Home Blog Page 757

ធ្លា.យពាក្យចចាមអារ៉ាមស្នេហា Angelababy ជាមួយនឹងតារាសម្តែង Louis Koo

0

យោងតាម QQ ខណៈពេលដែលអតីតស្វាមីរបស់ Angelababy គឺ Huang Xiaoming កំពុងមានរឿងអាស្រូវស្នេហាជាមួយ Ye Ke នោះតារាស្រីរូបនេះក៏ជាប់នៅក្នុងពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាផងដែរជាមួយនឹងតារាសម្តែង Louis Koo តួអង្គយ៉ាងគួឆ្នាំ១៩៩៥ ដែលជាតារាសម្ដែងដ៏មានឥទ្ធិពល និងជាតួអង្គសំខាន់ក្នុងឧស្សាហកម្មកម្សាន្តរបស់ហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpQuBeb_5CcSpevJgjxAqeonlszXit_iQJzjCNLyFLheWmb0wtLblnFCgxC5LIdSB-XB6wNLykNYwMOV0Z8gn0gAKgtmWmiUVcDccQzh5Y6COAaXIfzqo0JHlRmA0tVAoQ18cFpk7eFm6Eh8XVwXrDjMLml1koOhA6ji9IzMDijvxTB_7ffTlJKCier0Xs/s1020/image_2024-11-18_13-45-48.png

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា Angelababy បានចូលរួមក្នុងកម្មវិធីខួបកំណើតរបស់អ្នកគ្រប់គ្រងដ៏ល្បី Kim Chou នៅស្រុកកំណើតរបស់នាងក្នុងទីក្រុងហុងកុង។ គួរកត់សម្គាល់ថា នៅក្នុងរូបថតដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Angelababy ត្រូវបានគេប្រទះឃើញនៅក្នុងទីតាំងកណ្តាល ដោយឈរដោយផ្ទាល់នៅពីក្រោយ Louis Koo ។ នេះបានជំរុញឱ្យមានការរំពឹងទុកថាអ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍នេះជាគូ។ អ្នកសង្កេតការណ៍ជាច្រើនបានអះអាងបន្ថែមថា តារាទាំងនោះអាចនឹងបង្ហាញទំនាក់ទំនងរបស់ពួកគេយ៉ាងស៊ីជម្រៅ ដោយលើកហេតុផលថា អ្នកថ្មីដែលត្រឡប់មកកន្លែងកម្សាន្តរបស់ហុងកុងដូចជា Angelababy នឹងមិនត្រូវបានដាក់ឱ្យស្ថិតក្នុងតំណែងលេចធ្លោបែបនេះដោយគ្មានឥទ្ធិពលពីអ្នកមានអំណាចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfMB-LcVUzFjX34UNIW_aUwXoQGRxOrwhiyeYrpKcLMhmSBlx04um6xvF520w2G8pPp-um-tjw4IgZkP4pYc8gt1BsXtPcIrQtUDk6M_DdXDzPghBJvtsUfi5XROQY4aqVDn5BArUd2ZiIuTULYW3L6IsLtD-9nxMKadeYaRAQDm5HUtszpmGEUVnKyRy/s946/image_2024-11-18_13-45-49%20(2).png

អ្នកសរសេរប្លុកកម្សាន្តភ្លាមៗបានបង្ហើបខ្លឹមសារដែលដំរួយនោះបានចង្អុលខ្លាំងទៅកាន់ Angelababy និង Louis Koo ។ ការបង្ហាញខ្លួនរបស់អ្នកទាំងពីរក្នុងកម្មវិធីខួបកំណើតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណាមិញ តារាល្បីទាំងពីររូបនៅមិនទាន់ចេញមុខបកស្រាយចំពោះពាក្យចចាមអារ៉ាមនេះនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែមានការខ្វែងគំនិតគ្នា ដោយអ្នកគាំទ្ររបស់ Angelababy បានបដិសេធការចោទប្រកាន់នេះ និងអះអាងថា អាយដលរបស់ពួកគេមិនមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងដ៏មានឥទ្ធិពលនោះទេ។ ពួកគេបានពន្យល់ថា អ្នកទាំងពីរគ្រាន់តែជាមិត្តរួមគ្នារបស់អ្នកគ្រប់គ្រង Kim ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfu2558wlAteefd-UHo1HDuzT_n1WFq02P62xBoAMSLZYR_AcFfpDCRapwshuqc9fhyphenhypheniSkPo4gbgKqr07oiIt_L-Ie6ZkBwQGL4sCm3I1BI-uktDhYHpg2wnvzLp2LTAnqot0Ct18n3orbWUGrEw4yRrZ1Ru2J5lAp4aKkKpu7R9lU2-sdu0Y-F73r9cb7/s1800/image_2024-06-13_16-13-41.png

របាយការណ៍បានបង្ហាញថាទំនាក់ទំនងរបស់ Louis Koo និង Angelababy គឺជាប្រធានបទនៃការពិភាក្សាចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលអ្នកទាំងពីរបានចាប់ផ្តើមសហការលើការបណ្តាក់ទុនអាជីវកម្ម។ នេះគឺនៅចំពេលដែលទំនាក់ទំនងរបស់ Angelababy និង Huang Xiaoming ចាប់ផ្តើមបង្ហាញសញ្ញានៃភាពតានតឹង ដែលទីបំផុតនាំទៅដល់ការលែងលះរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYAdI-3IcCvk-tzJ6_1xhN94Kt2VDCXIiVoLOeuNwHRQnSJ8bIyfDB1PHCyQbNtGjBNZdCRip6DMun7VK-aapll98lMYWwMi7JIHcZWdN3UKllkdXlMCvzitskSgGC8DM0h2B8yVvdVmGlsVV0mW-mujBIuHf-k_TvNYICKTLq8Q4_vOgq2Qy3qigz17Z/s938/image_2024-06-13_16-12-20.png

ចាប់តាំងពីការបែកគ្នា អ្នកខាងក្នុងបានអះអាងថា Louis Koo បានក្លាយជាអ្នកគាំទ្រដ៏រឹងមាំរបស់ Angelababy ដោយផ្តល់ឱកាសឱ្យនាងនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ហុងកុង។ ក្នុងនាមជាតួអង្គសំខាន់នៅក្នុងឧស្សាហកម្មកម្សាន្តលោក Louis Koo គឺជាម្ចាស់ក្រុមហ៊ុន One Cool Group ដែលជាក្រុមហ៊ុនកម្សាន្តឈានមុខគេ ហើយកាន់តំណែងពីរជាប្រធានសមាគមអ្នកផលិតភាពយន្តហុងកុង និងជាប្រធានសមាគមសិល្បករសម្តែងហុងកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKE88SgLk9UvxjAqzULiowkEcxvkmU1F_Vx3nJJ91DVkTaNl76H64mILCFnybmL61wUZDD171ImsiZLUM3mez7AqBHU_c2kywztFsuZOAnLP-ryGCL8l6lVYFwXom8zV7zRys__w7Bi5DFGGcZf1s7jhiKCL4HIvBNN-o0vOBqfcuIfA_k5KtZ0CTwDWz0/s2048/image_2024-06-13_16-12-17.png

យោងតាម Sohu បន្ទាប់ពី Angelababy ប្រឈមមុខនឹងការហាមប្រាមការលើអាជីពដោយសារទស្សនាការសម្តែងរបស់ Lisa លោក Louis Koo ត្រូវបានគេរាយការណ៍ថាបានប្រើឥទ្ធិពលរបស់ខ្លួនដើម្បីជួយនាងឱ្យឈរជើងបាននៅក្នុងឧស្សាហកម្មកម្សាន្តរបស់ហុងកុងឡើងវិញ។ នៅឯពានរង្វាន់ភាពយន្តហុងកុងក្នុងខែមេសា តារាស្រីរូបនេះបានអមដំណើរលោក Louis Koo នៅលើកម្រាលព្រំក្រហម និងអំឡុងពេលពិធីប្រគល់ពានរង្វាន់។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីជៀសវាងការចាប់អារម្មណ៍លើទំនាក់ទំនងរបស់ពួកគេ Louis Koo ត្រូវបានគេរាយការណ៍ថាបានដើរចេញដោយអនុញ្ញាតឱ្យ Angelababy បង្ហាញខ្លួនជាមួយអ្នកដឹកនាំរឿង Stephen Fung ជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhy8BRc1bsEgGqSMhikbQHMNIYCF87sLe-BdvK-X15TCFzLWAuYkpLXWppsfbLhFVQbzqOp01Qf-gPtMYUHmVCitkQpW4mqwAwRG10mHBhLDgiwhtm7wAGcPtEhwLwD7JgYaUvCiUsHhIczgf-Sdz_JmHo3iDBVXbEBiQKI_1IljnGWii9b5HLVONPsu-n/s911/image_2024-11-18_13-45-49.png

