Home ព័ត៌មានអន្តរជាតិ ចាយពេលអស់ ១២ ឆ្នាំ! ទីបំផុត រថភ្លើងក្រោមដីដំបូងគេនៅវៀតណាម បានលេចរូបរាងឡើងនិងដាក់ឲ្យប្រើប្រាស់ហើយ

ចាយពេលអស់ ១២ ឆ្នាំ! ទីបំផុត រថភ្លើងក្រោមដីដំបូងគេនៅវៀតណាម បានលេចរូបរាងឡើងនិងដាក់ឲ្យប្រើប្រាស់ហើយ

182
0

រថភ្លើងក្រោមដីដំបូងគេ និងទំនើបបំផុតមួយ លេចវត្តមានក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgK3DlCcfyZaajevHOV9E7xUV6F-SNrgz5E3BU10PIcsnwsJvINSh_F8UmOonU1QspBwPE4IKNzhyphenhyphenOXT_Y_wKXvVgTMfOzjHgBPhxOgUEmAX0pSr0yXijtjyqdU8uUiFwKJu9Vu28zRiFKN-sYVV3wldHBHKk6LHRC2VAO6MyQPTZMZcBgOTPcl9LZ7orM/s750/image_2024-12-24_10-18-15.png
ខ្សែរថភ្លើងក្រោមដី Ben Thanh – Suoi Tien ចាយទុនវិនិយោគប្រមាណនឹង ១.៧២ ពាន់លានដុល្លារអាមេរិក មានប្រវែងសរុប ១៩.៧ គីឡូម៉ែត្រ និងរួមបញ្ចូលស្ថានីយចំនួន ១៤ កន្លែង។ គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការរួមគ្នារវាងវៀតណាម និងជប៉ុន ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHk4LBcY9BMGv0xlvpN9obshXnBfP15gJ0Xq22YiURrYLICkWMo24qNKCqmGWlgkXeT5u8PWFPVi0zZdYR4hZehHjqjBtflnQItoSO2eE8elo1htCpFhHyjRehdfRoZpGKCHozbNOUJixWwfEVUtQlT3wYS6BkY0q47LPlw_2dJagJ8mDiCG2N9XmlKJay/s1920/image_2024-12-24_10-18-13%20(2).png

គម្រោងនេះត្រូវបានអនុម័តតំាងពីឆ្នាំ ២០០៧ មកម្លេះ ប៉ុន្តែទើបតែចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១២ ដែលនេះគឺចំណាយពេលប្រមាណ ១២ ឆ្នាំក្នុងការសាងសង់។ យ៉ាងណា ភាពយឺតយ៉ាវនេះ គឺមកពីភាពជាប់គាំងអំឡុងជម្ងឺរាតត្បាតកូវីដ១៩ ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj8GBfqUYGEORt3JkornmFB0BRDhh1KKQRzsrxj-QjvSLjQRb3qkq2uM9XsDHNGwdcKP4IDo8gl2qKaMCrKO7iQJLUf97ER_5WE3YW1Z7bGUEqdP0_Tmp4XTOXKytCXmKTIWqgVmaK2Vc4LIWeMKd9SSer45AkBgngQH28oJvQC_ymaMd6jruh5l39GuD2/s1200/image_2024-12-24_10-18-13.png

សូមជម្រាបថា ខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញនេះ គឺជាភាពជោគជ័យមួយ ដែលគូសបញ្ជាក់អំពីការអភិវឌ្ឍន៍ផ្លូវគមនាគមន៍របស់វៀតណាម រួមចំណែកក្នុងការរកាត់បន្ថយការកកស្ទះចរចរណ៍ក្នុងទីក្រុង កាត់បន្ថយការបំពុលបរិស្ថាន ព្រមទាំងផ្តល់នូវភាពងាយស្រួលនិងចំណាយតិចទៅកាន់អ្នកដំណើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChA7klv70vuc0TTElHoW8fdpaEILHm61QdqXX5LNY_z9gQEPR_HL_T0t5neL_HtNhjPMAkdW-SUqhnxoq6HbVv6_sbJ6IIHbW-fasgcNPGL5hf0SZdEHrfv0RDtRPJaEXaKyNKjVDH8_mbQ0VCj7sQtmq5_aDHQWPJDPi_Jr2j2plcrhFngGGuga9vdMP/s1281/image_2024-12-24_10-18-15%20(2).png

បច្ចុប្បន្ននេះ ប្រទេសវៀតណាមកំពុងប្រឈមនឹងបញ្ហាការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសគឺទីក្រុងហាណូយ និងទីក្រុងហូជីមិញផ្ទាល់ ដែលមានម៉ូតូជិះយ៉ាងត្រសេចត្រសាចពេញផ្លូវតែម្តង។ យ៉ាងណា ការដាក់ឱ្យប្រើប្រាស់ខ្សែរថភ្លើងក្រោមដីនេះមានគោលបំណងកាត់បន្ថយបញ្ហានេះដោយជំរុញឲ្យពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈជំនួសវិញ៕