តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាថ្លៃអគ្គិសនីក្នុង១ខែៗនៅផ្ទះអស់ច្រើន បើទោះជាពុំបានប្រើប្រាស់ភ្លើងច្រើនក្តី? ដោយសារក្នុងផ្ទះរបស់យើងអាចមានសម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំង ។ មនុស្សប្រមាណ៨០% ពុំបានដកឌុយសម្ភារៈទាំងនេះចេញពីកុងតាក់ភ្លើងទេ ពីព្រោះយល់ថា វាគ្មានផលប៉ះពាល់ ។
ប៉ុន្តែសម្ភារៈអគ្គិសនី៤ប្រភេទនេះស៊ីភ្លើងខ្លាំងបំផុត បើពុំបានប្រើប្រាស់វា សូមកុំភ្លេចដកឌុយចេញពីកុងតាក់ភ្លើងចេញផង ដើម្បីសន្សំសំចៃការចំណាយ និងជួយឱ្យសម្ភារៈទាំងនេះប្រើប្រាស់បានយូរអង្វែង ។ តើសម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំងបំផុតមានអ្វីខ្លះ?
១-ម៉ាស៊ីនត្រជាក់ ៖ មនុស្សភាគច្រើនតែងតែបិទម៉ាស៊ីនត្រជាក់ដោយតេឡេបញ្ជា និងគិតថា វាគ្រប់គ្រាន់ហើយ ប៉ុន្តែការពិត ម៉ាស៊ីនត្រជាក់នៅតែ Stand by ហើយវាស៊ីភ្លើងស្ងាត់ៗ ។ ទម្លាប់បិទដោយតេឡេបែបនេះ មិនត្រឹមតែធ្វើឱ្យខ្ជះខ្ជាយភ្លើងប៉ុណ្ណោះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់នឹងឆាប់ខូច ។
២-ទូរទស្សន៍ និងដុំ ????????-???????? ៖ សម្ភារៈទាំង២នេះនៅតែស៊ីភ្លើងដដែល បើទោះជាបានបិទវាដោយតេឡេបញ្ជាក្តី ជាពិសេស នៅពេលភ្លៀងធ្លាក់ ។ ការទុកឱ្យទូរទស្សន៍នៅ Stand by អាចប្រឈមនឹងភ្លើងឆេះកុងតាក់ភ្លើង និងឆាប់ខូចទូរទស្សន៍ ។ ហេតុនេះ ដើម្បីការពារសុវត្ថិភាព និងសន្សំសំចៃថាមពល ចូរដកឌុយភ្លើងពេលបិទទូរទស្សន៍ ។
៣-ខ្សែសាកថ្មទូរស័ព្ទ ៖ យើងតែងតែមានទម្លាប់ដោតខ្សែសាកថ្មទូរស័ព្ទជាមួយកុងតាក់ភ្លើងជានិច្ច បើទោះជាសាកថ្មទូរស័ព្ទពេញក្តី ។ ប៉ុន្តែក្នុងខ្សែសាកថ្មទូរស័ព្ទមានចរន្តអគ្គិសនីឆ្លងកាត់ ហើយពេលដោតវាចោលកាន់តែយូរ វានឹងឆាប់ខូច ។ បើទោះជាស៊ីភ្លើងមិនច្រើនក្តី ប៉ុន្តែពេលដោតវាចោលជាមួយកុងតាក់ភ្លើងរយៈពេលយូរ ក៏ជាការខ្ជះខ្ជាយភ្លើងដូចគ្នា ។
៤-សម្ភារៈអគ្គិសនីក្នុងបន្ទប់ទឹក ៖ ម៉ាស៊ីនផ្លុំសក់ និងម៉ាស៊ីនបោកសម្លៀកបំពាក់ភាគច្រើនត្រូវបានគេដាក់នៅកន្លែងសើមក្នុងបន្ទប់ទឹក និងត្រូវបានទឹកសាចលើ ។ ការពុំដកឌុយសម្ភារៈទាំងនេះចេញពីកុងតាក់ភ្លើង មិនត្រឹមតែធ្វើឱ្យខ្ជះខ្ជាយភ្លើងប៉ុណ្ណោះទេ គឺយើងនឹងប្រឈមជាមួយខ្សែភ្លើងឆក់ ឬភ្លើងឆេះកុងតាក់ បើខ្វះការយកចិត្តទុកដាក់ ។.png)
ដូច្នេះ ក្រោយពីប្រើប្រាស់ម៉ាស៊ីនផ្លុំសក់រួចហើយ គួរតែដកឌុយចេញពីកុងតាក់ភ្លើង និងទុកវានៅកន្លែងស្ងួតមានខ្យល់ចេញ-ចូល ។ រីឯម៉ាស៊ីនបោកសម្លៀកបំពាក់ ក៏ត្រូវដកឌុយចេញដែរពេលប្រើរួច និងមានគំរបកុងតាក់ភ្លើងការពារសំណើមដើម្បីសុវត្ថិភាពក្រុមគ្រួសារ ៕










