Zhao Lusi បង្ហាញរូបភាពកុំឱ្យហ្វេនៗព្រួយបារម្ភក្រោយពីប្រកាសថានឹងបំពេញការងារ សិល្បៈឆាប់ៗនេះវិញ
ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលជិតមួយខែបន្ទាប់ពីសុខភាពរបស់ Zhao Lusi ស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភខ្លាំង ពេលនេះតារាស្រីរូបនេះបានធូរស្រាលជាបណ្តើរៗ។ នាងថែមទាំងបានប្រកាសថានាងនឹងត្រឡប់បំពេញការងារសិល្បៈវិញដោយចូលរួមក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី២៥ ខែមករា ខណៈទស្សនិកជនជាច្រើនបានបង្ហាញការមិនគាំទ្រឡើយដោយហ្វេនគិតថានាងនៅតែមិនទាន់មានសុខភាពល្អទាំងស្រុង ហើយមិនគួរធ្វើការលឿនពេកទេ។
ប្រហែលជាដោយសារតែឃើញថាទស្សនិកជននៅតែបារម្ភពីខ្លួនខ្លាំង Zhao Lusi បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹក ហាក់ដូចជាចង់បញ្ជាក់ថានាងពិតជាល្អ និងរឹងមាំគ្រប់គ្រាន់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងរូបភាព Zhao Lusi កំពុងស្ថិតនៅតាមដងផ្លូវ បង្ហាញថានាងបានងើបឡើងវិញនូវសមត្ថភាពក្នុងការផ្លាស់ទី នាងកំពុងមើលថែរុក្ខជាតិ អង្គុយក្បែរបង្អួច គយគន់ទេសភាពដោយទឹកមុខស្រស់ស្រាយ និងសប្បាយរីករាយ។
កាលពីមុន ពេលជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរ Zhao Lusi មិនអាចដើរ និយាយ ឬកាន់ចង្កឹះបានឡើយ។ បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់នាងបានប្រសើរឡើង ហើយនាងអាចដើរបានធម្មតា។

រូបភាពខ្លះបង្ហាញថា ទិដ្ឋភាពនៅខាងក្រៅលំនៅដ្ឋានរបស់ Zhao Lusi គឺជាតំបន់ជាយក្រុងដ៏ស្ងប់ស្ងាត់ដែលមានភ្នំ និងទន្លេ។ នាងក៏បានដើរដោយសេរីដោយមិនពាក់ម៉ាស ព្រោះមានមនុស្សតិចណាស់នៅជុំវិញ។ អ្នកគាំទ្រជាច្រើនស្មានថាឪពុកម្តាយរបស់នាងបាននាំនាងទៅជាយក្រុងដើម្បីមើលថែនាង និងគេចចេញពីហ្វូងមនុស្ស។ អ្នកនិយមលេងអ៊ីនធឺណិតក៏យល់ដែរថា នេះជាគម្រោងរបស់នាង និងក្រុមគ្រួសារក្នុងការជួយនាងឱ្យឆាប់ជាសះស្បើយ។
នៅក្នុងរូបថតថ្មីនេះ ទោះបីជា Zhao Lusi មិនមានការតុបតែងមុខក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធឺណិតនៅតែសរសើរមិនដាច់ពីមាត់ ពីស្បែកភ្លឺថ្លារបស់នាង។យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា តារាស្រីរូបនេះ នៅតែស្គមស្គាំងបើទោះជានាងស្លៀកសម្លៀកបំពាក់រដូវរងា និងអាវក្រាស់ក៏ដោយ។ ទម្ងន់របស់នាងនៅតែឡើងចុះក្នុងរង្វង់៤០គីឡូក្រាម ដូច្នេះអ្នកនិយមលេងអ៊ីនធឺណិតណែនាំ Zhao Lusi ឱ្យសម្រាកបន្ថែមទៀត ព្យាយាមឡើងទម្ងន់និងងើបឡើងវិញទាំងស្រុង មុននឹងគិតចង់ធ្វើការឡើងវិញនេះ៕



.png)

.png)

.png)





.png)

.png)


.png)

.png)







.png)

.png)

.png)



.png)







.png)

.png)





