Home Blog Page 697

អ្នកដឹកនាំសម្តែង RITH Omega ប្រកាសផ្តល់ឱកាសដល់ ប៊ុត សីហា ខណៈអ្នកមួយចំនួនថា «សីហាគ្មានកំណើត»

0

លោក ឃុន ធារិទិ្ធ ឬអ្នកមួយចំនួនស្គាល់ថាជាអ្នកដឹកនាំសម្តែង RITH Omega បានប្រកាសនៅលើបណ្តាញសង្គមបើកឱកាសឱ្យ ប៊ុត សីហា ធ្វើជាអ្នកចម្រៀងក្រោមការគ្រប់គ្រងរបស់ខ្លួនបន្ទាប់ពី ប៊ុត សីហា សុំការផ្តល់ឱកាសពីមហាជនលើកចុងក្រោយ។ ទោះយ៉ាងណា ទស្សនិកជនមួយចំនួនលែងមានជំនឿចិត្តចំពោះអតីតម្ចាស់ពានរូបនេះដោយបានបញ្ចេញមតិថា ប៊ុត សីហា ជាមនុស្សគ្មានកំណើតបង្កើតកំហុសម្តងហើយម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKYpSDwFodLmHldJHrwaGKyUGNjMxjXcyQGHI1eIMVqMsuoTY-tnK_Ykm-T70rdXAKBWveZjo5PvlLc-JDsy4a-ajb4BrYm73ZE67aay4KaLEZxUNKV4_2zoQPHUlnWt9VoUuG4XOxkbb1iusEHia6kGURLkWJPxh59trLcUYwLCV67hSstXr-fA0WHxmT/s2048/image_2024-12-23_10-53-13.png
នៅថ្ងៃទី២១ ធ្នូ RITH Omega បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំធ្លាប់ខុស សីហាក៏ធ្លាប់ខុស ខ្ញុំឃើញការបង្ហោះពីការដឹងខុសនិងការតាំងចិត្ត សន្យាលើកចុងក្រោយរបស់ សីហា ខ្ញុំជឿថាបើសីហាចូលរួមជាមួយខ្ញុំ ធ្វើជាArtists របស់ខ្ញុំ សីហាអាចនឹងមានទីផ្សារម្តងទៀត សំខាន់ឱ្យតែសីហាច្បាស់លាស់ថាចង់កែខ្លួនមែន ដឹងកំហុសពីមុនពិតមែន….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHaGQUIfWC83bWi92I-LR-0XcsZVyWS-MPx5vipvqM6ZKzI7_Qv63oZFwhie5utJ4do00JGtPrabH-GgS2rAVBZRUW_7a_OqeP5MgGXelL5jqgO3IXHjyHRg-97I56_KanBiIwZajBAxT-_j90xUvN01wab1FJdmYco5eFudBkzCwtt5DIvYQLCszlvdl/s1716/image_2024-12-23_10-53-17.png

អ្នកដឹកនាំសម្តែង MV រូបនេះបានបញ្ជាក់ថាលោករង់ចាំការទាក់ទងរបស់ ប៊ុត សីហា និងជួយផ្តល់ឱកាសឱ្យ សីហា កែប្រែខ្លួននិងងើបឈរម្តងទៀត ដែលលោកអាចផ្តល់ឱកាសដូចជា ធ្វើចម្រៀង Original song ផលិត MV / Short film MV ដើរ Marketing-promote ទម្លាក់ Event តាមបណ្តាល Pub-Concert-TV ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4xHOXDTuMi3DKbPi_fga9mMn4YpFamJlD5L5BqtHvNx_5JHYo9pXT7bRXyy-47LtQ4H73R88nPKjwu6cVDAggiujJ2UE-kWG8OqrL-SufPBuVL_vV3mb70nETUl4nxHBQjPDO8CrfPCXI385efoOH82dAGJUS5qOtRHrw8wYg0Ps-QsOu_Krdc-L28dei/s1716/image_2024-12-23_10-53-16.png

ទោះយ៉ាងណា ការប្រកាសបើកឱកាសទៅដល់ ប៊ុត សីហា ពីសំណាក RITH Omega ទស្សនិកជនជាអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិចម្រុះ អ្នកមួយចំនួនក៏គាំទ្រចំណែកឯមួយផ្នែកទៀតមិនគាំទ្រឡើយនិងបានលើកឡើងថារូបគេគ្មានជំនឿចិត្តចំពោះអតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ឡើយព្រោះមហាជនបានផ្តល់ឱកាសហើយប៉ុន្តែបានប្រព្រឹត្តអំពើខុសឆ្គងម្តងហើយម្តងទៀតនិងថា ប៊ុត សីហា ជាមនុស្សគ្មានកំណើត។ អ្នកមួយចំនួនក៏បានផ្លែផ្កាដាក់ RITH Omega ឱ្យជួយខ្លួនឯងវិញព្រោះលោកក៏ជួបការលំបាកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ZhldW82eFMxoIMlvJZtaatWTRGz8uTK7qSaNOVc9Y96WdSi1J3ArIJx3hYl3rRhYvooqB7Wx_04Ee0UcKFNYIv4csCdAWvm_CoHZbi9HNArlv5dsB2fqTYvSt9orMy1KiDhUjXQfdFUkR3BvhkMTt4KRXRK8nA4mMHDIuazyyDSsAWcEdA_dV1zl6t1P/s1920/image_2024-12-23_10-53-09.png

អ្នកដឹកនាំការសម្តែងរូបនេះថា កាលពីឆ្នាំមុនធ្លាប់បានធ្វើជា Manager របស់ ពូ ឃ្លាំង និងនៅពីក្រោយជួយតារាចម្រៀងរូបនេះឱ្យត្រឡប់ចូលសិល្បៈវិញបាន តែលោកជួយ សីហា មិនមែនយកលុយទៅជួយនោះទេជាការផ្តល់ឱកាសការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW-rz35lhA-hZaSZh4wE4yjX7zoj3VbR75xOVjxavMyThTDeR7QfK69fO_BKzMlOfNDjXSbRc3FynlJ_A57xS-Jz2SuFoVRj5cNVzisBdVi9vKWxkLtIMLzI3L6PC2cBr03mo7kcV3y78R1uuzyjwy9Tm1o1q3r8_Rjam9YCwXxni__FNsMRbLZYnGzkFZ/s2048/image_2024-12-23_10-53-06.png

