នារីៗដែលចូលចិត្តធ្វើក្រចក ហើយមានបំណងចង់ធ្វើក្រចកនៅផ្ទះដោយខ្លួនឯងឱ្យស្អាតដូចគេធ្វើនៅសាឡន ដើម្បីកុំឱ្យអស់ថវិការច្រើន អាចសាកល្បងវិធីងាយៗទាំងនេះបាន ធានាថាស្អាត និងទាន់សម័យ។ ដូច្នេះអត្ថបទនេះនឹងចែករំលែកគន្លឹះ ៥ យ៉ាងក្នុងការលាបក្រចកឱ្យស្អាតដោយខ្លួនឯងដូចខាងក្រោម៖

១.ក្រឡុកដបថ្នាំក្រចកមុននឹងលាប ៖ ការក្រឡុកដប វានឹងជួយធ្វើឱ្យថ្នាំក្រចករលោង និងស្រួលលាបជាងមុន បើកាលណាអ្នកលាបថ្នាំក្រចក ដោយមិនបានក្រឡុកដប នោះថ្នាំនឹងកក ឬមិនចូលគ្នា ធ្វើឱ្យអ្នកលាបទៅមិនស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1a7avWBAiuhhJK6XNc2K96-3-xsWlwNZCKdpEGT6A08VZs0pACLxEswI93KPKdcXHm-nwDQ8oFt7TI-9CKgpE6SDx5QnkcS5bLWeZM3dOsWAf-VjTCEPsOuvFaPre27MHF_pT0h9SIZiQF_UiHusxJ8gRUhRoN3Mkgy3IpF1pBOv4QUea3_EP_lDaGjU_/s900/image_2024-11-21_14-50-03%20(2).png

២.ត្រាំក្រចករបស់អ្នកក្នុងទឹកត្រជាក់៖ នៅពេលលាបថ្នាំក្រចក ហើយចង់ឱ្យក្រចករបស់អ្នកស្ងួតលឿន យើងសូមណែនាំអ្នកឱ្យត្រាំក្រចកដៃដែលលាបរួចហើយក្នុងទឹកត្រជាក់។ វិធីនេះនឹងជួយកំណត់ថ្នាំក្រចកឱ្យជាប់បានយូរ ក៏ដូចជាជួយឱ្យវាស្ងួតបានលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQiOUlN_J-EgyaCrCwZk5FKXQuBnX8guzBszLjU6QxpoZ18Ld_v6EkB1KFUYXfA34KdVEOnx8GhkadoTOHIdvuTMdut5KQFrc4zDLj-uKgrIaR3lxG5TyYLhvnUQq_vajm9lCFkAHG_i2RZnX8vc6GqTj8TIfxofCKhyzYduya_njdQN53vGmbT1i8R4lg/s960/image_2024-11-21_14-50-03.png

៣.ប្រើ Quick Dry Spray៖ ជាធម្មតា Quick Dry Spray ប្រើសម្រាប់ធ្វើឱ្យពណ៌ក្រចកស្ងួតលឿន ហើយថែមទាំងធ្វើឱ្យថ្នាំលាបក្រចកជាប់បានយូរទៀតផង។ ដូច្នេះនៅពេលអ្នកលាបក្រចករួច អ្នកអាចបាញ់វាប្រហែល ២ ឈីតក្នុងមួយក្រចក បន្ទាប់មករង់ចាំប្រហែល ៣ នាទីជាការស្រេច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQOQWjKMTyYtnceLIt4XxTtwaXYvve7oEYxGbB3t8DSMBwlcUU-YRKrnQB0pumVbZsAHKaCiKz6QL4T-uZ0A9y6kpbppnBSZEPXLhhsb70kSDzTy5v2ea-r1SpoOFLVu3KZ2a9c0NuwmpdRvIab8gPiXSp3RrnD42EhZrWCgQXH6kgPbCuN-03j_lcOrz/s1024/image_2024-11-21_14-50-04%20(2).png
៤.ត្រាំគម្របថ្នាំក្រចកជាមួយទឹកក្តៅ៖ ប្រសិនបើអ្នកពិបាកបើកគម្របថ្នាំក្រចក ដោយសារតែវាជាប់ស្អិត សូមសាកល្បងត្រាំគម្របថ្នាំក្រចកជាមួយទឹកក្តៅប្រហែល ៣ នាទី នឹងជួយឱ្យគម្របបើកយ៉ាងស្រួលវិញដូចធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXg-VKghj-S5JrVrvvJ6Wrn62twiN9WWwX-sasSwGTDNd9t3zkf4fiGABhT6U3oE00GyQUWtRDyW67CjGakHidI7G9_ML1bcLG_hFXJFIkJ1clFjUMuxuCb6bWA234P5qgr656yIWag0S5pV_no9C21CKVU3rhVX1o3hwVxsg3kWelwRTs_sHe5JzVXFDs/s1024/image_2024-11-21_14-50-04.png
៥.ប្រើកប្បាស swab dabbed៖ ជាធម្មតាថ្នាំក្រចកមានទំនោររញ៉េរញ៉ៃនៅមាត់ដប ហើយវាក៏បណ្តាលឱ្យមានការគៀបជាប់នឹងជក់ផងដែរ។ ដូច្នេះវាត្រូវបានផ្ដល់អនុសាសន៍ឱ្យដោះស្រាយបញ្ហាដោយប្រើកប្បាសសំឡី swab dabbed ជាមួយប្រេង បន្ទាប់មកយកវាមកលាបជុំវិញកដប ដើម្បីដោះស្រាយបញ្ហាថ្នាំក្រចកស្ងួត៕