Home Blog Page 710

សូមប្រុងប្រយ័ត្ន ល្បិ.ចបោ.កថ្មី២០២៤! ប.ន្លំជាបុគ្គលិកធនាគារ ហៅទូរស័ព្ទ ដើម្បីផ្ទេរប្រាក់

0

ថ្មីៗនេះ គឺមានការចែករំលែកជាច្រើនទាក់ទងនឹងករណីឆបោ.កតាមប្រព័ន្ធអន.ឡាញ ដូចជាតាមរយៈការហៅទូរស័ព្ទ ការផ្ញើសារ ការភ្ជាប់តំណរ Link ផ្សេងៗ ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ពីធនាគារ ក៏ដូចជាទទួលបានប្រាក់ឧបត្ថម្ភជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAfUtj_cUOM1-VQIJMnAbFSDwZ_mIGzahGnT25P4h4uy-LW9DFGF5tXSpJxMeSKsYFVD9-HpNpjLwByi2Sa0PCHDVOpdXDs5NVdCqfTIAurITE0VSXJnn7E495ltwVBVB6TIVXtRjkVp59SPzQgAqgrS0Fze-ncJhm1cPXncdNMwg6oETNzpjP7Xcug2wi/s2532/IMG_9816.PNG
កាលពីថ្ងៃទី ១៦ ខែធ្នូ គណនី Eii Lin បានធ្វើការចែករំលែកឃ្លីបវីដេអូខ្លីមួយនៅលើបណ្តាញសង្គមអំពីករណីឆបោក។ តាមរយៈវីដេអូ គឺមានការហៅទូរស័ព្ទពីជនឆបោក ដែលបន្លំធ្វើជាបុគ្គលិកធនាគារ ហើយប្រាប់ឲ្យម្ចាស់គណនីបង្ហើបពីលេខកូដសង្ងាត់ ដើម្បីឲ្យគេធ្វើការដកប្រាក់រហ័សជូន។ ជនឆបោកបានអះអាងថា ការដកប្រាក់រហ័សនេះគឺគេនឹងដកពីខាងធនាគារជូនទៅកាន់ម្ចាស់គណនី មិនមែនដកពីគណនីយើងទៅឲ្យអ្នកផ្សេងទេ (តែនេះគឺផ្ទុយពីការពិតទាំងស្រុង)។ សូមជម្រាបថា មុននឹងឈានដល់ការហៅទូរស័ព្ទពីជនបោកប្រាស់នេះ ដំបូងឡើយ គឺមានគណនីធនាគារក្លែងក្លាយមួយ ផ្ញើសារតាមតេឡេក្រាមថា គាត់បានឈ្នះរង្វាន់ទឹកប្រាក់ ១,០០០,០០០រៀល ដែលជាប្រាក់លើកទឹកចិត្តពីធនាគារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3uLWsQnT7Tzah8KXHb6BKU8Uua6OAZ0ADuckx4a1x1ZpHb0H1px-ntLRmWlGVXWsgRBDtmj79rdvZ8djhoxu42gOKAleLOQ7KGhN2BI2D26dEhBURWijwUD3cgiahEAVS2nB9H9wAlASpV3lV9OiFqnPQkoUNVAnDc8p_-brBpGuEP96HIQID95sTkAuw/s2048/470233467_3872618476359450_1147980227126462213_n.jpg

ទោះជាយ៉ាងណា នេះគឺគ្រាន់តែជាស្តាយ៍បោកមួយរបៀបប៉ុណ្ណោះ ដោយនាពេលកន្លងមកគឺមានការចែករំលែកជាច្រើនទៀតនៃការបោកតាមរបៀបផ្សេងៗ ដូចជាការផ្ញើសារ ការភ្ជាប់តំណរលីង ឬការបំពេញព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងគណនីធនាគាររបស់យើង ដើម្បីទទួលបានប្រាក់រង្វាន់ ឬប្រាក់ឧបត្ថម្ភនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqhWzxhFI5LS_a6jqh_rShP_AY8HQqqAFaUHwF5MAF7zfYfPvQ2mtSDvSgCRVbsIcX9uhBCpE902x1WXVQ7NCs6N80JedDXgqdZGzABitT_OPOuPVHfCC4du94LbpAgD8ejN4AY460Q6CxRHXO6pSkVkXivykbmt42ziqCKWkkYNjXpkEKukLvKmXu4gvX/s1280/470237210_3872618453026119_2987898312572286082_n.jpg

ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតពាក់ព័ន្ធជាមួយនឹងករណីឆបោក។ បងប្អូនមិនត្រូវចុចលើតំណរលីងផ្តេសផ្តាស ឬក៏អនុវត្តតាមពាក្យណែនាំរបស់ជនមិនស្គាល់មុខដែលហៅទូរស័ព្ទចូលមកនោះទេ។ ម៉្យាងទៀត សូមចងចាំថា រាល់បុគ្គលិកធនាគារទាំងអស់ ដាច់ខាតគឺនឹងមិនហៅទូរស័ព្ទឬផ្ញើសារ ក្នុងការស្នើសុំលេខកូដសម្ងាត់ពីអតិថិជនដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទេ ទោះស្ថិតក្នុងលក្ខខណ្ឌណាដោយ៕

ប្រទេសទាំង ១០ ដែលមានសុខសន្តិភាពបំផុតក្នុងពិភពលោកឆ្នាំ ២០២៤

0

ប្រទេសដែលមានសុខសន្តិភាពគឺផ្អែកលើត្តាធំៗចំនួន ៩ រួមមាន៖ សេរីភាពក្នុងការរស់នៅ, ប្រាក់ចំណូលប្រជាជន, កត្តាសុខភាព, ការគាំទ្រពីសង្គម, ភាពសប្បុរសធម៌របស់ប្រជាជនទូទៅ, គ្មានអំពើពុករលួយ, អត្រាឧក្រិដ្ឋកម្មទាប, គ្មានអំពើហិង្សាផ្នែកនយោបាយ ក៏ដូចជាគ្មានអំពើហិង្សាជាតិសាសន៍ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ Visual Capitalist បានឱ្យដឹងថា ក្នុងចំណោម ១៩៥ ប្រទេសមានតែ ១០ ប៉ុណ្ណោះដែលស្ថិតក្នុងបញ្ជីប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០២៤ ដែលក្នុងនោះរួមមាន៖

១.ប្រទេសអ៊ីស្លង់៖ គឺជាប្រទេសដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក ឈរនៅលេខរៀងទីមួយប្រចាំឆ្នាំ ២០២៤។ ប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានការរីកចម្រើនខ្លាំង មានអត្រាអ្នកចេះអក្សរ៩៩% មានលទ្ធិប្រជាធិបតេយ្យកម្រិតខ្ពស់ គោរពសមភាពយេនឌ័រ ហើយអ្នកជាប់ពន្ធនាគាមានកម្រិតទាបបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsaBr8wytS8J8a8b0MDChkWSVKcDOTOkRTAbCWvlyrelAZO7CYgoNW1TzgHULXa5g6QTjaWseCQk386qu3v-LIjSji2FG0gSj3-yvf6de6jvoMTFZ02enkLxP3YxIWCpf62BkyccUlqF3Ylv0_Pe7xf7sysjNMquv_tQAt6dC1FmaloBGu7_ZDLdnBES3k/s1600/image_2024-12-17_16-07-21.png
២.ប្រទេសអៀរឡង់៖ ប្រទេសអៀរឡង់មិនខុសពីប្រទេសអ៊ីស្លង់ប៉ុន្មានទេ ប្រទេសនេះមានការយល់ដឹងខ្ពស់ មានកម្រិតទាបនៃឧក្រិដ្ឋកម្ម មានការគំរាមកំហែងតិចតួចនៃអំពើហឹង្សាវប្បធម៌ ឬអំពើភេរវកម្ម។ ដូច្នេះភ្ញៀវទេសចរគឺមានសុវត្ថិភាពបំផុតក្នុងការដើរលេងជុំវិញប្រទេសអៀរឡង់គ្រប់ពេលវេលាដោយមិនមានការភ័យខ្លាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvSGVk4Xivwtvq4rX4giSTqWgdH_aEu5ytZERyubrDdhV8BDQahpcpXAOXc6ZLfW4tj3CLnUsPTtS4bvSXMKYK8zzl9CRkDYTKkMQ5DVXDUM1a2nOtd-_XIMSR_Spj9WyXIQQTgCI41Ev1vDrWLIS9DlM44szjDUgw65w2xFxaaPFJ8xHZQP5a8NdpVNpt/s2527/image_2024-12-17_16-07-22.png

