Home Blog Page 772

ដរាបណាគណបក្សប្រជាជនដឹកនាំប្រទេស ភាសាខ្មែរ ជាភាសាជាតិ និងមិនមានការដាក់បញ្ចូលភាសាវៀតណាម

0

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា៖”រាជរដ្ឋាភិបាលគ្មានគម្រោងដាក់ភាសាវៀតណាមទៅក្នុងប្រព័ន្ធអប់រំកម្ពុជាទេ”។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា “ដរាបណាគណបក្សប្រជាជនដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងវិស័យអប់រំ។ ចំពោះភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ វៀតណាម ផ្សេងៗទៀត ជាភាសាសម្រាប់រៀនបន្ទាប់បន្សំប៉ុណ្ណោះ”។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ ធ្លាប់បានចេញមុខបកស្រាយម្តងរួចមកហលយ ដោយក្រសួងមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។

បន្ថែមពីនេះសម្ដេចធិបតី ក៏គូសបញ្ជាក់អំពីការដាក់ភាសាបរទេសសម្រាប់ក្មេងតូចៗ គួរដាក់បញ្ចូលតិចតួចបានហើយ ចាំដល់ថ្នាក់ធំបន្តិច ចាំយើងបន្ថែមឱ្យច្រើន។ ទំនើបកម្ម សូមកុំចោលមូលដ្ឋាន! នៅតូចៗ គួរដាក់ភាសាខ្មែរនិងគណិតវិទ្យា ឱ្យច្រើន។

 

មន្ត្រីរាជការ នាំគ្នាជិះស៊ីក្លូខ្មែរ ដើម្បីលើកស្ទួយ និងអភិរក្សផលិតផលខ្មែរ

0

នារសៀលថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជាអញ្ជើញជាអធិបតីក្នុងកម្មវិធីជិះស៊ីក្លូ ដើម្បីគាំទ្រទេសចរណ៍ និងការជំរុញការគាំទ្រផលិតផលក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0qyuayZTfytJi2e8xmj1Kt7agk9H1tsS8yjEV45nF2Z8Vp7rp_5e4RNgfeJYr9cLECWHdAAc7fSLQTYsY5-opgSxTEXmvOK62Ct16CCpf8QD8_EtoXogDxNhEmAz2iyHe7_hiu6hZ-BBXxSXF7XdAAvTxrrxLT967JGu7frg9uIJAVdcXMdJ3F15opL5Z/s2048/471133073_1132650841565068_9166965320577188846_n.jpg
កម្មវិធីនេះ ធ្វើឡើងនៅបរិវេណវត្តភ្នំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរយនាក់ ក្នុងគោលបំណងបានជួយដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYJb3XRBdq7ZXnJNH9EDo2gQ0vBSZkd1AoTbtZfRY-BapTE0Vbob8ZuOLvUeEDDjJSujkAFv5d-tKKUnWGfwWhRAGkqU95UbiZOeFnPaZyaG4sKj8DyhJOEOojQu9ZdOM1-qo3hcNuAHxgWS1KKiLCnvojsftp5XfTA6vsV9v5CmoHXdsFFZomPfmLrfFx/s2048/471149130_1132651121565040_3422141256057969594_n.jpg

បើតាម ឯកឧត្តម ទេសរដ្ឋមន្រ្តី បានប្រសាសន៍៖”កម្មវិធីនេះមានគោលបំណង ធំៗចំនួន៣រួមមាន៖
គាំទ្រ និងនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ
ទាក់ទាញទេសចរណ៍ និងផ្តល់ការងារ
ជាពិសេសអភិរក្សសុីក្លូខ្មែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAPtg8ZOXQCcJvUwZ9WEjnBvSAr8-ztthjC6MjvVLusZ8vi2VfMzn4q2e9d4sIgoGntWamol2hwauTupDBRm5A-yq48Ic7I1X07mcuIc93CQD-6U04IkselzyP6_ESgLbiGjr1Q05HHGXq0uFxSlLu_LJ9O-qgt01kA7K7m-w0zHeNYOnpSk4S0k-7kLD/s2048/471150135_1132650961565056_83567645546560844_n.jpg
គួរបញ្ជាក់ថា សុីក្លូជាយានជំនិះប្រពៃណីមួយរបស់ប្រទេសកម្ពុជាដែលមានដើមកំណើតតាំងពីមុនសម័យអាណានិគមបារាំងមកម្ល៉េះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAB3lkKPOhk8lBhTvNcYKHIRsnR04ljqGKIieP9I-TJOkFpJwUtBwYY7V8i7wZ08kp1ntxilBniGgyI7JlXsOumyqEPvJqle3RIe8A4bm936ZQRtTvgOeQ0_tSv-RUhtnRUqDkqr67uG7FilsRO9hge8Q62rLWiXkk3f1KJWP8TCQxtQU9-cGC_poDvAbZ/s2048/471163285_1132651248231694_2168782318094568514_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAB3lkKPOhk8lBhTvNcYKHIRsnR04ljqGKIieP9I-TJOkFpJwUtBwYY7V8i7wZ08kp1ntxilBniGgyI7JlXsOumyqEPvJqle3RIe8A4bm936ZQRtTvgOeQ0_tSv-RUhtnRUqDkqr67uG7FilsRO9hge8Q62rLWiXkk3f1KJWP8TCQxtQU9-cGC_poDvAbZ/s2048/471163285_1132651248231694_2168782318094568514_n.jpg

 

មកស្គាល់ប្រាសាទតាក្របី ដែលកូនខ្មែរមួយចំនួនមិនសូវចាប់អារម្មណ៍

0

ប្រាសាទតាក្របី ឬប្រាសាទតង្វាយ មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺជាប្រាសាទខ្មែរដ៏ចំណាស់មួយដែលបច្ចុប្បន្នមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។ ប្រាសាទនេះជាតំបន់ប្រវត្តិសាស្ត្រដែលបង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាបង្ហាញពីទីតាំងសក្តានុពលក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដោយព្រះបាទសូយ៌្យវម៌្មទី១ និងព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCO4vrfOfgEhVYinh8LfHdI6unNoB-OUrftaEUaZiLj7AHtb2Ms9_7hSavMy0WsXKaAza-618jIrIe18oikKwRpANqq4J0kDUW3GVaeEzRFo5X0nXV73Tkdw9N1L1PbpGG9h3RzlnzbZNQ9FfjqiMy0w9425uOsw_JnJ__8RMazIZ8VT0h45GZJ7fVNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A1.jpg

