Home Blog Page 74

ទាន់ហេតុការណ៍! ខេត្ត Surat Thani ប្រទេសថៃជួបប្រទះនឹងគ្រោះរញ្ជួយដី

0

ត្រឹមពេលតែមួយព្រឹកនៅថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2026 ផ្នែកត្រួតពិនិត្យគ្រោះរញ្ជួយដីថៃបានរាយការណ៍ថា គ្រោះរញ្ជួយដីចំនួនពីរលើកបានកើតមាន នៅខេត្តស៊ូរ៉ាតថានី នៃភាគខាងត្បូងប្រទេសថៃ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់មានការភិតភ័យជាខ្លាំង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាយកដ្ឋានឧតុនិយមជាតិរបស់ថៃ បានរាយការណ៍អំពីការរញ្ជួយដីបន្ទាន់មួយនៅម៉ោង 08:58 នាទី ដែលចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងឃុំខៅផាង ស្រុកបានតាឃុន ខេត្តស៊ូរ៉ាតថានី និងមានកម្លាំងរញ្ជួយក្នុងកម្រិត 2.4 រ៉ិចទ័រក្រោមដីជម្រៅជាង 1គីឡូម៉ែត្រ។

បន្ទាប់មកនៅម៉ោង 09:12 នាទីព្រឹកថ្ងៃដដែល រញ្ជួយដីមួយទៀតត្រូវបានរាយការណ៍ ជាមួយកម្លាំងខ្លាំងជាងមុនកម្រិត 2.9 រ៉ិចទ័រក្នុងជម្រៅ 1 គីឡូម៉ែត្រចុះក្រោមដូចគ្នា ប៉ុន្តែមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាមួយឡើយ។

បច្ចុប្បន្នផ្នែកត្រួតពិនិត្យគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម កំពុងធ្វើការតាមដានលើស្ថានភាពនេះបន្ថែមទៀត និងអំពាវនាវឲ្យប្រជាជនតាមដានព័ត៌មានថ្មីៗអំពីគ្រោះធម្មជាតិទាំងនេះឲ្យបានជាប់ជាប្រចាំ៕

ថៃចោទថា ខ្យល់ពុលនៅបាងកក គឺមកពីកម្ពុជាយើង!

0

ប្រទេសថៃ ៖ សូម្បីតែខ្យល់ពុលកើនឡើងនៅប្រទេសរបស់ខ្លួន ក៏ចោទ និងទម្លាក់កំហុសលើកម្ពុជាដែរ! រដ្ឋាភិបាលថៃបានចោទប្រកាន់ជាថ្មីដោយគ្មានមូលដ្ឋានថា ខ្យល់ពុលកើនឡើងខ្លាំងនៅទីក្រុងបាងកក គឺមានប្រភពពីការដុតកាកសំណល់កសិកម្មជាច្រើនកន្លែងនៅប្រទេសកម្ពុជា និងប្រកាសឱ្យពលរដ្ឋថៃប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-wQeZeZQCVcx9gO24ox-wFhTN9NigfuXo49Wa1fA-QqTSMFun6Vuv7lET98NCOuXM4q03MKnGQKWOiqlcCFSZbCGZlDEILeausib93iOLVucnmQh8FrTE3FU4pPNiJ8ROtucL3weSmv58IEkHMxNgYVsM8mVQA1yU6wfrimoPb4o21eK4dLAiSmwPDww/s768/photo_2026-02-11_13-48-20%20(2).jpg
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ អ្នកស្រី លីដា ភារិទ្ធវឌ្ឍនា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ និយាយថា ខ្យល់ពុល PM 2.5 បានកើនឡើងខ្លាំងនៅទីក្រុងបាងកក តំបន់ជុំវិញ និងភាគខាងកើតប្រទេសថៃ ជាពិសេស ខ្យល់ពុលកើនឡើងខ្លាំងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកុម្ភៈ នៅខេត្តស្រះកែវ ប្រាជីនបុរី និងឆាក់ឈើងឆៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sgCnMMHs-zPXgChGrNcdmfsddk6WDke9G_4Zy6dQOoV2Zf_8uxeo6j6obGnlpTLVsY3WbWU1kso0-6BlXPQNYFCnM3OTKNEEwXQuLH7dXx_A66tgQHxGgbP8TTDNxFfuluEEYrdKoYaRKiIM0DNLdCgOK3DzsKgsWrGToFyoMMMZFzvEsPtcJ5M1snBe/s1024/photo_2026-02-11_13-48-20.jpg

អ្នកនាំពាក្យរូបនេះចោទប្រកាន់ថា ខ្យល់ពុលនេះមានប្រភពពីទិសខាងកើត ដែលបក់ពីប្រទេសជិតខាង (កម្ពុជា) ទើបបណ្តាលឱ្យទីក្រុងបាងកក តំបន់ជុំវិញ និងភាគខាងកើតប្រទេសថៃ ដែលស្ថិតក្រោមខ្យល់ទទួលខ្យល់ពុល ។ លើសពីនេះ ថៃបានរកឃើញចំណុចក្តៅច្រើនបំផុតនៅកម្ពុជា រហូតដល់៤,៤៦២កន្លែង ហើយចំណុចក្តៅទាំងនេះនឹងបន្តកើនឡើង ទើបបណ្តាលឱ្យខ្យល់ពុលនៅថៃកើនឡើងខ្លាំងនៅខែកុម្ភៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzdoseDDb109nAvRCs_p5R2J6AD_lyT2e7pvHkHuqhRbjEeyHaNgC974LjRSgm6ncTmMHtrOh3eMAEx7BOiaGHeXRLEp0x5tA80MHotlUrIdjmIrKeFyse1dftKJaynpuVF33eLg6ht5S-j2sQtM541A5IJNsEFmunW4n1f3enTDnipFKpKsiGimWCiwhy/s1280/photo_2026-02-11_14-54-03.jpg
នាយកដ្ឋានត្រួតពិនិត្យការបំពុលខ្យល់ថៃបានសុំការសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្ន និងគ្រប់គ្រងប្រភពខ្យល់ពុល ជាពិសេស ហាមឃាត់ការកាកសំណល់នៅទីវាលដើម្បីកាត់បន្ថយផលប៉ះពាល់គុណភាពខ្យល់ក្នុងប្រទេស ។ រីឯពលរដ្ឋត្រូវថែទាំសុខភាព ផ្អាក ឬចៀសវាងធ្វើសកម្មភាពនៅក្រោមកំដៅថ្ងៃ ប្រសិនបើចាំបាច់ចេញទៅក្រៅ គួរតែពាក់ម៉ាស់ ឬមានឧបករណ៍ការពារខ្យល់ពុល ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនេះ ពលរដ្ឋត្រូវតាមដានគុណភាពខ្យល់ពុលតាមរយៈគេហទំព័រផ្សេងៗ ដើម្បីដឹងពីពេលវេលាខ្យល់ពុលកើនឡើងខ្លាំងប៉ះពាល់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI54sUxdWDtKkxXcLyjpDPkhqiM8E636Qlg5m4LGp5XZR-bkJp-aH7aaIInV4sm6TE4LNWHH9D_UeLhSFKOOIRSfqpuO6iDe9pMXl5D_wwWG-7HmpOIyjFsb-B1q8J-72HrB-FmfygxLsQLlT6kKjqO6Lb6IyxQeOntqVH7y6qOABWz3GraBV-de3GEwGt/s960/photo_2026-02-11_14-54-03%20(2).jpg
គួរបញ្ជាក់ថា ថ្មីៗនេះ កាសែតថៃ The Nation បានផ្សាយព័ត៌មានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ខ្យល់ពុលកើនឡើងខ្លាំងនៅទីក្រុងបាងកកមានប្រភពពីប្រទេសកម្ពុជា ប៉ុន្តែត្រូវក្រសួងបរិស្ថានកម្ពុជាច្រានចោល និងបញ្ជាក់ពីមូលហេតុខ្យល់ពុលនៅទីក្រុងបាងកកកើនឡើងខ្លាំងដោយសារមានប្រភពពីប្រទេសថៃខ្លួនឯង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ZyExuQrzxyxsba999m-77PXBkH0bahKCObLEubiOn79AXtuufnmkMjpAUIZcdkClEaES17sMguIeWyU7e0rT1y2o5Sf4aI9KKDR6DIFW-QlixAsmFJtop1We2Md20x-nmCqTPVJLQGmyJ5DAyOUTSkE6br5kKb5QVb5XCG-ltm2pxhdFygvYeruhPrzT/s1024/photo_2026-02-11_14-54-03%20(3).jpg

