ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់ដីខ្មែរ សូម្បីមួយមីលីម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKEGz9Yqqe-Hk39DyqbPKVQtLAc_SJqvNiWz1urJxrF4PD6VICwX6mzLeR78xxzFvmey_M4683akgn82CoJWvLJbhxm_Elh-qM7U4uq5M2b0_GBF1zssZ1nDtv3vTN3oNEM5_Ix6Odlv5gQSvn-L5eyh7pwWlfDdM1t5soeJH-_jy67AMXgLeTFqz1Ye56/s1280/image_2024-12-21_14-13-20.png

សម្ដេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា៖”បញ្ហាកោះគុត រដ្ឋាភិបាលរក្សាភាពស្ងប់ស្ងាត់ ក៏ព្រោះតែកំពុងពិភាក្សាជាមួយភាគីថៃតាមយន្តការច្បាប់ដែលមានស្រាប់ ដោយសន្តិវិធី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoXtvyecUf12wXbt1fDc0A77e9k6JqeXc7nekKK7QuQ4pWjLiINB9FQWOyw408lNqU9h_sU_DcbN8NDc-cCmEtvOA932uM3TfqA-JKeQq5qECn81fXWy8E6cz41-trVzC6Ghs6mTJL4sBy_ykZVOuCl_a745FOFgS8JDy2bMk_AlNX3zjDUanNHYZXfzlU/s1067/image_2024-12-21_14-12-41.png

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖” យើងនឹងការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា សុំបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nzp0_0tVHKzdq6krRs6IesOD8mAhhM_pLtxO6LjO6UadI7Ji0oK9CsWs_ubepaU96TVbNrXQU7R_8_Y3IBzWDJALNb3TEnfGDSyoqkdBjkP880_CCDbrrMi6UT5pzcJYtnrqB3HJYYs9KMWLu7GtNYbvszR4_1VAODEWfqMgg5CsTC0ZRb0dNjypUJrz/s1440/image_2024-12-21_14-12-39.png

បច្ចុប្បន្ននេះ មិនមានអំណះអំណាងអ្វីមកបញ្ជាក់ថាកោះគុត កាប់កាន់ដោយភាគីថៃនោះទេ ខណៈភាគីទាំង២កំពុងចរចាគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj3R4Vh1HJBJ_IaUYbILprc_9V8Wb7OqCYexvN_gjY8NSpOtvcCILYHQWw1jVg1wm50X5LpkPc0oX0wiqiqljVwjfi5lHCv20kzqMEkNq-da0xnl-8jdL7KCyEuFPg7b2fR4i4RadfI_r7_mEL4rQLANcwTxk2HYnLs4j0MHgjDrbDKGLuZBfVrhYNeEsd/s1125/image_2024-12-21_14-12-38.png

គួរបញ្ជាក់ថា បញ្ហាតំបន់ “ត្រួតស៊ីគ្នា” កោះគុត ត្រូវបានលើកជាប្រធានបទដ៏ក្តៅ ដោយភាគីថៃស្នើឱ្យកម្ពុជាធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១៕