ប្រាសាទនេះធ្វើឡើងពីថ្មភក់ និងថ្មបាយក្រៀម មានទំហំតូច តែតួប្រាសាទនៅរក្សារូបរាងស្រស់ស្អាត និងល្អឥតខ្ចោះ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវលេខ៥៦ និងលេខ៥៨ ដែលមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងសំរោង។ នៅតាមផ្លូវមានព្រៃឈើខៀវស្រងាត់ ខ្យល់អាកាសត្រជាក់ និងមានបក្សាបក្សីហោះហើរលើមេឃ បង្កើតបានជាទិដ្ឋដ៏អស្ចារ្យមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFg3ZDsU-n1TO79DD2ebOe5v8pc-dZNUa_5yrecpUizDcQJesE_jvSWr4dpDQ3cda43Cz3gwFHVgrYpaWENvBLdWHQ88QRXxBZLthnyI-Ls07FXak8iJtOiEqyCR3Q1XfQGMS6SKJL_fytrtpXbHYkHExPgSuRI5WB73oZa2JYsjdze2v68WLZziWNNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A3.jpg

ទោះជាយ៉ាងណាប្រាសាទនេះមិនសូវមានកូនខ្មែរស្គាល់នោះទេ ហើយក៏មិនសូវមានភ្ញៀវទេសចរមកទស្សនាដែរ ដោយសារប្រាសាទនេះស្ថិតនៅតាមព្រំដែនរវាងថៃ និងខ្មែរ។ តាមពិតទៅប្រាសាទតាក្របី មានឈ្មោះដើមថា ប្រាសាទតង្វាយ ប៉ុន្តែដោយសារចម្លាក់នៅតួប៉មប្រាសាទមានរូបរាងស្រដៀងនិងសត្វក្របី ទើបអ្នកស្រុកហៅតគ្នាៗថា បា្រសាទតាក្របីតែម្តង។ ជាមួយទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ប្រាសាទតាក្របីមានចម្លាក់នៅខាងក្នុងដែលពិពណ៌នាអំពីព្រះអាទិទេពទ្រង់ជិះក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPKeQ4aGCRTwZVTAOPXIDGnjj39wZEHDWdJcJMwU7vrGCHhwMElAinOMEnne_TC6PX3b5yn0MyaE1TStsLjMWpJ7XpWXpSjujAprD3CbPfIwgGOLX2xHlcUZ7v8YzFidH_AUcJdOFIfSkTN8DGa_keH12gQh1EQN_1PWM2ngDGyE3HsE-2zIMN4rbPqc/s2048/442465356_952782559851190_3095892846076602421_n.jpg

បច្ចុប្បន្នប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដងងាយស្រួលក្នុងការទស្សនា។ ទោះជាយ៉ាងណាដោយសារនៅទីនោះជាតំបន់ទាហានគ្រប់គ្រង ព្រោះប្រាសាទនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរអាចចូលទៅមើលប្រាសាទតាក្របីបានដោយមានទាហានជូនដំណើរ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន រួមទាំងប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទផងដែរ៕

ក្បួនដង្ហែតុក្កតាយក្សក្នុងរឿង Squid game លេចឡើងក្នុងតំបន់វប្បធម៌ថៃ បង្កការចាប់អារម្មណ៍ជុំវិញពិភពលោក!

0

ថ្មីៗនេះ ក្បួនដង្ហែតុក្កតា Gogowa និងតួអង្គផ្សេងៗក្នុងរឿង Squid game បានលេចឡើងនៅលើដងទន្លេព្រះយ៉ា កណ្តាលទីក្រុងបាំងកក ប្រទេសថៃ បង្កឲ្យមានការចាប់អារម្មណ៍ជុំវិញពិភពលោក ជាពិសេសនោះ ប្រទេសថៃនឹងចំណេញលើផ្នែកវប្បធម៌ និង Soft power ជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjamVxr6n01j0yIrGuOytrlzRHlPRi6e75N-gXv-LHkfTIHMEA5HAawGfHbwn-p5akHyn2TtGm8RUKNDs9pz-qJwjvQOSwcSg6igLl7N-MDVGGGE6TMaKIH3UJbZxmighwellxSEy-9SQ1TrSVYDWiPhdCp5BV_U2lgSNzmX09xxg-WSbgCpGHPdvWu2j6E/s850/image_2024-12-23_15-16-44%20(2).png
កាលពីថ្ងៃទី ២១ និង ២២ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្បួនដង្ហែតុក្កតា Gogowa ក៏ដូចជាតួអង្គជាច្រើននៃរឿង Squid game បានបង្ហាញខ្លួនឡើងនៅលើដងទន្លេចៅព្រះយ៉ា បរិវេណវត្តអារុន ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រចាំទីក្រុងបាំងកក ប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_thB05teh5V8WA2RPtTuA1XCuDSnfn67UPEVJaDGlmPm365TYNmC_0U98_OPKHT9rVbaTDxD6FnvuRUeGcxt6FdhYTB6Cl-nTBUYiGCNM202zr2NslpVVzabIn-MhFwQfuiy4JxnjTvloWrf3ROLWHIaiS5lBs-KdQssEBJzK4-sLKTRaq2R1udhXv4NA/s850/image_2024-12-23_15-16-44.png