យោងតាមក្រសួងបរិស្ថានកម្ពុជា ការបំពុលខ្យល់នៅទីក្រុងបាងកកមិនពាក់ព័ន្ធជាមួយកម្ពុជាទេ គឺកើតឡើងដោយសារការបំភាយពីការដឹកជញ្ជូន ក្នុងនោះទីក្រុងបាងកកមានចំនួនយានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង, ការបំភាយពីសកម្មភាពឧស្សាហកម្ម, ធូលីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង ។ ប្រភពទាំងនេះរួមផ្សំនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកមិនអំណោយផល ដូចជា ៖ បាតុភូតបញ្ច្រាស់សីតុណ្ហភាព និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាខាងក្រោម ដែលដើរតួនាទីសំខាន់ធ្វើឱ្យសារធាតុបំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងកើនឡើង បង្កការបំពុលបរិយាកាសនៅទីក្រុងបាងកក ៕

វៀតណាមរកឃើញ «ផលិតផលអាហារបំប៉ន និងថ្នាំក្លែងក្លាយ» រាប់សិបមុខដែលសុទ្ធតែជាប្រេនល្បីៗ

0

តើមានមនុស្សប៉ុន្មាននាក់ហើយដែលរងគ្រោះ? អាហារបំប៉នសុខភាព ខូឡាជេនជំនួយស្បែកស និងឱសថព្យាបាលជំងឺជាច្រើនប្រភេទដែលមានបិទស្លាកសញ្ញាថានាំចូលមកពីប៉ែកអឺរ៉ុប ត្រូវបានប៉ូលីសវៀតណាមចុះឆែកឆេនិងពិនិត្យឃើញថាសុទ្ធតែជាផលិតផលក្លែងក្លាយ ដែលមិនមានផ្ទុកនូវសារធាតុគីមីអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5iG0Ag5q0pW2VwBL8WdLC1OBkvLJoqbio0kVEt_o6xpk3jMK9wfRAQIOamaqYNd64Nrowh3nPacJxetn1HHm36V2jkrcApXQMOdQU5x-MU5rHDdRf1iVuRpEtO50F_VDJCkMwZuxvnPbuk_4CQ9eepHdkNGNCf4VlCnq58mxiZ1AmOoN75kFrNoJ17Fz1/s1280/photo_2026-02-11_09-20-32.jpg
យោងតាមការចុះផ្សាយរបស់ VNExpress នៅថ្ងៃទី 8 ខែកុម្ភៈ ប៉ូលីសខេត្ត Thanh Hoa បានចុះរុះរើបណ្តាញធំៗចំនួន 2ទីតាំងដែលផលិត និងជួញដូរអាហារបំប៉ន និងថ្នាំក្លែងក្លាយក្នុងទ្រង់ទ្រាយធំមួយ ដោយរឹបអូសផលិតផលរាប់លានមុខ រួមជាមួយនឹងវត្ថុធាតុដើម និងគ្រឿងចក្រសម្រាប់ផលិតរាប់សិបតោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiGU2wyu5f_Waj28bVfNEildk0fQ8PDq4OCxsI3ssvpF0mIu29uo0oaYk3jpgIQpCtXDd-c7ZPdE-Ot_V8_yqXIHV_jSzs1uIuZ1qt4TxDrQb80ka7qxe6S3X1msRQtcd-l4uZlSmjACRuX4qpdiqyyfkoyDavW_TjDIJLU-a_3x83yJQHHDcddRBK_Nyk/s1280/photo_2026-02-11_09-20-33%20(2).jpg

តាមការឲ្យដឹងរបស់ប៉ូលីស បុគ្គលឈ្មោះ Nguyen Manh Tu និង Nguyen Van Xuan ដែលជាម្ចាស់ទីតាំងទាំង 2 ខាងលើរួមទាំងអ្នកពាក់ព័ន្ធចំនួន 24នាក់ផ្សេងទៀត ត្រូវរងការចោ.ទប្រកាន់ពីបទឧក្រិដ្ឋផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ។ ក្រុមទាំងនេះបានរៀបចំផលិតកម្មដោយប្រើដំណើរការបិទជិតតំបន់ដាច់ស្រយាល ប្រើប្រាស់វត្ថុធាតុដើមមិនត្រូវតាមស្តង់ដារ និងជួលមនុស្សឱ្យឡាយលក់ពីបរទេស ដើម្បីទាក់ទាញទំនុកចិត្តរបស់អ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZMLN9HCaDY3Ke3QcjJjzCnNx9yNOXfyhp9DkSauEf6YFaSRraUPLxMh3PR8BlUBW9pAO2TlcY6WjkEomdRzlt7gs49Mlmu-tNDJEZAZNBPeO4EhT8KN_1PrNx3QhWNyLGGE-jCy53d3f8I8HxfC6P-5hOMOaKGKeiESk8738IsU9bbzuHhyfgsx4ekmn/s1280/photo_2026-02-11_09-20-34.jpg