៣.ប្រទេសអូទ្រីស៖ គឺជាប្រទេសដែលមានសុខសន្តិភាពបំផុតទី ៣ ក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបនេះ គឺជាកន្លែងល្អប្រសើរក្នុងការរស់នៅ ដោយសារតែប្រទេសនេះមានបទល្មើសទាប និងអត្រាមនុស្សឃាតតិចតួច។ ប្រទេសអូទ្រីស ត្រូវបានគេដឹងថា មានការថែរក្សាអនាម័យ និងការការពារបរិស្ថានខ្ពស់។ ភាពស្រស់ស្អាត និងប្រវត្តិសាស្រ្តនៃស្ថាបត្យកម្ម ប្រទេសអូទ្រីសបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFLG-IiXv4FR-X3Drp43k9qJUJSPyC462_sxdqF41Syl2KRb34M5LgeIh19S2mHpAceY6BJ3uLnKVaqbfq5SFmvU2KgSFV5zSGigNJLptTow8YkB_rfJy9ZNgP-AKctX6U8TFbzuooemwTq9VG7KU5h2z892lTzj8-oCEmNKzmrnPzB5Z-fZWgO2qL678E/s1920/image_2024-12-17_16-07-25.png

៤.ប្រទេសនូវែលសេឡង់៖ នូវែលសេឡង់មានការរីកចម្រើនជឿនលឿនយ៉ាងពិតប្រាកដ។ អ្នកជាប់ពន្ធនាគារក្នុងប្រទេសនេះមានតិចតួចណាស់ ហើយប្រទេសនេះក៏មានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផងដែរ។ ប្រទេសនូវែលសេឡង់ មានប្រព័ន្ធអប់រំលំដាប់ពិភពលោក និងការថែទាំសុខភាពកម្រិតខ្ពស់ ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3i-FndBfciDAazpJ7CFKcOynKWsGYGAG4Eb4a6yv1gAioXi_K04mIcyjS4oDJkOzSp6yVxT02-0eUMSZbyw6niFO73fW8q62wu0S1_xVAiqCkSHVuRtGM_qn1bJsj93UKL0mI2mUgK-wkU7unYIDvO9eXGTQuHSNna19aelxg0JDxzCHCndkK_Hc_Lrtf/s1600/image_2024-12-17_16-07-26.png
៥.ប្រទេសសិង្ហបុរី៖ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះវិញក៏មិនធម្មតាដែរ មានអត្រាឧក្រិដ្ឋកម្មទាបបំផុតមួយក្នុងពិភពលោក ប្រហែលដោយសារតែការពិន័យធ្ងន់ធ្ងរដែលត្រូវបានចេញសម្រាប់ឧក្រិដ្ឋកម្មតូចតាច។ រដ្ឋាភិបាល និងប៉ូលីសគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវកាំភ្លើង និងអាវុធផ្សេងទៀត ហើយឧក្រិដ្ឋកម្មហិង្សា និងការប្រឈមមុខដាក់គ្នាគឺកម្រមានណាស់នៅក្នុងប្រទេសសិង្ហបុរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTL_yESWGkcPSSrv_7S9HR-TCfyBRE2MARY8eBzX7A_89eI95Z74lQka1vLjD6YqNg4a9YTIdddy5LKKBSTqZ_5j5v01HfoVKVKL3_3O9kBgaSgI9g1oEm-f6czdU8AYUATBkxJku550lhMYEWKfUKkIhQVnArmaWP0y1Wqw5O-u-Gesxu-WxMBm5oLE9/s2560/image_2024-12-17_16-07-26%20(2).png
៦.ប្រទេសស្វីស៖ អ្នកណាមិនស្គាល់ប្រទេសស្វីសតែងតែឈនៅតំណែងខ្ពស់ជានិច្ច ទោះជាយ៉ាងណានៅឆ្នាំនេះប្រទេសស្វីសឈរត្រឹមចំណាត់ថ្នាក់លេខ ៦ ប៉ុណ្ណោះ។ ប្រទេសស្វីសជាកន្លែងដែលមានប្រព័ន្ធអប់រំល្អ ពិសេសវិស័យសុខាភិបាល។ ស្វីសជាប្រទេសដែលចូលចិត្តប្រភពថាមពលកកើតឡើងវិញ និងថែរក្សាបរិស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8hoccPOmcpS_rOf5vu1mZ4vmx-UfOrE9wffxqR0Qu2NJqwRnnwHYEt8Fg9j57wsLlmYcDHczZvFdhfs7b3Li94fFiJazafkP3HPNg5HhZdQmLQrGcPnxPsHEgh-SuTJ9FAIsZJLZrYQ4mHac6hsxDdkT4t9F9-NSJWLmbxgEzCFdDNMAnaEvnFL2pts1D/s2000/image_2024-12-17_16-07-27.png

៧.ប្រទេសព័រទុយហ្គាល់៖ ដែនដីកំណើតរបស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេសដែលមានសន្តិភាពបំផុតសម្រាប់ឆ្នាំ ២០២៤។ ប្រទេសព័រទុយហ្គាល់បានងើបឡើងវិញនៃសេដ្ឋកិច្ច ដោយបានកាត់បន្ថយអត្រាគ្មានការងារធ្វើរបស់ខ្លួនពីជាង ១៧% ទៅក្រោម ៧%។ ព័រទុយហ្កាល់ជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតសម្រាប់ការចូលនិវត្តន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvdhSQN27JI39ADr1QpJ2DX-WtmHCJxyTXVdLtt2duLEu8YUxHcH5DVgXtBIAkXkgeWt0bqI9FM2VpLvx7j8JHRXXVA17DhrDHtgVZI7o-UWS3UJZQYV584dVc8-ms1K78es85Tde8AhnxVdYOfiKUnb7nvNJKvNob1WhQJj9bJmN_5Wqdj1wLC4mOgQSr/s3000/image_2024-12-17_16-07-28.png
៨.ប្រទេសដាណឺម៉ាក៖ ចំណាត់ថ្នាក់លេខ ៨ បានទៅលើប្រទេសដាណឺម៉ាក គឺជាប្រទេសមួយដែលមានសុខសន្តិភាព និងរីករាយបំផុតនៅក្នុងពិភពលោក។ ដាណឺម៉ាកគឺជាប្រទេសមានកម្រិតសមភាពខ្ពស់ និងស្មារតីទទួលខុសត្រូវរួមចំពោះសុខុមាលភាពសង្គម ដែលជាគុណសម្បត្តិពីររួមចំណែកដល់អារម្មណ៍សុវត្ថិភាព និងសុភមង្គលរបស់ពលរដ្ឋរបស់ខ្លួន។ អំពើពុករលួយគឺកម្រមានណាស់នៅក្នុងអាជីវកម្ម ឬនយោបាយរបស់ដាណឺម៉ាក ដោយសារភាពស្មោះត្រង់ និងទំនុកចិត្តគឺជាអាទិភាពចម្បង ជាហេតុធ្វើឱ្យប្រទេសនេះជាប់ឈ្មោះជាប្រទេសមានសុខសន្តិភាពបំផុតក្នុងពិភពលោកឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25yG4v8KXxeqFHbuuQr1e9pxWxKv5JJDMF8eI06GZa9yTDPEPj5s25n4ABxH68C0xwVFfWOZCBUonPyNSmooKAOFKyEOcQaW6ArkGtIyJUnPzc0V5YdPPAbP0XLJbeNb1EZHnxwn71VdIHWd4dH5zC6zPP77DQpxoXIK8FkBhX3d7BTPbCap-UCQzrUxh/s1200/image_2024-12-17_16-07-30.png