ក្រុមហ៊ុន Netflix បានសហការជាមួយនឹងប្រទេសថៃក្នុងការផ្សព្វផ្សាយក៏ដូចជាប្រម៉ូតរឿង Squid game រដូវកាលទី ២ ឲ្យភាពល្បីល្បាញកាន់តែខ្លាំងឡើង , មុននឹងរឿងនេះចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤។ ការសហការគ្នារវាងក្រុមហ៊ុន Netflix ជាមួយប្រទេសថៃ នឹងទទួលបានផលប្រយោជន៍ទាំងសងខាង ចំពោះក្រុមហ៊ុន Netflix នឹងធ្វើឲ្យរឿងនេះ កាន់តែទទួលបានការចាប់អារម្មណ៍និងល្បីរន្ទឺខ្លាំងឡើង។ ខណៈដែលខាងថៃវិញ នឹងចំណេញក្នុងការផ្សព្វផ្សាយពីតំបន់វប្បធម៌ ក៏ដូចជានឹង Soft Power របស់ប្រទេសខ្លួន ជំរុញដល់កំណើនទេសចរណ៍និងសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2tpX9TA97r2_EjjwRrL3vIDw1cCKyeK49zV7xzQ-8yx8B2dMkKQwO7Xzzy60g9QbWmWl2kY7mo-4YrYfbsvq5YKMFEyte0yafGp8SZgBlA2mtginKca2OUHUdvsYPY9bfL1FbxJFhXoNLYkB2nL-Da5no1gXSyDN-TIGeCDYspd95euq_IyGgMx4G3I6/s850/image_2024-12-23_15-16-45%20(2).png

សូមជម្រាបថា Squid game ដែលជាខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីរន្ធឺ ដែលកាលពីរដូវកាលទី១ រឿងនេះបានចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ហើយក៏ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមទស្សនិកជននៅជុំវិញពិលោកលោក ក៏ដូចជាទន្ទឹងរងចាំទស្សនារដូវកាលទី ២ ទៀត។ យ៉ាងណា Squid game រដូវកាលទី ២ នឹងមកដល់តាមសំណូមពរទស្សនិកជនហើយ ដែលគ្រោងចាក់បញ្ចាំងនាថ្ងៃទី ២៦ ខែធ្នូ ដ៏ឆាប់ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4lQ9R7qw1oy1ZOnccizI97R3LmrErzz_6f2JlNWz4Bj4uyeozmt_2VVNM3kdJhdPhd3yiM9qui9rWJCIhm9KgfRAI-MGXiCw5MjnwNHta_90BG0meg_Ue2dUiJ8Q96FIgyL47edoMMfAkoWcXauVgIbakQFbY6rEFnA0sv1kjZ8fPIpvRYODg_jkZr9b/s850/image_2024-12-23_15-16-45.png

កីឡាកាស Rey Misterio Sr ទទួលមរ.ណភាពក្នុងជន្មាយុ ៦៦ឆ្នាំ

0

កីឡាកាស Rey Misterio Sr ដែលត្រូវជាពូរបស់កីឡាកាស Rey Misterio បានទទួលមរណភាពហើយក្នុងជន្មាយុ ៦៦ឆ្នាំ។ នេះបើតាមការប្រកាសពីគ្រួសាររបស់លោកកាលពីថ្ងៃទី២០ ខែធ្នូ ខណៈមូលហេតុហេតុនៃការស្លាប់របស់អតីតកីឡាកាសរូបនេះមិនត្រូវបានទម្លាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVwrHjF8_jXRTZskSty9H-sbUePMJh41JE_NAXDxnyGTjFBZN1o2bdYt6ZfP_KSQNZcBwk2oFZJ4RDPrdlwNOv6Llbppu7RqKA4DcWZcIkkzNPB7JddkzUguHsU3m00Vozk6ibjGGHxpuuG6lTt0FTGJljQLAWMKwYWsFkETamsGu57hSrRS5jKPydEbmK/s1350/Snapinsta_app_470948083_1131713071872355_8985575689141558081_n_1080.jpg

ការប្រកាសដំណឹងមរណភាពនេះបានធ្វើឡើងតាមរយៈការបង្ហោះតាមហ្វេសប៊ុករបស់កូនប្រុសរបស់លោក។ ការស្លាប់របស់ Rey Misterio Sr ក៏ត្រូវបានទទួលស្គាល់ដោយ Lucha Libre AAA Worldwide ដែលបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើ Instagram ។ ឈ្មោះកំណើតរបស់លោកគឺ Miguel Ángel López Días ដែលត្រូវបានគេស្គាល់ថា Rey Misterio Sr។ លោកគឺជាពូរបស់កីឡាកាស WWE គឺ Rey Mysterio ។ ក្រៅពីការបង្ហាត់កូនប្រុស និងក្មួយប្រុស Rey Misterio Sr ក៏បានបង្វឹកអ្នកចំបាប់អន្តរជាតិល្បីៗមួយចំនួនទៀតដូចជា Halloween និង Hayabusa។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK5xWMCmjcH0BqReqlPYuGNaHqtrxI06uxZJaP40SvpmoWdKfgJEcOp0GF5yjHDl4lw_7s_F9MlOJY1n-uGHXN3krc16iZHPYWgi9o1R9qaQMbkE3w3x2yMqcOncwVrX0Qj7oNkeCSHl0eUJHKhej2n_QMNMzSpbA2V3ueLYPkYKCyCDFkHHNab-j5O-BA/s948/image_2024-12-23_10-16-45.png
Rey Misterio Sr គឺជាអ្នកចំបាប់អាជីពម៉ិកស៊ិកបានបង្ហាញខ្លួនជាលើកដំបូងក្នុងកីឡាចំបាប់ឬទស្សនិកជនស្គាល់ថាជាកីឡាកាស នៅខែមករា ឆ្នាំ១៩៧៦ នៅលើកម្មវិធីមួយដែលមានឈ្មោះថា «Day of the Kings» ។ ពីទីនោះលោកនឹងបន្តចំបាប់ជាមួយនឹងការផ្សព្វផ្សាយជាច្រើនរួមទាំងសមាគមកីឡាចំបាប់ពិភពលោក។ លោកក៏នឹងឈ្នះពានជាច្រើននៅទូទាំងការផ្សព្វផ្សាយផ្សេងគ្នារួមទាំង IWC World Middleweight Championship ជាពានដែលលោកបានកាន់ពីរដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSGAN6qzL-No5NrJUbzdmbnU35N-WKxZEC3rZC4GOiEJNpuUO4Vc_blAsLKEC3t9SXr0yuE7-3PvQAUjT_Qekd1SPCnSJZpEEjg5_67cPW5zH9FofSTSfvu9UjWxv6hOmQKKwxOQQl84N80bJM69NfkYYWIUsFSAe5APvhQsQheSdbnswcgmGKEW-sbPPU/s1200/image_2024-12-23_10-16-45%20(2).png

