ថ្មីៗនេះទស្សនិកជនជ្រាបមកហើយថារូបភាពរបស់ ឡូរីន សង្សារតារាចម្រៀងរ៉េប វណ្ណដា បានទទួលនូវមតិប្រតិកម្មចម្រុះយ៉ាងខ្លាំងជាពិសេសគឺរវាងនាងនិងអាចារ្យធំតែម្តង។ រឿងរ៉ាវផ្ទុះប៉ុន្មានថ្ងៃនេះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបន្ថែមទាក់ទងនឹងបញ្ហានេះហើយរូបភាពដែលបញ្ចេញភាពស៊ិចស៊ីគឺបានជះឥទ្ធិពលព្រោះតែក្មេងជាច្រើនបានលេងហ្វេកប៊ុកទិកតុក។ ក្នុងនោះលោកជំទាវបានមានប្រសាសន៍ទៀតថាកាលណាប្រៀបធៀបជាមួយនឹងប្រទេសគេធ្វើឱ្យតម្លៃវប្បធម៌ធ្លាក់ចុះនិងស្នើឱ្យក្រសួងវប្បធម៌ពិនិត្យហៅអប់រំខ្លះអ្នកដែលថតសម្ញែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2odYf-n40tpdlT1_VAeAqIgmUM6UIA-X-SqpwyKDkhFE99eIqPbVEY0ZG-z92e81l8nVvOVCgj8OI8BK3BsyCoBrUgLHNUGue1pcW-xftBA6xJczEqUU8T3-_S5K5Oo9fgRQ8PvIrEu869r6rS4icTOPkz1YBr3uWHyuLndG49ljyTaA7W7LSvMEkbYBs/s1493/image_2024-12-21_11-26-43%20(2).png

កាលពីថ្ងៃទី២០ ខែធ្នូ លោកជំទាវ ហ៊ុន ស៊ីណាត បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកទាក់ទងនឹងបញ្ហាជាច្រើននៅក្នុងសង្គមដែលមានរយៈពេលជិត១ម៉ោង។ លោកជំទាវបាននិយាយពីអ្នកមានគោរម្យងារឧកញ៉ា ប៉ុន្តែមានការ Live លក់ផលិតផលហែកហួរគ្នានាំឱ្យតម្លៃនៃគោរម្យងារឧកញ៉ា ត្រូវបានធ្លាក់ចុះដោយសារតែមនុស្សមួយចំនួន។ ជាមួយនឹងរឿងផ្សេងៗទៀតលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ក៏បាននិយាយពីរឿងមនុស្សស្រីស្លៀកពាក់ស៊ិចស៊ីសម្ញែងនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsrPpYx3rnyddE50yy6_oFsXkO0Fu7xqmadXnqAYBkV8HEabKTlP1C4ONUhoFk8tEQRrmRdfUIqDOx_TBCQlHBrI0-c6LyiXNgVI8yu4oaPP-NBkAjM39vw0fpy4EmEt5xSXoQ0znajVaomVmktoLc3oUaZWK5_F9JH_GSE-PU5XbALiUvsHkkK7gNDolZ/s1760/image_2024-12-21_11-26-45.png

លោកជំទាវ បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃមកនេះមានរូបថតបញ្ចេញគូទឃើញ អាចារ្យធំ បានដាក់ដែរដោយនាងបានបកស្រាយទៅអាចារ្យធំវិញថាប្រទេសគេដល់ណាហើយ ។ លោកជំទាវថា កុំនិយាយពាក្យនេះហើយកុំបញ្ចេញបែបនេះដោយសារតែករណីរំលោភគឺដោយសារតែភាពជ្រួលជ្រើមអ៊ីចឹង។ លោកជំទាវ ថាអ្នកខ្លះអាងខ្លួនឯងគូទស្អាតថតចេញមកដោយកុំភ្លេចថាមានកូនក្មេងមើល ហើយមានក្មេងច្រើនណាស់ដែលមើលទាំងហ្វេកប៊ុកនិងទិកតុកសម័យនេះមិនមែនសម័យសរសេរនាំសារនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4rpBKyTngT6jjQogoUXUWcUbS-QVpK2dXJucXeS-H1tcR5jydjdnq3YiQk7ha3dV2wp6RP34ztdCDMQfsv0ULE0nO73yN8wvi7K7jDjGFf51i2DxIDFKSNAk01KHIIjeMG-JNXT4k4u-GctfWB7dVCnCWc4P2p9YnG5pzjS4Fefu0tHXgb3WKG21z_Yhj/s1926/image_2024-12-18_10-59-07.png

    លោកជំទាវ ហ៊ុន ស៊ីណាត ថាក្នុងសង្គមមួយនេះមិនអាចចេះតែបង្ហាញដល់ពេលគេនិយាយលើកពីស្រុកគេ កុំប្រៀបធៀបជាមួយស្រុកគេ ស្រុកយើងមានអរិយធម៌ វប្បធម៌ដ៏ផូរផង់ហើយធ្លាក់ចុះដោយសារតែមនុស្សមួយចំនួនបែបនេះ។ លោកជំទាវ ថាលោកជំទាវមិនមែនជាក្រសួងវប្បធម៌ទេតែឈឺជំនួស ដោយស្នើឱ្យក្រសួងពិនិត្យហៅអប់រំខ្លះកុំឱ្យសម្ញែងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmRfVvJVxni-CHzoAj-pzdgjoRzjr9tHdr-KV504i9U8lNMwua04h-4PUHpnQ2z7xfwsi36_xYrZAawdwK279Dck7t_GVsQMEXgUqrBkhV2ZYJ5-W6OyRB5Fy-Cihthjeb8A93t_ZQhYoyHQDFMev0Sb0ebOh_jR-NuRaGbIc2sQYAoz3b63u7DVzye_C/s1464/image_2024-12-17_10-16-38.png

    ក្នុងន័យជាសារដាស់តឿនកុំឱ្យនារីៗស្លៀកពាក់ស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គមជះឥទ្ធិពលមិនល្អដល់ក្មេងៗនេះទស្សនិកជនជាច្រើនគឺបានបង្ហាញការគាំទ្រប្រសាសន៍លោកជំទាវ ហ៊ុន ស៊ីណាត៕