ផលិតផលក្លែងក្លាយទាំងនេះភាគច្រើនផ្តោតលើមនុស្សចាស់ ស្ត្រី និងកុមារ រួមទាំងថ្នាំបំបាត់ការឈឺចាប់សន្លាក់ ផលិតផលធ្វើឱ្យស្បែកស ផលិតផលប្រឆាំងស្នាមអុចខ្មៅ អាហារបំប៉ន DHA និងថ្នាំពន្លូតកម្ពស់។ ជាមួយគ្នានេះ ផលិតផលសម្រកទម្ងន់មួយចំនួនត្រូវបានគេរកឃើញថាមានផ្ទុកនូវ Sibutramine ដែលជាសារធាតុហាមឃាត់ ព្រោះអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghNoHfYBg4pMjIFs3t0R7i369eVbNJ695x2udRyafuRAkXZdxgtpyLS0hC6XFs37CUoqIbcqBxV7erm-D1oB-QyI46lAcITF6njC7Lfw5VS6_TwKlx4KeIPHymIXUtZ9q0VS1fFgYXKWvFeUAzGYKVarUacZbbY_I4o2OpBRufdh3vzT9Nx708XLRU7MyQ/s1280/photo_2026-02-11_09-20-32%20(2).jpg
ក្នុងអំឡុងពេលចុះបង្រ្កាប អាជ្ញាធរវៀតណាមបានរឹបអូសប្រអប់ថ្នាំ និងអាហារបំប៉នជិត ៧.២០០ គ្រាប់ ថ្នាំគ្រាប់ជាង ១.១២០ គីឡូក្រាម (ស្មើនឹងថ្នាំគ្រាប់ជាង ២.៥ លានគ្រាប់) ដប និងធុងជាងពីរលាន ស្លាកចំនួន ៦០.០០០ និងម្សៅ និងសារធាតុបន្ថែមជិត ២២.៥ តោន។ លើសពីនេះ គ្រឿងចក្រ និងឧបករណ៍ចំនួន ១៥ ប្រភេទដែលប្រើសម្រាប់ផលិតក៏ត្រូវបានរឹបអូសផងដែរ។ គេប៉ាន់ប្រមាណថា ប្រសិនបើសម្ភារៈទាំងនេះត្រូវបានចេញផ្សាយនៅលើទីផ្សារ តម្លៃនៃទំនិញក្លែងក្លាយទាំងនេះអាចឡើងដល់ប្រហែល ១៥០ ពាន់លានដុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIX5siF477zFMcubGrbWEpNgH3y8M35cqnNNqcJW5VQftVwTy0ZOn7duqZbuObxDvt8EKGY8I9dcP7Kygt3XdlA4t7uW0Axw2NqU97doMlxIFwwjFdWCT0aN7qxLeK0uN5d1TR8qWos0wpQMDSkm5bkdqIV9DEbTTGopkrgE4F0l4BgpY8ZnMVAcAD2Y98/s1280/photo_2026-02-11_09-20-33.jpg

បច្ចុប្បន្នរដ្ឋបាលឱសថវៀតណាមកំពុងជំរុញការពិន័យកាន់តែធ្ងន់ធ្ងរ និងការឃ្លាំមើលដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើង។ រហូតមកដល់បច្ចុប្បន្ន ទីភ្នាក់ងារស៊ើបអង្កេតប៉ូលិសខេត្តតថាញ់ហ័របានចេញសេចក្តីសម្រេចចោទប្រកាន់មនុស្សចំនួន ២៦ នាក់ចំពោះឧក្រិដ្ឋកម្មផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ និងផលិត និងជួញដូរថ្នាំក្លែងក្លាយ៕

បាតុកម្មនៅតែបន្ត! និស្សិត និងពលរដ្ឋខេត្តមហាសារ៉ាខាម និងសុផាន់បុរី ទាមទាររាប់សន្លឹកឆ្នោតឡើងវិញដើម្បីយុត្តិធម៌

0

ប្រទេសថៃ ៖ ក្រុមនិស្សិត និងពលរដ្ឋនៅខេត្តមហាសារ៉ាខាម និងខេត្តសុផាន់បុរី បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំខេត្ត ដើម្បីដាក់សម្ពាធឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសាររកឃើញភាពខុសប្រក្រតីជាច្រើនកើតឡើងក្នុងមណ្ឌលបោះឆ្នោត ។ ការធ្វើបាតុកម្មនៅខេត្តទាំងពីរប្រឆាំងនឹងលទ្ធផលរាប់សន្លឹកឆ្នោតនេះ ស្របគ្នានឹងពលរដ្ឋខេត្តផ្សេងទៀតក៏ធ្វើបាតុកម្មតវ៉ាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigjx0mitY16nwv9GOz4P42sfS1OBaL2zNtIa5MBC0EJQIH9Ryb2RHIn4cnARfSXK5-GK2rvcZ9BR2F7d998YWrN9qJsnGilL-bCQ1DzEsMnpG5PCumezG4FPqGnUqTrrChAxmznk1zvDxZOjEwPDYenuf3mPRrMzY2dpCAUdsTrnKOPNGmvODLscYpZeRV/s1280/photo_2026-02-11_09-18-46%20(2).jpg
ពលរដ្ឋថៃខេត្តឈុនបុរី មហាសារ៉ាខាម ប៉ាធុមថានី សុផាន់បុរី និងស្រះបុរី បានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដោយសារគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួមមាន ៖ ការកេងបន្លំសន្លឹកឆ្នោត, រាប់សន្លឹកឆ្នោតគ្មានតម្លាភាព, ហិបឆ្នោតបិទមិនជិត, សន្លឹកឆ្នោតក្នុងហិបច្រើនជាងចំនួនពលរដ្ឋពិតប្រាកដ និងមន្ត្រីមណ្ឌលមិនអនុញ្ញាតឱ្យពលរដ្ឋចូលក្បែរហិបឆ្នោត ដែលភាពមិនប្រក្រតីទាំងអស់នេះធ្វើឱ្យគណបក្សផ្សេងៗបាត់បង់សំឡេងឆ្នោត ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណខាងមុខការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តមហាសារ៉ាខាម ក្រុមនិស្សិត និងពលរដ្ឋ សរុបជាង១០០នាក់ បានធ្វើបាតុកម្មដាក់សម្ពាធឱ្យរាប់សន្លឹកឆ្នោតឡើងវិញដោយសារមានភាពខុសប្រក្រតីជាច្រើននៅមណ្ឌលបោះឆ្នោត ដោយពួកគេបោះតង់សម្រាកទាមទាររកភាពយុត្តិធម៌ ។ រីឯគណៈកម្មាធិការរៀបចំការបោះឆ្នោតអនុញ្ញាតឱ្យអ្នកស្ម័គ្រចិត្តចំនួន១០នាក់ ឈរយាមនៅមុខអគារដើម្បីកុំឱ្យក្រុមអ្នកតវ៉ាសង្ស័យពីការបញ្ជូនហិបឆ្នោតទៅកន្លែងផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_pYMnaAzAMbBoL3PZ7y8NJotyv26FQapJMBh1ul5UmhjKbJ1Gtx0_mWfudU-og4esklNfVyfQkG5FxzRkxont8trfH86fCO_QuE726Hil_weyO1j_Q0gpM2BLT9-hgG8FO7NQ0tiXpcG2z54v8PJYyjvdOAs7Z4pgr81w98U97N5nphoVSw4inSLh9gwk/s1280/photo_2026-02-11_09-18-46.jpg

និស្សិត និងពលរដ្ឋខេត្តមហាសារ៉ាខាម បានធ្វើដំណើរមកចូលរួមបាតុកម្មជាបន្តបន្ទាប់ដើម្បីឱ្យរាប់សន្លឹកឆ្នោតឡើងវិញកាលពីព្រលប់ថ្ងៃទី១០ ខែកុម្ភៈ ខណៈអ្នកដំណើរឆ្លងកាត់បានផ្តល់អាហារ និងទឹកបរិសុទ្ធឱ្យក្រុមអ្នកតវ៉ាដើម្បីផ្តល់កម្លាំងចិត្តទាមទាររកយុត្តិធម៌ ។