ទោះបីជាចូលនិវត្តន៍ជាផ្លូវការក្នុងឆ្នាំ ២០០៩ ក៏ដោយក៏ការប្រកួតចុងក្រោយរបស់ Rey Misterio Sr បានធ្វើឡើងនៅខែមេសា ឆ្នាំ២០២៣ នៅរដ្ឋ California ជាការប្រកួតដែលមានមនុស្ស ៦នាក់។ មូលហេតុនៃការស្លាប់របស់កីឡាកាសរូបនេះមិនត្រូវបានប្រកាសឡើយ៕

កម្របានឃើញណាស់! សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

ជាទូទៅសត្វភេនឃ្វីនគឺមាន ៣ ពណ៌លាយចូលគ្នាដូចជាស ខ្មៅ និងលឿង។ ទោះជាយ៉ាងណាថ្មីនេះៗគេប្រទះឃើញសត្វភេនឃ្វីនមួយក្បាលមានពណ៌ខ្មៅសុទ្ធតែម្តង ដែលមើលទៅលេចធ្លោជាងគេក្នុងចំណោមហ្វូងភេនឃ្វីនចំនួន ៥០០,០០០ ក្បាលផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtJkGBAJMZKBR7fAiltUG_t5f9XWWzfkdPQ2e-K_zKtkNlZ_4r5jVy9_N7qWtLeEZE8kmSHeh2N8zVV4fL3U8MkdD5q0hfQIYH88hBVsw7G04vX2QG9p6DEOfY9TXimDniZO00hyphenhyphenE1r_PpCfj_WIDtgmYNCCfncCivn2dqTafrq75voHm-VF5ig1hxvsK/s1200/image_2024-12-23_13-59-02%20(2).png
សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធ ត្រូវបានគេប្រទះឃើញនៅលើកោះ South Georgia នៃមហាសមុទ្រអាត្លង់ទិក ដោយអ្នកថតរូបសត្វព្រៃបែលហ្ស៊ិក បានទៅ Saint Andrews Bay ក្នុងបេសកកម្មថ្មីមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6pjSZIG3UyWPGndQMxVL0RzCVMc0q6h88DIsC865v9n_4JULPh3VmB5JQomrWeNeJdYl8sU4Nk_rzfJ4YzAf7gp9ClZox20M64UZMWgk1DIYlgBb5HrVl6W_eoBFnoIHQmH3tqlzsykQe_X1-OKuV25a5snX0TgRpzUAcnyh2_zrs3d634wW0a3VeVdu8/s800/image_2024-12-23_13-59-02.png
សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វកម្រ និងគួរឱ្យទាក់ទាញបំផុតដោយសារវាមានពណ៌ខ្មៅខុសប្លែកពីគេ ខណៈសត្វភេនឃ្វីនផ្សេងទៀតត្រូវបានគេសម្គាល់ឃើញថាមានត្រចៀកពណ៌លឿង ផ្នែកកណ្តាលនៃដងខ្លួនពណ៌ស និងខាងក្រោយខ្នងពណ៌ខ្មៅ។ យោងតាមការសិក្សាស្រាវជ្រាវ មូលហេតុដែលសត្វភេនឃ្វីនមួយក្បាលនេះស្រាប់តែមានពណ៌ខ្មៅទាំងអស់ពេញរាងកាយ គឺដោយសារតែការផលិតជាតិ melanin ច្រើនពេក ដែលជាសារធាតុផ្តល់ពណ៌ដល់ស្បែក សក់ និងភ្នែករបស់សត្វ ការពារពួកគេពីកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnv4_lGixZnydn5HJFv6IvO8ID91C4Kq8zAeEAhb-rhX81-yfefiz3abvlbAmUEQO8Mm-B8NlehNUd-_bryuiiYKoipSLkvRzCIjF-njQAPMcYx6uUNRsJtLieJhTUXLaUKqxDgMLOJls0aHYioE7cIGHLb0JjR_fr28cOAweaA0Y0iYtXXYVKsNqbDlP5/s639/image_2024-12-23_13-59-03%20(2).png
ការផលិតលើសនេះត្រូវបានគេហៅថា melanism ដែលជាលក្ខណៈហ្សែនដ៏កម្រមួយបណ្តាលឱ្យរាងកាយទាំងមូលមានពណ៌ខ្មៅសុទ្ធ ដែលពណ៌ពិសេសនេះក៏បណ្តាលឱ្យមានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនផងដែរ។ ជាទូទៅសត្វភេនឃ្វីនពណ៌ខ្មៅ និងសធម្មតាជួយពួកគេលាក់បាំងពីសត្រូវ ដោយរោមខ្មៅជួយឱ្យពួកវាលាយឡំជាមួយសមុទ្រនៅពេលមើលពីខាងលើ ខណៈក្បាលពោះពណ៌សជួយឱ្យពួកវាលាក់ខ្លួនពីសត្រូវដែលហែលទឹកនៅក្រោមទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL96WzgnUktHDf7LE9C3vD_GWAAZL2wsaiDOW-hMWFLY9lG7gyxh6QBn_G4g1sQBZGGMLP5yfCnRF9ZYzjJyYbQo0VFIuyY1YW1TppNwEVH3mZH-tzu3FpjNBR-JVgjw4QHaEO12YHZDsbUKGE87ZEKsmnNwSV4FBcRksMmDek8KZhTWgVo4CbSuuXmrnr/s800/image_2024-12-23_13-59-03.png
ហេតុនេះសត្វភេនឃ្វីនដែលមានពណ៌ខ្មៅទាំងអស់ គុណសម្បត្តិគឺការលាក់ខ្លួនពីសត្រូវបានល្អបំផុត ប៉ុន្តែគុណវិបត្តិវិញពណ៌ខុសធម្មតារបស់វាក៏ប៉ះពាល់ដល់អាយុជីវិត និងវិធីសាស្ត្រនៃការរស់រានរបស់វាផងដែរ ដោយជាទូទៅរោមខ្មៅសុទ្ធនឹងធ្វើឱ្យវាមានអាយុខ្លីដោយស្វ័យប្រវត្តិ មានន័យថា ពួកវាទំនងមានអាយុខ្លីជាងសត្វភេនឃ្វីនធម្មតា៕

