អ្នកជំនួញអនឡាញល្បីឈ្មោះលោកស្រី ទ្រី ដាណា ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិផ្លែផ្កាបន្ទាប់ពី live លក់សំលៀកបំពាក់ខណៈរាល់ដងឃើញ Live លក់ផលិតផលឬគ្រឿងពេជ្រ។ ឃើញមតិផ្លែផ្កាដូចនេះអ្នកជំនួញរូបនេះថាការលក់ខោអាវគឺលក់រាប់ឆ្នាំមកហើយគ្រាន់តែមិនសូវមានពេល ខណៈបានបញ្ជាក់ទៀតថាឱ្យមានលេខបូកគឺធ្វើទាំងអស់។

ព្រឹកថ្ងៃទី២០ ខែធ្នូ នេះលោកស្រី ទ្រី ដាណា បានចេញវីដេអូឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមដែលបានបញ្ចេញមតិចំពោះខ្លួនបន្ទាប់ពីបានឃើញការ Live លក់សំលៀកបំពាក់។ អ្នកជំនួញរូបនេះបានឆ្លើយតបថាការលក់ខោអាវនេះគឺលោកស្រីលក់មករាប់ឆ្នាំមកហើយគ្រាន់តែមិនសូវមានពេលLive។
ចំពោះការខម្មិនទី២ដែលលើកឡើងថាលក់ពេជ្ររាប់លានដុល្លារមកយកកាកលុយនេះ លោកស្រី ទ្រី ដាណា ថាចំពោះខ្លួនឱ្យតែមានលេខបូកគឺខ្លួនលោកស្រីធ្វើទាំងអស់ហើយចំពោះខោអាវនេះគឺជាដើមកំណើតរបស់ខ្លួនតែម្តង មានដើមកំណើតដោយសារតែការលក់ខោអាវ។ លោកស្រី ទ្រី ដាណា បានរម្លឹកទៀតថា កាលពីអតីតកាលមានដើមទុន៨ម៉ឺនរៀលដូច្នេះរបរនេះមិនចោលនោះទេហើយមិនត្រឹមតែលក់ខោអាវគឺមានលក់របស់ជាច្រើនទៀតឱ្យមុខរបររកស៊ីគឺមិនថោកទាបទេ។
អ្នកជំនួញល្បីឈ្មោះរូបនេះបានបន្តទៀតថាខ្លួនមិនមែនជាមនុស្សយន្តប៉ុន្តែធ្វើបានគ្រប់យ៉ាងទាំងអស់ឱ្យតែបានលុយ ហើយលុយនោះមិនមានផលប៉ះពាល់ជិះជាន់អ្នកដទៃបានដោយកម្លាំងញើសឈាមខ្លួនឯង។ លោកស្រី ទ្រី ដាណា មនុស្សដូចជាខ្លួនមិនសូវទុកពេលឱ្យទំនេរទេមិនថាពេលមានលុយឬអត់លុយក៏ដោយ៕