បើតាមអ្នកសង្កេតការណ៍ដែលមករង់ចាំការបំភ្លឺពីគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំខេត្តមហាសារ៉ាម និយាយថា ភាពមិនប្រក្រតីកើតឡើងនៅមណ្ឌលបោះឆ្នោតក្នុងខេត្តចំនួន៣ គឺឈុនបុរី មហាសារ៉ាខាម និងប៉ាធុមថានី ។ មន្ត្រីមណ្ឌលបោះឆ្នោតនៅខេត្តឈុនបុរី រញ៉េរញ៉ៃខ្លាំង រីឯមណ្ឌលបោះឆ្នោតនៅខេត្តមហាសារ៉ាខាម មានកំហុសតួលេខក្នុងការរាប់សន្លឹកឆ្នោត ដោយសាររាប់សន្លឹកឆ្នោតបាត់១មណ្ឌល ខណៈខេត្តប៉ាធុមថានី រាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ ទើបមានការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLLNnWjH3bunkUrxla9ck6_pKY9VwBcGd3WBP-CZVTsGjquMob8kd-zlGSMOHSpZ6yViOvLBerUSshXAaVUEkQsWynlxUPPXOel_JHfkPy7TVwPm-vLM7CekfldrbUBFYjOcpQrQjEpI0EYF4T81z6iOFZw_FfqakrU7ayO9BFIWtZF4eMT80xCFWjdjWQ/s1200/photo_2026-02-11_09-18-47.jpg

ចំណែកពលរដ្ឋខេត្តសុផាន់បុរី ក៏បានធ្វើបាតុកម្មទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រចាំខេត្តរាប់សន្លឹកឆ្នោតឡើងវិញដែរកាលពីថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីរកឃើញសកម្មភាពគួរឱ្យសង្ស័យជាច្រើន ។ ពលរដ្ឋប្រមាណ៣០០នាក់ បានប្រមូលគ្នាតវ៉ានៅសាលប្រជុំខាងមុខសាលាស្រុកមឿងសុផាន់បុរី ទាមទារឱ្យរាប់សន្លឹកឆ្នោតជាថ្មី ចំនួន៥មណ្ឌល ពួកគេមិនព្រមទទួលយកលទ្ធផលបោះឆ្នោតទេ ដោយទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតគោរពច្បាប់ ។

ពលរដ្ឋខេត្តសុផាន់បុរី តវ៉ារហូតដល់ម៉ោង៨ និង៣០នាទីយប់ (យប់ថ្ងៃទី១០ ខែកុម្ភៈ) ទាមទារឱ្យរាប់សន្លឹកឆ្នោតជាថ្មីភ្លាមៗ ប្រសិនបើមិនរាប់ទេ ពួកគេមិនបញ្ឈប់ការតវ៉ាឡើយ ។ ទោះជាអាជ្ញាធរព្យាយាមពន្យល់ពីច្បាប់ផ្សេងៗក្តី ក៏ពលរដ្ឋនៅតែមិនស្តាប់ និងទាមទាររាប់សន្លឹកឆ្នោតជាបន្ទាន់ដើម្បីតម្លាភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYcdVFwR1b5ZrcJBwb0pQa5apbKvOlNZaPicOUbgfemql_043tkdCayGOldMXzF-48mW6H2KPytOZU5vYkrAPEHsWy620PVn4BumkCbXQS7esiPxPpgcI4Plp6hLFut4QwrbXckyBNGxynj3uJ8b1WLr5JW0cRZHJt7OPbKEna9WnBhyV0nYGdGf5lpUv/s1200/photo_2026-02-11_09-18-49.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃនៅតាមបណ្តាខេត្តនានាបានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលការរាប់សន្លឹកឆ្នោតកាន់តែច្រើន និងតវ៉ាចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ដោយសារភាពមិនប្រក្រតី និងការក្លែងបន្លំសន្លឹកឆ្នោត ៕

នាង ដាវីន មានប្រវត្តិតស៊ូខ្លាំងមុនក្លាយជាតារាចម្រៀងមានជីវិតដូចសព្វថ្ងៃ

0

នាង ដាវីន ដែលជាអតីត TOP4 នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ មានប្រវត្តិតស៊ូយ៉ាងខ្លាំងនៅក្នុងឆាកជីវិតទម្រាំអាចមានឈ្មោះបោះសំឡេងនៅក្នុងអាជីពសិល្បៈក្លាយជាតារាចម្រៀងម្នាក់ក្នុងផលិតកម្មធំនៅស្រុកខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8-BsKXbEM0Nc8-_Nsjl9ikYlCThnnFQE6E8OYx59jNSn9h0biFIAlXPlDO7B8oMlaT6spvsfIILosTIOJ4OKRuBDo0-h2-LNqnfjy2vDGKNxh0WwhcBOeKsqOX2i_jGkjoRTmR19SJMGeFgB1vIKfo8rQbcZXWM9Q0MKeqaer-8HXZAGs5tct2uPHsnYE/s2048/image_2026-02-11_10-13-59.png

ក្នុងបទសម្ភាសន៍កម្មវិធី 3Fun ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ នាង ដាវីន បានរៀបរាប់ប្រវត្តិរបស់ខ្លួនឆ្លងកាត់ការលំបាកជាច្រើននៅក្នុងជីវិត ទាំងធ្លាប់ធ្វើជាអ្នកលាងចាន រត់តុតាមរោងការ និងការងារជាច្រើនទៀតពោលគឺធ្វើអ្វីក៏បានឱ្យតែជាអំពើសុចរិតហើយបានប្រាក់យកមកចាយវាយ។ មិនទាន់ធំដឹងក្តីឪពុកក៏ត្រូវស្លាប់ចោលនៅស្រុកគេ មានម្តាយធ្វើការរោងចក្ររហូតដល់ធ្លាក់ខ្លួនឈឺ នាង ដាវីន បានប្រឹងប្រែងពុះពារគ្រប់ឧសបគ្គគ្រប់បែបយ៉ាង ទោះបីជាត្រូវគេងនៅក្នុងលូក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgghQn6zszcv4Qr-coktJ05xLt75rcQsLCTx0plHyEbghz5qu41Z82Q9W8gIo-UPkpN1gYuhSQOmBYxHihPxUMivnLhrygJe-DG9xwiA9GBrBmpz-GV0A2jujotd0IxGKXrJUFnCebmZThZ0hyVuBTBURQW9iJpvXIuvY0nz1I_YlxI6QvN-7wLCFD37pOX/s1620/image_2026-02-11_10-13-57.png

តារាចម្រៀងរូបនេះបានរៀបរាប់ថា មានពេលមួយលោកខ្វះលុយខ្លាំងបានតេសុំម្តាយចំនួន១៥ដុល្លារ ប៉ុន្តែម្តាយរបស់លោកមានតែ២ម៉ឺនរៀលប៉ុណ្ណោះនៅក្នុងខ្លួនហើយថែមទាំងផ្ញើលុយនោះឱ្យកូនទៀតធ្វើឱ្យលោកស្រក់ទឹកភ្នែកភ្លាមៗនៅពេលទៅដកលុយ។ ជាកូនអ្នកខេត្តកំពង់ស្ពឺ នាង ដាវីន បាននិយាយថាពេលមកបន្តការសិក្សានៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ គឺលោកមានលុយតែ៤ម៉ឺនរៀលប៉ុណ្ណោះ។ អ្វីដែលជាការលំបាកនិងជាការចងចាំដែលមិនអាចបំភ្លេចបាន នាង ដាវីន ថាគឺពេលវេលាដែលហូបត្រីខ១កំប៉ុងមានគ្នារហូតដល់៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpK2x6Y21AH4R79fkgdxpaQddea4lW8G6ZP8CUWr1v3PX5E9_eb0QQ9ASMw6-kHPNwcmPZsNMfy7MyfMJ87rEUs6oI-K2xF5xtZDp8FpnAzORoVE6zjggosN5YgZyAOnOLbNb9tya_E5DNKMOrm3jT7jBj9LylHmPa-i515CQOpSJ9osx4WUNZOd6KoC1M/s2048/image_2026-02-11_10-13-59%20(2).png