៩.ប្រទេសស្លូវេនី៖ ស្លូវេនីជាប្រទេសមួយដែលមានសុវត្ថិភាពបំផុតក្នុងការធ្វើដំណើរ និងសុវត្ថិភាពចរាចរណ៍។ ប្រទេសនេះបានផ្តោតលើការកែលម្អគុណភាពនៃជីវិតក្នុងវិស័យជាច្រើន រួមទាំងសុវត្ថិភាព និងនិរន្តរភាពផងដែរ។ ជាហេតុធ្វើឱ្យប្រទេសស្លូវេនី ស្ថិតក្នុងចំណោមប្រទេសមានសន្តិភាពបំផុតក្នុងលោកប្រចាំឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje1U0QJyCBgQn1Rh5eV4mvOaMhxMvEwmuAzrHV2ldrBfGbF3UGc_j0zTJ2c8O5N-CUFLl6eRh2_SRj7oU454hfjMrhOsRKd7E9-jPT5F2lx0TD9uW4W4VpTWXcDFbAWZxo-aS8wxTqk1E-3VHoz7IzkRWNsdSzF8FMZE-jFu18Crt4YuZ18GU8WNv7jHwR/s1600/image_2024-12-17_16-07-31.png

១០.ប្រទេសម៉ាឡេស៊ី៖ ជាមួយនឹងការរស់នៅដែលមានតម្លៃសមរម្យ និងការថែទាំសុខភាពដ៏ល្អឥតខ្ចោះ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខមួយនៅអាស៊ី និងលេខ ១០ នៅលើពិភពលោក ជាប្រទេសមានសុខសន្តិភាពបំផុតក្នុងឆ្នាំ ២០២៤។ ប្រទេសនេះមានតម្លៃទាបនៃការរស់នៅ បូករួមប្រព័ន្ធថែទាំសុខភាពដ៏ល្អឥតខ្ចោះ សក្តិសមសម្រាប់អ្នកចូលនិវត្តន៍ ដោយផ្តល់ជូននូវការថែទាំប្រកបដោយគុណភាពក្នុងតម្លៃសមរម្យបំផុត បើធៀបនឹងបណ្តាប្រទេសលោកខាងលិច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUBnEKvQ7ZDjOooszP9S1wpkOtZuRJnHddWYNZrflfHDbuPYV66lqtV2B6mZ7VOLAdJtGmV8H1_CB0GnZVRyB315JKqg924EXL3O98J3WIqdlAtGAze-fTYhiaOgQUVRUCdB5oLD1wWqPe3ev1RI8ZbQX0sS_qYOJiBlB6w_YRGuKPa2qqrWP8O3DMSMH/s1000/image_2024-12-17_16-07-31%20(2).png

តេជោ-ធិបតី ឧទ្យាបេតិកភណ្ឌកៅស៊ូ​ថ្មី នៅទឹកដីខេត្តត្បូងឃ្មុំ

0

ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​ តេជោ ធិបតី មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មពេញ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ដែល​​មាន​ដើម​កៅស៊ូ​ចាស់១០០​ឆ្នាំ​ចំនួន ៤៤៨​ដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1S_bia_1vXpp_9KIKsbo0GY111t7ct_px5wb6Sg3TXA2lQHmXbAAOWqovZ4NIFK-_xy2KpQwF61oRwtaoETSihYx9SN8wK8QVpLN1r3IdLITR6qRLRkmNFsMpB8aw6m1xMTNQ8-lvlrP5FsgFqgqEaKX7oyux89riLcia2xAgMEnztIn-ikRJ9U675sJg/s1024/image_2024-12-17_15-07-20%20(2).png

កៅស៊ូ​ចាស់ទាំងអស់នេះ សុទ្ធសឹងតែបន្សល់មកតាំងពីសម័យអាណានិគម​និយម​បារាំង ដែលដាំដោយក្រុមហ៊ុនស្រុកខ្មែរឈ្មោះ La Compagnie du Cambodge.c.c នៅឆ្នាំ១៩២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvRMqxk_k3pkbuUKZp3Pze175p50KJPyTqJX4T9U7o1P24cwEE7MgCVYmsKzBNHFW6PaHbkwcXi9hrYkScKforVrUtXbfSXJshxFvoCI_BjGlzE0rAh-tMAamukyhAzpJ8NB4ai9xPJexhnwld099c80UWp0hdYW2wFH1Li67J0Zml2MKhhLrUGH49BEHQ/s1024/image_2024-12-17_15-07-20.png

ដើមឡើយ តំបន់ឧទ្យាន​បេតិកភណ្ឌ​កៅស៊ូ​នេះ ធ្លាប់ជាសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋកម្ពុជា និងខ្មែរក្រហម ដោយកាលនោះមានដើមកៅស៊ូតិចតួចបំផុត ដែលរងការប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-aKqZS9cjA-7aWJaQqI_3olVgpx99cog4wblraF_XdpxQ6oL2V149wtVHoaOghHyX0wx0xPGr8Y4Lj8mtsvau97C23gFsDWXJPtLrTfP6hEThhTVoZTR_AolqPylQYYX_BZU1Z9B9tKkEFRs2mebfdLrVu9ZBXrqLbA_j4DXsYpUzc5AxLM5VvYMV4B_/s2048/image_2024-12-17_15-07-23.png

សម្រាប់ការបង្កើតជាឧទ្យាបេតិកភណ្ឌតេជោ-ធិបតី គឺដើម្បីការពារអភិរក្សនូវដើមកៅស៊ូដ៏ចំណាស់របស់កម្ពុជាហើយក៏ដើម្បីបង្កើតជាគោលដៅទេសចរណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig6J_RkLrkHv-QSSfR5GSWjx5Usfv1ozR7qzwxErTHrMOqyAbKmJFtAXdKoh1L4ELPAwZ8idHhiITvECSshaSU3CIbnBNHyy2Inrpjvhv2pCEyZ8yPyN0gMLJ9AK1grgVC93V4EnbQrdYxS6SBbGS8NstBQ_TSITQDLc9LW9s_cpO09f-djWQ_P2WXu635/s1024/image_2024-12-17_15-07-21.png

គួរបញ្ជាក់ថា នៅ​ឆ្នាំ​ ២០២៤នេះ កម្ពុជាមានផ្ទៃដីដំណាំកៅស៊ូសរុបចំនួន៤២៥ ៤៤៣ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហកម្ម និង៤៨ភាគ​ទៀតស្មើនឹង ២០២ ៣២១ហិកតា ជាផ្ទៃដីកៅស៊ូគ្រួសារ៕