គួរបញ្ជាក់ផងដែរថា RITH Omega បានជួយប្រទះបញ្ហាវិបត្តិហិរញ្ញវត្ថុ ចំណែកឯ ប៊ុត សីហា ជាតារាចម្រៀងដែលមានរឿងអាស្រូវគ្រឿងញៀនធ្លាប់វិលចូលសិល្បៈវិញ ប៉ុន្តែនៅតែប្រព្រឹត្តខុសដដែលរហូតធ្វើឱ្យមហាជនលែងមានជំនឿចិត្ត៕

តុលាការ បានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ជាប់ពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង្គាប់សងសំណង ២លាន ៥០ម៉ឺនដុល្លារ

0

ក្រោយបើកសវនាការជំនុំជម្រះលើ សំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា តុលាការ បានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ជាប់ពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង្គាប់សងសំណង ២លាន ៥០ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfyJPNyqePXBW8jf-REfpKVydUF-houzjGPfT61opw4OWH1fZqP3YpXdoGfLe7-sYufUfCuc5GZZRVjT1jq-H01nSmxK_7xJ-3GkHfE-cE71ubQq2bkqgwEveT4PKrdLW9eFUx-W7eJGwZ_NUOSeyvh79-xwkTwTxXsZFuyYvN8eIXfnLNC_TED42o-jI/s1280/448484304_882373630593641_1878417518217037418_n.jpg

ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា រងការចោទប្រកាន់៣ករណី៖

ទី១. សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៖ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះឈ្មោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជម្ងឺចិត្តចំនួន ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លឺសុង ដែលបានស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaLSiFY_NegIOPpg_SiHJqnE1YNRhDzLPnJr4xwrMpKqyEakDgaIbmsaQcMqrUxIb4NAwJ3dZI2fgJJ0TKWgbXCoqlBahXEzgYHZTg6dcQkwcUfJeB10jOqjzXDuyDetunxDUGZDMCU6DheX7PJudWZ0Oi-p_7sbf73G2nxzHgfmPGysGm5XLDze3O6-pf/s1280/image_2024-11-13_10-43-31.png

ទី. សាលក្រមព្រហ្មទណ្ឌលេខ ១៣៥៣ ក្រ“ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ មាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជម្ងឺចិត្តចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuOCKS740UXPNdKYOH2oSxAXPmlLxTajl0bH0mwq-h8zXe5wSzQI2c5J13qnEXh5hbuT7th4saP7CRqNvu_7_JcqcCBBDO2VYzq5iMkt6306WIvaEpYAiIITtr2K7oW7EdQ8H_YnsdzmfykhCrlcCPbw65ZHjYLhyphenhyphenzFORnBaHcqjlYhVK2mLBwaOFx1B7/s1280/image_2024-11-13_10-43-31%20(2).png

ទី៣.សាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណង ជម្ងឺចិត្តចំនួន ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ ម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlX4tVYMGyFr7NO-cvxGJHl-g7cH79z27f26D7-ppJ4LNH2ZkH-q9Qdx3hyphenhyphenAs1DBppiGIwmQXaBy40OZDGfalAQRVrYG65Kel6781LrnbsdFA_LsIYI2_aJE8-SMA8Gm7RyTqPW75rRGq0l65psf67PxVznTcusHYbXu_iT_pEbgyEozhSqzKgJHJyFs/s1440/448349615_793242046232175_3087262873351386474_n.jpgគួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDf-m25-5qii_nKnh6XIeaC0hfiAs4uYyNY6nz5a0FIpokOD5F1JpLD3Dj4H1SLj2hsdnbODez7lusK6HYb7kh4YOBjbH4njvNGhBr70jPNnf1s74ndOsFkTEKXAvQBbtU2FNoxHBWioOGqtB2D9Orjdc9_QaZuLy6eHTDrIfPXVC7A2_1RHFNHwtQzLW7/s1280/photo_2024-12-23_19-44-11.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM_UEOStM0XFdmlRc4-gO2UW-bgnNC8Fe-HRuQ6sIRebLgYEYi5-KPot64U0Y_1SMQiR_FL3oGhVsFP6bROE5c337hz9asT8jqmfmtYzzCEs9_4Qt8lmzU5kdm5_ThcXVipVc-SwR1VaOsR2B2Ff8G5N539oUx13WnAtl55D5sSwMnpfS1Rm_yByFqX-3e/s1280/471324622_1017706063727063_204241546734842106_n%20(1).jpg

 

ធីតា មិនខ្លាចការប្តឹ.ងរបស់ វណ្ណថាន មានទាំងជំរុញឱ្យលឿនថែម

0

បន្ទាប់ពី វណ្ណថាន ប្រកាសថានឹងបន្តនិតីវិធីជាមួយ ធីតា តាមប្រព័ន្ធផ្លូវច្បាប់របស់ប្រទេសកម្ពុជាស្រាប់តែនារីវ័យក្មេងរូបនេះមិនញញើតនឹងបណ្តឹងរបស់តារាចម្រៀងរូបនេះឡើយថែមទាំងជំរុញឱ្យពន្លឿនរឿងនេះកាន់តែឆាប់។ កាលពីមុន ធីតា បានចេញសូមទោស វណ្ណថាន ចំពោះការចោទប្រកាន់ថាលោកចម្លងរោគទៅកាន់នាងតែមួយចំណុចនេះប៉ុណ្ណោះប៉ុន្តែអ្វីផ្សេងទៀតដែលនិយាយ ធីតា អះអាងថាគឺជារឿងពិតទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACIT-U8ulmP8EPym9K2ZKqlTmnjdMKximZQuCriNXALsRMVwPuBwKfW4zOfNw2TRzB7CHRqr97CWZqDOz_g46O0IXRESrZ6VqVH59E3_SHmt4gh_7v-4UqAWCe8FRSHrxwXNTh3aG_9dXCia68yPDNWvaHha0r9VLmSh9F879tYsqsSlLAVqK7I_20YOu/s2048/image_2024-11-19_13-48-57.png

