តារាសម្ដែងល្បីឈ្មោះ Dylan Wang ត្រូវបានអ្នកគាំទ្រនៅក្នុងប្រទេសចិនបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ១០០០គ្រឿងជាមួយនឹងរូបភាពជាច្រើនដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់តារាសម្តែងរូបនេះដែលឈានចូលដល់វ័យ២៦ឆ្នាំ។ 
កាលពីថ្ងៃទី ១៩ ខែធ្នូ ស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់ Dylan Wang បានបង្ហោះនៅលើ Weibo នូវវីដេអូ នៃការបង្ហាញយន្តហោះគ្មានមនុស្សបើកដែលថតចេញពីបង្អួចបន្ទប់សណ្ឋាគារ នៅទីក្រុង Hengdian ប្រទេសចិនដោយមានចំណងជើងថា «ទាយមើលអ្នកណាយករបស់ទាំងនេះមក»។ ការបង្ហាញដ្រូនអបអរនេះគឺមុនមួយថ្ងៃនៃខួបកំណើតរបស់ Dylan Wang នៅថ្ងៃទី២០ ខែធ្នូ ។

នៅក្នុងវីដេអូដែលថតដោយអ្នកគាំទ្រ ការបង្ហាញរបស់ដ្រូននេះមានរយៈពេលជិត ១០ នាទី។ វាបានចាប់ផ្តើមជាមួយនឹងរូបភាពនៃសត្វក្រៀលដែលជាឆ្នាំកំណើតរបស់តារាសម្តែងរូបនេះនៅជាប់នឹងរូបភាពលេខពីឆ្នាំកំណើត១៩៩៨ ដែលរាប់រហូតដល់ឆ្នាំ ២០២៤។ Dylan Wang ដែលមានឈ្មោះចិនថា Wang Hedi មានតួអក្សរចិនសម្រាប់សត្វក្រៀលនៅក្នុងឈ្មោះរបស់លោក។ បន្ទាប់មកដ្រូនបើកបង្ហាញ Dylan Wang លេងបាល់បោះជាមួយនឹងរូបភាពផ្សេងៗ អមជាមួយពាក្យស្លោក ជូនពរ និងពាក្យស្រលាញ់ពីអ្នកគាំទ្ររបស់លោកដូចជា “D family, we are family” និងអត្ថន័យជាច្រើនទៀតបើទោះបីជាពេលវេលានឹងកន្លងផុតទៅ ប៉ុន្តែសេចក្តីស្រឡាញ់របស់អ្នកគាំទ្រចំពោះ Dylan Wnag នឹងមិនរលត់ឡើយ»។.png)
ដ្រូន១០០០គ្រឿងក៏បានសរសេរឈ្មោះតួអង្គដែល Dylan Wang បានសម្តែងលើកដំបូងក្នុងឆ្នាំ២០១៨ និងតួអង្គដែលជាម្ចាស់បិសាចក្នុងរឿង Love Between Fairy And Devil
ជាមួយនឹងតួអង្គសម្រាប់រឿងភាគនាពេលខាងមុខរបស់លោកដូចគ្នា។ ការបង្ហោះដ្រូននេះបានបញ្ចប់ដោយរូបភាពនៃនំខួបកំណើតនិងពាក្យថា «រីករាយថ្ងៃកំណើត Dylan Wang»។

Dylan Wang បានបង្ហោះរូបថតជាច្រើនសន្លឹកកាលពីថ្ងៃទី២០ ខែធ្នូ អរគុណទៅដល់អ្នកគាំទ្រផងដែរ។ លោកគឺជាតារាល្បីបំផុតក្នុងជំនាន់របស់ខ្លួននៅប្រទេសចិនដែលមានអ្នកតាមដានច្រើនជាង ២១លាននាក់នៅលើ Weibo និងជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកប្រណីតអន្តរជាតិដូចជា LV ជាដើម៕










