Home តារាជាតិ តារាសម្តែង ហេង ប៊ុនលាភ ស្នើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈប្រើភាសាសមរម្យផ្តល់តម្លៃឱ្យគ្នា

តារាសម្តែង ហេង ប៊ុនលាភ ស្នើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈប្រើភាសាសមរម្យផ្តល់តម្លៃឱ្យគ្នា

84
0

មិនថាស្ថិតក្នុងឋានៈជាមេកើយឬជាអ្នកសិល្បៈជំនាន់ចាស់ឬជំនាន់ថ្មីនោះទេតារាសម្តែង ហេង ប៊ុនលាភ បា ស្នើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈប្រើភាសាសមរម្យទម្លាប់និយាយពាក្យល្អៗ។ ការចេញមកនិយាយពាក្យទាំងនេះទំនងលោក ហេង ប៊ុនលាភ រងនូវការមិនឱ្យតម្លៃណាមួយក្នុងវិស័យសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE7j4lmleiAoPK_DgT4Lbic09igDhI-pGL0nstDmx79iEU37F1mrhiBf4mXo-oCzmqgjlwtszjwyKzjnb4W5dyXE7qPSs3OZG6NT6xl4k7kGv9AGEulYzMrRG54ll1VmP6_H_aaugoNL8fYLsFUSl7Z5ZhuGDnDYZNHL8Ngud9xDB109UJGL_ZsqQNL4E8/s960/image_2026-04-01_15-37-13.png

នៅថ្ងៃទី១ ខែមេសា តារាសម្តែង ហេង ប៊ុនលាភ បានចេញវីដេអូប្រមាណ១នាទីដោយផ្តើមការសួស្តីទៅកាន់សិល្បកររៀមច្បងនិងអ្នកជំនាន់ក្រោយជាដើម។ ក្នុងនាមលោកជាសិល្បករមួយរូបតារាសម្តែងរូបនេះបាននិយាយថារូបលោកតែងតែគោរពនិងផ្តល់តម្លៃចំពោះអ្នកសិល្បៈដទៃទៀតដោយការរាក់ទាក់ប្រតិបត្តិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZbidv41hRG41K0a3Cjz0damPCqEVmE2t_-uKkp2MpbOR7cEu1K9IYkSvqolk_eOX-rDfCUPnB32tE6vluagqjModhMd3nvoqGXLCrxWYypHmMR0hWHuSmMgAZuvyKEwnCvIyEQfAj9oJGKt_wkeM3R0eFqgclsoamKcFY4INHJ2OYc-MzLpb7oqGnMal/s960/image_2026-04-01_15-28-12.png

យ៉ាងណាមិញលោក ហេង ប៊ុនលាភ បានទម្លាយថាអ្នកសិល្បៈមួយចំនួនតូចគឺប្រើភាសាមិនផ្តល់តម្លៃឱ្យគ្នាគិតថាខ្លួនឯងជាមេ ឬជាអ្នកល្បី ដោយប្រើភាសាអសុរោះដូចជាពាក្យ «អា» ជាដើម។ តារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះរូបនេះបន្តថា អ្នកដែលប្រើពាក្យភាសាមិនសមរម្យទាំងនេះគួរតែកែប្រែទម្លាប់ កុំមានមោទនភាព និងគិតថាខ្លួនឯងអស្ចារ្យពេក។ លោកថាមនុស្សម្នាក់ៗតែងតែមានតម្លៃរៀងៗខ្លួនហើយកុំវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅឃើញគេគោរពថាគេអន់ឱ្យសោះពីព្រោះនោះគឺជាភាពថ្លៃថ្នូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLED1ay3K746H9CZnBHNN_VVWlXWcvYxQMGEKbiitUw55c-PCKkHCXes88Tj7FgpfPCTXmDTvmPk8XM6OhjmzLug_6U2tDAR47CeqbvP66Cxnm83p6ooHl22VUYfa8CApsRQ0DGFX0E8l-4QroZoxgs3pbBr0wA_r-TlKAASWLHEaerHowE8kgtpinmRGC/s2048/image_2026-04-01_15-28-14.png

ការលើកឡើងរបស់លោក ហេង ប៊ុនលាភ ទទួលបានការយល់ស្របពីទស្សនិកជន ខណៈពួកគេកម្រនឹងឃើញតារាសម្តែងរូបនេះបញ្ចេញប្រតិកម្មរបស់ខ្លួននៅលើបណ្តាញសង្គមណាស់។ នេះនាំឱ្យមានការសង្ស័យថាលោក ហេង ប៊ុនលាភ ប្រហែលជាទទួលបានពាក្យមិនសមរម្យណាមួយពីអ្នកចង្កោមសិល្បៈហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ0v5AlnNWh5ukDgxtaOqslO-7v2fS5YlH6l2I8xFspRZVbD918y2ATI46PMwKPl0Dlyh2vAXfHR3CCfWF8ABTIHMQOAplgkWGR_DRuuv0ycUprkRDsS8NxKJWlJwpHKg5bb3PyEBW7ezSBbMPlSJ28DqNEarxtfU8VFR-yleQGIKXuR1IOnHYxwolD1bt/s2048/image_2026-04-01_15-33-10.png

គួរឱ្យដឹងថាចុងក្រោយនេះលោក ហេង ប៊ុនលាភ បានបង្ហាញខ្លួនថតក្នុងខ្សែភាពយន្តជាមួយនឹង មាលា និង ដេវិដ អ៊ឹង ហាវ ហើយទស្សនិកជនកំពុងតែទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោក។ ក្រៅពីការសម្តែងលោក ហេង ប៊ុនលាភ ក៏មានទីផ្សារខាងសិល្បៈចម្រៀងផងដែរ៕