នៅថ្ងៃទី២២ ខែធ្នូ គណនី Thida Kol បានបង្ហោះថា «បើថាប្តឹង! ប្តឹងឱ្យលឿនមកដោះស្រាយរឿង២នឹងឱ្យឆាប់ចប់ខ្ញុំគ្មានពេលវេលាចាំអ្នកឯងយូរទេខ្ញុំត្រូវធ្វើការ គ្មានពេលធ្វើការរត់ទៅរត់មកទេយល់?»។ នាងក៏បានបន្ថែមនៅក្នុងខម្មិនដែរថា «បើថាមិនប្តឹងប្រាប់ផងស្រួលចូលធ្វើការចាំយូរធុញណាស់ខាតពេល…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Y7ur_QCGWwn5cq-j1sHum35HTOE2JaNC09EMsdW5goIcHrYvungyppqMio0vGazJb0BKT6x8yk7SgQsnVmMnjGhZML5jUwBqX6Io3uxZdTqVFl1vNyNgW6OmjsRlBlDn-THf-XxQd9LZ7Cs33bn9nCEKe6zUiprSeRwU-xLWwkIhFynR7MdJw0gOv3Pv/s459/Screenshot%202024-12-19%20133307.png

តារាចម្រៀង វណ្ណថាន ចេញលិខិតបំភ្លឺជាសាធារណៈនៅព្រឹកថ្ងៃទី១៩ ធ្នូ នឹងចាត់ការតាមប្រព័ន្ធផ្លូវច្បាប់ទាក់ទងនឹងការចោទប្រកាន់របស់ ធីតា ថាបានចម្លងរោគទៅកាន់នាងនៅល្ងាចថ្ងៃដដែលនារីវ័យក្មេងរូបនេះបានចេញមុខសូមទោសទៅកាន់តារាចម្រៀងរូបនេះចំពោះការចោទប្រកាន់ចម្លង HPV ដែលធ្វើឱ្យមហាជនយល់ច្រឡំថាលោកកើតជំងឺផ្សេងៗ។ ទោះយ៉ាងណា នៅថ្ងៃទី២០ រូបនាងបានបញ្ជាក់ថានឹងដោះស្រាយតាមច្បាប់ទៅលើរឿងផ្ទាល់ខ្លួនផ្សេងទៀតដោយគ្មានករណីលើកលែងនិងបានចោទថាបានចាប់បង្ខំរំលោភបំពានហើយការសូមទោសរបស់នាងគឺចំពោះតែចំណុចចោទថាចម្លងរោគប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7LaoERixrc-SfIUpbQ9QnCAKC1-iZVhI2A1ObRiP-jfRbfVYhp7B7oSlhg7zlGKi4OgFUMWpxfps14eY-2EzlVQ5beocZxTf5RBxF4srTSI_x5DoVP3ceIqMMvktljBH_zya16ZBtC7OaVrl7WcoRL9ZKHM87u2jXR746VacxqjYvoKpUAR-jaTb3y5xJ/s666/image_2024-12-23_11-22-51.png

តារាចម្រៀង វណ្ណថាន បានរងផលប៉ះពាល់យ៉ាងខ្លាំងករណីដែលត្រូវបាននារីរូបនេះចោទប្រកាន់ធ្វើឱ្យកេរ្តិ៍ឈ្មោះសិល្បៈរបស់លោកបាត់បង់ត្រឹមមួយប៉ព្រិចភ្នែកដែលខំសាងមករាប់ឆ្នាំ និងបានប៉ះទង្គិចទាំងការងារនិងសុខភាពផ្លូវចិត្ត៕

ដរាបណាគណបក្សប្រជាជនដឹកនាំប្រទេស ភាសាខ្មែរ ជាភាសាជាតិ និងមិនមានការដាក់បញ្ចូលភាសាវៀតណាម

0

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា៖”រាជរដ្ឋាភិបាលគ្មានគម្រោងដាក់ភាសាវៀតណាមទៅក្នុងប្រព័ន្ធអប់រំកម្ពុជាទេ”។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា “ដរាបណាគណបក្សប្រជាជនដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិក្នុងវិស័យអប់រំ។ ចំពោះភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ វៀតណាម ផ្សេងៗទៀត ជាភាសាសម្រាប់រៀនបន្ទាប់បន្សំប៉ុណ្ណោះ”។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំ ធ្លាប់បានចេញមុខបកស្រាយម្តងរួចមកហលយ ដោយក្រសួងមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។

បន្ថែមពីនេះសម្ដេចធិបតី ក៏គូសបញ្ជាក់អំពីការដាក់ភាសាបរទេសសម្រាប់ក្មេងតូចៗ គួរដាក់បញ្ចូលតិចតួចបានហើយ ចាំដល់ថ្នាក់ធំបន្តិច ចាំយើងបន្ថែមឱ្យច្រើន។ ទំនើបកម្ម សូមកុំចោលមូលដ្ឋាន! នៅតូចៗ គួរដាក់ភាសាខ្មែរនិងគណិតវិទ្យា ឱ្យច្រើន។

 