អ្នកគាំទ្រនៅតែចង់ដឹងអំពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេ ខណៈពេលដែលការរំពឹងទុកនៅតែបន្តកើតមានអំពីតួនាទីរបស់ Louis Koo ជាអ្នកគាំទ្រនៅពីក្រោយឆាករបស់ Angelababy ខណៈអ្នកទាំងពីរមិនចេញមុខបកស្រាយអ្វីទាំងអស់៕

មកដឹងកាន់តែស៊ីជម្រៅពីអតីតTOP20 MGI ក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាល២០២៤

0

Victoria Kjaer បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាភ្ញាក់ផ្អើលចូលរួមអបអរសាទរជុំវិញពិភពលោកបន្ទាប់ពីគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០២៤នៅប្រទេសម៉ិកស៊ិក។ នាងគឺជាបវរកញ្ញាប្រចាំប្រទេសដាណឺម៉ាកលើកដំបូងបានសាងប្រវត្តិសាស្រ្តគ្រងមកុដក្នុងកម្មវិធីសម្រស់ដ៏ធំ។ មិនត្រឹមតែប៉ុណ្ណោះ Victoria ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ថាដ្បិតតែនាងជាបវរកញ្ញាវ័យក្មេងតែធ្វើឱ្យក្តីសុបិនក្លាយជាការពិតលើវិថីមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWV7Ka8MXJwaN9uR584-YW1_5_iltz0HBIWUUv9QZFhy30udEGbGc4-fA-ZxjG1aQkw9Ht4Zo9dtbGQSNErE6wmP1NjYVSqaEhvtH2_QiQfpix7tYj1cmt7dklbktO1anOLZLUhgm6OdVhGPrKmvmI0adCgtAMUu-tG9SHrMpBL_sAAdIwlN2xByWtwcLM/s1621/image_2024-11-18_11-56-45.png
Victoria ជាជនជាតិដាណឺម៉ាកមានអាយុ ២១ឆ្នាំដែលស្ថិតក្នុងក្រុមក្មេងជាងគេក្នុងការប្រកួតដែលមានបេក្ខភាពជាង១២០ប្រទេសនិងមានកម្ពស់១.៧៣ម៉ែត្រ។ ម្ចាស់មកុដចក្រវាលនេះកំពុងសិក្សាផ្នែកទីផ្សារ និងសេដ្ឋកិច្ច និងជាអ្នកចម្រៀង និងអ្នករាំនៅប្រទេសដាណឺម៉ាក។ នាងបាននិយាយថា នាងធំឡើងក្នុងស្ថានភាពលំបាក ព្រោះគ្រួសារនាងមានអ្នកញៀនថ្នាំច្រើននិងត្រូវបានរំលោភបំពានកាលពីអតីតកាល។ Victoria គឺជាអតីតTOP20 នៃកម្មវិធី Miss Grand International 2022 ជំនាន់ការប្រកួតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BFi3Ss5A4ICyqj5awWKmfl7a2YI24P9A8hOCXYUkZi3XujCH4LnC6emfelrIl1apBgh7pw-jjMi0910Ly3d0PZRjKKK2xd2mprRJLN-0-YvWL-JMgXOLGpO_iW03yFSA-GVolTIp9rO-xL1qVJnA7KQ6u4_Vfk2v424XzDkIDbRLH8Rv1ZQArIHbjh52/s1349/image_2024-11-18_11-56-46.png

ដោយមានបទពិសោធន៍ក្នុងការប្រកួតសម្រស់ បវរកញ្ញាចក្រវាលដាណឺម៉ាក២០២៤ បានអនុវត្តយ៉ាងមានស្ថិរភាពទាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងពិធីប្រកាសលទ្ធផលនៅលើបណ្ដាញសង្គម Facebook ទស្សនិកជនជាច្រើនបានសរសើរដល់Queen ដ៏ស្រស់ស្អាតរូបនេះ ដោយហៅនាងថា «តុក្កតាមានជីវិត» និង «Barbie ជីវិតពិត»។ នៅក្នុងការណែនាំ Victoria បាននិយាយថា នាងមានអាជីពជំនួញផ្ទាល់ខ្លួន ស្រឡាញ់កីឡា ចូលរួមក្នុងគម្រោងការពារសត្វ និងសុខភាពផ្លូវចិត្តនៅស្រុកកំណើតរបស់នាង។ Victoria បាននិយាយថានាងមិនមានសម្ពាធទេក្នុងអំឡុងពេលប្រលងសម្រស់នៅម៉ិកស៊ិក។ នាងចាត់ទុកការប្រកួតប្រជែងជាបទពិសោធដ៏ស្រស់ស្អាត ជាឱកាសសម្រាប់នាងដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoe-mGT0qmDzXBRDdRNxtjBnxB9WG9bp_ADo1u7RjUftNXfQN70y5y5ALYkavf537Of0soLdQQcQDha3nh6W-o-loIA_Kv0uml1yHwZQYnjbZjjCOogSqjRNxEZkvWCWdxG5uQO7wt6SRiDnjkyriwTT-BNnoVCYl2cfAb4-Aza0i8-wX3FJkkHAZVZFq/s1440/image_2024-11-18_11-56-47.png

នៅក្នុងវគ្គ TOP5 Victoria ទទួលបានសំណួរថា «បវរកញ្ញាបានបំផុសគំនិតស្ត្រីជាច្រើនជំនាន់។ តើអ្នកចង់ប្រាប់អ្នកដែលកំពុងទស្សនាកម្មវិធីនេះជាអ្វី?» Victoria បានឆ្លើយថា «មិនថាប្រវត្តិអ្នកណាមកពីណា ឬជាអ្នកណាទេ អ្នកអាចពឹងផ្អែកលើកម្លាំងចិត្តរបស់អ្នកជានិច្ច។ សាវតាបស់អ្នកមិនបានកំណត់ថាអ្នកជានរណាទេ ដូច្នេះពេលជួបនឹងការលំបាកជានិច្ច តស៊ូឱ្យខ្លាំង ខ្ញុំចង់បង្កើតពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់ខ្លួនខ្ញុំ កុំបោះបង់ កុំឈប់ជឿជាក់លើខ្លួនឯង ជឿជាក់លើសុបិនជានិច្ច នោះជាអ្វីដែលអ្នកគួរធ្វើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizc8Xv9ESZl5bL1o7h5wJjAIqVL3TZkNnGRDVjZV1_6HtDJ_uBXZWhzWl_0pdRW0YXgIXZsN6lqc91pSSuh7HjqGu7kd_vELAMWHRaf56uXQT1oRragE2m5J2kXvCsVqGYvJLiHvur-1M-YxDTWIsk75SiU4dn5QF2tjS73fpIEvaHinBtkJ-ytPU5BhZw/s1035/image_2024-11-18_11-56-48%20(2).png

