ទោះមាន ឬគ្មានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបានក៏ដោយ ក៏សង្រ្គាមដ៏ខ្លាំងក្លានៅអ៊ីរ៉ង់នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ២ ទៅ៣សប្ដាហ៍ទៀតដែរ ឲ្យតែអាមេរិកមានប្រាកដចិត្តថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ នឹងមិនមានសមត្ថភាពអភិវឌ្ឍអាវុធនុយក្លេអ៊ែររាប់សិបឆ្នាំបន្តទៅមុខទៀត។ នេះបើយោងតាមពាក្យសម្ដីរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ ថ្លែងនៅថ្ងៃទី០១ ខែមេសានេះ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Euronews ដែលដកស្រង់ប្រសាសន៍របស់លោក ដូណាល់ត្រាំ ដែលនិយាយចេញពីសេតវិមាន បានឲ្យដឹងថា៖ នៅពេលដែលយើងអាចទុកចិត្តបានថា ទីក្រុងតេអេរ៉ង់មិនអាចអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានអស់រយៈពេលជាច្រើនឆ្នាំទៅមុខ សង្រ្គាមនេះអាចបញ្ចប់ក្នុងរយៈពេល «ពីរសប្តាហ៍ ឬបីសប្តាហ៍» ដោយបន្ថែមថា «មិនថាយើងមានកិច្ចព្រមព្រៀងរួមគ្នាឬអត់នោះទេ វានឹងមិនពាក់ព័ន្ធនឹងគ្នាឡើយ»។ .jpg)
សេចក្តីថ្លែងការណ៍នេះបង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រឆ្ពោះទៅរកការទប់ស្កាត់ជាជាងការដោះស្រាយដែលបានចរចារយៈពេលវែង ដោយទីក្រុងវ៉ាស៊ីនតោនផ្តល់អាទិភាពដល់ការពន្យារពេលសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាជាងការធានាកិច្ចព្រមព្រៀងជាផ្លូវការ។
ការកត់សម្គាល់នេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទំនាក់ទំនងរបស់ខ្លួនជាមួយសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ។ ការព្រួយបារម្ភបានកើនឡើងបន្ទាប់ពីទីក្រុងតេអេរ៉ង់បង្ហើបសញ្ញាថា ខ្លួនអាចពិចារណាអំពីការដកខ្លួនចេញពីសន្ធិសញ្ញាហាមឃា.ត់ការបង្កើនអា.វុធនុយក្លេអ៊ែរ ដែលបង្កើនការភ័យខ្លាចយ៉ាងខ្លាំងក្លាដល់អន្តរជាតិ។
អ្នកវិភាគនិយាយថា ជំហររបស់សហរដ្ឋអាមេរិកឆ្លុះបញ្ចាំងពីវិធីសាស្រ្តជាក់ស្តែងដែលមានគោលបំណងកំណត់ហានិភ័យនុយក្លេអ៊ែរភ្លាមៗ ជាជាងការបន្តដំណើរការការទូតដែលអាចអូសបន្លាយពេលយូរ និងមិនប្រាកដប្រជា។ ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ព្រមានថា ការដកខ្លួនចេញដោយគ្មានកិច្ចព្រមព្រៀងជាផ្លូវការអាចបន្សល់ទុកបញ្ហាដែលមិនទាន់ដោះស្រាយ និងបង្កើតភាពមិនប្រាកដប្រជាអំពីស្ថិរភាពនុយក្លេអ៊ែររយៈពេលវែងនៅក្នុងតំបន់៕