អ្វីៗត្រូវបានផ្លាស់ប្តូរគឺនៅពេលលោកបានចូលរួមប្រកួតក្នុងកម្មវិធីប្រលងចម្រៀងនិងបានក្លាយទៅជាបេក្ខជនជើងខ្លាំងម្នាក់នៅក្នុងកម្មវិធី។ ក្រោយមកលោកមានកេរ្តិ៍ឈ្មោះបោះសំឡេង រកប្រាក់បានច្រើនអាចមានលទ្ធភាពចិញ្ចឹមម្តាយនិងផ្គត់ផ្គង់ការរៀនសូត្ររបស់ប្អូនៗបានទាំងដែលពីមុនលោកមិនដែលគិតថាខ្លួនឯងនឹងមានឡានជិះនោះទេ៕

ចិត្តសឿងមិនធម្មតា! ថៃប្ដេជ្ញាកាត់បន្ថយការពឹងផ្អែកចិន និងអាមេរិក សម្រាប់ការនាំចេញ

0

ក្រោយបានក្លាយជាបក្សកាន់អំណាចថ្មី គណៈបក្សភូមិចៃថៃដែលដឹកនាំដោយ អានុទីន ឆាន់វីរ៉ាគុល បានប្រកាសពីយុទ្ធសាស្ត្រនាំចេញថ្មី ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសថៃលើសហរដ្ឋអាមេរិក និងចិន ដោយងាកទៅផ្ដោតលើគំរូពាណិជ្ជកម្មសកល និងពង្រីកទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យមវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Ccfr9uwelRuVayDMoXOei8hnABu9r4Qd483q0nhnnvc0tGKsuHGLTYxZDMY-TSkgBb1GBwSAUOwOPJ-yAZOmpJkW8Jpu1x8QzJ-YA63ZWRF1eJGZSaav3dRJYwyoTbX9iVN0pTRgdKZQHW7Nk-RpzQ5tFvMBO0H6m5A0IFAHzXCg3NAmTzwiB_5HZ2iv/s1024/photo_2026-02-10_16-08-52.jpg
ជុំវិញការប្រកាសពីគោលជំហរនេះ គណបក្សភូមិចៃថៃ កំពុងជំរុញឱ្យមានការធ្វើពិពិធកម្មកាន់តែច្រើនទៅក្នុងទីផ្សារថ្មី និងទីផ្សារដែលកំពុងរីកចម្រើន ដោយកំណត់គោលដៅកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រពៃណី រួមមានចិន និងសហរដ្ឋអាមេរិក និងពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីប្រកួតប្រជែងទូទាំងពិភពលោក ខណៈពេលដែលពង្រឹងភាពប្រកួតប្រជែងនៃផលិតផលថៃនៅបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPUh677T1mmXa6ndLpEDjO4jmzucTkc7QdNW6MQ1cpC0ok8aN51o-SIfplgOtMyNtgH6Jvon0tTSCUDW9wrbAhdZkXQgcC6hlgBiP1Yqcg5nKfyYSHyMdCU1ZSGOq0-ZPs8dtFVO-nVYsnDNs5dquK3m32OLbu6H_QifHcLJjSIhI-xTCoEKwZNP_yoF8A/s1280/photo_2026-02-10_16-08-53.jpg
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun ដែលជាសមាជិកនៃគណបក្សភូមិចៃថៃ បានលើកឡើងថា ការនាំចេញរបស់ថៃប្រឈមមុខនឹងហានិភ័យផ្សេងៗ ដោយសារតែពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិក និងចិន ដែលប្រទេសទាំង២នេះរួមចំណែកប្រហែល ១/៣ នៃតម្លៃនាំចេញសរុបរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Nfj_vVcjTH_V42ZnEc3tZCR-GUC6hl2P07GYI5jSj7lhy7woqM5Xkik7lCFC0s4e_p3TBbzPt8hNhz0__WuQoSDWBzhGS-fyqn6wNuovoQwMVIruvlX3AHNNz_t6LOj-_D4nNvReW4a8U7z-jOl7fi5BZFPqMoaKDnjRKEUuXqw4ID_gxmmKtHKt-QVJ/s960/photo_2026-02-11_13-33-24%20(2).jpg

លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពន្លឿនការពង្រីកទីផ្សារថ្មី និងកាត់បន្ថយពឹងផ្អែកលើទីផ្សារណាពេក ការធ្វើពិពិធកម្មមុខទំនិញ និងអ្នកនាំចេញ ខណៈធ្វើឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យម (SMEs) និងលើកកម្ពស់ ផលិតផល «ផលិតនៅថៃ» ដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ចរយៈពេលវែងឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAYv9MJi7SOf7pSSOfadDq9djpwkLqWJSli9pJWIz2CwvSGNLvd1zr_g3gxRD2nYX1BQy_VpptCu3lW1PrWCUqaELxMaRNCQPQErlvYdg7F3e-bjoiiCVnvHIYNLnt3dBOZOti5Z0l8o-HfP5jiHzV4DxEYFt-h2SRVz9Kx7d27nKOQmtriKTLtpX7_sph/s770/photo_2026-02-11_13-33-24.jpg

ក្រោមផែនការនេះផងដែរ គណៈបក្សភូមិចៃថៃបានអះអាងថា មូលដ្ឋាននាំចេញកាន់តែទូលំទូលាយនឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែមានភាពធន់ ជាពិសេសនៅពេលដែលគំរូពាណិជ្ជកម្មសកលផ្លាស់ប្តូរ។ បន្ថែមលើនោះ គណបក្សបានដាក់ផែនការនេះជាសសរស្តម្ភសំខាន់នៃរបៀបវារៈសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីជំរុញកំណើននាំចេញ ទាក់ទាញការវិនិយោគ និងការពារអាជីវកម្មថៃពីការប្រែប្រួលជាសកល។

មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងមានអ្នកទស្សនាវីដេអូជាង៨លាននៅលើ Instagram

0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ខណៈវីដេអូមួយរបស់នាងនៅលើគណនីអ៊ីនស្តា្រក្រាមមានអ្នកចូលមើលរហូតដល់៨.៣លានដង គិតត្រឹមព្រឹកថ្ងៃទី១១ ខែកុម្ភៈ។ ចំនួនអ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់នេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងដែលមានតួលេខគាំទ្របែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cJWd35ag8Bhvd0eUzFY5ynig4mPfwWc1Ltut13MHcLZo0nVDIhhKAdqj4r-JU3aStgU4olc3FGea8KDf2JaxA7r482tYqONp2w1racyD7_-zwt2YzDTPwrzUbGj_Gs1Iw8TVzxP8Ci-MF_yOaACMQyOoB7WhDO6fWigtmC-6lM3741ePfTIXujE3zjNd/s1920/image_2026-02-11_08-47-14.png