គួរបញ្ជាក់ថាការប្រកួតបវរកញ្ញាចក្រវាលលើកទី៧៣កាលពីយប់ថ្ងៃទី១៦ វិច្ឆិកា (ម៉ោងក្នុងតំបន់» លំដាប់រងទី១ បានទៅលើបវរកញ្ញានីហ្សេរីយ៉ា លំដាប់រងទី២បានទៅលើបេក្ខនារីប្រទេសម៉ិកស៊ិកដែលជាម្ចាស់ផ្ទះ លំដាប់រងទី៣ ប្រទេសថៃ និងលំដាប់រងទី៤ បវរកញ្ញាប្រទេស Venezuela ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ztwtU9NXdDofhJidDR91usc9Ky4H7U3cZ-ZpNGFQ5lZOvspqCvsyauYQ6J_Te6dOcou4APtkJZ0F49BHSAyhfO6QfWRha-ABQQx7FulP_3goWVm2mICSxQTZSTfZLdGX8kTjQpNLbRtQhnItnuRpLxUwAB_zSPXqaT0H7prUfTskm_9eRHStHMfH9Bm2/s1368/image_2024-11-18_11-56-48.png

ឆ្នាំនេះ អាស៊ី និងអាម៉េរិកឡាទីន មានបេក្ខភាពខ្លាំងៗជាច្រើន ហើយថែមទាំងមានបេក្ខនារីចូលTOPច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង 30។ អាស៊ីអាគ្នេយ៍មានប្រាំនាក់ក្នុងចំណាត់ថ្នាក់TOP30 រួមមាន កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និង ម៉ាឡេស៊ី៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី អបអរដាណឺម៉ាកបានមកុដបវរកញ្ញាចក្រវាល ត្រូវគេផ្លែ.ផ្កាឱ្យថាតោងល្បីព្រោះតែពាក្យ «មិត្តភក្តិ»

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមអបអរសាទរជ័យជម្នះរបស់បវរកញ្ញាដាណឺម៉ាកក្នុងការគ្រងមកុដបវរកញ្ញាចក្រវាលលើកទី៧៣ ក្នុងប្រទេសម៉ិកស៊ិក ខណៈអ្នកទាំងពីរជាបវកញ្ញាជំនាន់រួមគ្នាការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី។ ទោះយ៉ាងណា ការអបអររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានគេផ្លែផ្កាឱ្យជាច្រើនព្រោះតែពាក្យថា «មិត្តភក្តិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvOCXr7YP0bm-v2TdoQ0eT_Pnbs5s98xko-Wm-7cxhvzJXbk_R0AsYzzldQczB2rgUPtWF1VIpR8d3OpRfcYdhLg5cB1mQlFb7Or7DAah1uLPGmG4K5FTs6g_Mbv2W7-b8zAzVVpG3J4nrG7J3Rr-E_QzABnTlEAUNb7U4TCOJ3X6yO7WdvIP9lg13QEW/s2048/image_2024-11-18_14-56-33.png

កាលពីថ្ងៃទី១៧ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 បានបង្ហោះសំណេរមួយថា «Congratulations DENMARK មិត្តភក្តិតីតីបានមកុដ»។ ពាក្យពេចន៍អបអររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមអ្នកខ្លះចង់ឃើញនាងវិលមកការប្រកួតវិស័យបវរកញ្ញាចក្រវាល ចំណែកមួយផ្នែកទៀតបានផ្លែផ្កាឱ្យនាងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNlcXmSHsD6pLN18xzCLhtkxeXOOjcMlRutIfp1PKEZRZbJxyJkitK62Rmrhme_4KTgE2gmaiB6CdW1prAy_dqHRFz8gqxhdxmjx37KUIatGAQdgB1Woj3K77pXJzTZY-gPMOYxnUyF9O5VObpEJr7zwtWtj_12275Z62QjSpFk-ID24n1RemIxY2tjfu/s2048/image_2024-11-18_14-56-36.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិ «បើអត់សរសេរ ”មិត្តភក្តិ” អត់ដឹងសោះថាជាមិត្តនឹងគ្នា , មនុស្សខ្លះមិនបានរួមដំណើរ លើកទឹកចិត្តជំហានដំបូងជាមួយយើងទេ ទាល់តែយើងជោគជ័យទើបមានមុខ , ដល់បានមកុដបានដឹងថាមិត្តភក្តិស្មានតែរាប់អានEngfa តែម្នាក់តើ , មិត្តភក្តិអីគេអត់ Follow វិញផង គេកំពុងប្រកួតអត់មានលើកទឹកចិត្តមិត្តចឹងហាស តីតី»។ ទទួលបានមតិផ្លែផ្កាពីអ្នកមួយចំនួនបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានសរសេរបន្ថែមនៅក្នុងខម្មិនថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmlIGmUrXhA_mucERgHVEp9IOU4MijHzN2XcGQe62DJfopIs25BCo_5VGH2rBCT3G5HIpAdlob-hB4QgXT4b8hzljOJ8nZu54s9Cd6zwxMNSg9JGKFdx5JSHcDw_uU5ZfyjGcWh82RzB3Q3kfm6Op5LLhcp-XXtq55foQRHN-m-xhATBH6jsFB84QaaSdu/s1280/image_2024-11-18_11-56-44.png

ម្នាក់ៗដល់ទើសចឹងពេកអត់យល់ថាក្នុងខ្លួនកើតអី ??? ក្នុងចិត្តស្រីតីពេកនេះ អារឿងក្នុងជីវិតមានឱ្យឈឺក្បាលមាកានរមិនឈឺក្បាលមកឈឺក្បាលនឹងពាក្យ «មិត្តភក្តិតីតី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTcTdygx0fMCFXiGvRdBp-O6jwbk0NtWhPAkpwXmb_CWwdiq6ynIzXS8GPYi_g-jxNDyZTnwdO9SxBGsCif8L3hGVrVGGpolJFYZtOW1KTgRGYYbcP5ldMYLiEKGsDh_dmdyDVkmeSUTk4q6eyD_gXOFVXc5V7iME9y7OXP3iOIdWXhyphenhyphenwNDosSqoerH_5/s1621/image_2024-11-18_11-56-45.png

ងាកទៅកាន់ហ្វេនៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកការពារនាងនិងបានលើកទឹកចិត្តកុំឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្តាប់ពាក្យសម្តីពីអ្នកមួយចំនួនព្រោះការចូលរួមអបអរសាទរមិត្តរួមជំនាន់មិនខុសទេ។ ហ្វេនក៏បានផ្លែផ្កាវិញទៅកាន់អ្នករិះគន់ដែលគិតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី តោងបវរកញ្ញាដាណឺម៉ាកដើម្បីល្បីដោយបានលើកពី Isabella ជាម្ចាស់មកុដ Miss Grand International 2022 ផុសអបអរដាណឺម៉ាកប្រហែលជាផុសដើម្បីតោងល្បីដូច ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែរហើយ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី អបអរដាណឺម៉ាកបានមកុដបវរកញ្ញាចក្រវាល ត្រូវគេផ្លែ.ផ្កាឱ្យថាតោងល្បីព្រោះតែពាក្យ «មិត្តភក្តិ»

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមអបអរសាទរជ័យជម្នះរបស់បវរកញ្ញាដាណឺម៉ាកក្នុងការគ្រងមកុដបវរកញ្ញាចក្រវាលលើកទី៧៣ ក្នុងប្រទេសម៉ិកស៊ិក ខណៈអ្នកទាំងពីរជាបវកញ្ញាជំនាន់រួមគ្នាការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី។ ទោះយ៉ាងណា ការអបអររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានគេផ្លែផ្កាឱ្យជាច្រើនព្រោះតែពាក្យថា «មិត្តភក្តិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixvOCXr7YP0bm-v2TdoQ0eT_Pnbs5s98xko-Wm-7cxhvzJXbk_R0AsYzzldQczB2rgUPtWF1VIpR8d3OpRfcYdhLg5cB1mQlFb7Or7DAah1uLPGmG4K5FTs6g_Mbv2W7-b8zAzVVpG3J4nrG7J3Rr-E_QzABnTlEAUNb7U4TCOJ3X6yO7WdvIP9lg13QEW/s2048/image_2024-11-18_14-56-33.png