បទចម្រៀង១បទ «Call Me PaPa» របស់ ខេមរៈ សិរីមន្ត បានឈ្នះពានរង្វាន់អន្តរជាតិ «Moral Award» នៅប្រទេសថៃ

0

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃ Khaosod បានចុះផ្សាយពីលោក ខេមរៈ សិរីមន្ត អភិវឌ្ឍន៍ខ្លួនពីកូនអ្នកស្រែក្លាយជាតារាចម្រៀងដ៏ល្បីល្បាញនៅប្រទេសកម្ពុជា និងឈ្នះពានរង្វាន់អន្តរជាតិជាមួយនឹងបទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqOU4I_hpw_EjjAtEPnScIawoueBR_0eSGJ1TI1q2KDPgS9s1KGVOcq9RLcyfyOts6NO7tcjlmPaIcNAAs4uJ5EWbzPTpDVg75uE0aSt0WGmbjtDjH0XOqwOf023EOAasVhEmASluiQIl66c_ALA6spo9dFbUWaqk-4YoX1_yJKzACdMW41RWMh8BxLji/s1280/image_2024-12-23_13-54-41.png

បច្ចុប្បន្ន វិស័យចម្រៀងនៅកម្ពុជាមានសន្ទុះយ៉ាងខ្លាំង ហើយបទចម្រៀងខ្មែរជាច្រើនបទបានល្បីល្បាញខ្លាំងដល់ប្រទេសថៃ និងតំបន់អាស៊ាន ក្នុងនោះក៏មានបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ផងដែរ ។ លោកជាម្ចាស់បទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក នៅទូទាំងពិភពលោក ។ បទចម្រៀងនេះត្រូវបានយកមកដាក់ក្នុង TikTok ស្មើជាង៥សែនលើក រហូតធ្វើឱ្យល្បីល្បាញយ៉ាងខ្លាំងនៅអាស៊ាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR5Z2wFT5f9atX3rmPc0OrR91_2G5Nc4S_amHuZIvF1Tvv5HBE1mStxtl0zUa8M8vUeIvWEN8dJ9HYdCxiLGKPSqiJHAHEMDAL3GxsiS5L6DfZH896hgocE5xmenwpAunTgQSU5i03HyhOhClivXQY2qqaPxhUUkkxWlbVChT3_bSZ_uhs1OBd27cRlPzA/s1280/image_2024-12-23_13-54-42.png

ភាពល្បីល្បាញនៃបទចម្រៀង «Call Me PaPa» របស់តារាចម្រៀងខ្មែរវ័យក្មេងដ៏ល្បីល្បាញ និងការព្យាយាមចង់សម្រេចក្តីសុបិនក្លាយជាតារាចម្រៀង ព្រមទាំងលក្ខណៈលេចធ្លោ បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត ឈ្នះពានរង្វាន់អន្តរជាតិ «International Famous Award» ក្នុងពិធីប្រគល់រង្វាន់កិត្តិយសអន្តរជាតិរបស់គម្រោងលើកកម្ពស់មនុស្សល្អ មានសីលធម៌ «Moral Award» លើកទី១០ នៅទីក្រុងបាងកក ប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qfbTI2gWqDkA9Le9NR-eACfapWShT5JO1AipEZ-cRbd9kuYJxDJKS6mdC-rF0QnL6-47Ou2YRMlTdgyl2c40pkZzv-kMGIyALc8b5biGxqZe3JU6PVx3sN_lGhcvckPUEiu65vuyaowznSoOq6ngOf396WpldWqj-cwtrl_xNzvHynuKm-GPcdusiBPH/s1280/image_2024-12-23_13-54-43.png
គោលបំណងនៃការប្រគល់ពានរង្វាន់នេះ គឺដើម្បីលើកស្ទួយ និងលើកតម្កើងស្ថាប័ន រួមទាំងបុគ្គលិកផ្សេងៗ ដែលជាមនុស្សល្អ មានសីលធម៌ និងជាបុគ្គលគំរូមកពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ។ លើសពីនេះ គឺជាការលើកទឹកចិត្ត លើកកម្ពស់ការច្នៃប្រឌិត អំពើល្អ និងសីលធម៌ ដើម្បីជាគំរូក្នុងសង្គមបច្ចុប្បន្ន និងអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-x0W59tkFVJoZ7iRJfdsKI2au5Ej33znCQDuM9E3v6pTLjaJaNq_VirgH1PnX7H5LOP7yOWWJmYp44E-Lj-P5VX2KIZwycpkZQk2xGgor4yFFynngJlXdsBOE4egiQr9eOZrJw-4hqmSccBv7g1CyU_U29NmIpu15UO4g6nQt-7ZtN4cLkagfUjxT84_1/s2048/image_2024-12-23_13-55-55%20(2).png

លោក ខេមរៈ សិរីមន្ត និយាយថា ៖ «ខ្ញុំសូមអរគុណសម្រាប់ការប្រគល់ពានរង្វាន់នេះ ហើយដោយសារការតាំងចិត្តបានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោក ស្គាល់ខ្ញុំ ។ សូមអរគុណហ្វេនសម្រាប់ការគាំទ្របទចម្រៀង និងស្វាគមន៍យ៉ាងកក់ក្តៅ ។ ខ្ញុំសន្យាថា នឹងធ្វើជាគំរូល្អដល់ហ្វេនៗ និងសង្គម រួមទាំងការចេញបទចម្រៀងបន្តទៀត» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPNFBqSs7_nsX1scv-cKZUDa0cw_CMdUQJm7JiGmMYoFWu705_xxcHMrX1aSkJ7lcFn3q2TV2aLkjKpFDbZTG-csH9Z6kA5aIYB01drs_gqfYTQoxddE0dxYgD6LhtaMAoeM1HmdlrW2rlGEcnnwS5L9MGxIZI-VyNQjFoOj_xvDhsm2tiEIsIYk4TBWMl/s1280/image_2024-12-23_13-55-55.png