២០ឆ្នាំមុន ស្រ្តីម្នាក់ចំណាយ១៥០០០ដុល្លារ​ ទិញកោះសង្សារពីប្រជានេសាទ

0

កោះសង្សារ ជាដែនកោះមួយប្រៀបបានជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានចំងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRpflm16tROJA4jumhqM2jltY6He1SaR_LbNv4Y_K0IZl92jV-v0Cv9eHwB0UEIIoYriPtAwNANdxo-4PN6F8OR-pGDhI7etBqbmQvj1slcWwM0nNPo9W5Vt6eSaO1l-_rGcpyzlIIgID65OaCyYTvKNeXLN3xm63yg_bY5pdLz3lCfr3udTmrh7j52FS/s2250/image_2024-12-17_15-05-13%20(2).png

ដើមឡើយកោះនេះ ត្រូវបានស្ត្រីជនជាតិអូស្រ្តាលី-ក្រិកម្នាក់ឈ្មោះ Melita Koulamdas ទិញនៅឆ្នាំ២០០៤ ក្នុងតម្លៃ១៥០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdtyWS6Yrjs1lpEtS2W2eL6y8_E99a9A6maglEhJ1HPH0w4OlUpTGkCzYimxOPVDG7Ew2uNgIqoXrlfa93I_rABBUUexNh845wz9eOaHSSKs9q2hgexX3hLoXXL6H_3s0IX-kbGkG8Fvpghj8vkvQwiRRuzAQGWvKKWpWOd_NOXVkdYr-EE6BXXjdf80gO/s1000/image_2024-12-17_15-05-16.png

កាលនោះ លោកស្រីបានធ្វើដំណើរតាមសមុទ្រកោះរ៉ុង ហើយប្រទះឃើញកោះដាច់ស្រយាលនេះ ស្រាប់តែប្រជានេសាទ ក៏បានសួរលោកស្រីថាមានចំណាប់ទិញកោះនេះដែរឬអត់។ មិនចាំយូរលោក ស្រីMelita Koulamdas ក៏បានយល់ព្រម និងបានធ្វើឯកសារទិញលក់ត្រឹមត្រូវក្នុងតម្លៃ១៥០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH_N99uc_FoZW0rgmLKQxwzdTtzy-okQZPESxJnyq8k0F_CFuAJY16UQZ0ZIq1ZForuHBvoub2K7KxGPzuq00i7ROtHtlgXKGuNYn6f791fGSXCqWBlC_EeQv5GMgm2yh9CwKy7Y2hPn4cMXgZK-5WUJM0a6_6JU02KHp029n3QtCtS8RfZLgg9obVtIM1/s1000/image_2024-12-17_15-05-16%20(2).png

ដំបូងឡើយ លោកស្រីមិនមានបំណងបង្កើតជារីសតកោះសង្សារនោះទេ ដោយកាលនោះនៅលើកោះសុទ្ធតែសម្រាម និងថ្មប៉ប្រះទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFS8REICDZcf2M-mGa_s4mrEx1nFV7zy5MAdyEynqxuCGeVyI10mF7OEFwCxuvFHUlu2UrcaHUCi5kz61bl3mAGi6a1Upu6VfS5yZEQXdq4JAwl2H0lDzu-j9WywYYZj3gZNfoOjhihiDPGdBoij2dCDG3bqpBNz_qjjs7Bui4-Kkw5tbu05CaBcW_AG-v/s1440/image_2024-12-17_15-05-18%20(2).png

ក្រោយមក រំលងបាន៨ឆ្នាំ នៅឆ្នាំ២០១២ លោកស្រីក៏មានគោលបំណង ចង់ផ្តល់ការងារដល់អ្នកភូមិ និងអភិរក្សកោះនេះ លោកស្រីក៏បានចាប់ផ្តើមវិនិយោគសាងសង់រីសត ដែលបច្ចុប្បន្ន កោះសង្សារបានក្លាយជាសណ្ឋាគារលំដាប់អភិជននៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKY8SV52_ojcItPYKplYUhgWM132tKAlKCcTWur-5_geFcQuW7wsQbEqES-tSdvAxGC7gc-RyjYtemIvGxtDtb12ipVa-5GFKB3UqfcqXZcBTT6KaoRb_xsZVt2ANppU4EOzqQAgXIxTjsP6GtL4nSDQ71i8mKUuV4lNUH-2SYc8b-deNicOcgB53avnVX/s1000/image_2024-12-17_15-05-18.png

គួរបញ្ជាក់ថា នៅលើកោះសង្សារ មានកោះតូចៗ២ គឺកោះអូន និងកោះបង ដែលមានស្ពានតភ្ជាប់គ្នាដោអាចដើរឆ្លងកាត់ទៅមកបាន៕

រដ្ឋ ពិចាណារសាងសង់ផ្លូវក្រោមទឹកភ្ជាប់ពីកោះនរា ទៅអរិយក្សត្រ

0

ថ្លែងក្នុងការបើកការដ្ឋានសាងសង់ទីក្រុង Mekong Key ស្ថិតនៅភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានស្នើឱ្យផ្នែកឯកជន សិក្សាពីការសាងសង់ស្ពានតភ្ជាប់ពីក្រុងកោះនរា ទៅតំបន់អរិយក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlXOu3cU7xxBQCeQrKgBDAV8-DPdlrHsPNRDMwPR_I6UHI9vqUFX1CkkfFfhphbRhM1CL2GvNRKdGTaViPBCBd-6h6Rw3rBzO93OkpRawmMm8k0i-HqbU_7_KcAVrKthgXiI4VDFia-sgEnqZeeXedW6YfiEIF1ZZwtNn8IEVFcE_aNMheGYgiTXNUbHSP/s1280/image_2024-12-17_14-47-59%20(2).png

សម្តេចបានមានប្រសាសន៍ថា៖”ការសាងសង់ស្ពាន ឬផ្លូវក្រោមទឹក នឹងជួយសម្រួលការធ្វើដំណើរកាន់តែងាយស្រួល ហើយបើមានផ្លូវក្រោមទឹកតភ្ជាប់តំបន់ទាំងពីរ នឹងកាន់តែប្រសើរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzrp_k3PFkMxHjecJ9ZCqlcqlAnHy-MuRKZEqTYArtUQHjzoEIY3kXyQU61Fd7Lo6huEGOBjUszJsx1dQd55Kc1sHvfZJy-yGvEdU0mfo5EFz96rXyULhExC4q5Kvazs5k1qCYE3aJICcrtiTO4xCliWKzlEWZPlRnJGeXSm2W_96xBSuKao0nJjN6fcus/s1280/image_2024-12-17_14-47-59.png
សម្តេចធិបតីបានសង្កតថខ្ញុំបានឱ្យវិស័យឯកជនសិក្សា២ជំរើស ទាំងស្ពានខាងលើ និងក្រោមទឹក ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលឱ្យពលរដ្ឋ នៅថ្ងៃក្រោយអាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ ឬមួយក៏ឡើងទៅកោះនារា មានស្ពានកោះពេជ្រ ឡើងទៅដល់នោះស្រាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYbQYjd-BJas1tBkyPdWuaZfyTvf8OzO7dJeXQ2zBPTxJ0tFXyTVRTGT2ScsI10TtjBbUgSeYlHh1IPPB186ddBakF5StzxDUIpc6-ddqNkuQPw4Uv7tqM71DgZIgqwj_IeyyUYIq_wnFvrKOh2h1K-9VWts9oMNu4evap1eqYJGzVMuFKWaNErT_lQ3d/s1280/image_2024-12-17_14-48-00.png

