បឹងពារាំង គឺជាតំបន់ទេសចរណ៍ដែលមានជីវៈចម្រុះសម្បូរបែប ជាពិសេសសត្វស្លាបកម្ររាប់ម៉ឺនក្បាលបានកំពុងរស់នៅ និងជាទស្សនីយភាពដ៏សំខាន់មួយសម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅទស្សនាកម្សាន្តនៅទីនោះ។ បឹងនេះមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ ពីកណ្តាលក្រុងសៀមរាប ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប គឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XEopIRMKTq4NjTNS46AexrwEI-fw1sxvVNpQ9NBMgp2riqPGvUZ6QXYazUol_MYhalpTyf6IAuc94kPTmhENA0qHSekFCcGcYiuEo_Mh5davp3jS7zKNWfk_pagXh1tldo0gMiyaKpLsaR_3G1EY6hTsRt4THKcIuQX_S2Z6R_SUQt7plErjieuPGb3-/s1280/image_2024-12-06_09-41-57.png
បឹងពារាំងនិងបឹងរណបដ៏ទៃទៀតគឺជាបឹងធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង ១៧០ ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក ២៥០ ហិចតានារដូវប្រាំង ដោយបច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសមាគមសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaM6qeGCvWyYFOBHuY9kYtmmdh8Ar2jQuPUtYuxdGtXmnpOGisgbOVIQ2YratiUceMmwEZr-oU9EtDLOOWX28fBsVW71r_trX3tIe78n8-kONW8btlSwGtGidPOZNWYZ_TEZgLUan2irn6mFDA6noN_TEgqYiYIYkQ8DkdzeghRHtHtzbkQLB7RDtR3kCS/s1280/image_2024-12-06_09-41-59.png

ដូច្នេះសម្រាប់អ្នកស្រលាញ់ធម្មជាតិ និងសត្វស្លាប សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង គឺជាជម្រើសដ៏ល្អបំផុតក្នុងការមកទស្សនាសត្វស្លាបជាច្រើនប្រភេទ។ តាមរយៈការធ្វើដំណើរកម្សាន្តតាមទូកដោយសន្សឹមៗ ជុំវិញតំបន់ដីសើមនៃបឹងទន្លេសាបដ៏មានសក្តានុពលមួយនេះ នឹងអនុញ្ញាតឱ្យលោកអ្នកអាចគយគន់នូវហ្វូងសត្វស្លាបទឹករាប់រយក្បាល ដែលជាប្រភេទបក្សីរងការគំរាមកំហែងជិតផុតពូជ ហោះហើរចេញពីតំបន់ផ្សេងៗនៃព្រៃកោងកាងជុំវិញបឹងទន្លេសាប បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យបំផុត។ ក្រៅពីជិះទូក គយគន់សត្វស្លាបចាប់ចំណី អ្នកទេសចរក៏អាចសម្រាកអារម្មណ៍ និងទទួលទានអាហារឆ្ងាញ់ៗនៅតាមកោះនានាដែលមានក្នុងបឹងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9UziZbIILg01RYd4TeXr1bFZU7O6Pi33rVzCHURn7_BXz470GQUTtSbaOk7RAEpnBtMNe6tvnrDUvzAkKJ5VUkDSpQ1Sdu4hAmgEWGRDvZMpxJCxpg3X5deYdzAbfmb2WB4YkcciIHZR5InamYNe87Bx_zwqpT2DLRomrD9M96WNPH5F3g73DM9JJdX7_/s1280/image_2024-12-06_09-42-01.png
សូមជម្រាបដែរថា សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃលិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទ ដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងសប្បាយរីករាយនៅក្នុងទឹកបឹងនេះ។ បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង ២,៦០៧ ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២៥០ ហិកតាប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1OBeu6-jX-PS_fiDI8naed5-xI9YX1oG0bphN9o22IxT1gu3u_zdLs4tvl4kBmszHslbqZZmymBVW7VwcTpvGlqt4N5dWsTKMkRJasL2IhzbKImIKl3airpMFH6AIZo7k4jVPJf1pR_VYLwRa-ADtaY6YI1UbhNbyoJn5FwCo-5q3M-PnJHisTAyqGF37/s1280/image_2024-12-06_09-42-02.png