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបខ្លះៗមកហើយថា កន្លងមកថ្មីៗនេះ មាលា ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមទាំង ហុក សារិតុលា បានធ្វើដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី បញ្ចេញភាពទាក់ទាញផ្អើលអស់ភ្ញៀវទេសនៅទីនោះងាកមើលពួកគេព្រមព្រាត។ វីដេអូនិងរូបភាព មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពទាក់ទាញយ៉ាងខ្លាំងខណៈដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី មានវីដេអូមួយដែលមានចំនួនអ្នកទស្សនា២៨លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុកនោះ មាលា ក៏មានវីដេអូមួយដែលមានអ្នកទស្សនាដល់ទៅជាង៨លានដងនៅលើគណនីអ៊ីនស្រ្តាក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTdoZ9SSoE5ie3tdx1IgWCNIOO5KTGt72W10mHBx8QwgTt-69VQ2dPG9SQUY9Nuf9D5Hrh5bTFaKl_Nj2MYOfmY2dkOEUKlSYwxjcPi2D57uqTDfLFZLoIXcH9Z6Lj7Ey5OoZbnjgHjShGsosw5MNH6X8JPwNcyux6E-9pKng25Eo_VPyM6Jrx6gOk-10/s1920/image_2026-02-11_08-47-15.png

ស្ថិតក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតអមមកជាមួយនឹងទេសភាពមាត់សមុទ្រវីដេអូរបស់ មាលា មានភាពទាក់ទាញមិនធម្មតា។ ដើមឡើយ មាលា ដាក់គោលដៅថាវីដេអូមួយនេះរបស់នាងនឹងមានអ្នកទស្សនា៥លានប៉ុន្តែតួលេខបានកើនឡើងលើសពីការរំពឹងទុកទៅទៀត។ ចំនួន៨.៣លានដងនៅលើគណនីអ៊ីនស្ត្រាក្រាមនេះបានជំរុញឱ្យ មាលា ក្លាយជាតារាម៉ូដែលខ្មែរដំបូងគេដែលទទួលបានតួលេខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsCEC_BfTNeT2MA14hCRUctd6SlMP8rIy9E3i0nl0QqJ5eGT3uHsnO0AuHCWOUFIYcOf1WyOmlJGtSue07VKfE9GZLvs7HtkJh7gU-qw-kjCJSeJdjYNXBEzxL4Bou75Sox0G_JosFyFUEapy0KPNdf6ggDm8SfA7hwLLSDXcGc5LCV4bDUOSuxLI-KSW/s1911/image_2026-02-11_08-47-17.png
នៅក្នុងផ្នែកបញ្ចេញមតិយោបល់គេបានឃើញជនបរទេសជាច្រើនបានសរសើរពីភាពស្រស់ស្អាតរបស់ មាលា ។

គួរបញ្ជាក់ផងដែរថា ដោយសារតែសម្រស់ស្រស់ស្អាតមានមន្តស្នេហ៍និងមានទេពកោសល្យផង មាលា បានសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយមានទីផ្សារយ៉ាងច្រើនមិនថាការសម្តែងកុន ថតពាណិជ្ជកម្ម សម្តែង MV ឬការដើរបង្ហាញម៉ូតនោះទេ។ ជាពិសេសរាល់ពេល មាលា ទៅដល់ទីណាតែងតែទទួលបានការចាប់អារម្មណ៍នៅទីនោះ៕

Anutin ឈ្នះឆ្នោត ដោយយកកម្ពុជាជាឈ្នាន់នយោបាយ បំផុសស្មារតីជាតិនិយមជ្រុល និងប្រកាសលុបចោល MOU ព្រំដែនជាមួយកម្ពុជា​

0

ប្រទេសថៃ ៖ គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងឈ្នះដាច់គណបក្សនយោបាយផ្សេងៗ ដែលធ្វើឱ្យអ្នកវិភាគនានាក្នុងប្រទេសថៃ រួមទាំងអន្តរជាតិចាត់ទុកថា ពលរដ្ឋថៃបោះឆ្នោតគាំទ្រគណបក្សនេះយ៉ាងភ្លូកទឹកភ្លូកដី ដោយសារលោក Anutin ជំរុញស្មារតីជាតិនិយមជ្រុលពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFzEnCHRYVAS6DNkcRqWxgu6rJze9a8c8KHF02vZTOQOKp7KDeC3n0mgPcRHjzw_c0Dnd09H4Tp7IEpY0pg4_Sy95Ppnvr4jSaZjqkSGm4NdF469swkykxzmPzJgfIIiQNrxDfaYN2x4resToqyH4PTllS-Zj1JiEi7Y5BIR5fg5PpobPWYqX_mgthP9Z/s1280/photo_2026-02-09_09-40-45%20(2).jpg

សារព័ត៌មាន Reuters បានចុះផ្សាយបន្ទាប់ពីគណបក្សភូមិចៃថៃក្រោមការដឹកនាំរបស់លោក Anutin ឈ្នះឆ្នោតថា ដោយសារគណបក្សនេះជំរុញស្មារតីឱ្យពលរដ្ឋមានគំនិតជាតិនិយមពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ទើបធ្វើឱ្យគណបក្សនេះមានប្រៀបលើគណបក្សប្រជាជន (អតីតគណបក្សកាវក្លៃ) និងគណបក្សភឿថៃ ។ ការជំរុញស្មារតីជាតិនិយម គឺគណបក្សភូមិចៃថៃមានគោលដៅឈ្នះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងឱ្យលោក Anutin កាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6vpqm91m5KFzLMe7C1pRDXAL0vmBZFnNHBrIEMgfdWqiqV8X9Idw0L3U0pYBnecCxIXqge97io_XIfRcQRuY8mcyH9dVq4RQ2YinJHqDFM9idIYPJ4k5yjUuTvERXxZhe6bqqe95rYH_PLSqLAPfPGntbRY_J48G7NKlsizdKQ1N9UDougjZOzRY0szBP/s1280/photo_2026-02-09_09-40-47.jpg

សារព័ត៌មាន Reuters ក៏បានវិភាគពីលោក Anutin សម្រេចចិត្តរំលាយសភាកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកំពុងតែតានតឹង គឺជាកត្តាសំខាន់ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃយ៉ាងច្រើនលើសលប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpx-AxLTktF_eRnIxguh9V-Vt8b1uERO0MuQLQrWZlZIihxeHLbobB9jpEkbd2IeupUZJd6_cLYlkuf35_RpemcOwTxxu_BDf0ZAdqMIfGjf6UbTmNmO6TeQUlH_v67FvSiaAIlXshOtd0LZd7FJfDNGUBnG5WZz3WDI_bofdA9ZuPLjdsQmaG0P0fp-Zx/s1280/photo_2026-02-09_09-28-13.jpg

ដូចគ្នានេះ អ្នកវិភាគថៃយល់ឃើញថា ជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារគណបក្សភូមិចៃថៃជំរុញឱ្យអ្នកនយោបាយនៅតាមបណ្តាខេត្តនានាចូលរួមក្នុងស្មារតីជាតិនិយមពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា ហើយពេលនេះ ស្មារតីជាតិនិយមធ្វើឱ្យគណបក្សភូមិចៃថៃសម្រេចគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF_kCneCPw5ueR3nMraZrsfrDkFSR3uiwFxCDFDGdbWWRBLd7VvH-yuYZuKj2QwoogtDsInJVHWXdiAUSHyQeC7CjDPYZNwR0U6gCavV-JB6hddK7exvKurUso4HFPgu394LxOQy01bAK8EXbOBkcvca1Wwx15ztB44cO2i-O6Rdcbaf9fy220vOvuUpDI/s1280/photo_2026-02-10_13-33-00.jpg