គួរបញ្ជាក់ថា ទីក្រុងរណបថ្មី តំបន់អរិយក្សត្រ លាតសន្ធឹងលើផ្ទៃដី១៨០ហិកតា ក្រោមការបោះទុនវិនិយោគរបស់ក្រុមហ៊ុន ឃុន សៀ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVU34ovJ9JmABIzj6TMrlNiOY01BiAArspE0NCGoorPdTtipKjC07O4uQ6ZvMxdODQDckMcsgyXxg-0Gm9xJnPFJnTMcFF8Vewrjl0nZyHn4pgXMbF5J48_9A6ypQeeRJK4PkHneZOFSa4jqsP3vu8vMxEZzU5IQDSe9wTxKx6lQQ1nxCQpfwr5PrlXJqh/s1280/image_2024-12-17_14-48-01.png

 

មិនមែនរឿងលេងសើចទេ! រស់នៅក្នុងបរិយាកាសមិនល្អ គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់

0

ប្រទេសឥណ្ឌា ៖ ការស្រាវជ្រាវថ្មីមួយបង្ហាញថា បរិយាកាសកខ្វក់នឹងប៉ះពាល់សុខភាពមនុស្សរយៈពេលយូរ ហើយការស្រាវជ្រាវនេះបានអំពាវនាវឱ្យប្រទេសនានាអនុវត្តវិធានការតឹងរ៉ឹងលើការគ្រប់គ្រងគុណភាពអាកាសធាតុ ។ បើមិនដូច្នោះទេ បរិយាកាសកខ្វក់នឹងបំផ្លាញសុខភាពពលរដ្ឋខ្លាំង ដូចជា ពលរដ្ឋឥណ្ឌាស្លា.ប់ អស់១៦លាននាក់ត្រឹមរយៈពេល១០ឆ្នាំ ដោយសារបរិយាកាសមិនល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmhLGbevohjqrHvwyjQ-T8FjB3YUeTzZQJ72IwoBZGO5MkoEHjdBDJnaWWxxqP_PZl1fxmcZXohtIHVgTbj-uMgIAleV60bQitFuhpJObMqDMCJqAolYADxjuBsbFotEK4i4IbUvyPskq0xOor-cmKroI9T2KFbjWCnO7cekeN_tGkjdxm_1k0TAUqWpLS/s2048/image_2024-12-17_14-33-26.png
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀនជាច្រើននៅទីក្រុងញូវដែលីបានបិទទ្វារក្នុងរដូវរងា យ៉ាងហោចណាស់២សប្តាហ៍ ដោយសារបរិយាកាសកខ្វក់ខ្លាំងបណ្តាលមកពីការដុតចម្ការក្រោយពេលប្រមូលផលដំណាំ, ការធ្វើចរាចរ, ផ្សែងចេញពីរោងចក្រឧស្សាហកម្ម និងការដុតសំរាម ។ សកម្មភាពទាំងនេះធ្វើឱ្យមានផ្សែងយ៉ាងក្រាស់គ្របដណ្តប់ពេញទីក្រុង និងពិបាកដកដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimy9nBOsPUA-XFVCc4cWRKnXGrdwBIp0UBV1u3ExE4wMDMnc6Eb3RHXwzeqgqdwHUP_ga_KEbWyrxfTbdlD6h-zeJGzV79_BaMEfO8oYGczu2DH90iToCfXQiNLaOF-LGzsaIK_DIrMwI747vwvCD4JErkqwtsuVG3kQWWCNmO6Wh-_Y4PkJ6djodL94Gp/s1500/image_2024-12-17_14-33-27.png

ចំណែកមន្ទីរពេទ្យត្រូវព្យាបាលអ្នកជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូងកាន់តែច្រើន ក្រោយពីអ្នកជំងឺទទួលធូលីពុលច្រើន ។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ធូលីពុល គឺជាឃាតករលាក់មុខយូរមកហើយ ហើយវាបានបំផ្លាញជីវិតមនុស្សរាប់លាននាក់លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCa3ym9TsMk1MbUEIiDceIZ6_6vIMk95p6qYGy68TYnC3hOTkzaczaPpiZYJrQdbWITBv-Kg2CfUprQnYaD9c-8YybN0IKiwW9bi2mhf8AN5QD2u5-DRSuWVjgASU8IzLKQktdgTHT2C4GHhDsQUsYe8Vsrn-ScKpdc86hl1Q94dbwnToRd7U12W9efs3/s1280/image_2024-12-17_14-33-28%20(2).png

លោក Petter Ljungman សាស្ត្រាចារ្យផ្នែកជំងឺរាតត្បាតនៅវិទ្យាស្ថាន Karolinska និយាយថា ៖ «ខ្ញុំ និងក្រុមការងារបានស្រាវជ្រាវពីការទទួលធូលីពុលនឹងបណ្តាលឱ្យមនុស្សស្លាប់ដូចម្តេចក្នុងប្រទេសមានពលរដ្ឋច្រើន និងខ្យល់ពុលច្រើនបំផុតលើពិភពលោក គឺឥណ្ឌា ។ ពលរដ្ឋឥណ្ឌាស្លាប់ច្រើនបែបនេះ គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh7KlF8sSPQO2tEVyN6yEFF1fo90FFXHfAjUYEQcvgL5Wxqv7CLNueFAVaIc-441ur1xnmi5uIiqBQlwpAloFs6a9dS19roH80xyicBBvdpLeJ-wqjBW1LdEzzrAaqxtSNw1tvx-q6jpKvJmhbO1c5Jw6CZv2MUzBBdADqtBS9nskQldWtt6qr1ltyD0NG/s1200/image_2024-12-17_14-33-28%20(3).png

ទស្សនាវដ្តី The Lancet: Planetary Health ផ្សព្វផ្សាយថា ពលរដ្ឋឥណ្ឌារស់នៅជាមួយបរិយាកាសកខ្វក់ ហើយពួកគេឆាប់ស្លាប់ដោយសារទទួលធូលីពុលជាច្រើនឆ្នាំ ។ រយៈពេល១០ឆ្នាំមកនេះ ពលរដ្ឋឥណ្ឌាស្លាប់អស់១៦លាននាក់ព្រោះតែបរិយាកាសកខ្វក់ និងកខ្វក់ជាងការកំណត់របស់អង្គការសុខភាពពិភពលោក ចំនួន៨ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDTNywYrAoJWpa2Qt9HXs7BI9ArUZYuDFcAMOJ8D2izzjW85Tzuuvd1Awn51oyq5m832-i-1_GImur4454ZRxr_JzYvjotNYFZoexguByz-JbxRqFPQWrnuQjQBx-hmgs-mTG3dPbo1L0Fh5XogSPpOlrj5PEdKszmZpVCvfCGZ_zWFw16BvonR_SilOGJ/s1024/image_2024-12-17_14-33-28.png

ចំណែកវិធានការគ្រប់គ្រងអាកាសធាតុនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង បានជួយឱ្យពលរដ្ឋមានសុខភាពល្អ និងស្លាប់តិច ហើយរដ្ឋាភិបាលឥណ្ឌា និងប្រទេសនានាគួរតែយកគំរូតាមដើម្បីកុំឱ្យពលរដ្ឋអាយុខ្លីដោយសារបរិយាកាសមិនល្អ ៕

វៀតណាមជំរុញឱ្យពលរដ្ឋខ្លួនប្រើប្រាស់រថយន្តអគ្គិសនី ដោយបានចំណាយប្រាក់សាងសង់ស្ថានីយសាកថ្មយ៉ាងច្រើន

