប្រភេទថ្មី mRNA របស់ប្រទេសរុស្ស៊ី គឺផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យុសកម្ម សហការជាមួយក្រសួងសុខាភិបាលរុស្ស៊ី នៅក្រោមការដឹកនាំរបស់លោក Andrey Caprin ។ ការផលិតវ៉ាក់សាំងក្នុងគោលបំណងព្យាបាលអ្នកជំងឺមហារីកឱ្យជាសះស្បើយ ខណៈចំនួនពលរដ្ឋរុស្ស៊ីកើតជំងឺនេះកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTiBnvTRkepZdedpv8_zglglDl3u_fEGl-HaBGN7O-36S_qAXJ0Jc0I8QArp_KZp8cKnNgIe4TUGBaSwqg2UkAOBfMyNENOHHr-K_qZGpCxPQbbaTFl-LJP6hENXks4sV8IPJglNuq0umdWhnfpuyjL4CD6ymhO082yuVTKKXMpUUbgn46xLZ8LP5NxNaE/s976/image_2024-12-24_08-37-44%20(3).png

ក្រោយការសាកល្បងបង្ហាញថា វ៉ាក់សាំងនេះអាចរារាំងការវិវត្តសាច់ដុំ និងការរីករាលដាលនៃកោសិកាមហារីក ។ ក្រៅពីនេះ លោក Alexander Gintsburg នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺរាតត្បាតនិយាយថា ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងបណ្តាញសរសៃប្រសាទសិប្បនិម្មិត គឺជួយដល់ការផលិតវ៉ាក់សាំងយ៉ាងឆាប់រហ័ស ខណៈកន្លងមក ការផលិតត្រូវចំណាយពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-B-NYEhcVW-2VimfkfpbBWIXeQLcfO0VzaEbeyme3jekwFo-QgQFsg_unSkzy-nP5wXGf-tIUoFhMkL1ILrmNoXYlnCdh9_RUU_GXEBryQH53AUfiUex4PbOBWIr2wO7CfwNwQfW4GSv4EU2K2YXHGjjT-X_qXXxbaoXzl7Aq27DjHicXkKVI4yWOocy/s800/image_2024-12-24_08-37-44.png

ប៉ុន្តែគ្មានព័ត៌មានច្បាស់លាស់ពាក់ព័ន្ធនឹងប្រភេទជំងឺមហារីកដែលអាចព្យាបាល, ប្រសិទ្ធភាពវ៉ាក់សាំង និងគម្រោងច្បាស់លាស់ពីការផ្តល់វ៉ាក់សាំងនេះទៅឱ្យអ្នកជំងឺទេ ហើយឈ្មោះរបស់វ៉ាក់សាំង ក៏ពុំទាន់បង្ហាញដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBg9DWrvnN3bSYmfyYBDydirRHhR_jKtFhiO9NFn4uehybKsqGD1kGpWUdZCjoiX2I_y-F5qre7e2On_vhDQrPe0K9oSv1GnvElfSrEcDl4aggBBxw6vqi6cXf2Lek7krEdgdf_WPscvefE1Xade410mHUQPbzCdV5Joe6tJsFQ0WM1wQp0M7hFcdFKqmo/s1200/image_2024-12-24_08-37-45.png

ទោះជាទិន្នន័យវ៉ាក់សាំង mRNA ការពារជំងឺមហារីករបស់រុស្ស៊ីនៅមានកំណត់ ប៉ុន្តែវាជាការរកឃើញថ្មីក្នុងការព្យាបាលជំងឺមហារីក ដែលជាបញ្ហាសុខភាពដ៏សំខាន់លើពិភពលោក ជាពិសេស ពលរដ្ឋរុស្ស៊ីបានកើតជំងឺមហារីកកើនឡើងជាបន្តបន្ទាប់ ។ រុស្ស៊ីមានអ្នកជំងឺមហារីកច្រើននៅឆ្នាំ២០២២ គឺស្មើជាង៦៣ម៉ឺន៥ពាន់នាក់ ក្នុងនោះមានមហារីកពោះវៀន, មហារីកសុដន់ និងមហារីកសួត ៕