កាលពីថ្ងៃទី១៧ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 បានបង្ហោះសំណេរមួយថា «Congratulations DENMARK មិត្តភក្តិតីតីបានមកុដ»។ ពាក្យពេចន៍អបអររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមអ្នកខ្លះចង់ឃើញនាងវិលមកការប្រកួតវិស័យបវរកញ្ញាចក្រវាល ចំណែកមួយផ្នែកទៀតបានផ្លែផ្កាឱ្យនាងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNlcXmSHsD6pLN18xzCLhtkxeXOOjcMlRutIfp1PKEZRZbJxyJkitK62Rmrhme_4KTgE2gmaiB6CdW1prAy_dqHRFz8gqxhdxmjx37KUIatGAQdgB1Woj3K77pXJzTZY-gPMOYxnUyF9O5VObpEJr7zwtWtj_12275Z62QjSpFk-ID24n1RemIxY2tjfu/s2048/image_2024-11-18_14-56-36.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិ «បើអត់សរសេរ ”មិត្តភក្តិ” អត់ដឹងសោះថាជាមិត្តនឹងគ្នា , មនុស្សខ្លះមិនបានរួមដំណើរ លើកទឹកចិត្តជំហានដំបូងជាមួយយើងទេ ទាល់តែយើងជោគជ័យទើបមានមុខ , ដល់បានមកុដបានដឹងថាមិត្តភក្តិស្មានតែរាប់អានEngfa តែម្នាក់តើ , មិត្តភក្តិអីគេអត់ Follow វិញផង គេកំពុងប្រកួតអត់មានលើកទឹកចិត្តមិត្តចឹងហាស តីតី»។ ទទួលបានមតិផ្លែផ្កាពីអ្នកមួយចំនួនបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានសរសេរបន្ថែមនៅក្នុងខម្មិនថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmlIGmUrXhA_mucERgHVEp9IOU4MijHzN2XcGQe62DJfopIs25BCo_5VGH2rBCT3G5HIpAdlob-hB4QgXT4b8hzljOJ8nZu54s9Cd6zwxMNSg9JGKFdx5JSHcDw_uU5ZfyjGcWh82RzB3Q3kfm6Op5LLhcp-XXtq55foQRHN-m-xhATBH6jsFB84QaaSdu/s1280/image_2024-11-18_11-56-44.png

ម្នាក់ៗដល់ទើសចឹងពេកអត់យល់ថាក្នុងខ្លួនកើតអី ??? ក្នុងចិត្តស្រីតីពេកនេះ អារឿងក្នុងជីវិតមានឱ្យឈឺក្បាលមាកានរមិនឈឺក្បាលមកឈឺក្បាលនឹងពាក្យ «មិត្តភក្តិតីតី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTcTdygx0fMCFXiGvRdBp-O6jwbk0NtWhPAkpwXmb_CWwdiq6ynIzXS8GPYi_g-jxNDyZTnwdO9SxBGsCif8L3hGVrVGGpolJFYZtOW1KTgRGYYbcP5ldMYLiEKGsDh_dmdyDVkmeSUTk4q6eyD_gXOFVXc5V7iME9y7OXP3iOIdWXhyphenhyphenwNDosSqoerH_5/s1621/image_2024-11-18_11-56-45.png

ងាកទៅកាន់ហ្វេនៗរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកការពារនាងនិងបានលើកទឹកចិត្តកុំឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្តាប់ពាក្យសម្តីពីអ្នកមួយចំនួនព្រោះការចូលរួមអបអរសាទរមិត្តរួមជំនាន់មិនខុសទេ។ ហ្វេនក៏បានផ្លែផ្កាវិញទៅកាន់អ្នករិះគន់ដែលគិតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី តោងបវរកញ្ញាដាណឺម៉ាកដើម្បីល្បីដោយបានលើកពី Isabella ជាម្ចាស់មកុដ Miss Grand International 2022 ផុសអបអរដាណឺម៉ាកប្រហែលជាផុសដើម្បីតោងល្បីដូច ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែរហើយ៕

គ្រាន់តែដាក់លក់ភ្លាមអស់ភ្លែត! មនុស្សយន្ត Optimus ម៉ូតថ្មីរបស់ Tesla លក់អស់មិនដល់ ២៤ ម៉ោងផង

0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រុមហ៊ុន Tesla បានដាក់លក់គំរូមនុស្សយន្តជំនាន់ថ្មីរបស់ Optimus ដែលមានឈ្មោះថា Tesla Bot Action Figure ហើយបានលក់អស់យ៉ាងឆាប់រហ័សក្នុងរយៈពេលតិចជាង ២៤ ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_5CAa24p1SV0CF9g3opip_ZpaXb3fZNYk0_z-IyVMF3IGztsBgnPo1dpqoeIA4ehDlJESJ50HDXd61AFl_ctshQnLclAn8UaRdWJwX-kd9GENIA1sk9VO4j_ftFdqf2HR8h1JY5JgCahYwod7P0xm-frDOzYL5zuxdeL7-c4dTxsQZGQ3I9bkOkhoIh7J/s1827/image_2024-11-19_08-32-05.png

Tesla Bot Action Figure គឺជាជំនួយការខ្នាតតូចដោយស្វ័យប្រវត្តិ និងជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់មនុស្ស។ យោងតាមការពិពណ៌នាពីហាងអនឡាញ មនុស្សយន្តនេះមានតម្លៃត្រឹមតែ ៤០ ដុល្លារប៉ុណ្ណោះ ដោយភ្ជាប់មកជាមួយកន្លែងសាកថ្មខ្នាតតូច និងញញួរ Cyberhammer។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFONwGxhn7MvH7doQHxlfC_Sxoq5YUsgrPZBJsoZ274QqEyJlnrIugS5PYenCoTaOz4FMzhp4BOR9zn7MN9aQ6RpswFYjZI-U-d39HIh7NpNcP0UjGqaxM3RP_iPExTz1yWCZDzVEIyhruilG9wiTWlWub2IMAMBZrWVWglgDdE4UJqUsUtjCYocKEvf5b/s1217/image_2024-11-19_08-32-06%20(2).png

វាមានកំពស់ ១៨.២ សង់ទីម៉ែត្រ ទទឹង ៥.៥ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ៤៨ ក្រាម ត្រូវបានលក់អស់ក្នុងរយៈពេលតិចជាង ២៤ ម៉ោងចាប់តាំងពីវាត្រូវបានដាក់លក់នៅថ្ងៃទី ១៥ ខែវិច្ឆិកា។ នៅលើបណ្តាញសង្គម មនុស្សមួយចំនួនបានអួតថាពួកគេបានបញ្ជាទិញដោយជោគជ័យ ខណៈពេលដែលអ្នកផ្សេងទៀតបាននិយាយថាពួកគេបានទទួលការជូនដំណឹងថាផលិតផលអស់ស្តុក ហើយត្រូវរង់ចាំអ៊ីមែលពីក្រុមហ៊ុន Tesla នៅពេលដែលផលិតផលមានលក់ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwsRe4AH0w7Kd6MurlZx6nOVYkzE8TF0l6973EtwgfQSxK9wy6-_uLT9qNX5al1Lf7-cdhajrj1gqRtAXdb_mQOkb_N_LZDZvp5QNDxLsa2VkyCo_ECQ07AhXkCsIAgkIfxZ2WSnrHtobh3SIbqV3lZaWn3X4m5U5m-jJTbyFMOGVmZW8jzWU_1sKZ1-64/s1200/image_2024-11-19_08-32-06%20(3).png

ក្រៅពីម៉ូដែលជំនាន់ថ្មីនេះ នៅលើគេហទំព័រ Tesla ក៏មានម៉ូដែលខ្នាតតូចមួយចំនួនទៀតផងដែរដូចជា Cybertruck, Model Y, និង Model 3។ គួរបញ្ជាក់ដែរថា Tesla បានបង្ហាញមនុស្សយន្ត Optimus នៅឆ្នាំ ២០២១ បន្ទាប់មកបានចេញនូវគំរូដំបូងនៅឆ្នាំ ២០២២ ជាមួយកម្ពស់ ១៧៣ សង់ទីម៉ែត្រ ទម្ងន់ ៥៧ គីឡូក្រាម បំពាក់ដោយអេក្រង់នៅលើផ្ទៃមុខដើម្បីបង្ហាញព័ត៌មាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5g5PjwD0Di6JURrKC22gApTAHSwqp0oLqQh3J4Le6qP7GrIXtjq1Hf9nCPxKWd0t0JZUd_RAJV2I8pCQg18rOytUXEc8jQteQzELZ8DBkXk7D8VNH-FmGCEj27NajdEx3sXtN3z1I0XMqD1kPkDbn59VFXZInXH2XLjEi0DQdTZJkK-C_o9NQlsPrQkfQ/s1067/image_2024-11-19_08-32-06.png