មន្ត្រីរាជការ នាំគ្នាជិះស៊ីក្លូខ្មែរ ដើម្បីលើកស្ទួយ និងអភិរក្សផលិតផលខ្មែរ

0

នារសៀលថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជាអញ្ជើញជាអធិបតីក្នុងកម្មវិធីជិះស៊ីក្លូ ដើម្បីគាំទ្រទេសចរណ៍ និងការជំរុញការគាំទ្រផលិតផលក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0qyuayZTfytJi2e8xmj1Kt7agk9H1tsS8yjEV45nF2Z8Vp7rp_5e4RNgfeJYr9cLECWHdAAc7fSLQTYsY5-opgSxTEXmvOK62Ct16CCpf8QD8_EtoXogDxNhEmAz2iyHe7_hiu6hZ-BBXxSXF7XdAAvTxrrxLT967JGu7frg9uIJAVdcXMdJ3F15opL5Z/s2048/471133073_1132650841565068_9166965320577188846_n.jpg
កម្មវិធីនេះ ធ្វើឡើងនៅបរិវេណវត្តភ្នំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរយនាក់ ក្នុងគោលបំណងបានជួយដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ផលិតករ សិប្បករ សេវាករ អាជីវករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYJb3XRBdq7ZXnJNH9EDo2gQ0vBSZkd1AoTbtZfRY-BapTE0Vbob8ZuOLvUeEDDjJSujkAFv5d-tKKUnWGfwWhRAGkqU95UbiZOeFnPaZyaG4sKj8DyhJOEOojQu9ZdOM1-qo3hcNuAHxgWS1KKiLCnvojsftp5XfTA6vsV9v5CmoHXdsFFZomPfmLrfFx/s2048/471149130_1132651121565040_3422141256057969594_n.jpg

បើតាម ឯកឧត្តម ទេសរដ្ឋមន្រ្តី បានប្រសាសន៍៖”កម្មវិធីនេះមានគោលបំណង ធំៗចំនួន៣រួមមាន៖
គាំទ្រ និងនាំគ្នាប្រើប្រាស់ផលិតផលខ្មែរ
ទាក់ទាញទេសចរណ៍ និងផ្តល់ការងារ
ជាពិសេសអភិរក្សសុីក្លូខ្មែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAPtg8ZOXQCcJvUwZ9WEjnBvSAr8-ztthjC6MjvVLusZ8vi2VfMzn4q2e9d4sIgoGntWamol2hwauTupDBRm5A-yq48Ic7I1X07mcuIc93CQD-6U04IkselzyP6_ESgLbiGjr1Q05HHGXq0uFxSlLu_LJ9O-qgt01kA7K7m-w0zHeNYOnpSk4S0k-7kLD/s2048/471150135_1132650961565056_83567645546560844_n.jpg
គួរបញ្ជាក់ថា សុីក្លូជាយានជំនិះប្រពៃណីមួយរបស់ប្រទេសកម្ពុជាដែលមានដើមកំណើតតាំងពីមុនសម័យអាណានិគមបារាំងមកម្ល៉េះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAB3lkKPOhk8lBhTvNcYKHIRsnR04ljqGKIieP9I-TJOkFpJwUtBwYY7V8i7wZ08kp1ntxilBniGgyI7JlXsOumyqEPvJqle3RIe8A4bm936ZQRtTvgOeQ0_tSv-RUhtnRUqDkqr67uG7FilsRO9hge8Q62rLWiXkk3f1KJWP8TCQxtQU9-cGC_poDvAbZ/s2048/471163285_1132651248231694_2168782318094568514_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAB3lkKPOhk8lBhTvNcYKHIRsnR04ljqGKIieP9I-TJOkFpJwUtBwYY7V8i7wZ08kp1ntxilBniGgyI7JlXsOumyqEPvJqle3RIe8A4bm936ZQRtTvgOeQ0_tSv-RUhtnRUqDkqr67uG7FilsRO9hge8Q62rLWiXkk3f1KJWP8TCQxtQU9-cGC_poDvAbZ/s2048/471163285_1132651248231694_2168782318094568514_n.jpg

 

មកស្គាល់ប្រាសាទតាក្របី ដែលកូនខ្មែរមួយចំនួនមិនសូវចាប់អារម្មណ៍

0

ប្រាសាទតាក្របី ឬប្រាសាទតង្វាយ មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺជាប្រាសាទខ្មែរដ៏ចំណាស់មួយដែលបច្ចុប្បន្នមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។ ប្រាសាទនេះជាតំបន់ប្រវត្តិសាស្ត្រដែលបង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាបង្ហាញពីទីតាំងសក្តានុពលក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដោយព្រះបាទសូយ៌្យវម៌្មទី១ និងព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCO4vrfOfgEhVYinh8LfHdI6unNoB-OUrftaEUaZiLj7AHtb2Ms9_7hSavMy0WsXKaAza-618jIrIe18oikKwRpANqq4J0kDUW3GVaeEzRFo5X0nXV73Tkdw9N1L1PbpGG9h3RzlnzbZNQ9FfjqiMy0w9425uOsw_JnJ__8RMazIZ8VT0h45GZJ7fVNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A1.jpg

ប្រាសាទនេះធ្វើឡើងពីថ្មភក់ និងថ្មបាយក្រៀម មានទំហំតូច តែតួប្រាសាទនៅរក្សារូបរាងស្រស់ស្អាត និងល្អឥតខ្ចោះ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវលេខ៥៦ និងលេខ៥៨ ដែលមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងសំរោង។ នៅតាមផ្លូវមានព្រៃឈើខៀវស្រងាត់ ខ្យល់អាកាសត្រជាក់ និងមានបក្សាបក្សីហោះហើរលើមេឃ បង្កើតបានជាទិដ្ឋដ៏អស្ចារ្យមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFg3ZDsU-n1TO79DD2ebOe5v8pc-dZNUa_5yrecpUizDcQJesE_jvSWr4dpDQ3cda43Cz3gwFHVgrYpaWENvBLdWHQ88QRXxBZLthnyI-Ls07FXak8iJtOiEqyCR3Q1XfQGMS6SKJL_fytrtpXbHYkHExPgSuRI5WB73oZa2JYsjdze2v68WLZziWNNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A3.jpg

