ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ៩៥លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីស្តារអាងស្តុកទឹកស្ទឹងស្វាយចេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvJhXTLsgwqlsIwVfulHjJbfmai3TFe1kErWhlfyyTmz3sfLqBnFcLJo0PhbZGuyGhBH9ooz9cqCcSbqM_FfTtDRFnIba7DQo3z3ut3w6x5fUNLlCOMktWmT2UxfHR5_u-uaF6f9S_5qit6Ul-NLGnQg2p0ibxclhofg2DhShvoMsKQOOUYr6xjRGpF-8/s1440/image_2024-12-21_13-40-18.png

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញនូវអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទានប្រមាណ ៩៥.៦លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6khM5NRoH5TGnRcxZu8bv0NsPS1JMUqQLx9IOsdkCoYR5Dvv-9JaeCN1Kc7NsC6fUjhPkqhl1xMcbIfQZS5I4pHXRbF6CJVTa9QM1OE_9lhrnXthnOD6BW0X9S4H5ZpmRMdWy65nRr5iEXoKuC_0vXK2PDhWheutz1YSYJXtfyHIE9oIMI6WnRAj4NID/s2048/image_2024-12-21_13-40-21.png

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiqf_Z_9_ovwA4EwYCLOUgW5ItUmenO2C1D96iBZ0e2huB3Xq6aTbB9MgI02eS9gXDsp-Wh8n1Z-B7p6l6FHRby7_jQvkxy3_w9muwvpE_cS4SO1K2fRzfRLYVrPTbW0jSS0EWYOm8XZVgCzEKSx2lhHTwRXVTI1UuJbFjyWPJyYWb29gr-hsfSxiBen7H/s2048/image_2024-12-21_13-40-15.png

គម្រោងនេះ មានគោលបំណងស្តារឡើងវិញនូវស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNvzXHo_tMPRsT1eWdmpxgfKvZ3n11X-Zo0SxqAYRhRR1Txx59_OEEfSpgIcZcdWp_vEfz6kuevz0bJx24iAB3QfOTpEPxQ2W-yy6OKx1nJp3yAkaZbkp6ahyXr2lKdCnroREI-adq__ravVTSUXEuT-gcMi2OVdiVP4fbNaoK0i5-EtyARF1D-lyPg0ri/s2048/image_2024-12-21_13-40-25.png
លើសពីនេះទៅទៀត គម្រោងនេះ ក៏នឹងជួយគាំទ្រដល់ការពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រង និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង៕