លោក ឃុន ធារិទិ្ធ ឬអ្នកមួយចំនួនស្គាល់ថាជាអ្នកដឹកនាំសម្តែង RITH Omega បានប្រកាសនៅលើបណ្តាញសង្គមបើកឱកាសឱ្យ ប៊ុត សីហា ធ្វើជាអ្នកចម្រៀងក្រោមការគ្រប់គ្រងរបស់ខ្លួនបន្ទាប់ពី ប៊ុត សីហា សុំការផ្តល់ឱកាសពីមហាជនលើកចុងក្រោយ។ ទោះយ៉ាងណា ទស្សនិកជនមួយចំនួនលែងមានជំនឿចិត្តចំពោះអតីតម្ចាស់ពានរូបនេះដោយបានបញ្ចេញមតិថា ប៊ុត សីហា ជាមនុស្សគ្មានកំណើតបង្កើតកំហុសម្តងហើយម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKYpSDwFodLmHldJHrwaGKyUGNjMxjXcyQGHI1eIMVqMsuoTY-tnK_Ykm-T70rdXAKBWveZjo5PvlLc-JDsy4a-ajb4BrYm73ZE67aay4KaLEZxUNKV4_2zoQPHUlnWt9VoUuG4XOxkbb1iusEHia6kGURLkWJPxh59trLcUYwLCV67hSstXr-fA0WHxmT/s2048/image_2024-12-23_10-53-13.png
នៅថ្ងៃទី២១ ធ្នូ RITH Omega បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំធ្លាប់ខុស សីហាក៏ធ្លាប់ខុស ខ្ញុំឃើញការបង្ហោះពីការដឹងខុសនិងការតាំងចិត្ត សន្យាលើកចុងក្រោយរបស់ សីហា ខ្ញុំជឿថាបើសីហាចូលរួមជាមួយខ្ញុំ ធ្វើជាArtists របស់ខ្ញុំ សីហាអាចនឹងមានទីផ្សារម្តងទៀត សំខាន់ឱ្យតែសីហាច្បាស់លាស់ថាចង់កែខ្លួនមែន ដឹងកំហុសពីមុនពិតមែន….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHaGQUIfWC83bWi92I-LR-0XcsZVyWS-MPx5vipvqM6ZKzI7_Qv63oZFwhie5utJ4do00JGtPrabH-GgS2rAVBZRUW_7a_OqeP5MgGXelL5jqgO3IXHjyHRg-97I56_KanBiIwZajBAxT-_j90xUvN01wab1FJdmYco5eFudBkzCwtt5DIvYQLCszlvdl/s1716/image_2024-12-23_10-53-17.png

អ្នកដឹកនាំសម្តែង MV រូបនេះបានបញ្ជាក់ថាលោករង់ចាំការទាក់ទងរបស់ ប៊ុត សីហា និងជួយផ្តល់ឱកាសឱ្យ សីហា កែប្រែខ្លួននិងងើបឈរម្តងទៀត ដែលលោកអាចផ្តល់ឱកាសដូចជា ធ្វើចម្រៀង Original song ផលិត MV / Short film MV ដើរ Marketing-promote ទម្លាក់ Event តាមបណ្តាល Pub-Concert-TV ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4xHOXDTuMi3DKbPi_fga9mMn4YpFamJlD5L5BqtHvNx_5JHYo9pXT7bRXyy-47LtQ4H73R88nPKjwu6cVDAggiujJ2UE-kWG8OqrL-SufPBuVL_vV3mb70nETUl4nxHBQjPDO8CrfPCXI385efoOH82dAGJUS5qOtRHrw8wYg0Ps-QsOu_Krdc-L28dei/s1716/image_2024-12-23_10-53-16.png

ទោះយ៉ាងណា ការប្រកាសបើកឱកាសទៅដល់ ប៊ុត សីហា ពីសំណាក RITH Omega ទស្សនិកជនជាអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិចម្រុះ អ្នកមួយចំនួនក៏គាំទ្រចំណែកឯមួយផ្នែកទៀតមិនគាំទ្រឡើយនិងបានលើកឡើងថារូបគេគ្មានជំនឿចិត្តចំពោះអតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ឡើយព្រោះមហាជនបានផ្តល់ឱកាសហើយប៉ុន្តែបានប្រព្រឹត្តអំពើខុសឆ្គងម្តងហើយម្តងទៀតនិងថា ប៊ុត សីហា ជាមនុស្សគ្មានកំណើត។ អ្នកមួយចំនួនក៏បានផ្លែផ្កាដាក់ RITH Omega ឱ្យជួយខ្លួនឯងវិញព្រោះលោកក៏ជួបការលំបាកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ZhldW82eFMxoIMlvJZtaatWTRGz8uTK7qSaNOVc9Y96WdSi1J3ArIJx3hYl3rRhYvooqB7Wx_04Ee0UcKFNYIv4csCdAWvm_CoHZbi9HNArlv5dsB2fqTYvSt9orMy1KiDhUjXQfdFUkR3BvhkMTt4KRXRK8nA4mMHDIuazyyDSsAWcEdA_dV1zl6t1P/s1920/image_2024-12-23_10-53-09.png

អ្នកដឹកនាំការសម្តែងរូបនេះថា កាលពីឆ្នាំមុនធ្លាប់បានធ្វើជា Manager របស់ ពូ ឃ្លាំង និងនៅពីក្រោយជួយតារាចម្រៀងរូបនេះឱ្យត្រឡប់ចូលសិល្បៈវិញបាន តែលោកជួយ សីហា មិនមែនយកលុយទៅជួយនោះទេជាការផ្តល់ឱកាសការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW-rz35lhA-hZaSZh4wE4yjX7zoj3VbR75xOVjxavMyThTDeR7QfK69fO_BKzMlOfNDjXSbRc3FynlJ_A57xS-Jz2SuFoVRj5cNVzisBdVi9vKWxkLtIMLzI3L6PC2cBr03mo7kcV3y78R1uuzyjwy9Tm1o1q3r8_Rjam9YCwXxni__FNsMRbLZYnGzkFZ/s2048/image_2024-12-23_10-53-06.png

គួរបញ្ជាក់ផងដែរថា RITH Omega បានជួយប្រទះបញ្ហាវិបត្តិហិរញ្ញវត្ថុ ចំណែកឯ ប៊ុត សីហា ជាតារាចម្រៀងដែលមានរឿងអាស្រូវគ្រឿងញៀនធ្លាប់វិលចូលសិល្បៈវិញ ប៉ុន្តែនៅតែប្រព្រឹត្តខុសដដែលរហូតធ្វើឱ្យមហាជនលែងមានជំនឿចិត្ត៕