Home ព័ត៌មានអន្តរជាតិ ទៅជាយ៉ាងណា មិនទុកចិត្តរបស់ថ្មី! ក្រុមហ៊ុន Malaysia Airlines សម្រេចផ្អាកប្រើប្រាស់យន្តហោះថ្មីដោយបារម្ភពីសុវត្ថិភាពរបស់អ្នកដំណើរ

ទៅជាយ៉ាងណា មិនទុកចិត្តរបស់ថ្មី! ក្រុមហ៊ុន Malaysia Airlines សម្រេចផ្អាកប្រើប្រាស់យន្តហោះថ្មីដោយបារម្ភពីសុវត្ថិភាពរបស់អ្នកដំណើរ

52
0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានសម្រេចផ្អាកប្រើប្រាស់យន្តហោះ Airbus A330neo ថ្មី ដោយសារបារម្ភពីសុវត្ថិភាពអ្នកដំណើរ ។ ការ​ផ្អាក​នេះ​ ក្រោយពីយន្តហោះទើបតែហោះហើរលើកដំបូងបានប៉ុន្មានថ្ងៃ និងប្រឈមបញ្ហាបច្ចេកទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7zlVp5F9tGwFjDjR9yxLCqX-ISeXAgSv6jkRz7j-Rxhq3WF65vUFbrNa6q3V8mq811SSI1uf45DOpuUAG6-CIMdhLP1CjeSp7mKS18OAMCjNtRg76O_qqyW4qkKH0OXlqU57qlnogfetgxWFmKj1y6yKPXFAx1xmHtq6dNMd30nPAlC0dZSnv7zOcRsWj/s2000/image_2024-12-24_08-42-22.png

លោក Izham Ismail នាយកក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បាននិយាយមកកាន់សារព័ត៌មាន New Straits Times ថា ក្រុមហ៊ុនបានសម្រេចផ្អាកប្រើប្រាស់យន្តហោះនេះ ដោយសារបារម្ភពីសុវត្ថិភាពអ្នកដំណើរ និងការបាត់បង់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ។ កំហុសឆ្គងបច្ចេកទេសរបស់យន្តហោះ គឺក្រុមហ៊ុនពុំអាចទទួលយកបានទេ វាគួរឱ្យខ្មាសអៀនណាស់ ហើយលោកបានស្នើឱ្យក្រុមហ៊ុន Airbus ដោះស្រាយបញ្ហានេះឱ្យបានឆាប់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKwGzGQc0q-RgooxCXjwpLl3ZF9Zk2jAO_LDytA3rOr2pQ5sL-nP5PmdMmJQMkSAN8PW8CzsWLIvYvwb-o3Cycbpb-NvZnz4Fxj3LQMk-wqMkk1Bq771SExZxL6REoFc09t8xnEbWzQpdlmQZinP492DvdHLao-ULicNjH3J0UVcpnAcZhWnR7y23iwMAn/s2552/image_2024-12-24_08-42-23.png

សារព័ត៌មាន New Straits Times រាយការណ៍ថា ជើងហោះហើរដំបូងរបស់យន្តហោះ Airbus A330neo ចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងមែនប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងមក ប្រឈមនឹងបញ្ហាបច្ចេកទេស ។ នៅឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានជួបបញ្ហាជាច្រើន ដូចជា ៖ ការកាត់បន្ថយផ្លូវហោះហើរ និងបញ្ហាបុគ្គលិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaGarNmP3IvGBpdpnROnMAyWyGOByx5ZBz43lWSY8cZL7ohNZsddM3yTgsQ-GXkB-wb8BddzZ2E8san6iHnBph411wjpos0nBwAa41CI0FrtT5CrB8wU2dhCoiSp_zasKjsNGzYYiw-XM9cWcKguFqJR9Ck9iHxYbBX4IuNs9jgwzBam7y_Ilj17Oo5CWx/s1000/image_2024-12-24_08-42-25.png
កាលពីឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានទិញយន្តហោះ Airbus A330neo ចំនួន២០គ្រឿង ដើម្បីពង្រីកការហោះហើររបស់ខ្លួន ។ ប៉ុន្តែក្រោយពីយន្តហោះមានបញ្ហាបច្ចេកទេស ក្រុមហ៊ុននេះក៏ប្រកាសផ្អាក ដោយសារគិតពីសុវត្ថិភាពអ្នកដំណើរជាចម្បង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTG4cGnzF6gdIMJDV9vB1gshdm9trRtXf4oBa_GieYLqh8LYFxu5bkxTPvXX7t5L6k_XJSIJgllqFwNjf1YzAByanUw9v9avTav43XnaI22fNdTIKrcDFr9WmDwvZ-kqEutL6hcwMWmNsKYLmoKNS1cA0gMPQtRKz3zVGQKyh6OVrMTex5xzzKXxQzqeo/s2702/image_2024-12-24_08-42-26.png

Malaysia Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ាឡេស៊ី ដែលមានមូលដ្ឋានអាកាសចរណ៍សំខាន់នៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ និងជាសមាជិកសម្ព័ន្ធអាកាសចរណ៍ពិភពលោក ។ លើសពីនេះ Skytrax បានចាត់ចំណាត់ថ្នាក់ Malaysia Airlines គឺជាក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៥ ដែលមនុស្សនៅទូទាំងពិភពលោក ស្គាល់ច្រើនបំផុត ៕