ប្រទេសអង់គ្លេស ៖ ក្រោយពីមើលឃើញថា ភាពឯកោ គឺជាគ្រោះថ្នា.ក់ ខ្លាំងជាងជំងឺធាត់ និងការជក់បារី បានធ្វើឱ្យទីក្រុង Norwich ប្រទេសអង់គ្លេស ឱ្យពលរដ្ឋជិះរថយន្តក្រុងពិសេសជាមួយមនុស្សមិនស្គាល់គ្នា និងជជែកលេងលើរថយន្តក្រុង ។ វាជាការកាត់បន្ថយបញ្ហាឯកោក្នុងសហគមន៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ។.png)
គម្រោង «Chatty Bus» បានបង្កើតឡើងនៅអង់គ្លេស ដោយអញ្ជើញពលរដ្ឋមកជិះរថយន្តក្រុង Konnectbus នៅទីក្រុង Norwich កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គម្រោងនេះបានបើកឱកាសឱ្យមនុស្សម្នាឡើងជិះរថយន្តក្រុងកម្សាន្ត និងជជែកគ្នាលេង ព្រមទាំងមានក្រុមអ្នកស្ម័គ្រចិត្តមកជជែកផងដែរ ។ វាជាការអនុវត្តគោលនយោបាយប្រឆាំងនឹងភាពឯកោរបស់រដ្ឋាភិបាល កាលពីខែមករា ឆ្នាំ២០១៩ ហើយអង់គ្លេសបានអនុវត្តគម្រោងរហូតមកដល់បច្ចុប្បន្ន ។

អ្នកតំណាងក្រុមហ៊ុនដឹកជញ្ជូន Go East Anglia ដែលបានរៀបចំគម្រោងនេះនិយាយថា ៖ «មនុស្សខ្លះមានឱកាសជួបជាមួយអ្នកដទៃនៅពេលជិះរថយន្តក្រុងសាធារណៈ ។ ដូច្នេះ គម្រោង Chatty Bus មានតម្លៃណាស់សម្រាប់ពួកគេ ជាពិសេស អ្នករស់នៅជនបទ» ។.png)
រយៈពេល២ឆ្នាំមកនេះ និស្សិតរៀននៅសាកលវិទ្យាល័យ ស្មើជាង៥០% និយាយថា ពួកគេធ្លាប់មានអារម្មណ៍ឯកោពេលរៀន ។ គម្រោងនេះចង់ឱ្យនិស្សិតគិតពីសុខភាពផ្លូវចិត្ត និងសារសំខាន់នៃការជជែកជាមួយអ្នកដទៃ ពីព្រោះយើងពុំអាចជជែកគ្រប់រឿងជាមួយក្រុមគ្រួសារ ឬអ្នកជិតស្និទ្ធបានទេ ។ ដូច្នេះ យើងគួររៀបរាប់ពីភាពសោកសៅទៅកាន់មនុស្សមិនស្គាល់មុខ ហើយនេះជាដំណោះស្រាយដ៏ល្អ ។

ក្រៅពីគម្រោង Chatty Bus នៅតំបន់ East Yorkshire របស់អង់គ្លេស ក៏បានអនុវត្តគម្រោង «Chatty Champion» ផងដែរ គឺពលរដ្ឋអង់គ្លេសនឹងប្រមូលផ្តុំគ្នាជិះរថយន្តក្រុងតាមថ្ងៃកំណត់ ។ វាជាការផ្តល់ឱកាសឱ្យខ្លួនឯងជជែកលេងជាមួយមនុស្សម្នា និងស្គាល់គ្នាជាមួយអ្នកជិតខាងកាន់តែច្រើន ។.png)
ភាពឯកោ ត្រូវបានកំណត់ថា គឺជាបញ្ហាសុខភាពសាធារណៈនៅអង់គ្លេស ហើយបើតាមការស្រាវជ្រាវបញ្ជាក់ថា ក្នុង១សប្តាហ៍ ពលរដ្ឋអង់គ្លេស៣នាក់ ក្នុងចំណោម១០នាក់ ពុំបានជជែកជាមួយបងប្អូន ឬអ្នកជិតខាងឡើយ ។ បញ្ហានេះមិនមែនកើតឡើងតែនៅអង់គ្លេសទេ ប៉ុន្តែវាបានកើតឡើងនៅទូទាំងពិភពលោក ។ 
អង្គការសុខភាពពិភពលោក ប្រកាសថា ភាពឯកោ គឺជាគំរាមកំហែងសុខភាពលំដាប់ពិភពលោក និងមានគ្រោះថ្នាក់ខ្លាំងជាងការជក់បារី ចំនួន១៥ដើមក្នុង១ថ្ងៃ ទៅទៀត ៕










