មួយរយៈចុងក្រោយនេះ ដោយសង្កេតឃើញថាកំណើនអ្នកកើតមេរោគអេដស៏បាននឹងកំពុងកើនឡើងវិញយ៉ាងឆាប់រហ័សបំផុត។ បើតាមទិន្នន័យ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ នេះ អ្នកផ្ទុកមេរោគអេដស៏សរុបក្នុងប្រទេសកម្ពុជាមានចំនួនរហូតដល់ជិត ៧០,០០០នាក់ ក្នុងនោះអ្នកជំងឺ ៧០០០ នាក់ នូវតែបន្តរត់គេច និងមិនព្រមចូលខ្លួនមកទទួលយកសេវាព្យាបាលឲ្យបានត្រឹមត្រូវពីខាងមន្ទីរពេទ្យឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2d1TqB8ngBTeTKGWA2zlZmdbGd9MojZvN87BFjxhJydkcS-E9jOp8Fpya-RHTRO5RdiBAztF6UGUgdUExhgzpfJrPEEx5rWnsRDX2pdiWfG5cj0jC4BjtBkWEW6sLlmceJIlM7u6hKUdGhkvdAxBUU3qSdJUMLDQCZoqgkb8btYg9MrodtIvamn3Ge3Gw/s990/image_2024-12-09_15-41-57.png
យោងតាមសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៤ បានគូសបញ្ជាក់ថា គិតចាប់ពីពេលអនុវត្តកម្មវិធីក្នុងត្រីមាសទី១ ឆ្នាំ ២០២២ រហូតដល់ដំណាច់ខែ កញ្ញា ២០២៤ មានអ្នកផ្ទុកមេរោគអេដស៏សកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៏ចំនួន ៤២ ២០២នាក់ ស្មើនឹង៦៧ភាគរយ នៃចំនួនអ្នកផ្ទុកសរុប ៦៩ ៤១៣នាក់ បានទទួលបណ្ណសមធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnzljZtqwTs3BOMc9hXofv1IZfMJcle-4VvA3Sg9_7DqpQ9JgppachKYWBPBzJlSleMsnXl73yI94H_I0FvXNIip_EBJS_tHsuw7lmCFobGGTA2KmfGaZE64033GEZVvLzhByIZ7SCTrJsikOvFizqJ8JaTJWmlJ1A7k75SfPKtHTitwrwaAELbbXdjO9q/s640/image_2024-12-09_15-41-57%20(2).png
សម្ដេចធិបតីបានបញ្ជាក់ទៀតថា យ៉ាងណាកម្ពុជាក៏នៅតែមានអ្នកផ្ទុកមេរោគអេដស៏មួយចំនួនទៀតមិនព្រមមកទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យ ហេតុនេះទាមទារឱ្យមានការចូលរួមស្វែងរកពីគ្រប់ភាគីពាក់ព័ន្ធ។ សម្ដេចបញ្ជាក់ថា៖« យើងទាំងអស់គ្នា ត្រូវខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនជិត៧ពាន់នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាលនិងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៏ទាំងអស់គ្នា ដែលកំពុងទទួលសេវាព្យាបាលថែទាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ezjpknqNPd39NpNwhdjQoPGXQL9hVWONz7ZRn71bJwq6la_NnAXwf50Vcp69zzGzS50aDqGC4rujyMR5A3AFKJuUJUh3AGng4E_enyJ16JnyXPM8ZxsTlvfN8FbOuJ25UNsHXK_bHMsSxXNGxjQZhDNXJSILy4Dskm_FcKu_MNJu3ePtAWtqOWOl-mVM/s750/image_2024-12-09_15-41-57%20(3).png

ជាចុងក្រោយ ក៏សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែនចំពោះមេរោគអេដស៍ ហើយបើសិនជាមានករណីសង្ស័យគឺត្រូវតែប្រញាប់ទៅទទួលយកការព្យាបាលពីមន្ទីរពេទ្យភ្លាមៗ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqVy6UHLEZVujRJYU6lPBpt4iXDS8vUZcL7WVFaHgQn4X6OuMML3Kc_xfAkirGYsPX_wWJssfZW6RXfuI3Wa2vM316HrrgzRIyVuc0vF2xiGLZVT1LlTvqfbfhgx8kTbGmCoNmbqY37PJuQEvcCgoCyYa4mUjAe0oBN2SqSW9Oo15tMGaRo2V1MQK0n9DB/s1280/IMG_9272.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHE_1AoH5ukLdae22nXrp5gwDOvIz8cof4zzU5TLewA7arlozTEBgA4bzse9tcP6AsX2Qs7PuTYXa_kiTAFtGcmgMGZoarSIwStxGfPjQpHAeWTKTPtN3ufG5SSUAxBuN3U-Rj5fxDwiSRWUT5tQOdGALXNGha8ftdEjfeTLEd9UIYecObOb-tVyoyLde4/s1280/IMG_9273.JPG