សារព័ត៌មានថៃផ្សាយថា តារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ខេមរៈ សិរីមន្ត មានស្រុកកំណើតនៅខេត្តកំពង់ចាម ប៉ុន្តែដោយសារចង់សម្រេចក្តីសុបិនជាតារាចម្រៀង ទើបធ្វើឱ្យលោកប្តេជ្ញាចិត្ត រហូតក្លាយជាតារាចម្រៀងល្បី១រូបនាពេលបច្ចុប្បន្ន ។ លើសពីនេះ ដោយសារសមត្ថភាពលេចធ្លោបានធ្វើឱ្យលោកក្លាយជាអាយដល នៅកម្ពុជា ៕

ឃើញ ភិទិ និង Mina បកស្រាយចម្រៀងមិនហ៊ានលេងជាមួយគ្នាអ្នកលេងបណ្តាញសង្គមលើកឡើងបែបនេះ

0

ថ្មីៗកន្លងមកនេះតារាចម្រៀងស្រស់សង្ហា ថុល សុភិទិ និងតារាចម្រៀងដ៏ខ្យូត Mina បានចូលរួមកម្មវិធីប្រគំតន្រ្តីជាមួយគ្នានិងបានបកស្រាយបទចម្រៀងអបអរបុណ្យណូអែលរួមគ្នា។ ការបកស្រាយចម្រៀងរួមគ្នាពីសំណាកអ្នកទាំងពីរនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា ភិទិ ជាខាងប្រុសខ្មើត មិនហ៊ានលេងស្និទ្ធស្នាល ជាមួយនឹង Mina ខ្លាចដៃគូប្រចណ្ឌ។ ទោះយ៉ាងណាក៏មានអ្នកមួយចំនួនពេញចិត្តចំពោះការមិនលេងស្និទ្នស្នាលរបស់ ភិទិ ព្រោះឱ្យតម្លៃទៅកាន់គូស្នេហ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMIpd49tkvfJYx8q0Zk12nXzufeavdLdelr7AbBt5gOaonzHmDL6cgSl9izwhvzfClizYzuUQHG7w4xI_3O6yBygAKGdf6HzCBDuar-q7ALdnh9szNxpDCHNH1cELfPl-OIhjN-B5QbPRHmKZoPcm9FU-j0upO6_OGrQpchqUji-fyPVF109AgbaUd_XgR/s1440/image_2024-12-23_09-04-47.png
នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីថ្ងៃទី១៩ ធ្នូ មានតារាកិត្តិយសដូចជា ឈិន រតនៈ មីណា ថុល សុភិទិ ដេវីដ និង បៃ ដាវីឌ បានឡើងឆាកប្រគំតន្រ្តីជាមួយគ្នាលើកដំបូង។ ជាមួយគ្នានេះស្រីស្រស់ Mina និង ថុល សុភិទិ បានបកស្រាយបទចម្រៀងមួយបទអបអរថ្ងៃបុណ្យណូអែលជាមួយគ្នាមានចំណងជើងថា «Last Christmas»។ ទោះយ៉ាងណា ការសម្តែងរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជាហូរហែដោយសារតែមិនស៊ីចង្វាក់គ្នាដោយតារាចម្រៀង ថុល សុភិទិ ហាក់មិនហ៊ានបញ្ចេញកាយវិការស្និទ្ធស្នាលជាដៃគូចម្រៀងជាមួយគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm5RcHwpmxrDhHmNkbROwY-W6tCX-0myRAAgDI2mTioA7VOX5GWnIkAPgfwGY2NG2DUXi19s5jO8CXOiT_d_zuaG0iLmOTV_e6NfkZ-E2cYf-saMunhDA3CsvgF67ccvBDja7jgyadlDa0k3FmISrXHd_PRlpJS3wAtq0iz2QfFydrNR7TyLzc8VnAbOOU/s1440/image_2024-12-23_09-04-53.png

នៅលើបណ្តាញសង្គមរបស់ Mina បានបទចម្រៀងខាងលើនេះបង្ហោះ ហើយអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «Mina អត់ហ៊ានឈជិតភិទិ ខ្លាចបែកកែវ , មនុស្សប្រុសមានគូបែបហ្នឹងមិនស្និទ្ធស្នាល ជាមួយអ្នកផ្សេងគឺត្រឹមត្រូវហើយឱ្យតម្លៃដល់ដៃគូបែបហ្នឹងខ្ញុំចូលចិត្តជាង មានដៃគូហើយ នៅរលែមអត់ចូលចិត្តទេ, ខាងប្រុសអត់មើលខាងស្រីច្រៀងទៅដៃគូសោះ ,ខាងស្រីចូលតួខាងប្រុស0 , ខាងប្រុស ខ្មើតម៉េស, ចឹងហើយមនុស្សមានគូ លេងអត់ស្និទ្ធស្នាលមិនល្អមើលសោះ ,ខាងប្រុសខ្មើតណាស់អត់មើលខាងស្រី ,ភិទិខ្លាចប្រពន្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitdIvbgVIkDaqvMHyQ9ApGK5ONs0IkIwVdh98vhILg6htRtP4276Bs2o_rvXTZMXf8FEKF-TGLuE0nBd7wyRmfUJ8e4-k90SlFhWspuvC1FmWxOEdLmg2AjdGfv2nmodWUnIxpC9QVmVsSToC1K7NAiAOtA_0dIIXDZO5_lnygPUi8EDtIiZ5pv0OGXaRH/s1440/image_2024-12-23_09-04-48.png