ទោះជាយ៉ាងណាប្រាសាទនេះមិនសូវមានកូនខ្មែរស្គាល់នោះទេ ហើយក៏មិនសូវមានភ្ញៀវទេសចរមកទស្សនាដែរ ដោយសារប្រាសាទនេះស្ថិតនៅតាមព្រំដែនរវាងថៃ និងខ្មែរ។ តាមពិតទៅប្រាសាទតាក្របី មានឈ្មោះដើមថា ប្រាសាទតង្វាយ ប៉ុន្តែដោយសារចម្លាក់នៅតួប៉មប្រាសាទមានរូបរាងស្រដៀងនិងសត្វក្របី ទើបអ្នកស្រុកហៅតគ្នាៗថា បា្រសាទតាក្របីតែម្តង។ ជាមួយទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ប្រាសាទតាក្របីមានចម្លាក់នៅខាងក្នុងដែលពិពណ៌នាអំពីព្រះអាទិទេពទ្រង់ជិះក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPKeQ4aGCRTwZVTAOPXIDGnjj39wZEHDWdJcJMwU7vrGCHhwMElAinOMEnne_TC6PX3b5yn0MyaE1TStsLjMWpJ7XpWXpSjujAprD3CbPfIwgGOLX2xHlcUZ7v8YzFidH_AUcJdOFIfSkTN8DGa_keH12gQh1EQN_1PWM2ngDGyE3HsE-2zIMN4rbPqc/s2048/442465356_952782559851190_3095892846076602421_n.jpg

បច្ចុប្បន្នប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដងងាយស្រួលក្នុងការទស្សនា។ ទោះជាយ៉ាងណាដោយសារនៅទីនោះជាតំបន់ទាហានគ្រប់គ្រង ព្រោះប្រាសាទនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរអាចចូលទៅមើលប្រាសាទតាក្របីបានដោយមានទាហានជូនដំណើរ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន រួមទាំងប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទផងដែរ៕

ក្បួនដង្ហែតុក្កតាយក្សក្នុងរឿង Squid game លេចឡើងក្នុងតំបន់វប្បធម៌ថៃ បង្កការចាប់អារម្មណ៍ជុំវិញពិភពលោក!

0

ថ្មីៗនេះ ក្បួនដង្ហែតុក្កតា Gogowa និងតួអង្គផ្សេងៗក្នុងរឿង Squid game បានលេចឡើងនៅលើដងទន្លេព្រះយ៉ា កណ្តាលទីក្រុងបាំងកក ប្រទេសថៃ បង្កឲ្យមានការចាប់អារម្មណ៍ជុំវិញពិភពលោក ជាពិសេសនោះ ប្រទេសថៃនឹងចំណេញលើផ្នែកវប្បធម៌ និង Soft power ជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjamVxr6n01j0yIrGuOytrlzRHlPRi6e75N-gXv-LHkfTIHMEA5HAawGfHbwn-p5akHyn2TtGm8RUKNDs9pz-qJwjvQOSwcSg6igLl7N-MDVGGGE6TMaKIH3UJbZxmighwellxSEy-9SQ1TrSVYDWiPhdCp5BV_U2lgSNzmX09xxg-WSbgCpGHPdvWu2j6E/s850/image_2024-12-23_15-16-44%20(2).png
កាលពីថ្ងៃទី ២១ និង ២២ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្បួនដង្ហែតុក្កតា Gogowa ក៏ដូចជាតួអង្គជាច្រើននៃរឿង Squid game បានបង្ហាញខ្លួនឡើងនៅលើដងទន្លេចៅព្រះយ៉ា បរិវេណវត្តអារុន ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រចាំទីក្រុងបាំងកក ប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_thB05teh5V8WA2RPtTuA1XCuDSnfn67UPEVJaDGlmPm365TYNmC_0U98_OPKHT9rVbaTDxD6FnvuRUeGcxt6FdhYTB6Cl-nTBUYiGCNM202zr2NslpVVzabIn-MhFwQfuiy4JxnjTvloWrf3ROLWHIaiS5lBs-KdQssEBJzK4-sLKTRaq2R1udhXv4NA/s850/image_2024-12-23_15-16-44.png

ក្រុមហ៊ុន Netflix បានសហការជាមួយនឹងប្រទេសថៃក្នុងការផ្សព្វផ្សាយក៏ដូចជាប្រម៉ូតរឿង Squid game រដូវកាលទី ២ ឲ្យភាពល្បីល្បាញកាន់តែខ្លាំងឡើង , មុននឹងរឿងនេះចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤។ ការសហការគ្នារវាងក្រុមហ៊ុន Netflix ជាមួយប្រទេសថៃ នឹងទទួលបានផលប្រយោជន៍ទាំងសងខាង ចំពោះក្រុមហ៊ុន Netflix នឹងធ្វើឲ្យរឿងនេះ កាន់តែទទួលបានការចាប់អារម្មណ៍និងល្បីរន្ទឺខ្លាំងឡើង។ ខណៈដែលខាងថៃវិញ នឹងចំណេញក្នុងការផ្សព្វផ្សាយពីតំបន់វប្បធម៌ ក៏ដូចជានឹង Soft Power របស់ប្រទេសខ្លួន ជំរុញដល់កំណើនទេសចរណ៍និងសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2tpX9TA97r2_EjjwRrL3vIDw1cCKyeK49zV7xzQ-8yx8B2dMkKQwO7Xzzy60g9QbWmWl2kY7mo-4YrYfbsvq5YKMFEyte0yafGp8SZgBlA2mtginKca2OUHUdvsYPY9bfL1FbxJFhXoNLYkB2nL-Da5no1gXSyDN-TIGeCDYspd95euq_IyGgMx4G3I6/s850/image_2024-12-23_15-16-45%20(2).png

