Home ព័ត៌មានអន្តរជាតិ មកស្គាល់សៀវភៅទាំង ១០ ដែលអតីតប្រធានាធីបតីអាមេរិក Barack Obama ចូលចិត្តអានជាងគេ

មកស្គាល់សៀវភៅទាំង ១០ ដែលអតីតប្រធានាធីបតីអាមេរិក Barack Obama ចូលចិត្តអានជាងគេ

62
0

នាពេលបច្ចុប្បន្ននេះការទទួលបាននូវចំណេះដឹង និងព័ត៌មានផ្សេងៗគឺមានច្រើនបែបយ៉ាងណាស់ ប៉ុន្តែការអានសៀវភៅនៅតែជាផ្នែកមួយដ៏សំខាន់ក្នុងការផ្ដល់ចំណេះដឹង ដែលគ្មានអ្វីអាចមកជំនួសបានឡើយ។ ជាក់ស្តែងដូចលោក Barack Obama អ៊ីចឹងគឺលោកតែងតែអានសៀវភៅជាប្រចាំ ដោយសារសៀវភៅមិនត្រឹមតែផ្ដល់នូវចំណេះដឹងតែមួយមុខប៉ុណ្ណោះទេ វាថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរដូចជា៖ បង្កើតពាក្យថ្មីៗ កាត់បន្ថយភាពតានតឹង កាត់បន្ថយជំងឺបាក់ទឹកចិត្ត ធ្វើឱ្យប្រសើរឡើងនូវការចងចាំ និងការផ្តោតអារម្មណ៍ ពង្រឹងសមត្ថភាពសរសេរអត្ថបទ និងជួយឱ្យជីវិតជោគជ័យជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQQnlwriSARWWfC79WhlSS2yxiONiBW-c-LgPL8Zd-sb87hm0PVFLrIkUV-5rE6PTmaFEC_LBpPXnF4oj-Y-fspZflWDTGdIWP4_iJX-MPaPNUhn0UNM4fTmdccEsjqBW4kHZfYse9nLOxYOGi-IjXoeNb0b5oX3ffSoE0UJ8J6OWqcOiCp-hTM_DephdK/s1024/image_2024-12-24_10-48-01.png

ដូច្នេះសៀវភៅដែលអតីតប្រធានាធីបតីអាមេរិករូបនេះចូលចិត្តអានបំផុតភាគច្រើនជាសៀវភៅបែបប្រលោមលោក ចិត្តវិទ្យា និងនយោបាយដែលរួមមាន៖
១. The Anxious Generation ជាសៀវភៅនិពន្ធដោយអ្នកចិត្តសាស្រ្ត Jonathan Haidt ដែលចេញផ្សាយក្នុងខែមីនា ខ្លឹមសារគឺនិយាយអំពីការកើនឡើងនៃជំងឺធ្លាក់ទឹកចិត្ត និងភាពឯកោក្នុងចំណោមមនុស្សវ័យក្មេងនាពេលបច្ចុប្បន្ននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3sSLgd5p7_gMiF63-zPGnW3B9X4xm9UJMckqjNYRFFKDrNzIBFVxX4qT6lC1TrVJGzPcF5gkmambEUl7lbyJIXuEIZ_1fQmO2aMkaZvOfGowL7s-L9m1Qb6ZCs4Qj20T8Gv2xAN4F1FNuBOEWXfJ04XrjKXwh3hMZ-G8pMz-0z2CI6W_fDMxebCQGRI75/s3840/image_2024-12-24_10-48-02.png
២.Intermezzo៖ ជាសៀវភៅនិពន្ធដោយ Sally Rooney ដែលចេញផ្សាយក្នុងខែកញ្ញា ខ្លឹមសារគឺនិយាយអំពីស្នេហានិងវិទ្យាសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4lewG72iVGdKbPev8aZETuFIX1wgfrhQMbvK0_j3EAV4YYOYq58E03VOXqIIqOP_oxqhjwFfPIu7wb35HTyfMFYj2d99z0kAmZgzvsIV1AEITRl7s7bbPqvPLUV9v17sBDQ7pWGk6MsMDGj9QQQVKp4lJzb5AsO1aR8Nm0ntgOysMMabxvy-0cj-wbeqU/s1200/image_2024-12-24_10-48-04.png

៣.Patriot៖ គឺជាសៀវភៅនិយាយអំពីជីវិតពិតរបស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny និពន្ធដោយ Alexei Navalny ផ្ទាល់តែម្តង ដែលបោះពុម្ពចេញផ្សាយក្នុងខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCN8j2iBOeezY0cMd5A_27BIPLLMiHu-Tweg2WzIUhXe4qSPZm8W3f87DYLX0OOCsSEVdpZgaRsxEi-XVCd3nyTzBBrUvJux3MxxobHwwQXe1uWi-g1BECiVjKwH3qDMfsR-XdJKXfIYYubdUIUcGHUPYYCkmFXqtaWrU3HNR5MqkjFUvuVnbd9Or09Mky/s1500/image_2024-12-24_10-48-05.png
៤. Orbital៖ គឺជាសៀវភៅឆ្នើមមួយដែលនិយាយអំពីអវកាសយានិក ៦ នាក់មកពីប្រទេសចំនួន ៥ ធ្វើដំណើរទៅលំហអាកាស “ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៅលើផែនដី និងសេចក្តីប្រាថ្នារបស់មនុស្ស”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPX5EuxLdbYkPLQaNcERI_9GuV5h_ubrXMRRCnVSSjLLlkEmDA4LdaS4b-Hnlf2iZ0y2wecRQ0G9w0WYB0dk165dNSCmidC9I26z6LoVPWVA3CRxq4WJgj_RHIuUBaVBZj7cRCRpCZRz9N18peMRlkw8L8AVAu_dj5P95B2XNJ9EZVxrx2I9axi0J6Ugg1/s1000/image_2024-12-24_10-48-05%20(2).png

៥.The Anthropologist៖ ជាសៀវភៅបែបវិទ្យាសាស្ត្រ និងចិត្តវិទ្យា ដែលល្អបំផុតប្រចាំឆ្នាំ ២០២៤ ដោយសៀវភៅនេះក៏បានឈ្នះរង្វាន់ Booker នៅថ្ងៃទី ១៣ ខែវិច្ឆិកាថ្មីៗនេះផងដែរ។ ក្រៅពីសៀវភៅទាំង ៥ ខាងលើអតីតប្រធានាធីបតីអាមេរិក Obama ក៏បានណែនាំសៀវភៅនយោបាយ សិល្បៈ និងសេដ្ឋកិច្ចចំនួន ៥ ផ្សេងទៀតផងដែរដូចជា៖ Stolen Pride, The Work of Art, Growth, Someone like Us និង In Ascension ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYiJsx7juh9XX_wzU8XPt89VZVyt-__PaUGT6nYzOXLlw9wE7t0TcKc9t1JrBklXh3eeydCefsK56C5Du9Erct5PXp5SA3-pXEyhyphenhyphen2wJSqwOiCj9TyZt-LnA0ggrOhraOahEP7EZYAPhrm_IgOXfmKi_DFPrSTRByB_cYhDuoAbQ_9nx5vQdAgRk7gTZJd/s1000/image_2024-12-24_10-48-19.png