គេចាំបានថា កាលពីខែសីហា ឆ្នាំ២០២៣ តារាចម្រៀង ថុល សុភិទិ បានផ្ទុះរឿងអាស្រូវយ៉ាងខ្លាំងបន្ទាប់ពីមានរូបភាពក្រៅឆាកលោក និង តារាសម្តែង អ៊ីង អ៊ីង ថើបមាត់គ្នាហើយត្រូវបានគូស្នេហ៍ប្រចែប្រចណ្ឌ។ ហើយនេះទំនងជាហេតុផលមួយដែលលោកមិនហ៊ានលេងបែបស្និទ្ធស្នាលជាមួយតារាស្រីផ្សេងទៀតនៅក្នុងអាជីពសិល្បៈ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDVugxh9A3WOrGcodfBuLE8GJo_piiT_P-LGauyEkAhjjXrt6pLpPx85rxEdthpn6APjVHUkhv6VvgKFN862VsVO_t4N0BjT5wDgitg94LZwU5O1-64JMAlHhgbP_Ma2phgJFIpTKiuJC9e3JVvrhhrqQZbgaG4zEbb0G8Gxa5xoQEdiNWWymL3Sx3eT-d/s1440/image_2024-12-23_09-04-54.png

បញ្ហាទីផ្សារតារាសម្ដែង William Chan បង្ខំចិត្តបញ្ចុះតម្លៃដល់ទៅជាង២១%លើការលក់ផ្ទះល្វែងនៅហុងកុង

0

តារាសម្ដែង William Chan បានកាត់បន្ថយតម្លៃការលក់ផ្ទះល្វែងបីបន្ទប់គេងរបស់ខ្លួនពី ៣៤ លានដុល្លារហុងកុង ប្រមាណ ៤.៣៨ លានដុល្លារអាម៉េរិក មកនៅត្រឹម ២៦.៨ លានដុល្លារហុងកុងប្រមាណ៣.៤៤លានដុល្លារដែលជាការបញ្ចុះតម្លៃជាង ២១% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihDtfl2hr5FTwsfpCvdm9EgxDciqvvb08cE1c_u1kYAML0cpI_riU0DRiS91fp8I2fzMglWCqTEB9FVr4voFTLQ9RBp1_phflku88Rb5JfsijYY6QFsvF00d7JVEpaIV5qGFfAdP3b0diGBX8uYNTXAwHEozIeUWDMHeTOW_loElGSvyqKcyT4IenctUMZ/s2048/image_2024-08-23_16-42-56.png

យោងតាមកាសែត Dimsum Daily តារាសម្តែង William Chan ដំបូងឡើយបានដាក់អចលនទ្រព្យនេះដែលមានទីតាំងនៅ Tower 1 នៃ The Pavilia Hill ដែលជាការអភិវឌ្ឍន៍ដែលត្រូវបានគេស្គាល់ថាជាអ្នករស់នៅក្នុងតំបន់ Tin Hau របស់ហុងកុងនៅលើទីផ្សារក្នុងឆ្នាំ ២០២២ក្នុងតម្លៃជាង៤លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8nPOEwhPIzeEp4tFuF3Ct2Ch_rTS6zKjOHr0tTsXAelCD1oh7hD9rsBEvX1ZiaIDXiCZYJjBCaZQmQO7MZCMjLc9vNNF6WllbdYqaKKVR1tXRHa6-7WE7xh5u19TOPUZaF5h1XOQOxmHlncJURp_IAUmH0KncLFcFPCVDFqdUkKSOCfIE_04f0iIMaIOQ/s1018/image_2024-08-23_16-42-57.png

ដើមឡើយ William Chan បានទិញអាផាតមិននៅប្រហែលឆ្នាំ២០១៥ ក្នុងតម្លៃ ២៦.៥ លានដុល្លារហុងកុង ជាអំណោយសម្រាប់ម្តាយរបស់ខ្លួនទោះបីជាវាត្រូវបានគេប្រើជាអចលនទ្រព្យវិនិយោគក៏ដោយ ដោយបង្កើតការជួលប្រចាំខែប្រហែល ៦០,០០០ ដុល្លារហុងកុង។ ប្រសិនបើលក់ក្នុងតម្លៃស្នើសុំបច្ចុប្បន្ន ការឡើងថ្លៃជាងមួយទសវត្សរ៍នឹងឈរនៅត្រឹមតែ ៣០០,០០០ ដុល្លារហុងកុង ឬប្រហែល ១% ដែលអាចគ្របដណ្តប់លើថ្លៃដើមដែលទាក់ទងនឹងការលក់ ដែលអាចនាំទៅរកប្រាក់ចំណេញតិចតួច ឬអាចខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1YMeLKqQfnJl175CAKl6TyZ1nuHLst-aWsPzmzWNiTAXB2sZ-zAbNnrw7JpAkJRDYPeEkm5R8xB-AsFE4Cr2_9jRdjLgwBLPZW4ui1NCw9vLtdiKtN_qM0wgmzdCnwZmh93mqxZUgvoL8KCDB-7NqBNr5aCxfKcVjspBQvTbZMt7WcJloJhNO-fQgsDa/s1080/image_2024-08-23_16-42-58%20(3).png

ដោយសារទីផ្សារអចលនៈទ្រព្យនៅហុងកុងធ្លាក់ចុះ តារាល្បីៗជាច្រើនរួមទាំងតារាសម្តែង Carina Lau និង ស្តេចល្បែងអាចែ (Chow Yun Fat) និងអ្នកមួយចំនួនទៀតក៏បានកាត់បន្ថយតម្លៃអចលនទ្រព្យរបស់ពួកគេផងដែរ ដើម្បីបង្កើនល្បឿននៃការលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm0ruvmN5uTzT5S3bVOIKlKREw2XM9FNrN-s8Lh8aNZiX7Fc_eyE0a-81v4lxum_eBN1MJ7pMWP09S_Z0qNo2-pA_xYAb-LhFw35ArXUeFqwBLhGIDkSwNY79C_1YwwlP9I8-46s_u-9h01nF6ZdM-_FgOSMYNSCTCiNu7kaMsWDoDL4X4d1ytcoyIqCrt/s1800/image_2024-08-23_16-45-07%20(2).png