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ Elon Musk បានចាប់ផ្តើមបង្កើតគំរូមនុស្សយន្តថ្មីៗជាបន្តបន្ទាប់ ហើយសម្រេចបាននូវសមិទ្ធិផលមួយចំនួន ដូចជាសមត្ថភាពក្នុងការបត់សំលៀកបំពាក់ ហាត់យូហ្គា ឬផ្លាស់ទីដោយឯករាជ្យជាដើម៕

ថ្មីទៀតហើយ! ម៉ឺនុយសក់ចៀនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ មិនថ្មី មិនប្លែក មិនមែនចិន ម្ហូបមួយមុខដែលផលិតពីសារ៉ាយសមុទ្រមានរូបរាងដូចសក់មនុស្ស បានកំពុងក្លាយជាអាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន។
ម្ហូបនេះមានឈ្មោះថា Fa Cai ឬសារ៉ាយសក់ទេពអប្សរ គឺជាប្រភេទស្មៅសក់ដែលប្រជាជនចិននិយមប្រើប្រាស់ជាបន្លែ។ បច្ចុប្បន្ននៅតាមដងផ្លូវនៃទីក្រុង Chengdu ខេត្ត Sichuan មុខម្ហូបដែលមើលមួយភ្លេតស្រដៀងសក់មនុស្សគឺមានប្រជាប្រិយភាពខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDHC0V0sQE_NiWojE4hcQZ2nL0JU5ubuh5r_COxkR3Ix9yEVL-ZzNAjVJOBzFDuIeWxCa69UJmU9mmkv0FsPJBdaro7FxcGbkSCwUlB12sJ0FTFAam-6yRCMJpVqztP7SEZ6I3W_qY5XHqExgUBETgvmI1kE7X0C0uGjSyXERGahcrS_V-Pgn1o3SffktW/s744/photo_2024-11-18_14-30-09%20(2).jpg

នេះជាមុខម្ហូបសំណាងដ៏ពេញនិយមនៅថ្ងៃចូលឆ្នាំសកល ព្រោះនៅក្នុងភាសាចិនកាតាំង ការបញ្ចេញសំឡេងរបស់វាស្រដៀងទៅនឹងឃ្លាថា “សម្បូរបែប”។ ម្ហូបដែលប្រើនៅថ្ងៃចូលឆ្នាំសកល ឥឡូវនេះគឺជាអាហារសម្រន់តាមដងផ្លូវដ៏ពេញនិយមនៅក្នុងប្រទេសចិន។ Fa Cai ដែលមើលទៅដូចជាសក់មនុស្ស ហាក់ដូចជាកំពុងញ៉ាំសក់បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកញ៉ាំអាហារចិនយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgco6z39ModFNYl4oLTrVXlnTCiKF56_KoaADWdvGeNJJqN9YKXqVOW1V_fQCI59GNZOLwSjkDVstTi1UXLGiwVLXHyERDKq6_n6gen9ubjZVRhT3gXST2AJmfMruwx04Fh_82dTOUcEMlyknoBmNvSvP6OcPZwZrAdr86wfluh2Q3R-QJKrtH3EGGCA8vG/s780/photo_2024-11-18_14-30-09%20(3).jpg

Fa Cai ច្រើនតែដុះនៅតំបន់វាលខ្សាច់ស្ងួតដូចជា Gansu, Shaanxi, Qinghai, Xinjiang និង Inner Mongolia។ ក្រោយពីច្រូតរួច មនុស្សនឹងសម្ងួតវាមុននឹងកែច្នៃ ដោយសារតែរូបរាងសរសៃតូចងងឹត ពេលហាលស្ងួត Fa Cai គឺមានរូបរាងដូចសក់មនុស្សពិតៗ។ ជាធម្មតាមនុស្សចម្អិនសារ៉ាយសមុទ្រជាមួយទំពាំងបាយជូរហើយញ៉ាំវាដូចជាស៊ុប។ បន្ថែមពីលើការចៀន មេចុងភៅតាមចិញ្ចើមផ្លូវក៏ដុតសារ៉ាយសមុទ្រនៅលើធ្យូង និងប្រោះម្សៅម្ទេសមួយស្រទាប់មុនពេលបម្រើដល់ភ្ញៀវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWfOd1L2gEFq-diQ8wPeeQvzta6xKW-WcGPdbOgUKYC80Xiw9ClqVis0Xb78ATs5iuC7Plr56kaVvnk8pijjNv7xWeX-pbiHOErmQPFrslyT8swQqsbK1zP4rTwagh99d-lqiUsgtm2YOOz01iG4ktdlW1dsQKbAAFR1OA9D5X5bIcC0kh1RT4mM4kjrb1/s1020/photo_2024-11-18_14-30-09.jpg

សារ៉ាយសមុទ្រ Fa Cai ឬហៅថា “សក់ទេពអប្សរ ” ដុតជាមួយអំបិលម្ទេស ឬចៀន គឺជាមុខម្ហូបថ្មីដែលទើបតែលេចឡើងក្នុងបញ្ជីអាហារតាមចិញ្ចើមផ្លូវប្រទេសចិន។ ពីមុនប្រទេសនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាមួយនឹងមុខម្ហូបមួយមុខដូចជា ថ្មដុតជាមួយអំបិល និងម្ទេស កាហ្វេស្លឹកខ្ទឹម ហើយឥឡូវនេះក៏បង្កើតម៉ឺនុយសក់ចៀនវិញម្តង ដែលការបង្កើតម៉ឺនុយថ្មីៗរហូតបែបនេះគឺដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIGUQ0wKOPLQFIqEmYwXrN_Rf163SJ_GJ-frFgRiEbiXhtk4wJDMpLpMU7zJuDL1P8a3vw4o2u3UJvvHM8knHdcab6cLD5xXw28rtIupd3esVQMvfgDbHA7xnRhERAcmvgTFfXFRo9KOIUPsZSFrajOc24zdl8YCYMmSt8WtclA2wbusd7j7F0pzrGmv1Y/s600/photo_2024-11-18_14-30-10.jpg

AI បានដណ្តើមការងាររបស់មនុស្សជាច្រើន តើ៣ឆ្នាំខាងមុខអាជីពមួយនេះអាចប្រឈមនឹងការបាត់បង់ដែរឬទេ?

0

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន Unbabel បានបង្ហាកម្មវិធីថ្មីសម្រាប់បកប្រែភាសាឈ្មោះ Widn.AI ដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីប្រកួតប្រជែងជាមួយកម្មវិធីផ្សេងៗ ។ នាយកក្រុមហ៊ុននេះលើកឡើងថា រយៈពេល៣ឆ្នាំទៀត បច្ចេកវិទ្យា AI នឹងអាចបកប្រែបានច្រើនភាសា ហើយពុំចាំបាច់ពឹងផ្អែកលើអ្នកបកប្រែជាមនុស្សទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyNPmbdBD6oTdmLWep3o57u50jcR10zi88rZSXqxmSYx6SnwK8LKIcqHx-2wVOvqFIIgNMlaaYXjnJl4NyxL0odGIOStLAU1hHhkiZdOlgty-F21ceUvdzqgC5wvhcTnh4AuwxFK7ZUxmt_t5CbclxGlTKkUgkKdjSE-611NGGHHZOIJZI0FzkYGMUsNs8/s1024/image_2024-11-19_08-15-45.png