0

ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមបានរាយការណ៍កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ថា វៀតណាមត្រូវការប្រាក់ជិត១ម៉ឺន៤ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍បណ្តាញស្ថានីយសាករថយន្តអគ្គិសនី ហើយរដ្ឋាភិបាលព្យាយាមជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីដើម្បីសម្រេចគោលដៅការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន ។ វានឹងជួយជំរុញដល់សេដ្ឋកិច្ចវៀតណាម ជាពិសេស កាត់បន្ថយការនាំចូលប្រេងឥន្ធនៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1QT7hLidGmddWqGwAUTqfxCLp8-R-PSepyBcMXR1cdC4e-I17gkFNvNK0NPeez1TSTPvBSpWSeu8haWSq0sPb1XhDftOEIqRrQInC7p4mFyh-nBbe9evLjRLPHQZ6mnV5Z_3gsIjPx8DQ8TcMmrYLSG59W3QSMeP9c9lqmTCFPUPTNt03HjDNMbcWld9v/s1619/image_2024-12-17_14-01-15.png
ការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័សរបស់រថយន្តអគ្គិសនី និងការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន នឹងជំរុញឱ្យតម្រូវការរថយន្តអគ្គិសនីកើនឡើងយ៉ាងខ្លាំង នាពេលឆាប់ៗ ។ វៀតណាមរំពឹងថា ចំនួនការលក់រថយន្តអគ្គិសនី ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ នឹងស្មើជាង២លាន៨សែនគ្រឿង ហើយចំនួននឹងកើនឡើងដល់៣លានគ្រឿង ចាប់ពីឆ្នាំ២០៣៦ ដល់ឆ្នាំ២០៥០ បើវៀតណាមបង្កើនស្ថានីយសាករថយន្តអគ្គិសនី ពីព្រោះស្ថានីយនេះមានតួនាទីសំខាន់ជួយឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើង ជាពិសេស ក្រុមអ្នកទិញរថយន្តលើកដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoelWf0xKSzCKu-FxIe8Pxff7OJ3VD0Cb1KNzVn8BO5-vXHjmAACPYeN0-Cain1R3sVqtBIWcRuxAvpgCvsheTB8Z1pZCLnm_NUwmsW5xFB0PbxhDDBIFryFC6YBkLq9aGxBjNoLIWaOtMCRn4xhwArDBwa5MQ3p8WH8t2PjQDFe6YKJZTGaQarx8YdTC6/s2560/image_2024-12-17_14-01-16.png

VinFast គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខរបស់វៀតណាម មិនត្រឹមតែជំរុញការប្រើប្រាស់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានលើកកម្ពស់និរន្តរភាពឧស្សាហកម្មរថយន្តអគ្គិសនីផងដែរ ។ ការសហការរវាងរដ្ឋាភិបាល និងផ្នែកឯកជន គឺជាគន្លឹះសំខាន់ក្នុងការទាក់ទាញការវិនិយោគសាងសង់ស្ថានីយសាករថយន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoEO_y2t4w64lxzTdxPOEHRQ0eh-fD9VWsRSNuxRFrMNefTwB75_hSPjt1Bj9CXIIU3vEuc9B4eqjl0BZwNAnjqUjZ1kiLtRBOVtEx0wwNzeBCRGkVs86huVASHl1CdEikEXPC7FmcITDTBvCqiXrPQycaGnUiyPtJbLK2yoDnuChYaCJ7H-qOz2aAt-s/s808/image_2024-12-17_14-01-19%20(2).png

ហេតុនេះ រដ្ឋាភិបាលវៀតណាមត្រូវតែកំណត់គោលនយោបាយច្បាស់លាស់មួយ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនឯកជននានាអាចចូលរួមចំណែកជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ហើយរដ្ឋាភិបាលនឹងសម្រេចគោលដៅការដឹកជញ្ជូនពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kJWb741e3_jufw5nVXTFAj6KFnMViazEOPgnFB1QEtJIOQ9k2r6EJGxy1xxgkyySH6h2A8atdg3DLf7eywg-WDWIhMePxunDZC_pPM8C22FDjGh-ipQQZ6-yickuQoa-oo5-c-kwZ0WaFWxeQyhk6LAhZolYXnGP5XOj8ttARKeWeO3gQT7aij5odNQJ/s900/image_2024-12-17_14-01-19.png

ការស្រាវជ្រាវកម្រិតអន្តរជាតិបង្ហាញថា ការបង្កើនស្ថានីយសាករថយន្តអគ្គិសនី គឺមានប្រសិទ្ធភាពជាងការឧបត្ថម្ភប្រាក់ទិញរថយន្តអគ្គិសនី រហូតដល់៦ដង ។ បើរដ្ឋាភិបាលវៀតណាមផ្តោតលើការបង្កើនចំនួនស្ថានីយសាកថ្ម គឺវៀតណាមនឹងក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើន ព្រមទាំងអាចកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ៕

ល្អហួស ថាវ័យសិក្សាមិនគិតរឿងស្នេហាខណៈមានកូនអ្នកធំចង់ចូលចែចូវ

0

ល្អហួស Miss Preteen Junior Idol World 2024 បានលើកឡើងនៅលើបណ្តាញសង្គមថាស្ថិតក្នុងវ័យសិក្សានាងមិនគិតពីរឿងស្នេហានោះទេព្រោះមានគោលបំណងធំសាងមុខមាត់ជូនប្រទេសជាតិ។ ការចេញមកបញ្ជាក់បែបនេះបន្ទាប់ពីអ្នកនាង ដេននី ក្វាន់ ជាម្តាយបានបង្ហាញថាមានកូនអ្នកធំចង់ចូលចែចូវមកតាមប្រពៃណីប៉ុន្តែអ្នកនាងមិនព្រមដោយសារតែល្អហួស នៅក្មេងខ្ចីនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwyfP7U6t4iCGInSlfnLR4z_T4HbR1pV69adEhIR5HADZanX7ASPePedEqcJkW40bLzZHzNINyaKy8jbG0bzCxEsnDTCCQWZ3W6aDcIMTGw9w7-1s6OdmltKBRD9VmHYWG_q27EUU6J65zWS-Fo3a2vw01iIRoZTCX9FVwKpSsUrJR5dIi7Nn2m9ptlI2/s2048/image_2024-12-17_09-04-40.png
ជឿជាក់ថាទស្សនិកជនជ្រាបមកហើយថា ល្អហួស ដែលជាបវរកញ្ញាវ័យក្មេងប្រកួតនៅលើឆាកអន្តរជាតិដណ្តើមបានមកុដធំជាអ្នកសិល្បៈម្នាក់ពោរពេញដោយទេពកោសល្យច្រើនផ្នែកនិងមានសម្រស់ស្រស់ស្អាតដូច្នេះមិនខ្វះទេបុរសជាច្រើនប៉ងប្រាថ្នា។ តួយ៉ាង ថ្មីៗនេះអ្នកនាង ដេននី ក្វាន់ ដែលជាម្តាយរបស់ ល្អហួស ស្រាប់តែបង្ហាញនៅលើទំព័រហ្វេកប៊ុកថាកូនស្រីរបស់ខ្លួនមានអ្នកចង់ចូលចែចូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZC3VXw5GC8WDcHDEbBfgv9CJdc9yfOES5ava-MENCyDyrNLSVTqKAh0xEtaZbbriDfAon5GhzUs2ajU103RJE40hYFvWGnfxx9UdApgcMjZZwykPJQIkzrc1syltX78xERlWXCsQsMdq9k58yiMDKlY3USTgeIs5c959hbWu5xUkAMvJaDH8Dd0OvvsHh/s1998/image_2024-12-17_09-04-36%20(2).png
អ្នកនាង ដេននី ក្វាន់ បានបង្ហោះនៅព្រឹកថ្ងៃទី១៦ ធ្នូ ថា «ដឹងហើយថាមកតាមផ្លូវទៅតាមច្បាប់ តែកូនស្រីខ្ញុំគាត់នៅក្មេងខ្ចីពេក អនាគតគាត់នៅវែងឆ្ងាយណាស់មិនទាន់គិតរឿងគូស្រករអីទេ សុំទោសផងជំទាវបង»។ ការសម្រេចចិត្តរបស់ម្តាយល្អហួស បានធ្វើឱ្យទស្សនិកជនជាច្រើនថានេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងនាមជាអាណាព្យាបាលមួយរូបព្រោះតែល្អហួស នៅក្មេងខ្ចី ខណៈអ្នកគាំទ្រចង់ឱ្យនាងប្រឡូកវិស័យ Kpop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8xyt6fnFl41z81g_zFC4UgXzMiaU8wtsrlso8mJI1clX-5W2pQ5eQun7kQ75cEutdJ63VUUXz0eHqLkAjiEZsvKxQPQs0ZFFPQVVoB4pOVpScWhVty1TtkYi9B5aZ-cyUGinZflI4SWCAh_Dc_OZzYBElEBvNsQR5og034W-sZ-pJAKN43e1nBErvcs-s/s2048/image_2024-12-17_09-04-33.png