William Chan មានអាយុ ៣៩ ឆ្នាំបានបង្ហាញខ្លួនក្នុងឧស្សាហកម្មកម្សាន្តក្នុងនាមជាសមាជិកនៃក្រុម Cantopop Sun Boy’z ក្នុងឆ្នាំ ២០០៦ ។ លោកបានចាកចេញពីក្រុមនៅឆ្នាំ ២០០៨ដើម្បីបន្តអាជីពទោល ដោយបានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួននៅឆ្នាំដដែល ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង ឆ្នាំ ២០០៩។ ចាប់តាំងពីឆ្នាំ ២០១៣ តារាប្រុសរូបនេះបានផ្លាស់ប្តូរអាជីពរបស់ខ្លួនបន្តិចម្តងៗទៅកាន់ប្រទេសចិន៕

ឱកាសបុណ្យណូអែល Jennie បង្ហើបដំណឹងដ៏រំភើបដល់អ្នកគាំទ្រ

0

Jennie សមាជិកក្រុម BLACKPINK ថ្មីៗនេះបានបង្ហោះកាតសរសេរដោយដៃសម្រាប់អ្នកគាំទ្រក្នុងឱកាសបុណ្យណូអែល។ ជាពិសេសតារាស្រីរូបនេះ បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលបញ្ជាក់ថានាងកំពុងត្រៀមចេញអាល់ប៊ុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidsqgVI3Hfo5Bxz-YP7EIhVayPt5Wq7uyN44nly5L8cf8WEBnbtiLpXcRf3qrPWcqZgrNA6x31m1_hw9iSDuHXGLVXFbScg3-l4n0g28U-7eyddWmGoGfn5CX1-KGgzMqmAkrv-lp51qWl5EyI8HiXjKkke3px1TWEn7OKdzg0z-BzP6inwURnyIL5pK0r/s1800/image_2024-12-21_16-14-16.png
តារាចម្រៀងរូបនេះបានចែករំលែកថា «ទីបំផុតអាល់ប៊ុមរបស់ខ្ញុំត្រូវបានបញ្ចប់ ហើយខ្ញុំពិតជារំភើបខ្លាំងណាស់សម្រាប់ថ្ងៃដែលខ្ញុំអាចចែករំលែកវាជាមួយអ្នក»។ នៅក្នុងកាតបុណ្យណូអែលផងដែរ Jennie បានបង្ហាញការដឹងគុណ និងសេចក្តីស្រលាញ់របស់នាងចំពោះអ្នកដែលគាំទ្រនាងក្នុងអំឡុងពេលកន្លងមក។ មុនពេលចេញអាល់ប៊ុម Jennie បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «Mantra» កាលពីខែតុលា ជាបទទោលដំបូងចាប់តាំងពីបង្កើតក្រុមហ៊ុន OA ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2wnDtSFcKCIbHDlXapppcHLxWtjaEMWmYxrICOO2OgmIowdJGB_M1i83zUKrYdLWvOCB8-O1KbQzRtuoiZ2-LhDkYlCusHTbG1meNKqKK9l-VJUD8RgteJ8EBVKUyWCXch6k12tQ6877yv-xd5ah2e9g0pIq6AdRVwcRMyjrThpE5PeCsEt3A_GhXdeu3/s975/image_2024-12-21_16-14-20.png

បទចម្រៀងនេះមានរចនាប័ទ្មបែបអឺរ៉ុប និងអាម៉េរិក ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ គួរឱ្យដឹងថា Rosé គឺជាសមាជិកដំបូងរបស់ BLACKPINK ដែលបានចេញអាល់ប៊ុមទោល និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនជុំវិញពិភពលោក។ បច្ចុប្បន្ននេះអ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះអាល់ប៊ុមរបស់ Jennie និង Lisa ស្របពេលដែល Jisoo នៅតែមមាញឹកជាមួយនឹងគម្រោងភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlf5q8xDOce4JKLJQrnu9PcZkrQ2QXQpbAAO3k-EfWArmFiTP9ls0Ctqn9P_11b0VpjFnY7PfoSgHggLWfQxgUiR9aFSOwpdbvo8pL6Rj57WID9Ba2YmW4CDXq79us20kJ8AB1jcY5ju_e9CtxiRWb-qMR3hc9_Aau1LKCcp2CN8NguDtiYUhY5s2ytbKZ/s1280/image_2024-12-21_16-14-25.png

នៅឆ្នាំ២០២៤ Jennie មានការសហការជាមួយសិល្បករល្បីពីររូបគឺ Zico និង Matt Champion ខណៈបទ «SPOT» សហការជាមួយ Zico ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដោយបានធ្វើឱ្យកក្រើកតារាងតន្ត្រីឌីជីថលនិងល្បីកក្រើកនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMtr5OH-oKrie2cWADEHGXosOSjM7sJOlk2Bw-tY6DA_cUtFKqSPRYPCEsCXl1nHALQAw3VOy1ynRFzwNX-XL21qSCcn9xy_lc7MHBavg8vOHOLT3eH9a4aiiGQ5kX0tvDOGSRFoG1PUCkOaR_T9T4IrGiNlG3yXflra_zRiZxMDTEdRWX3QNyUiXDz3MW/s1440/image_2024-12-21_15-30-06.png

នៅក្នុងបទសម្ភាសន៍មួយកាលពីខែឧសភា Jennie បានចែករំលែកថា «ថ្ងៃនេះខ្ញុំចំណាយពេលភាគច្រើនលើតន្ត្រី។ ខ្ញុំមិនទាំងដឹងថាពេលវេលាកន្លងផុតទៅនោះទេ។ ខ្ញុំកំពុងខិតខំប្រឹងប្រែងជាមួយនឹងបំណងប្រាថ្នាចែករំលែកតន្ត្រីរបស់ខ្ញុំជាមួយមនុស្សកាន់តែច្រើន និងកាន់តែក្លាហាន។ មហិច្ឆតាដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកទាំងនោះ ខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងរូបរាងដ៏ល្អជាងមុន»៕