ផ្ទុះរឿងក្តៅគគុកសម្រាប់ចុងឆ្នាំ២០២៤ បន្ទាប់ពីមានគណនីបណ្តាញសង្គមមួយ
បង្ហោះរូបភាពនិងវីដេអូរបស់អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ជំពាក់ប្រាក់រហូតដល់ទៅ២០ម៉ឺនដុល្លារ។ ស្របពេលមានរឿងរសើបនេះទស្សនិកជនបានឃើញបុគ្គលល្បីឈ្មោះ Peypey dy និង alex conan real ឬចែតាបារាំង បានបង្ហោះសារយ៉ាងក្តៅគគុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmRltpG8u-XeS2W_PA7TzahA_37LE9HmGkyTe2p7YsJKFqXdse7lB0aR6XkqyoBFOnfDGs5mqu2WULtuuhgZjexaU8zm0LPzx26HjK_IEu2me3tj7djqqCbX-XtWNXpJKxkPmSuXMTjv6nh1Ca77PY6thszVAmE7xCNaiaOHycTFu4uCVyVBK1jrF64dwu/s959/image_2023-12-13_11-16-07%20(2).png

ព្រឹកថ្ងៃទី៣១ ខែធ្នូ Peypey dy បានបង្ហោះថា «កម្មវាអត់ចាំជាតិក្រោយទេ ហាយសូរប្រហោងក្នុង តាំងពីពេលចរចារតម្លៃជាមួយខ្ញុំហើយគ្មានសមត្ថភាពយកខ្ញុំ ផុសរូបជាមួយខ្ញុំធ្វើទីផ្សារ ហើយដើរនិយាយអាក្រក់ពីខ្ញុំ ទាំងខ្ញុំមិនធ្លាប់បានធ្វើអាក្រក់ ឬបង្កបញ្ហាជាមួយសោះ ថាជាន់ក៏បានថាម៉េចក៏បានតាមបេះដូង»។ មិនត្រឹមតែ Peypey dy ប៉ុណ្ណោះទេដែលចេញមកបង្ហោះបែបនេះងាកទៅកាន់ ចែតាបារាំងវិញក៏បានបង្ហោះដែរថា «អ៊ីចឹងបានថាកុំស្បថ ទាន់ហន់ណាស់និយាយមែនកាដូមុនដាច់ឆ្នាំតាមទាន់អត់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sxH1Y-EQZ6ehL1In6wastW9WaRpF8g0cQHpdqFxxnpAuAfyNrwQbmRtjxGeNHt4j_dYnJlKzIxEKanY-7NTm-9WxLmxR8naKJsFFmsgTrSdtZTQVA2b6QpVhqcEIjIkpgxDGy4y_jr6XPxrJ_oQyQTdhEHUh0IyVyv_5KN1E56AKWMwUE5iUipeL5eph/s960/image_2024-09-05_09-23-29.png

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ មានអ្នកជំនួញអនឡាញប៉ុន្មានរូបបានឈ្លោះល្បីផ្អើលប្រទេសឈានដល់នាំគ្នាទៅស្បថស្បែនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗឡើងផ្អើលអស់មនុស្សម្នាទៅមើលពួកគេទាំងពាក់កណ្តាលយប់។ ក្រោយមានជម្លោះស្បថស្បែរួច Peypey Dy និង ចែតា ចេញមកហែក ម៉ាដាម ដា ជាម្ចាស់ប្រ៊េនមិនសមជាអ្នកដឹកនាំ ក្រុមហ៊ុនគ្មានសមត្ថភាពយកពួកគេជាអ្នកតំណាងផលិតផលបែរជានិយាយតម្លៃខ្លួនគេទៅប្រាប់អ្នកផ្សេងទៅវិញ និងនិយាយមិនល្អពីតួទៀតថាធ្វើខ្លួនមិនស្អាតបាត សក់មិនទាំងចង់សិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1-0Yc3rxs-ffdTx80DgwLaVPyXCnpvuf8NKVslxLsYSLfJeeF1PEXXPaweeJ-k9ik0p4qdZW9-A3D6fJPfSLt6ZXBMuieQrEwZmv1APtCy7USg-74fQuissd9x-U0nK6z3q1B5xeCQihPTuxrA-GkwMGz8E3aeLcUdmvDZsHn293rfaL0Qxg6yBOrThw/s320/image_2023-12-13_11-16-07.png

យ៉ាងណាមិញ បន្ទាប់ពីរឿង BA ផ្ទុះខ្លាំងពេកអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា ចេញលិខិតជូនដំណឹងពីមេធាវីជាផ្លូវការដើម្បីមានបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនក្រោយពីមានក្រុមបុគ្គលមួយចំនួន បានធ្វើរាល់សកម្មភាពមានចេតនា និយាយបង្កាច់បង្អួចដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ៕