កម្មវិធី Widn.AI ត្រូវបានបង្កើតឡើងនៅលើគំរូភាសាដ៏ធំមួយដែលក្រុមហ៊ុនបង្កើតខ្លួនឯងឈ្មោះ Tower និងប្រើប្រាស់បច្ចេកវិទ្យា AI ស្រដៀងគ្នាជាមួយកម្មវិធី ChatGPT របស់ OpenAI ។

នាយកក្រុមហ៊ុន Unbabel លោក Vasco Pedro បានផ្តល់សម្ភាសន៍មកកាន់សារព័ត៌មាន CNBC ថា ការបង្កើតគំរូភាសាដ៏ធំរបស់ក្រុមហ៊ុន នឹងធ្វើឱ្យបច្ចេកវិទ្យា AI អាចបកប្រែបាន រហូតដល់៣២ភាសា ។ ពេលយើងចាប់ផ្តើមបង្កើតក្រុមហ៊ុន Unbabel កាលពី១០ឆ្នាំមុន AI ពុំទាន់រីកចម្រើនដូចបច្ចុប្បន្នទេ ទើបយើងស្វែងរកដំណោះស្រាយ គឺការរួមបញ្ចូលគ្នារវាងមនុស្ស និង AI ។ យើងជឿថា AI នឹងអាចបកប្រែភាសាគ្រប់ជ្រុងជ្រោយ ដោយពុំចាំបាច់ពឹងផ្អែកមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvY6-qeyPJWLNJSSrWRrgsv6uzqb7Jo1M3uWhwcmO0Sz8u62ojdzpL_AoNoEKQAeffm6TWU7YqV7Eg6TRyfiOjaSXMzb8ehRN_hfhwCNtnQfdMO4HffXftqErvrukD1uXviLuocg8W3ZP5YVrcVPmq8PnGaJLz6g4MmLORrASQZcqZM3AHL672yq_wGTCZ/s1080/image_2024-11-19_08-15-46%20(2).png

កន្លងមក ក្រុមហ៊ុន Unbabel ធ្លាប់ប្រើប្រាស់ប្រព័ន្ធ Machine Learning ដើម្បីបកប្រែភាសា បន្ទាប់មក ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីមនុស្សនៅដំណាក់កាលចុងក្រោយ ។ ប៉ុន្តែកម្មវិធីបកប្រែភាសាឈ្មោះ Widn.AI ពុំត្រូវការមនុស្សជួយបកប្រែទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUdIdurOWujY3v_swAZKCxm7XX13Vb6wENcwW14VGKNLzqX0WgBiCuTsFpkIj_CfdsTdzzh1gyUxgGVbUPbVKyxbzcPAcKszi_66nhp6t1MDgRmfvUhyphenhyphenupciR8KCsYdZcJCz4Crx9rsFt0bMjlT7YoJ05Ldj_h4VI45j1AbXCAaktGt1byolvxrWDpbV9/s1024/image_2024-11-19_08-15-46%20(3).png

លោក Vasco បន្តថា ៖ «ខ្ញុំគិតថា មនុស្សមានប្រៀបជាង AI បន្តិច ក្នុងការបកប្រែភាសាដែលសរសេរមានលក្ខណៈស្មុគស្មាញ ឬលំបាក ។ ប៉ុន្តែ AI នឹងអាចបំពេញការងារជំនួសមនុស្សយ៉ាងពិតប្រាកដ ហើយរយៈពេល៣ឆ្នាំទៀត យើងនឹងពុំត្រូវការមនុស្សបកប្រែភាសាទៀតឡើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw4ESDjUz-ld3OypCk76IC5EE8gx7b3JfR9QB2VmENT7oJ07ZgZCjg0J20c9EZekFPWtsPt08wmyuBlf2LjqUoQESPN2UM99SX7UQfsbYoeQeoiXraguLqO5NxSiCsfiJZsNi6HXtTC-97YeCLpRPSNqVoipVCi3yl8JEDHuxlKJXuVzOefppKK0NTWX-s/s640/image_2024-11-19_08-15-46.png

បច្ចេកវិទ្យា AI ដណ្តើមការងាររបស់មនុស្សត្រូវបានលើកមកជជែកគ្នាយូរមកហើយ ចាប់តាំងពីការបកប្រែភាសាតាមកម្មវិធី Google Translate គឺកម្មវិធីនេះបានបកប្រែត្រឹមត្រូវខ្លះ និងខុសខ្លះ ។ ក្រោយមក ក៏មានការបង្កើតកម្មវិធីបកប្រែថ្មីៗជាបន្តបន្ទាប់ និងបកប្រែភាសាបានត្រឹមត្រូវជាងមុនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD2-1hHdKN6sKGTiUBUyVV3jBKGbwEWN-rutXcwA_X0Y1Sa1yXe6HZjXQoLAqbN00scDQmR35Z3BCJXlCKhtsi9v0jt2VBTI3vdiwRFZczNEiVeyUkD8Ro1XC4lU3NA_LF1VPoORnR2FR5yaJw4YPq-gGSr5ms6VHykd5ELnyG7Lx5V7o5tjTkhAnj2CUy/s1920/image_2024-11-19_08-15-47.png

ទោះយ៉ាងណា ការបកប្រែប្រកបដោយវិជ្ជាជីវៈ ឬការបកប្រែឯកសារសំខាន់ៗ ដូចជា ៖ ឯកសារកិច្ចសន្យាអាជីវកម្ម និងឯកសារផ្នែកពេទ្យ គឺពុំអាចបណ្តោយឱ្យបច្ចេកវិទ្យា AI បកប្រែភាសាតែឯងបានទេ ពីព្រោះឯកសារទាំងនេះតម្រូវឱ្យមនុស្សបកប្រែយ៉ាងត្រឹមត្រូវ ដើម្បីកុំឱ្យមានផលប៉ះពាល់នាពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM1ngoI2rOq2n8Ky_Ca20bebN6Q7IKCP02rNQl0VVaGuIvqDBq4vJq-OhFBw78oPmErg_RPoocZHkQYeSAyMMV2yxSTxASuNOrPsnxRhUUw7RGbAnCTzsc74euNx6D0pHtlf7iefDONqR_9xk0r4yj1TRq4H2c1FKX457f5qJGMYFzg6v-nLBn8Qmpi6cl/s1500/image_2024-11-19_08-15-48.png

ចំណែកអ្នកប្រកបអាជីពបកប្រែភាសាអាចស្វែងរកជំនួយពីបច្ចេកវិទ្យា AI ក្នុងការបកប្រែដើម្បីឱ្យការងារឆាប់រហ័ស និងប្រើពេលវេលានៅសេសសល់អភិវឌ្ឍន៍ជំនាញបន្ថែមទៀត ។ ហេតុនេះ យើងនឹងប្រាកដចិត្តថា AI នឹងអាចបកប្រែភាសាបានត្រឹមត្រូវ និងរីកចម្រើនខ្លាំងកម្រិតណា ៕

ពលរដ្ឋជប៉ុនមិនយល់ស្របក្រោយអ្នកនយោបាយលើកឡើងពីវិធានការបែបនេះដើម្បីបង្កើនអត្រាកំណើត

0

ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មេដឹកនាំគណបក្សនយោបាយ១រូបនៅប្រទេសជប៉ុនបានរងការរិះគ.ន់ ពីសំណាក់មហាជន ក្រោយហាមឃាត់នារីអាយុច្រើនជាង២៥ឆ្នាំរៀបការ និងស្នើឱ្យពួកនាងកាត់មាត់ស្បូ.នចេញ បើមានអាយុច្រើនជាង៣០ឆ្នាំហើយអត់ព្រមមានកូន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5hX14o7NVDkParOdi2jmRAD7kR9qBQAczzNStzM25eBa53SCfEDxpbMtqP30I0sdVOJQiRFb7WXhDnXQHbguOvmq9PNUg-Yg2nxrk2V3B-067GwlTQd4vir0Tene8Fev97SJk9EeegaLCXljpqy1pjsVDihQwCDdZ29CCyZw6RtF6utv5b3V6FRLXo7_j/s2400/image_2024-11-18_15-49-18%20(2).png

