ស្របពេលបទ« សេកមន្ត» របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា រងនូវការវែកញែកព្រោះតែចាប៉ីដងវែងលាយតុក្កតា ឡាប៊ូៗ ទស្សនិកជនមួយចំនួនបានប្រៀបធៀបទៅបទរបស់ វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ ដែលមានចំណងជើងថា «Time To Rise » ប្រើចាប៉ីដងវែងតែមួយដើមល្បីទូទាំងពិភពលោក រហូតឃ្លាចម្រៀង «បុរាណលាយសម័យ លាយឱ្យចូល» បានផ្ទុះកក្រើកពេញបណ្តាញសង្គម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4whchqkjXmj1xdLI-TCvzaQankoLp4afudNua26-UHXLZBlwqaUHTJRzdtVO8FNhbts2ZIeP3MCe7YC-gznIUJ5xwF84TRxBKND-mIonwdO2QESINx_ox-yIw4cg8T1pe7JdFlc9aH5O1Mln5du8yEA7uXlGCL_w0QjTQUj1B4Bzb0oyLRgK2bIJt-S7K/s2048/image_2023-11-07_13-31-20.png
ទស្សនិកជនអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាថ្មីៗនេះបទរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលបង្ហាញពីចាប៉ីដងវែងរហូតដល់ទៅជាង១០០ដើមនិងលាយតុក្កតា ឡាប៊ូៗ បានធ្វើឱ្យសាធារណជនបញ្ចេញមតិវែកញែកជាច្រើនត្រង់ចំណុចលាយ ឡាប៊ូៗ ថាភ្លាវខ្លាំង។ ជាមួយគ្នានេះទស្សនិកជនមួយផ្នែកទៀតលើកឡើងថាមានភាពលម្អៀងមិនឃើញពីការលើកតម្កើនសិល្បៈវប្បធម៌ខ្មែរដែលបង្ហាញពីចាប៉ីដងវែងដូចជាបទ Time To Rise របស់ វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ ទទួលបានការសរសើរ ប៉ុន្តែនៅពេលផលិតកម្មរបស់ឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បុរាណលាយសម័យបែរជាមានអ្នករិះគន់ច្រើនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7LiGC5FV-YLS_3mmUL26ov2Hwb4RYvRutFLISHnPNxaxn7nS4AqPBgX3YKuzpBk8bEmVDJUrHZx-LdUU47BXXkmJ3mIibJLIAm-GJtkJJUjwPVh7_19HhU1ItUbLB8gOZIosKzf5-aKUx5lqs_S2EMR9EcsgpKpKJJMBv9jJmgsASFqMd65DBzQsw5zlN/s2048/image_2023-11-07_13-37-30.png

ការប្រៀបធៀបរវាងបទ វណ្ណដា និងឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទ សីម៉ា បង្ហាញពីចាប៉ីដងវែងដូចគ្នាតែទទួលវាសនាខុសគ្នានេះ អ្នកមួយចំនួនថាប្រៀបធៀបគ្នាមិនត្រូវនោះទេ។ អ្នកលេងហ្វេកប៊ុក បានបញ្ចេញមតិថា «បទ វណ្ណដា មានកម្មវិធីថ្នាក់ជាតិគេហ៊ានយកទៅលេងបង្ហាញបានវាជាមោទនភាពជាតិខ្មែរ ដូចជាព្រឹត្តិការណ៍បាល់ទាត់ sea games តែបទព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មិនដឹងថាគេហ៊ានយកទៅប្រគំលេងនៅក្នុងកម្មវិធីធំៗកម្រិតថ្នាក់ជាតិដែរឬក៏អត់ទេព្រោះសុទ្ធតែឡាប៊ូៗ, លោកឯងមានឃើញ Labubu ទេ ហើយLabubu ស្អីហ្នឹងជារបស់ខ្មែរមែន, និយាយចេញមកលើកយកបទ វណ្ណដា មកច្រណែនគេ,អត់ភ្នែកមើលទេលោក?ចាប៉ី Labubu វាភ្លាវពេក , កុំយក វណ្ណដា មកប្រៀបធៀប អត់បាន1%វណ្ណដាទេ (បុរាណលាយសម័យ លាយឱ្យចូល)។ ទស្សនិកជនក៏បានបន្ថែមដែរថា ប្រសិនជាបទ សេកមន្ត នេះគ្មានលាយតុក្កតា ឡាប៊ូៗ ការរិះគន់នៃបទចម្រៀងនេះមិនដល់ថ្នាក់នេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjboOEDQ_75qAHGdR-GBM1BcAgf99MYdoxf6GVOTlehFukI4jW-0YhNJ_dbYFjkNl8GxFN7EhY0H6MNpB_qTgWQBqU-WyFjdwmDnxw4EwiZRQu596gSeFKNn8A7Tc0Etc3-_i-0-_7zX-Q0g5hsKz-64YSFL6n3oDROc0UqSDB_PYug3z5vaQXfL4o6eTu5/s1920/image_2024-11-29_09-05-53.png

ស្របពេលនិន្នាការនេះកើតឡើងនៅបណ្តាញសង្គមទៅលើបទចម្រៀង សេកមន្ត របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ឃ្លាចម្រៀងបទ Time To Rise របស់ វណ្ណដា ក៏បានផ្ទុះកក្រើកឡើងវិញមានការចែករំលែកជាបន្តបន្ទាប់ គឺឃ្លា «បុរាណលាយសម័យ លាយឱ្យចូល»៕