Home ព័ត៌មានអន្តរជាតិ ទីក្រុងតូក្យូមានគម្រោងឱ្យពលរដ្ឋធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍

ទីក្រុងតូក្យូមានគម្រោងឱ្យពលរដ្ឋធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍

64
0

ប្រទេសជប៉ុន ៖ អភិបាលក្រុងតូក្យូមានគម្រោងស្នើទៅរដ្ឋសភា ដើម្បីឱ្យមន្ត្រីរាជការក្នុងទីក្រុងនេះធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ដែលជាផ្នែកមួយនៃការព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋមានម៉ោងការងារបត់បែន និងបង្កើនអត្រាកំណើត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs6ulS4Dajh4PPqlVB-CEwM7CjWoil9ygYZTOAfL2RfDtWYDDd83uznPmnygQUxWkgSmljk8xY4RMLcpSzmyirVvuxos2bh_-EpWpE9QuzaYxdQq7WaUJ4Q2auWbzVp_pGnFqSFa8H69qiSLfetwXzAspuS6ZmQmCGH3E7ioapbyPIHGwZ45EeyZmK0OGK/s1940/image_2024-12-06_08-50-21.png

ហេតុនេះ ដើម្បីឱ្យពលរដ្ឋមានតុល្យភាពរវាងការងារ និងជីវិតរស់នៅកាន់តែល្អប្រសើរ លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូ នឹងស្នើទៅរដ្ឋសភាដើម្បីឱ្យមន្ត្រីរាជការក្នុងទីក្រុងនេះមានជម្រើសក្នុងការងារ ដោយគ្រោងកាត់បន្ថយពេលវេលាធ្វើការក្នុង១សប្តាហ៍ គិតចាប់ពីខែមេសា ឆ្នាំ២០២៥ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF8mbMwMgFqV8wOR41rddjQjKsQ0vnLUhXqy_v-SgBzz_RsiyoIak0VD5D1-WMi8T0S4VIwNKMEtGyuybcS1clcOC0qbC-a0vq6fMHlY5eOoVoUfQQVpDOTQUxvmUXQs0RUUCETjZa2Wd_-iBSu4Fi1XLVKrYVQq6efxkw_rWzUikQ2PKhmAO_K6rvjyPv/s2000/image_2024-12-06_08-50-22.png

មន្ត្រីទទួលខុសត្រូវផ្នែកបុគ្គលិកក្នុងទីក្រុងតូក្យូ ឱ្យដឹងថា មន្ត្រីរាជការគ្រប់រូប (លើកលែងតែបុគ្គលិកធ្វើការឆ្លាស់គ្នា) អាចឈប់សម្រាកចំនួន៣ថ្ងៃក្នុង១សប្តាហ៍ ប៉ុន្តែពួកគេត្រូវបំពេញការងារឱ្យបាន១៥៥ម៉ោងក្នុង១ខែ ។ រីឯអ្នកត្រូវថែទាំកូននៅផ្ទះ នឹងអាចធ្វើការងារតាមម៉ោងបត់បែនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxf222USvFNxHodmlNBb0j76Q6E5zQxDX3Fq2P4gc6Er2vnTEeGd36CuaKL3lZoJrPpW_-7rYfpoZLJT7ugv5L1WkJMP34T-_ogivokiPNMpLIl1JfBN49QcEm1kfon_jpCeiEr9cwIYzKkoyhHhyBJ4jMelyX0X1CCS8oxsf5QhTjn-Gxia72yOqG94DG/s1500/image_2024-12-06_08-50-24%20(2).png

កន្លងមក ជប៉ុនពុំបានអនុវត្តគោលការណ៍ធ្វើការចំនួន៤ថ្ងៃក្នុង១សប្តាហ៍ទេ ប៉ុន្តែអាជ្ញាធរក្នុងតំបន់ក៏ចាប់ផ្តើមចាប់អារម្មណ៍នឹងការកាត់បន្ថយម៉ោងធ្វើការ ដើម្បីឱ្យអ្នកមានកូន មានពេលវេលាថែទាំកូនច្រើនជាងមុន ។ ប្រទេសអភិវឌ្ឍជាច្រើនក៏ប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះដែរ ប៉ុន្តែជប៉ុនប្រឈមខ្លាំងជាងគេ គឺពលរដ្ឋជប៉ុនបានធ្លាក់ចុះអស់រយៈពេល១៥ឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbNU9A3NNoc8cUACVMdAjC24AUxjmdDrB8Ls-KFXQlBLit4bBCFmnEp-kYn6HExtdQriMBG5syqEh2gB3NXz2ZB7CB9Q9_Df_zxj-YSy2zGkEa-HxlL_FzFKqhR5bmh-b2LKZyf4F9I3-viE55YTojgIs_r_BIXU3MWVzn-DTJxWR-XIyxp_UwC5YqejiG/s1200/image_2024-12-06_08-50-24.png
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ថ្លែងថា អត្រាកំណើតនៅជប៉ុនបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលត្រូវតែចាត់វិធានការបន្ទាន់ដើម្បីគាំទ្រឱ្យពលរដ្ឋមានម៉ោងធ្វើការកាន់តែបត់បែន និងបង្កើនអត្រាកំណើត ។ បច្ចុប្បន្ន បើទោះជាពលរដ្ឋមានការងារធ្វើក្តី ប៉ុន្តែពួកគេត្រូវទទួលបន្ទុកការងារផ្ទះផងដែរ ដូចជា ៖ ថែទាំកូន និងសាច់ញាតិ ដែលវាជាកត្តាធ្វើឱ្យពលរដ្ឋមានកូនតិចជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbccZ3TbtIQ401s8N_43yYblKz69dIUl8PRrBhRSxikcDZGGEnCsh5bZvKx_u4zToXR5TmrXf_mCf5L36TQmeHWBaidCVob4hdnOX3GEDncpefKqcWiHUH9yNsObv1DsBdWhrlJKKyOKeKnXZWRPYlIyk3YQgYmUY2_20uOekbBUKoYTwleZh-8sbeVmw5/s1000/image_2024-12-06_08-50-25.png
ក្រៅពីនេះ ជប៉ុនបានជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានពលរដ្ឋអាយុច្រើនជាងគេលើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ហើយដោយសារជប៉ុនមានច្បាប់អន្តោប្រវេសន៍តឹងរ៉ឹង ទើបធ្វើឱ្យជប៉ុនមានបញ្ហាខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង ៕