Home ព័ត៌មានអន្តរជាតិ ប្លែកមែន! មិនធ្លាប់រៀនភាសាអ៊ីតាលីសោះ ក្រោយវះកាត់ខួរក្បាលស្ត្រីម្នាក់នេះអាចនិយាយភាសាអ៊ីតាលីដូចជ.នជាតិដើម

ប្លែកមែន! មិនធ្លាប់រៀនភាសាអ៊ីតាលីសោះ ក្រោយវះកាត់ខួរក្បាលស្ត្រីម្នាក់នេះអាចនិយាយភាសាអ៊ីតាលីដូចជ.នជាតិដើម

48
0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានចុះផ្សាយពីស្ត្រីអង់គ្លេសម្នាក់មានអាការៈខុសប្លែកខ្លាំងក្រោយពីវះកាត់ខួរក្បាលនៅមន្ទីរពេទ្យរួច គឺស្ត្រីរូបនេះអាចនិយាយភាសាអ៊ីតាលីច្បាស់ៗ និងផ្លាស់ប្តូរសំឡេងដើមទាំងស្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAggFKdMlU5X4uHhxu_5TrhUXcN4vkPPI9WYVapkfemyr0942sEjr3ibMzJyyQmzg2I8mpx8z6zfMoQuQovn18fSIAyXAHkPYYJ9vZAkfdgst1K_DkNIY1XGaFgfOguujzpP3n3XJNWbC9kwNRxfMb3HY911oYH9Cg17cfe8xGpm1WDrUnZ8p5Uwkajgpi/s787/image_2024-12-31_13-15-54%20(2).png
អ្នកស្រី Althia Bryden បានប្រាប់ពីភាពខុសប្លែករបស់ខ្លួន ដែលអាចនិយាយភាសាអ៊ីតាលីដូចជ.នជាតិដើម ក្រោយការវះកាត់ ។ អ្នកស្រីបានកើតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយពុំធ្លាប់ធ្វើដំណើរទៅប្រទេសអ៊ីតាលី ពីមុនទេ ប៉ុន្តែហេតុអ្វីអ្នកស្រីចេះនិយាយភាសាអ៊ីតាលី ថែមទាំងមានកាយវិការដូចគ្នាទៀត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRFq6m76CTIvbGEiayCu6AUWIcOFCL0RoGLR6Uo432LGF96-LFmItEP1rQ5Cf94_kzGqVDqijpT_A_nuvljGxkL1a5-7zHOF2Xs8yoIESi1w610OXmfqy1BjMqsp1zVuoH6RBjVfVGvHAkxRiZX6FuakT-tXAyZHJoWK4gBe2RAZTVPA7xLJRkb_Ipb7eY/s967/image_2024-12-31_13-15-54.png

អ្នកស្រីមានអាយុ៥៨ឆ្នាំ បានចូលនិវត្តន៍ពីការងារ ហើយបច្ចុប្បន្ន អ្នកស្រីរស់នៅទីក្រុងឡុងដ៍ ជាមួយស្វាមីឈ្មោះ Winston អាយុ៦៣ឆ្នាំ ដែលបានជួយថែទាំអ្នកស្រីរហូតរមក ។ អ្នកស្រីមានជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ពេលនោះ អ្នកស្រីពុំអាចនិយាយបានទេ ហើយរាងកាយផ្នែកខាងលើគ្មានចលនាអស់រយៈពេល៣ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1K9VTGgTuWoiCKCObcIvuwsMGBWYqWqJMzUaBfTKKbExZU4uTI805xppB-bcnqpIFmsIYdK971uKfISOKjKYV0x3gNCSy5L1sUCVfEDmZ3HAgA7iqzmEoPEWe-xoVw6KN7KFUMDYnpl9YxUXLzH_gUHxZjAF2pqLRUpZg38En7-COKbhQFTmoG6lsWidG/s660/photo_2024-12-31_11-36-31%20(2).jpg

បន្ទាប់ពីបានទទួលការវះកាត់ខួរក្បាល នៅខែសីហា ឆ្នាំ២០២៤ ស្រាប់តែអ្នកស្រីអាចនិយាយបានវិញ ប៉ុន្តែបែរជានិយាយភាសាអ៊ីតាលីយ៉ាងច្បាស់ បើទោះជាពុំធ្លាប់ទៅប្រទេសអ៊ីតាលីក្តី ។ លើសពីនេះ អ្នកស្រីថែមទាំងបង្ហាញកាយវិការដូចជនជាតិអ៊ីតាលីទៀតផង ដែលធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSKODdfdTKgw21SrJ_gZHaj9-EAb2N6rLAqmGqEVlihTZhW2ANUSxAwjmFhJMDuQXnhcsBwITdmzdVr0bMaMS-hORCKZutqNsTsHCVRPBxOR-FSY4_3nc-dJmB_JdgQNcrsVFtgX16rePoz9tytJ2rW-rEFbDWZrNDOrjt8j8hnZ3t57EyaxxfrNRKJMVH/s1280/photo_2024-12-31_11-36-31.jpg

ពីដំបូង អ្នកស្រីពុំជឿថា ខ្លួនអាចនិយាយភាសាអ៊ីតាលីបានទេ និងពុំចាំសំឡេងខ្លួនឯង ។ ក្រុមគ្រូពេទ្យបានពិនិត្យអាការៈអ្នកស្រី ប៉ុន្តែពួកគេឈរស្រឡាំងកាំង ពេលឮអ្នកស្រីនិយាយកាន់តែច្រើន និងបញ្ចេញសំឡេងច្បាស់ ។ គ្រូពេទ្យសួរថា តើអ្នកស្រីធ្លាប់និយាយភាសាអ៊ីតាលីឬក៏អត់ មុនកើតជំងឺដាច់សរសៃឈាមខួរក្បាល? វាគួរឱ្យបារម្ភខ្លាំងណាស់ដែលមានប្លែកៗបែបនេះ ហើយសូម្បីតែសំឡេងសើច ក៏ពុំដូចមុនដែរ ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0El218AYJPnovTUM52176lj7ULHiaoiBofzgcTwT9kJFUnH0YKq1bzFDZIZgkHVVsu69KX_yTBDc6pr_zKBRDeeQUtizAngOtK9jGyhrYRSRcjJCeebV35U6pnE_uiCNwNBwAClLLFA6wtDLCMGGtGxPfzthBu7BHMm1Dkcdn65ntVZpfSJI0r5KmgM78/s1280/photo_2024-12-31_11-36-32.jpg
គ្រូពេទ្យជំនាញការនិយាយ បញ្ជាក់ថា អ្នកស្រី Bryden បានកើតជំងឺកម្រមួយ ឬការបញ្ចេញសំឡេងបែបជនបរទេស ទើបធ្វើឱ្យសំឡេងដើមផ្លាស់ប្តូរទាំងស្រុង ។ វាបណ្តាលមកពីការខូចខួរក្បាល ហើយអ្នកជំងឺបាត់បង់ការទំនាក់ទំនងផ្នែកភាសា ឬពិបាកប្រើប្រាស់ភាសា ៕