សូមជម្រាបថា Squid game ដែលជាខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីរន្ធឺ ដែលកាលពីរដូវកាលទី១ រឿងនេះបានចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ហើយក៏ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមទស្សនិកជននៅជុំវិញពិលោកលោក ក៏ដូចជាទន្ទឹងរងចាំទស្សនារដូវកាលទី ២ ទៀត។ យ៉ាងណា Squid game រដូវកាលទី ២ នឹងមកដល់តាមសំណូមពរទស្សនិកជនហើយ ដែលគ្រោងចាក់បញ្ចាំងនាថ្ងៃទី ២៦ ខែធ្នូ ដ៏ឆាប់ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4lQ9R7qw1oy1ZOnccizI97R3LmrErzz_6f2JlNWz4Bj4uyeozmt_2VVNM3kdJhdPhd3yiM9qui9rWJCIhm9KgfRAI-MGXiCw5MjnwNHta_90BG0meg_Ue2dUiJ8Q96FIgyL47edoMMfAkoWcXauVgIbakQFbY6rEFnA0sv1kjZ8fPIpvRYODg_jkZr9b/s850/image_2024-12-23_15-16-45.png

កីឡាកាស Rey Misterio Sr ទទួលមរ.ណភាពក្នុងជន្មាយុ ៦៦ឆ្នាំ

0

កីឡាកាស Rey Misterio Sr ដែលត្រូវជាពូរបស់កីឡាកាស Rey Misterio បានទទួលមរណភាពហើយក្នុងជន្មាយុ ៦៦ឆ្នាំ។ នេះបើតាមការប្រកាសពីគ្រួសាររបស់លោកកាលពីថ្ងៃទី២០ ខែធ្នូ ខណៈមូលហេតុហេតុនៃការស្លាប់របស់អតីតកីឡាកាសរូបនេះមិនត្រូវបានទម្លាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVwrHjF8_jXRTZskSty9H-sbUePMJh41JE_NAXDxnyGTjFBZN1o2bdYt6ZfP_KSQNZcBwk2oFZJ4RDPrdlwNOv6Llbppu7RqKA4DcWZcIkkzNPB7JddkzUguHsU3m00Vozk6ibjGGHxpuuG6lTt0FTGJljQLAWMKwYWsFkETamsGu57hSrRS5jKPydEbmK/s1350/Snapinsta_app_470948083_1131713071872355_8985575689141558081_n_1080.jpg

ការប្រកាសដំណឹងមរណភាពនេះបានធ្វើឡើងតាមរយៈការបង្ហោះតាមហ្វេសប៊ុករបស់កូនប្រុសរបស់លោក។ ការស្លាប់របស់ Rey Misterio Sr ក៏ត្រូវបានទទួលស្គាល់ដោយ Lucha Libre AAA Worldwide ដែលបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើ Instagram ។ ឈ្មោះកំណើតរបស់លោកគឺ Miguel Ángel López Días ដែលត្រូវបានគេស្គាល់ថា Rey Misterio Sr។ លោកគឺជាពូរបស់កីឡាកាស WWE គឺ Rey Mysterio ។ ក្រៅពីការបង្ហាត់កូនប្រុស និងក្មួយប្រុស Rey Misterio Sr ក៏បានបង្វឹកអ្នកចំបាប់អន្តរជាតិល្បីៗមួយចំនួនទៀតដូចជា Halloween និង Hayabusa។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK5xWMCmjcH0BqReqlPYuGNaHqtrxI06uxZJaP40SvpmoWdKfgJEcOp0GF5yjHDl4lw_7s_F9MlOJY1n-uGHXN3krc16iZHPYWgi9o1R9qaQMbkE3w3x2yMqcOncwVrX0Qj7oNkeCSHl0eUJHKhej2n_QMNMzSpbA2V3ueLYPkYKCyCDFkHHNab-j5O-BA/s948/image_2024-12-23_10-16-45.png
Rey Misterio Sr គឺជាអ្នកចំបាប់អាជីពម៉ិកស៊ិកបានបង្ហាញខ្លួនជាលើកដំបូងក្នុងកីឡាចំបាប់ឬទស្សនិកជនស្គាល់ថាជាកីឡាកាស នៅខែមករា ឆ្នាំ១៩៧៦ នៅលើកម្មវិធីមួយដែលមានឈ្មោះថា «Day of the Kings» ។ ពីទីនោះលោកនឹងបន្តចំបាប់ជាមួយនឹងការផ្សព្វផ្សាយជាច្រើនរួមទាំងសមាគមកីឡាចំបាប់ពិភពលោក។ លោកក៏នឹងឈ្នះពានជាច្រើននៅទូទាំងការផ្សព្វផ្សាយផ្សេងគ្នារួមទាំង IWC World Middleweight Championship ជាពានដែលលោកបានកាន់ពីរដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSGAN6qzL-No5NrJUbzdmbnU35N-WKxZEC3rZC4GOiEJNpuUO4Vc_blAsLKEC3t9SXr0yuE7-3PvQAUjT_Qekd1SPCnSJZpEEjg5_67cPW5zH9FofSTSfvu9UjWxv6hOmQKKwxOQQl84N80bJM69NfkYYWIUsFSAe5APvhQsQheSdbnswcgmGKEW-sbPPU/s1200/image_2024-12-23_10-16-45%20(2).png

ទោះបីជាចូលនិវត្តន៍ជាផ្លូវការក្នុងឆ្នាំ ២០០៩ ក៏ដោយក៏ការប្រកួតចុងក្រោយរបស់ Rey Misterio Sr បានធ្វើឡើងនៅខែមេសា ឆ្នាំ២០២៣ នៅរដ្ឋ California ជាការប្រកួតដែលមានមនុស្ស ៦នាក់។ មូលហេតុនៃការស្លាប់របស់កីឡាកាសរូបនេះមិនត្រូវបានប្រកាសឡើយ៕