លោក Napon Jatusripitak អ្នកវិទ្យាសាស្ត្រនយោបាយមកពីវិទ្យាស្ថានស្រាវជ្រាវនៅទីក្រុងបាងកក និយាយថា មិនមែនមានតែគណបក្សភូមិចៃថៃតែមួយទេ ដែលទទួលបានអាសនៈច្រើនក្នុងរដ្ឋសភា គណបក្សផ្សេងៗក៏ទទួលបានអាសនៈច្រើនដែរ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋថៃគាំទ្រគណបក្សភូមិចៃថៃច្រើនបំផុត ដោយសារលោក Anutin កំណត់គោលនយោបាយសំខាន់ៗ ជាពិសេស ការលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីដែនសមុទ្រជាមួយកម្ពុជា, គោលនយោបាយចែកប្រាក់ឱ្យពលរដ្ឋ និងជំរុញស្មារតីជាតិនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkrBpbdB4vGTdGd_6cXuxX-1-sqAIrSvP8ai5HGJBpBZ4Eadnkc3zwf-Q1RrI5PJLGN9hiaXRDKCQ71mF8oZ5eTFVcaLYaSRjvt0FTZoeH32yO7nMd1tJIwsGlH4hlFIxYCBFv9P6TzyiNpfCqM3dyjKmX4w1B3VmvVQos4cbb-wQs_FED24aVcVgx5x8F/s1280/photo_2026-02-10_13-33-00%20(2).jpg

លោកថា យោងតាមការវិភាគរបស់អន្តរជាតិ គឺគណបក្សភូមិចៃថៃរបស់លោក Anutin ឆ្លៀតឱកាសពេលដែលប្រទេសកម្ពុជា និងថៃ កំពុងតែមានស្ថានការណ៍តានតឹងព្រំដែន បានជំរុញឱ្យពលរដ្ឋថៃមានស្មារតីជាតិនិយមជ្រុល ទើបធ្វើឱ្យគណបក្សនេះទទួលបានសំឡេងគាំទ្រច្រើនហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0ge2XhhA3W4Q8vn_Es9peA1N8qqUsfLUJRTN3BrzqFmiJzBM3FCcFUOe2dUV7dWjwTWHNn0vN4aeO_DoPNZtloPpVMpBKMrdzHtBURYdvCnF9o_1jOjdLMkuKNAYjlcoGLndwOajjXsCjy0nieqKaHaXJex2tdbDbA2REb_FgQ7NXV3vhkT7YFM7v1OD/s1280/photo_2026-02-09_09-40-45%20(3).jpg

អ្នកវិភាគរំពឹងថា បន្ទាប់ពីការបោះឆ្នោត ប្រទេសថៃនឹងបង្កើតរដ្ឋាភិបាលចម្រុះដើម្បីបញ្ចប់ការខ្វះគំនិតគ្នាផ្នែកនយោបាយ ខណៈនយោបាយការបរទេសជាមួយប្រទេសជិតខាងវិញនឹងកាន់តែតានតឹងខ្លាំងជាងមុន ដោយសារបញ្ហាលុបចោលអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីដែនសមុទ្រជាមួយកម្ពុជា ៕

UN រំពឹងលើប្រាក់ជាង ៤ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកដើម្បីសង្រ្គោះខ្លួនពីការដួលរលំ

0

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងរង់ចាំប្រាក់មួយចំនួនពីវិភាគទៀនជាង ៤ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្រោយរដ្ឋបាលលោក Trump សន្យាថានឹងបង់ ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងររបស់ស្ថាប័ននេះដែលកំពុងជួបប្រទះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AP ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHKEOtONTJ74HrUoYXDG1WV-0XmMJcIZ9eFEu8c_YjIA0h-2R4Ku7E7zua2ply1DgeeVOcYmPoXP4WcFTTmevmVgsphGMIdBAwUoztOwTyBTR-Ur1I_0NDaVOsb1FLyKfIhuMoJNMpGqlE-u2uZk0neWTczwGjBDrj8cyCM9yx53hC0pH5UvAcZjZPx4GX/s1200/photo_2026-02-10_11-49-43.jpg

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រ.មានកាលពីសប្តាហ៍មុនថា អង្គការពិភពលោកមួយនេះប្រឈមមុខនឹង “ការដួលរលំផ្នែកហិរញ្ញវត្ថុក្នុងពេលដ៏ខ្លី” ដូច្នេះតម្រូវឲ្យមានការកែសម្រួលច្បាប់ហិរញ្ញវត្ថុ ហើយប្រទេសជាសមាជិកទាំង ១៩៣ ត្រូវបង់ថ្លៃសេវារបស់ពួកគេ ដោយក្នុងន័យនេះ ប្រមុខអង្គការសហប្រជាជាតិហាក់ចង់សំដៅយ៉ាងច្បាស់ទៅកាន់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOLbx1RN9gztUdZRzangU4BZbQfBfNkldlLvnWw76U5fehdaEaX8GoL42YcgmF-ThbtUxonlRPbox3bFhQmbNHZMe_YP9ho9SmhsDynxiav4c2hlwXvOwvOnjMnj1_xc800KcJyCp_SofWlM-cwmVB1qGcfcIfmXq99BndPakoLSgndDzeGroQxkKlqIV/s1280/photo_2026-02-10_11-49-43%20(2).jpg
តាមរបាយការណ៍របស់ UN សហរដ្ឋរអាមេរិកជំពាក់បំណុលរហូតដល់៩៥%នៃថវិកាប្រតិបត្តិការសរុបរបស់អង្គការ ខណៈ UN បានព្រមានថា ខ្លួនអាចនឹងអស់សាច់ប្រាក់សម្រាប់ដំណើរការនៅត្រឹមខែកក្កដាខាងមុខ។ ទោះជាយ៉ាងណា ប្រធានាធិបតី Donald Trump បាននិយាយថា អង្គការសហប្រជាជាតិមិនទាន់បានបំពេញតាមសក្តានុពលរបស់ខ្លួននៅឡើយទេ។ ដូច្នេះនៅឆ្នាំ 2025 រដ្ឋបាលរបស់លោកមិនបានបង់វិភាគទៀនតទៅទៀតឡើយ ហើយបានប្រកាសដកខ្លួនចេញពីកម្មវិធីជាច្រើនដែលជាសម្ព័ន្ធនៃអង្គការសហប្រជាជាតិ រួមទាំងអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារវប្បធម៌ UNESCO ខណៈពេលដែលកំពុងដកមូលនិធិពីអង្គការរាប់សិបផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfHBVmz6nzKa3a8YdECgUSAY4ITswSppZed3703EWKSokkGhPGHiVk1LggsY8caIYrZSzqTElNxjaDs3HG9NSKHQ0Io4kk8rmMDUmaWoc8EXyXlObmnmjOUN1OP5ffM69ngzqAZOCb1KSX-ASRrDV5yKAXZIRQ6j0jQ0dILdXE5EBikYP0GFX8L6B7Q-IF/s1185/photo_2026-02-11_10-48-52.jpg
ទោះបីជាបច្ចុប្បន្នមានសញ្ញាវិជ្ជមានពីការសន្យាបង់ប្រាក់មួយផ្នែកធំក្នុងពេលឆាប់ៗនេះក៏ដោយ ប៉ុន្តែការដែលសហរដ្ឋអាមេរិកនៅកាន់កាប់បំណុលរហូតដល់ជាង ៩៥% នៃថវិកាសរុបដែលមិនទាន់បង់ ដែលបានធ្វើឱ្យស្ថាប័នពិភពលោកមួយនេះពិបាកនឹងដំណើរការបេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពឱ្យមានប្រសិទ្ធភាពដូចមុន ស្របពេលដែលថ្លៃសេវាប្រចាំឆ្នាំរបស់ពួកគេ ទើបទទួលបានការបង់ពីប្រទេសចំនួនជិត ៦០ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ៨ ខែកុម្ភៈនេះ៕