លោក ណាអូគិ ហ៊ិយ៉ាឃុតាក់ (Naoki Hyakuta) មេដឹកនាំគណបក្សអភិរក្សនិយមបានបញ្ចេញគំនិតប្លែកៗ ដូចជា ៖ ហាមនារីអាយុច្រើនជាង២៥ឆ្នាំរៀបការ, ហាមនារីអាយុលើស១៨ឆ្នាំ ចូលរៀននៅសាកលវិទ្យាល័យ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅប្រទេសជប៉ុន ។ លោកថែមទាំងស្នើឱ្យនារីៗកាត់មាត់ស្បូនចេញទៀតផង ពេលអាយុច្រើនជាង៣០ឆ្នាំហើយអត់ព្រមមានកូន ។ ប៉ុន្តែគំនិតរបស់លោកត្រូវបានមហាជនបង្ហាញក្តីបារម្ភ និងរិះគន់យ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrTY5H7mGrkK6hfHxFJ84k6zNAsPTeSP9U1ZWuaeXKZ5iXbDIAZ3Pu9l8JYQ-tW0S83kukZ0dt5-z1dEh8nb84wIMIJDT2oYcvfu28FutOuQzcb1yDp8m0IaGUS6wVHhX99FZcwbpKhCCyOjHT7AHf5Ta9ev_R9fBxQGAs3G0jNUxEWK4tpOx6ojH9obE1/s960/image_2024-11-18_15-49-17.png
មេដឹកនាំគណបក្សនយោបាយរូបនេះបានលើកឡើងពីគំនិតរបស់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមក ក្នុងកម្មវិធីមួយបានរៀបចំក្នុង YouTube ។ លោកអះអាងថា គំនិតរបស់លោកអាចធ្វើឱ្យនារីៗឆាប់រៀបការពេលវ័យក្មេង និងឆាប់មានកូន និងដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅជប៉ុន ។ រីឯការហាមនារីចូលរៀននៅសាកលវិទ្យាល័យពេលអាយុលើស១៨ឆ្នាំ គឺនឹងធ្វើឱ្យពួកនាងរៀបការមានគ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNxJhk-yzN-vYuxdJ8sZDE-IhGTl7BSggJzCmPwDIZk-EyFYB0hBcq8v9UUP9qMVj1dN8-Gh-UH05dHmBCYG4dnPAF4uYkU8CFBlkL2xYT0waXPdu7YsJ0cv9rsk4_2RSwyptkjL8q9OaKOEgb6NC-VJ2JNx77c9VC9XpQcvDJMKnf1ojhQzqO6HPVaDIz/s1024/image_2024-11-18_15-49-18.png
លោក ខាអ៊ុរិ អារិម៉ូតុ ជាមន្ត្រីធ្វើការជាមួយលោក ណាអូគិ និយាយថា គំនិតរបស់ពលរដ្ឋជប៉ុនបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពេលនារីចូលបម្រើការងារក្នុងសង្គមកាន់តែច្រើន ។ បច្ចុប្បន្ន នារីគ្រប់រូបយល់ថា ការមានកូននឹងប៉ះពាល់ដល់សេចក្តីសុខផ្ទាល់ខ្លួនរបស់ពួកនាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBKXmbHElXpjaS9IAHquPiAUA_eQWq43vECu6IBdhYJ1YINVqnaA0UmL7Rfrq-OiG5656IZN7xoKjIOFomPowpWqRVlH_K1A4jqp_azKjDPO4VKtp3J8-X4mjWU2ZhDMKuSMSpRqVFl4b7N71b0y8P0UpLaZZcPCs8thyphenhyphenAh9nsGiuTfy5wShNARa2T2kfn/s770/image_2024-11-18_15-49-21.png

ក្រោយពីមហាជនពុំឯកភាពនឹងការលើកឡើងនេះ លោក ណាអូគិ ក៏បានសូមទោសជាសាធារណៈ ចំពោះពាក្យសម្តីរបស់ខ្លួនពេលថ្លែងសុន្ទរកថានៅទីក្រុងណាកូយ៉ា និងបណ្តាញសង្គម X កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយលោកប្រាប់ថា វាគ្រាន់តែជាការយល់ឃើញប៉ុណ្ណោះ ។ ក្រោយពីសូមទោសរួច លោកក៏បន្ទោសអ្នកសារព័ត៌មានជប៉ុនដែលចុះផ្សព្វផ្សាយពីគំនិតរបស់លោកថា ពុំត្រឹមត្រូវ ហើយពួកគេបានមើលវីដេអូមានខ្លឹមសារពេញលេញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfK_vkAxEfnBgljeGwH37BkoMDluDngrWc1v-AodAn8sBJLuFRZo5lDgAL7OePXrhlx_Nfb4THuTIMOifbq2WxgTnMelWPhiqpwJM-LS7f9WZIxoRM_JwfpcBE1Z0HDOjiOVuzuSye7RVr93Xvqs8QCcbS4B_h9KD3yWgPmCMMaYlredTlmUbRrfHRqwPO/s1020/image_2024-11-18_15-49-22.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលលោក ណាអូគិ ធ្វើឱ្យមហាជនរិះគន់ក្នុងបណ្តាញសង្គម ។ ជាក់ស្តែង កាលពីឆ្នាំ២០១៤ មហាជនបានរិះគន់ម្តងហើយក្រោយពីលោកបដិសេធថា កងទ័ពជប៉ុនពុំធ្លាប់សម្លាប់ពលរដ្ឋចិននៅទីក្រុងណានគីង ប្រទេសចិន ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw_obBjL1AOkU2o_CssCEl_FbWHwDaOGbpRiOKok2XNXgZhCgy_SQSfAic8ugMByRTGPTpjSF30-vn-G5O_0jW_sSSEqxI-mFhVgJ8NnMRL_MNR-p9PrCzvPDDdYvW8gJaW5nlwRwCUgV2anrPpKkC97v7HdHUHHJqIw9VcF4m0j5gBvB6gSIwCBtLGY9B/s560/image_2024-11-18_15-49-23.png

ប្រទេសជប៉ុនបានប្រឈមនឹងអត្រាកំណើតថ្មីធ្លាក់ចុះយ៉ាងខ្លាំង ហើយបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ មានទារកកើតថ្មី ត្រឹមតែ៣៥០,០៧៤នាក់ ធ្លាក់ចុះ៥.៧% (គឺតិចជាងឆ្នាំ២០២៣ ចំនួន២០,៩៧៨នាក់) ៕

វណ្ណដា និង វណ្ណថាន បង្កើតប្រវត្តិសាស្រ្តរួមគ្នាលើកដំបូង

0

ទីបំផុតបទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទទួលបានសមិទ្ធផលដ៏ជោគជ័យមានការស្តាប់លើសពី១០០លានដង បន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃ។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ វណ្ណថាន មានបទចម្រៀង១០០M ខណៈជាលើកទី២ សម្រាប់ វណ្ណដា បន្ទាប់ពីបទ «Time To Rise» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHC_QuN2wTxmRlt4w530ds-vyfCIm_4z1UDxeAGlelknEfoHkgUlF-9nnKioOefpcFmOZSdIo2acRMlUDA4ozncyRnuAVL7wwplVphWHs_-VwHYWoQW1wcTiLhjumk7yPW1dAjWAFMI3goosIaoM83nPMVkjmr38ybQibuMU9BGPozt2GglHOo-blhdJRO/s2048/image_2024-05-30_16-00-48.png

កាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកា តារាចម្រៀង វណ្ណថាន បានបង្ហាញពីការអបអរនៃបទ«កំលោះស្រុកខ្មែរ» ដែលសហការជាមួយ វណ្ណដា មានការស្តាប់១០០លានដងនៅលើយូធូប ខណៈ វណ្ណដា ក៏បានបង្ហាញពីការអបអររបស់ខ្លួននៃភាពជោគជ័យក្នុងបទចម្រៀងនេះដូចគ្នា។ «កំលោះស្រុកខ្មែរ» បានទម្លាក់កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទេបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបានក្លាយជាបទដ៏ជោគជ័យបំផុតរបស់អ្នកទាំងពីរបន្ទាប់ពីចាយពេល១ឆ្នាំ៧ខែនិងជាង១០ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDF3Nb8Hs4xFpmiwfNgR74c2SfJMK0THB6umQ_KvzbS-EzhvYVfH2xpH0KAI2zdpyz8CCIQVCopaTITN0XHSkLXeFzV74PYu-JX-NR9qPv065JAfGz1NZX7JFnMfuoApRvw4gATuwJj-b5asudqmW69zetzsD8_s6PzzemDfUThlckdn17S6Kbsxugv6Yy/s2048/image_2024-05-30_16-01-02.png