កម្របានឃើញណាស់! សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

0

ជាទូទៅសត្វភេនឃ្វីនគឺមាន ៣ ពណ៌លាយចូលគ្នាដូចជាស ខ្មៅ និងលឿង។ ទោះជាយ៉ាងណាថ្មីនេះៗគេប្រទះឃើញសត្វភេនឃ្វីនមួយក្បាលមានពណ៌ខ្មៅសុទ្ធតែម្តង ដែលមើលទៅលេចធ្លោជាងគេក្នុងចំណោមហ្វូងភេនឃ្វីនចំនួន ៥០០,០០០ ក្បាលផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtJkGBAJMZKBR7fAiltUG_t5f9XWWzfkdPQ2e-K_zKtkNlZ_4r5jVy9_N7qWtLeEZE8kmSHeh2N8zVV4fL3U8MkdD5q0hfQIYH88hBVsw7G04vX2QG9p6DEOfY9TXimDniZO00hyphenhyphenE1r_PpCfj_WIDtgmYNCCfncCivn2dqTafrq75voHm-VF5ig1hxvsK/s1200/image_2024-12-23_13-59-02%20(2).png
សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធ ត្រូវបានគេប្រទះឃើញនៅលើកោះ South Georgia នៃមហាសមុទ្រអាត្លង់ទិក ដោយអ្នកថតរូបសត្វព្រៃបែលហ្ស៊ិក បានទៅ Saint Andrews Bay ក្នុងបេសកកម្មថ្មីមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6pjSZIG3UyWPGndQMxVL0RzCVMc0q6h88DIsC865v9n_4JULPh3VmB5JQomrWeNeJdYl8sU4Nk_rzfJ4YzAf7gp9ClZox20M64UZMWgk1DIYlgBb5HrVl6W_eoBFnoIHQmH3tqlzsykQe_X1-OKuV25a5snX0TgRpzUAcnyh2_zrs3d634wW0a3VeVdu8/s800/image_2024-12-23_13-59-02.png
សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វកម្រ និងគួរឱ្យទាក់ទាញបំផុតដោយសារវាមានពណ៌ខ្មៅខុសប្លែកពីគេ ខណៈសត្វភេនឃ្វីនផ្សេងទៀតត្រូវបានគេសម្គាល់ឃើញថាមានត្រចៀកពណ៌លឿង ផ្នែកកណ្តាលនៃដងខ្លួនពណ៌ស និងខាងក្រោយខ្នងពណ៌ខ្មៅ។ យោងតាមការសិក្សាស្រាវជ្រាវ មូលហេតុដែលសត្វភេនឃ្វីនមួយក្បាលនេះស្រាប់តែមានពណ៌ខ្មៅទាំងអស់ពេញរាងកាយ គឺដោយសារតែការផលិតជាតិ melanin ច្រើនពេក ដែលជាសារធាតុផ្តល់ពណ៌ដល់ស្បែក សក់ និងភ្នែករបស់សត្វ ការពារពួកគេពីកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnv4_lGixZnydn5HJFv6IvO8ID91C4Kq8zAeEAhb-rhX81-yfefiz3abvlbAmUEQO8Mm-B8NlehNUd-_bryuiiYKoipSLkvRzCIjF-njQAPMcYx6uUNRsJtLieJhTUXLaUKqxDgMLOJls0aHYioE7cIGHLb0JjR_fr28cOAweaA0Y0iYtXXYVKsNqbDlP5/s639/image_2024-12-23_13-59-03%20(2).png
ការផលិតលើសនេះត្រូវបានគេហៅថា melanism ដែលជាលក្ខណៈហ្សែនដ៏កម្រមួយបណ្តាលឱ្យរាងកាយទាំងមូលមានពណ៌ខ្មៅសុទ្ធ ដែលពណ៌ពិសេសនេះក៏បណ្តាលឱ្យមានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនផងដែរ។ ជាទូទៅសត្វភេនឃ្វីនពណ៌ខ្មៅ និងសធម្មតាជួយពួកគេលាក់បាំងពីសត្រូវ ដោយរោមខ្មៅជួយឱ្យពួកវាលាយឡំជាមួយសមុទ្រនៅពេលមើលពីខាងលើ ខណៈក្បាលពោះពណ៌សជួយឱ្យពួកវាលាក់ខ្លួនពីសត្រូវដែលហែលទឹកនៅក្រោមទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL96WzgnUktHDf7LE9C3vD_GWAAZL2wsaiDOW-hMWFLY9lG7gyxh6QBn_G4g1sQBZGGMLP5yfCnRF9ZYzjJyYbQo0VFIuyY1YW1TppNwEVH3mZH-tzu3FpjNBR-JVgjw4QHaEO12YHZDsbUKGE87ZEKsmnNwSV4FBcRksMmDek8KZhTWgVo4CbSuuXmrnr/s800/image_2024-12-23_13-59-03.png
ហេតុនេះសត្វភេនឃ្វីនដែលមានពណ៌ខ្មៅទាំងអស់ គុណសម្បត្តិគឺការលាក់ខ្លួនពីសត្រូវបានល្អបំផុត ប៉ុន្តែគុណវិបត្តិវិញពណ៌ខុសធម្មតារបស់វាក៏ប៉ះពាល់ដល់អាយុជីវិត និងវិធីសាស្ត្រនៃការរស់រានរបស់វាផងដែរ ដោយជាទូទៅរោមខ្មៅសុទ្ធនឹងធ្វើឱ្យវាមានអាយុខ្លីដោយស្វ័យប្រវត្តិ មានន័យថា ពួកវាទំនងមានអាយុខ្លីជាងសត្វភេនឃ្វីនធម្មតា៕

បទចម្រៀង១បទ «Call Me PaPa» របស់ ខេមរៈ សិរីមន្ត បានឈ្នះពានរង្វាន់អន្តរជាតិ «Moral Award» នៅប្រទេសថៃ

0

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃ Khaosod បានចុះផ្សាយពីលោក ខេមរៈ សិរីមន្ត អភិវឌ្ឍន៍ខ្លួនពីកូនអ្នកស្រែក្លាយជាតារាចម្រៀងដ៏ល្បីល្បាញនៅប្រទេសកម្ពុជា និងឈ្នះពានរង្វាន់អន្តរជាតិជាមួយនឹងបទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqOU4I_hpw_EjjAtEPnScIawoueBR_0eSGJ1TI1q2KDPgS9s1KGVOcq9RLcyfyOts6NO7tcjlmPaIcNAAs4uJ5EWbzPTpDVg75uE0aSt0WGmbjtDjH0XOqwOf023EOAasVhEmASluiQIl66c_ALA6spo9dFbUWaqk-4YoX1_yJKzACdMW41RWMh8BxLji/s1280/image_2024-12-23_13-54-41.png