បន្ទាប់ពីម្តាយចេញមកបញ្ជាក់ច្បាស់ៗបែបនេះ ងាកទៅកាន់ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមដែរថានាងស្ថិតនៅវ័យសិក្សានាងមិនទាន់គិតពីរឿងស្នេហានោះទេ ស្របពេលមានគោលបំណងសាងមុខមាត់ជូនប្រទេសជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLWCVBINmMsuVrKi3Beb6qFDc6UgHDdUzAEV6ZgrjShKILtT6PVbfHId5q67vyzUmRv-JboKcppheN4cw5f41PD2RtZMwFiilLwbIG8RMRyDLEC0w1XYBn8MwwzPAcibNy8vkIkWPBAxwfgZBgZ0aeLQDiTpwbb5fJg2S4PJ75h_0UevZeGS1MMJkUWEh/s2048/image_2024-12-17_09-04-35.png

ល្ងាចថ្ងៃទី១៦ ធ្នូ Miss Preteen Junior Idol World 2024 បានបង្ហោះថា «នាងខ្ញុំមិនយកស្នេហាចូលខ្លួននៅក្នុងវ័យសិក្សានោះទេ នាងខ្ញុំត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឯង អោយកាន់តែខ្លាំង ព្រោះនាងខ្ញុំត្រូវធ្វើរឿងជាច្រើនទៀត ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា នៅថ្ងៃខាងមុខ»។

ក្នុងអាជីពរបស់ខ្លួន កន្លងមកនេះល្អហួស ត្រូវបានហ្វេនៗផ្គូរផ្គងជាមួយនឹង សុវត្ថិ មុនីវណ្ណ កូនច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បន្ទាប់ពីអ្នកទាំងពីរថត MV ជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4-r3sN3ZLQMsj4dPNuxpVLrDoNmt6DPOtL6XgeK3WgwWbOXYqTQEgLHUOz9IfY8PoV75rd4AZs3q7fQIOHf1j6IXDnn5ITgqoAAbojm1vhp-gBbIAZPWQfnyo4JJg2bsPlmjHPgp7e18ef1JGKm5e_AqxKoGwUt0pcmrdydiuHPo3yNlyk7NHhGm5rHPg/s2048/image_2024-12-17_09-04-38.png

គួរបញ្ជាក់ផងដែរថា ក្តីបំណងធំមួយទៀតក្នុងវិស័យបវរកញ្ញារបស់ ល្អហួស គឺនាងចង់ប្រកួតនៅក្នុងកម្មវិធីធំតាំងចិត្តដណ្តើមមកុដធំដោយដើមឡើងចង់ប្រកួត Miss Grand ប៉ុន្តែដោយសារតែបញ្ហាចម្រូងចម្រាសកន្លងមកនាងសម្រេចចិត្តមិនប្រកួតកម្មវិធីនេះវិញ ។ ចំណែកឯកម្មវិធីអ្វីដែលល្អហួស សម្រេចចិត្តចូលនៅពេលអាយុគ្រប់១៨ឆ្នាំនៅមិនទាន់ច្បាស់ទេនាពេលនេះ។ កាលពីចុងខែមីនា ល្អហួស បានដណ្តើមមកុដធំនៅលើទឹកដីប្រទេសថៃក្លាយជា Miss Preteen Junior Idol World 2024៕

«When the Phone Rings» ក្លាយជារឿងល្បីទូទាំងពិភពលោក

0

រឿង ‘When the Phone Rings’ របស់ទូរទស្សន៍ MBC បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាយ៉ាងឆាប់រហ័សជាមួយនឹងទម្រង់ ១២ ភាគ និងសាច់រឿងដែលដំណើរការលឿន លើសពីការវាយតម្លៃរបស់អ្នកទស្សនា៩.២% នៅកម្រិតកំពូលក្នុងអំឡុងពេលឈុតមួយដែល Saeon សម្តែងដោយ Yoo Yeon Seokនិង Hong Hee joo សម្តែងដោយ Chae Soo Bin បានចូលរួមលេងហ្គេមចាប់ដៃគូជាមួយគ្នាក្នុងដំណើរកម្សាន្តរបស់ក្រុមហ៊ុន។ សរុបមកភាគទី៦ សម្រេចបានការវាយតម្លៃទូទាំងប្រទេស ៦.៩% និង ៦.៤% នៅតំបន់ទីប្រជុំជនរួមជាមួយនឹងការវាយតម្លៃប្រជាសាស្រ្ត ២.៤% បង្កើតកំណត់ត្រាថ្មីសម្រាប់កម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsOc_TIbpY18Ro_8KkQBZeOt3ymJhKuEc5KLX_FVdPbKAz52pTf4DJw9oTFpfBOr2E32ED7RRT98HTz6u2oOpAJzO9wflH-Q-VPsf8bXOPJtwg7iBBObxPzVYXLmp5itDJ4ARZo2RnMtTF6QprJxHkdznvCX-NNRgLqIGXe-Q98QdEf0RunGcoflgTfvDd/s1080/image_2024-12-16_15-36-11.png
ភាពជោគជ័យនេះកើតឡើង បើទោះបីជាមានបញ្ហាប្រឈមដូចជាលើកថ្ងៃការចាក់ផ្សាយជាបន្ទាន់ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol និងការចម្រូងចម្រាសលើការបង្ហាញភាសាកាយវិការខុស។ រឿងភាគនេះបានរួមបញ្ចូលគ្នានូវជម្រៅអារម្មណ៍នៃប្រលោមលោកគេហទំព័រដើមជាមួយនឹងភាពស្រពិចស្រពិល ដោយផ្តល់នូវសាច់រឿងថ្មី និងទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiowPBwOtJ9JwrvAFNlMaVdsVGSvjAvIe-InRpViBiSpiIKRLIzkLaqPV1ysO-r5dJTHB2aNOjKupPC9pzvGxQhcE2UZjSCYz213cxi314JKC8D4NJi0kjElj2Mu6HAFMLCQhZuxqQpEjuircaECLCVNV-cLjuKMXqKmljzHGSQQg2bY1lcPhXAZlWlqM-0/s1800/image_2024-12-16_15-36-16.png