លេចធ្លា.យរឿអា.ស្រូ.វពាក់ព័ន្ធនឹងការទិញ «សន្លឹកឆ្នោត» ជាច្រើនករណីនៅក្នុងការបោះឆ្នោតរបស់ថៃ

0

ទីក្រុងបាងកក ៖ គណៈកម្មការរៀបចំការបោះឆ្នោតនិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងទាក់ទងនឹងការបោះឆ្នោតចំនួន ១១៣ ករណីចាប់តាំងពីថ្ងៃទី ៨ ខែកុម្ភៈ ក្នុងនោះមាន១០៧ករណីជាពាក្យបណ្តឹងពាក់ព័ន្ធការទិញសន្លឹកឆ្នោត។ នេះបើយោងតាមសារព័ត៌មាន The Nation នៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZX9TgFtJj5GDjErHnl2tCdA_G9YbE3cEnX2FTn4jY4futYb8IiNBbuBksnLWGxFmYn5_GqnjsooFgYV0vpowCpcBjCBgnL_vYTBnCb-yokgDx54QkaWodc_GTD2QX2xk8005QDBmK6s4DYuXWbL_aRGXEXTwVgoa-dlhrvWhrZG7Er3q2Y-apjlbKn5ye/s670/photo_2026-02-10_14-19-39.jpg

បើតាម លោកវរសេនីយ៍ឯក Chanin Noilek អគ្គលេខាធិការរងនៃការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតបានទទួលពាក្យបណ្តឹងចំនួន ១១៣ ករណីទាក់ទងនឹងការបោះឆ្នោតចាប់តាំងពីថ្ងៃច័ន្ទលោកថា ការទិញសន្លឹកឆ្នោតគឺជាបទល្មើសដែលត្រូវបានរកឃើញញឹកញាប់បំផុត ហើយករណីចំនួន ១០៧ ត្រូវបានទទួលយកជាផ្លូវការសម្រាប់ការស៊ើបអង្កេតរួចហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWc89W7YVu_hyBHiOjqLt5EsbjDI7Nr8md6k2_0LxBziebdKOCXBuo9KVHuI1h0LPPr4PS70qb0NsXG81Fu3oIxoCG_7AJnAywd-IgJLggg9LJXmol03ZLbpKVhjmNKpAWp4F5_dlw1zWYAUlIFKN8R0u3qyb5c3UfXE9Ua34Nz9QZuFURu1TNBH99yGCv/s1280/photo_2026-02-10_14-19-38.jpg
តាមការបញ្ជាក់របស់លោក Chanin គ្រប់ករណីទាំងអស់ មិនថាទាក់ទងនឹងការគ្រប់គ្រងការបោះឆ្នោត សន្លឹកឆ្នោតដែលខូច ឬរហែក ឬកំហុសបច្ចេកទេសក្នុងការរាយការណ៍អំពីការបោះឆ្នោត ការកំណត់មុខសញ្ញាជនសង្ស័យ នឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងម៉ាត់។ លោកថា ការជំទាស់ចំពោះលទ្ធផលបោះឆ្នោតអាចមានរហូតដល់៣០ថ្ងៃ បន្ទាប់ពីលទ្ធផលផ្លូវការត្រូវបានប្រកាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAEJx2bKBmAjeZF-yVhPT931pKdPUAwtJlZ1lrfnIwi6_7Tyc5ap9ADNBJ1n0sVwhsU0X1_DKGtNOsYZ33r0GjHerusz_z1WchWHoW61l5ufzsXlqoHPteM4OIVxXRFcInfplP-NB0lhWFLbtj90ShYP3Lb7jVo3DWzonki699mtxWsqS1mzMmL33_WaG/s670/photo_2026-02-10_14-19-39%20(2).jpg
ចំណែកមន្រ្តីជាន់ខ្ពស់គណៈកម្មការរៀបចំការបោះឆ្នោតថៃម្នាក់ទៀត បាននិយាយថា វិទ្យាស្ថានទិន្នន័យធំបានជួសជុលបញ្ហាបច្ចេកទេសពេញមួយយប់នៅក្នុងប្រព័ន្ធដែលប្រើសម្រាប់រាយការណ៍លទ្ធផលក្រៅផ្លូវការសម្រាប់ការបោះឆ្នោតសភា និងប្រជាមតិ។ ពោលបន្ទាប់ពីបាន ឃើញពីប្រព័ន្ធផ្សព្វផ្សាយថា តួលេខមួយចំនួននៅតែមិនត្រឹមត្រូវ ណៈកម្មការរៀបចំការបោះឆ្នោតបានស្នើសុំឱ្យវិទ្យាស្ថានធ្វើការត្រួតពិនិត្យបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbBKDKjr7mTXe5cu9RGSyoiJlAG66EsyBytwRQFCZvpot6ijVFX2UfyLRtCIBB-xek68BHgfvWDEwGnl-g8-gU8Iuo9FAzJCJlUWhLUzEv-HsLnzQFvPsrUXz32wNAbkFS0AZR9RG4rhP7Y12qryyDnKMN0vHskF8r7EIk3W5zgRnlO11CSaRjQxNQXr5D/s1200/photo_2026-02-10_14-19-39%20(3).jpg
គួរបញ្ជាក់ថា ការអះអាងរបស់មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាការរៀបចំការបោះឆ្នោតដូចខាងលើនេះ កើតឡើងនិងត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត ដោយមានការលើកឡើងថា«មនុស្សគ្រប់គ្នាដឹង លើកលែងតែ គណៈកម្មការរៀបចំការបោះឆ្នោត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyjf84uGK1FHJZx9gCfHqBh544PUUlhH4d55i_7gmZ4NigoGoq6XWDkinhAiXDoEgdkCvJbQXDAXDeDV5WGjtz-2tkLYBBsuD-82gkVCQ1qOZTvPOlnakCLifzKMc1b0N7zpyPupm3caTPgrM_RAHFabMWy18UHzQVVyGLtbeqYuYjgKA7FtrSRGNN0zg/s640/photo_2026-02-10_14-19-39%20(4).jpg

គិតមកត្រឹមថ្ងៃទី ១០ ខែកម្ភៈនេះ នៅមានមនុស្សជាច្រើននៅតែមិនទាន់អាចទទួលយកលទ្ធផលនៃការបោះឆ្នោតនេះបានឡើយ ខណៈនៅក្នុងខេត្ត Pathum Thani ការរាប់សន្លឹកឆ្នោតត្រូវបានធ្វើឡើងវិញ តាមការទាមទាររបស់ប្រជាជន និងនៅតាមមណ្ឌលនៃខេត្តមួយចំនួនទៀត ប្រជាជនបាននាំគ្នាប្រមូលផ្ដុំតវ៉ាដាច់យប់ដើម្បីសុំឥ្យមានការរាប់សន្លឹកឆ្នោតឡើយវិញ ដោយសារគេយល់ឃើញថាមានចំណុចមិនប្រក្រតីជាច្រើន៕