នេះជាលើកដំបូងក្នុងអាជីពរបស់ខ្លួនសម្រាប់តារាចម្រៀង វណ្ណថាន ដែលមានបទចម្រៀងផ្ទុះខ្លាំងមានការស្តាប់រហូតទៅដល់១០០លានដងដែលជាប្រវត្តិសាស្រ្តលើកដំបូងរបស់លោក។ ចំណែកឯតារាចម្រៀងរ៉េប វណ្ណដា វិញគឺបានសាងកំណត់ត្រាលើកទី២ហើយសម្រាប់តារាចម្រៀងមានដើមកំណើតនៅខេត្តព្រះសីហនុរូបនេះបន្ទាប់ពីបទ «Time To Rise» ដែលមានវត្តមានលោកតា គង់ ណៃ ចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHLcxr0Ip4yJIEdWbgLITsqncCzi3i0CvheFNoMcphdvHjEjQyPvM51S5NiEuPhDjVW-kw9oC0Dbk48n-DoONQcN1QMBHjK_35uCtldIKkYFo1zOHHRl6ouSwXAaNsl0X4uD0QFp5z89bCPXRxm0twc0oKa1HOs_dgnkltSJQLbT2WrxdXDqWzc2orKHs/s2048/image_2024-05-30_16-01-05.png
អំឡុងពេលប្រគំតន្រ្តីនៅខេត្តសៀមរាបកាលពីដើមខែវិច្ឆិកា នេះ វណ្ណថាន បានបង្ហើបដែរថានឹងមានកាដូពិសេសជូនហ្វេនៗពីអ្នកទាំងពីរបន្ទាប់ពីបទ កំលោះស្រុកខ្មែរ ទទួលបាន ១០០ M ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf80iwXqpb6WiNYDzplZRWwEv2kZ7gh2CsLKWDD7BPC5INI2Jja4WcPBpSJ_buN3XL8ukeT-0cup2gGrQjpx6BBk6-OKNAS-DEPrJNnwUrkO8lAr3LhfymeNyai8GmLdvWs1sFVncrB0nssARo0w7QI8vS-TQ2SKnZtIffRo_Ixn7waluyiUuq3blWL9FW/s2048/image_2024-05-30_16-01-07.png

គួរបញ្ជាក់ផងដែរថា វណ្ណដា , វណ្ណថាន គឺជាដៃគូដ៏ល្អដែលបានចេញស្នាដៃរួមគ្នាបំរើអារម្មណ៍ទស្សនិកជនជាមួយនឹងបទពីរោះៗ ហើយអ្នកទាំងពីរបានចេញទៅសម្តែងនៅក្រៅប្រទេសជាមួយគ្នាជាច្រើនលើកផងដែរ៕

ប្រាសាទ ដាវីន ជាផ្កាយនាំសំណាងរបស់កម្ពុជានៅលើឆាកបវរកញ្ញាចក្រវាលលើកទី៧៣

0

ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានបំបែកប្រវិត្តសាស្រ្តបើកទ្វារកម្ពុជាចូល TOP ក្នុងកម្មវិធី Miss Universe លើកដំបូងចាប់តាំងពីការប្រកួតក្នុងឆ្នាំ២០១៧មក។ ប្រាសាទ ដាវីន ប្រៀបដូចផ្កាយនាំសំណាងនាំឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិនិងឈ្នះទៅលើវគ្គផ្សេងៗទៀតជាទីគាប់ប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi079GHuKEVHtUJMVznzsiQ0odMnnB878zIiL0qbXpvdHamDPgK4uv9lXZ3sg3miGUZz2qMidl5hxj3AjQTJ4wtcck224vh8FfavA-t-0x0uXcQAj1b7_Kqg7r92vCBzox3xMxmSUFVpaiFaM25qiaTdamBGSDaTFjKi6Bz83d2xnJX_ulWfCcQlupeKTux/s1500/image_2024-11-18_09-01-33.png

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា នៅប្រទេសម៉ិកស៊ិកត្រូវនឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ម៉ោងនៅកម្ពុជាបានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលលើកទី៧៣ហើយដោយបានទៅបវរកញ្ញា Victoria តំណាងប្រទេស ដាណឺម៉ាក ដែលជាអតីត TOP20 Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKLVlAX7VMIKYUEuCKFQjNCEDlcIe1RXWtyITUiKJkJlKrAnwcZFSem6PxJxnLVi3NYSICHKC_Xxg_R3zfj49DCizVhP1b9qX2oDsDco7Yqzx4OpD3uWgNaofREWrtoPURtCDLih-irUqrpWrkJJUBg2zeEJFlRnjX5CstpDvw-4Pwjt2R9IC5d8GYjCQV/s1792/image_2024-11-18_09-01-36.png

សម្រាប់ប្រទេសកម្ពុជាវិញដែលមានអ្នកតំណាងអ្នកនាង ប្រាសាទ ដាវីន បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលអាចជាប់ TOP30 ក្នុងកម្មវិធីបវរកញ្ញាចក្រវាលឆ្នាំ២០២៤។ នេះជាលើកដំបូងហើយដែល Miss Universe Cambodia 2024 បានធ្វើឱ្យកម្ពុជាចូលTOPលើកដំបូងក្នុងវិស័យនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទ ដាវីន ជាស្រ្តីកម្ពុជាទី១ ដែលឈ្នះពានរង្វាន់ពិសេសពីកម្មវិធីនេះខណៈបេក្ខភាពចូលរួមប្រកួតមានទៅដល់ជាង១២០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1EDp_00flub1EqncYsCgYScqCKALWo4nYo61mlRom7-kv8zbyFmUisUfETXWEyPa6KiJhYxdDEDaY-4g46S9NXrVGkTcKHpBvPHWLxt9S8R3BCFA8rosvprr5xoH1ANdAcULeivE9hgyXqOXgN5hyfoWjW7ZBTOJ5PirsFsiWouN2E2JBZmLKKHcGIja/s2048/image_2024-11-18_09-01-31.png

សម្រាប់កំណត់ត្រាអន្តរជាតិ ប្រាសាទ ដាវីន ជាស្ត្រីរៀបការ និងជាម្ដាយមកពីទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលជាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ ទទួលបានពានរង្វាន់ Gold Winner Voice for Change និងជាប់ Top 3 Fan Vote Category of the Fan Vote និងមួយទៀតគឺ Top 20 Best Make Up។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyojXtn_2Q72vKsUIIot4NPQiKmPBLYJ2CqSwFztPqXegNh_ECqMvS1wZ_TUWj08OxbOOA3JtQRji9QuVVgAJEoW5PHRNhVwntNPDtPHg9X_Uy9LHuxcIgzbTCPmYFyn6SiVv6dgAURgRTSd-xCbq_5KBrJPVTmBi76cLdpXqJn4fuvfkAAMQmns4zULqC/s1350/image_2024-11-18_09-01-40.png

ជោគជ័យមួយនេះរបស់ ប្រាសាទ ដាវីន ពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ដ្បិតថា ប្រាសាទ ដាវីន មិនអាចបោះជំហានចូលទៅកាន់វគ្គTOP12 ប៉ុន្តែការចូលក្នុងវគ្គ TOP30 នឹងនាំឱ្យកម្ពុជាមានការទទួលស្គាល់ច្រើនជាងមុន និងវែកផ្លូវឱ្យបេក្ខភាពតំណាងប្រទេសកម្ពុជាក្រោយៗទៀតនឹងធ្វើឱ្យកម្ពុជាកាន់តែរីកមុខមាត់មួយកម្រិតទៀត៕