យោងតាម FlixPatrol រឿង When the Phone Rings បានជាប់ចំណាត់ថ្នាក់ទីពីរជាសកលនៅក្នុងប្រភេទកម្មវិធីទូរទស្សន៍ Netflix ក្នុងរយៈពេលពីរសប្តាហ៍នៃការចេញផ្សាយ ដោយឈរនៅលើកំពូលតារាងក្នុង ៣៣ ប្រទេស។ បន្ទាប់ពីការចេញផ្សាយរឿងភាគ រឿងប្រលោមលោកតាមគេហទំព័រដើមបានឃើញការកើនឡើងចំនួនមើលចំនួន ៥ ដង និងប្រាក់ចំណូលកើនឡើង ១៤.៦ ដង ដោយទទួលបានចំណាត់ថ្នាក់កំពូលនៅលើចំណាត់ថ្នាក់ប្រលោមលោកតាមគេហទំព័ររបស់ KakaoPage ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijiExXprvccSWyWnD4es_I4Iqb-zjpWuRB19dZsZPHDhV2pZ9_1_23XGYT-MSZe8upm6uLcrKAyASGUzdbqv7pK6yOEeGoxv8EbloPlnoeyVF9N_dn5CR8AQ_j2u8a-VBweLqV48kuII34cjOkwTN__bfRLv2VwEi7UIN-lMTAT8VBt3VaEOt4PdjLBkKX/s1080/image_2024-12-16_15-36-12.png

ភាពជោគជ័យនៃរឿងភាគគឺស្ថិតក្នុងការលាយបញ្ចូលគ្នានៃប្រភេទរឿង។ ធាតុរ៉ូមែនទិក និងរឿងរន្ធត់ បង្កើតភាពតានតឹង ខណៈពេលដែលការសម្របសម្រួលដោយប្រុងប្រយ័ត្នរបស់អ្នកដឹកនាំរឿង ធ្វើឱ្យមានទស្សនិកជនកាន់តែទូលំទូលាយ។ មនោសញ្ចេតនាដ៏ជក់ចិត្តរវាងតួអង្គសំខាន់ៗ ជាពិសេសគឺទាក់ចិត្តទស្សនិកជនជានារី៕

បន្លំឬច្រឡំទៀតហើយ? Mobile Legend ដាក់ឡូហ្កូប្រាសាទអង្គរវត្តតំណាងផ្ទះលេខ២ ក្រោយប្រតិ.កម្មក៏កែសម្រួលចេញភ្លាម

0

កាលពីយប់មិញ អ្នកលេងបណ្តាញសង្គម ជាពិសេសគឺក្រុមអ្នកលេងហ្គេ.មអាជីព Esports និងអ្នកលេងហ្គេ.មទូរស័ព្ទដៃ ហាក់ប្រតិក.ម្មយ៉ាងខ្លាំងទៅលើវីដេអូមួយដែលបានដាក់បង្ហោះដោយក្រុមហ៊ុន Mobile Legend បង្ហាញឡូហ្កូរូបប្រាសាទអង្គវត្តខ្មែរ ភ្ជាប់មកជាមួយនឹងពាក្យថា Thailand។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6CkcoLah0dxAmIjNGXB4Dq-FOAP97I2oSqaSWWQqZ0bgMKsu0QmCODicTCl9CsI1XcwIbDV4rEayZxl8VZ9FFHE1nHOsFszRcvSYdv0khWbC4onXgPMeMK6vmypjlnKn0EFjCjfmXFsLkqsR6Wrupe2JQyOf90IP3bjYQiZ60__t29ZcmMczvUOVv08v/s2532/IMG_9813.PNG

កាលពីរាត្រីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ គេហទំព័រ Mobile Legend បានបង្ហាញវីដេអូខ្លីមួយ ដែលផលិតដោយ Moontoon។ ក្នុងវីដេអូនោះ មានភ្ជាប់មកជាមួយនឹងឡូហ្កូតំណាងប្រទេសមួយចំនួន ដែលនឹងត្រូវចូលរួមប្រកួត MLBB នាពេលខាងមុខ។ អ្វីដែលធ្វើមហាជនប្រតិកម្មខ្លាំងនោះ ឡូហ្កូដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារូបប្រាសាទអង្គវត្តរបស់ខ្មែរ តែបែរជាសរសេរថាពាក្យថា Thailand តំណាងប្រទេសថៃទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJrCw2nWEBbLxl2dkg61T7Lp99-bNduZasGOjoselONrBmKV7THkC7I31CM_NMuxoaOIuKVTPXjg1tYuzTgCfWm_5o6Qkp8TfQyIc5AInTbWe4lMlGc5BIfyEHFFlFx2uNSOlNGypUtXi247teNEVOxHnmZjXpZ4XSMHkBeBBRLBAXFPV_VgqK1BL-1OoA/s720/IMG_9807.JPG
ជាមួយគ្នានោះ ទាំងអ្នកហ្គេមអាជីព Esports ព្រមជាមួយអ្នកលេងហ្គេមទូរស័ព្ទដៃជាច្រើនបានធ្វើ Reaction តវ៉ានិងបង្ហោះសារព្រោងព្រាត ហាក់ខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហេសរបស់ក្រុមការងារ Mobile Legend។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXOPIiWMNNRlRJ1x8LudsGnO9Aqbbr9VEO_vwBj_Ove88Xqrc6w1JGA7_MBHwzFL1vlGIyc-JEdBLiUcvGBl1jlA4Td9VSoIeOghNdW95a0AIZdAt3Ldfke-BE-VI4KjsXf78J2Y_5r1SX4g-GKtL7D0vCXe59u1SI49_4wa1nFWzzFIxem9WkCqRFVt3/s2532/IMG_9808.PNG

យ៉ាងណា បន្ទាប់ពីវីដេអូខាងលើបានដាក់បង្ហោះត្រឹមរយៈពេលប្រមាណ ២ ម៉ោង ដោយទទួលបានមតិរិះគន់និងដឹងកំហុស ក្រុមហ៊ុនហ្គេមខាងលើបានកែសម្រួលដករូបប្រាសាទអង្គរវត្តចេញរួចរាល់ហើយ ព្រមទាំងគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូនច្នេះថា«ក្នុងនាមយើងជាក្រុមការងារ យើងសូមអភ័យទោសចំពោះមាតិកាដែលបានបង្ហោះចេញកាលពីពេលមុននេះ។ បន្ទាប់ពីទទួលការបញ្ចេញមតិពីខាងអ្នកលេងរបស់យើង ក្រុមការងារយើងបានធ្វើការលុប ហើយកែប្រែនូវមាតិកាដែលមានកំហុសឆ្គងនោះភ្លាមៗ។ តែយ៉ាងណាមិញ តាំងនាមឲ្យក្រុមការងារយើងសូមទោសសារជាថ្មីចំពោះកំហុសឆ្គងមួយនេះ។ អរគុណចំពោះការបន្តការគាំទ្រមកកាន់ MLBB និងអត់ទោសចំពោះកំហុសឆ្គងមួយនេះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWQzRicwvCbaX7TqvUGRxDnOnSJvHww8b4CTUd2VG69j-tDhG5je_xrnkMnQkI1a2ei0hexa17ZgHznnSIowczFTHyOT6yw1a5FXPIsv7XMANeJIgbqx2xBQFc4-wVAcSYl2sjClslR9Vh1jDsWwDhOFK36WdVR4KTafleFXhJkIIckQbrdfxAOqlG3sT0/s2532/IMG_9811.PNG