នៅឯខេត្តសៀមរាប ម៉ូតូកង់បីតម្រៀបគ្នាជាជួរៗ ដែលតុបតែងលម្អទៅដោយដើម Christmas ,ភ្លើងពណ៌ស្រស់ស្អាត ក៏ដូចជាមានការស្លៀកពាក់តែងតួជាតាណូអែលផងនោះ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG1TANE8bZvru5S3f4SyuD-fFZFMdxF4-EmCSA2ECY3G-ulKHHcQZ7ON8UQIrIHC8n2hOzFcx2cynP01BPdXwNO1FqJYfgsEaF4a3yhZuUJ-BSAmu6zKlTphDpVO8Lz3ssKsarh5b3t2LaW8JU09UasGOJvBhL-2mvbFq-e5Ztwh-J9a0rOm0YFHkeYp_O/s695/Screenshot%202024-12-09%20113257.png

បុណ្យណូអែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយសង្កេតឃើញថា ទីតាំងនានាបាននឹងកំពុងរៀបចំតុបតែងលម្អដោយភ្លើងចម្រុះពណ៌ វត្ថុពណ៌ក្រហមៗ ក៏ដូចជាដើម Christmas ជាដើម។ បើក្រឡេកទៅខេត្តសៀមរាបវិញក៏បានរៀបចំដូចគ្នាដែរ ដោយហេតុថាខេត្តសៀមរាប គឺជាខេត្តមួយសម្បូរទៅដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKe0kLpZNvJPVjAABq90I1zjP_V33AvaokamhQrIHRWw10K_82Eq9fUa9wQpmX-QwHNbIOO7yGUv_3jhjB0mf0bMTVoviVvsSmcXlvoSKW0PAsshcAa-NNtW4vVUhv9LW4q3tx8ktHWTO2g7Eyo8uRuFAfNyuFDqw5pAuaCeohJn5nztBWc2mIoHBouuoe/s711/Screenshot%202024-12-09%20113317.png

ថ្មីៗនេះ យោងតាមការបង្ហោះចែកចាយជាច្រើននៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាពខ្លះៗក្នុងខេត្តសៀមរាប នៅក្នុងអំឡុងរដូវកាលបុណ្យណូអែលនេះ ស្របពេលដែលមហាជនផ្ទុះការសរសើរទៅលើការច្នៃប្រឌិតម៉ូតូកង់បី Christmas ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCuKVWbxyO1ki8RR6TvZmnb3us73iD2UBPk4q2yrIJKNDei_pMzqbEniEvBSW8O_ymFxP8Vdffe7a3CHRxr5PxKp88ojSe8hDpFyyob-dCxxJirqLQlviJjsYxh4EpIMQt7bzR9IJZR9P1v5B6evaZhOwjUULipEhz8TiqciH41aSVih1HhsZJ3xKZpCLZ/s744/Screenshot%202024-12-09%20113336.png

កង់បីនីមួយៗបានរៀបចំតុបតែលម្អយ៉ាងទាក់ភ្នែក មានភ្លើងភ្លឺភ្លេតចម្រុះពណ៌ តាំងបង្ហាញវត្ថុអនុស្សាវរីយពណ៌ក្រហមៗជាដើម ក៏ដូចជាមានការតែងតួជាតាសាន់តាក្លូសថែមទៀតផង។ ដោយសង្កេតឃើញថា ភ្ញៀវទេសចរគ្រប់ៗរូបពោរពេញដោយស្នាមញញឹមនៅលើម៉ូតូកង់បី ហាក់ទទួលបានអារម្មណ៍ប្លែកមួយបែបទៀត។ ដូច្នេះហើយ តាមរយៈការច្នៃប្រឌិតឲ្យស្របតាមរដូវកាល បានធ្វើឲ្យខេត្តបុរាណមួយនេះកាន់តែមានភាពរស់រវើក និងទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងឡើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUMw118gfKj1EOweOEBCsXnGzKjeBISvSuYqBF6R5yubKIHoDfYcCtRD2n66sSnfktxvZmM-f5DvJetT5nHheJpiaTzcqxt2pY3W2NhlUiOWqgWyBC8aToU-2EaMLT_kp9E30zRJO-sfwQl2mKv3UazbaToZ8Ce-lY9om3siIKKHZEOU5wa9dEsZPYhU2R/s745/Screenshot%202024-12-09%20113407.png