បច្ចុប្បន្ន វិស័យចម្រៀងនៅកម្ពុជាមានសន្ទុះយ៉ាងខ្លាំង ហើយបទចម្រៀងខ្មែរជាច្រើនបទបានល្បីល្បាញខ្លាំងដល់ប្រទេសថៃ និងតំបន់អាស៊ាន ក្នុងនោះក៏មានបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ផងដែរ ។ លោកជាម្ចាស់បទចម្រៀង «Call Me PaPa» ដែលមានអ្នកទស្សនារហូតដល់ជាង២ពាន់លានលើក នៅទូទាំងពិភពលោក ។ បទចម្រៀងនេះត្រូវបានយកមកដាក់ក្នុង TikTok ស្មើជាង៥សែនលើក រហូតធ្វើឱ្យល្បីល្បាញយ៉ាងខ្លាំងនៅអាស៊ាន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR5Z2wFT5f9atX3rmPc0OrR91_2G5Nc4S_amHuZIvF1Tvv5HBE1mStxtl0zUa8M8vUeIvWEN8dJ9HYdCxiLGKPSqiJHAHEMDAL3GxsiS5L6DfZH896hgocE5xmenwpAunTgQSU5i03HyhOhClivXQY2qqaPxhUUkkxWlbVChT3_bSZ_uhs1OBd27cRlPzA/s1280/image_2024-12-23_13-54-42.png

ភាពល្បីល្បាញនៃបទចម្រៀង «Call Me PaPa» របស់តារាចម្រៀងខ្មែរវ័យក្មេងដ៏ល្បីល្បាញ និងការព្យាយាមចង់សម្រេចក្តីសុបិនក្លាយជាតារាចម្រៀង ព្រមទាំងលក្ខណៈលេចធ្លោ បានធ្វើឱ្យលោក ខេមរៈ សិរីមន្ត ឈ្នះពានរង្វាន់អន្តរជាតិ «International Famous Award» ក្នុងពិធីប្រគល់រង្វាន់កិត្តិយសអន្តរជាតិរបស់គម្រោងលើកកម្ពស់មនុស្សល្អ មានសីលធម៌ «Moral Award» លើកទី១០ នៅទីក្រុងបាងកក ប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qfbTI2gWqDkA9Le9NR-eACfapWShT5JO1AipEZ-cRbd9kuYJxDJKS6mdC-rF0QnL6-47Ou2YRMlTdgyl2c40pkZzv-kMGIyALc8b5biGxqZe3JU6PVx3sN_lGhcvckPUEiu65vuyaowznSoOq6ngOf396WpldWqj-cwtrl_xNzvHynuKm-GPcdusiBPH/s1280/image_2024-12-23_13-54-43.png
គោលបំណងនៃការប្រគល់ពានរង្វាន់នេះ គឺដើម្បីលើកស្ទួយ និងលើកតម្កើងស្ថាប័ន រួមទាំងបុគ្គលិកផ្សេងៗ ដែលជាមនុស្សល្អ មានសីលធម៌ និងជាបុគ្គលគំរូមកពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក ។ លើសពីនេះ គឺជាការលើកទឹកចិត្ត លើកកម្ពស់ការច្នៃប្រឌិត អំពើល្អ និងសីលធម៌ ដើម្បីជាគំរូក្នុងសង្គមបច្ចុប្បន្ន និងអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-x0W59tkFVJoZ7iRJfdsKI2au5Ej33znCQDuM9E3v6pTLjaJaNq_VirgH1PnX7H5LOP7yOWWJmYp44E-Lj-P5VX2KIZwycpkZQk2xGgor4yFFynngJlXdsBOE4egiQr9eOZrJw-4hqmSccBv7g1CyU_U29NmIpu15UO4g6nQt-7ZtN4cLkagfUjxT84_1/s2048/image_2024-12-23_13-55-55%20(2).png

លោក ខេមរៈ សិរីមន្ត និយាយថា ៖ «ខ្ញុំសូមអរគុណសម្រាប់ការប្រគល់ពានរង្វាន់នេះ ហើយដោយសារការតាំងចិត្តបានធ្វើឱ្យមនុស្សនៅទូទាំងពិភពលោក ស្គាល់ខ្ញុំ ។ សូមអរគុណហ្វេនសម្រាប់ការគាំទ្របទចម្រៀង និងស្វាគមន៍យ៉ាងកក់ក្តៅ ។ ខ្ញុំសន្យាថា នឹងធ្វើជាគំរូល្អដល់ហ្វេនៗ និងសង្គម រួមទាំងការចេញបទចម្រៀងបន្តទៀត» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPNFBqSs7_nsX1scv-cKZUDa0cw_CMdUQJm7JiGmMYoFWu705_xxcHMrX1aSkJ7lcFn3q2TV2aLkjKpFDbZTG-csH9Z6kA5aIYB01drs_gqfYTQoxddE0dxYgD6LhtaMAoeM1HmdlrW2rlGEcnnwS5L9MGxIZI-VyNQjFoOj_xvDhsm2tiEIsIYk4TBWMl/s1280/image_2024-12-23_13-55-55.png

សារព័ត៌មានថៃផ្សាយថា តារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ខេមរៈ សិរីមន្ត មានស្រុកកំណើតនៅខេត្តកំពង់ចាម ប៉ុន្តែដោយសារចង់សម្រេចក្តីសុបិនជាតារាចម្រៀង ទើបធ្វើឱ្យលោកប្តេជ្ញាចិត្ត រហូតក្លាយជាតារាចម្រៀងល្បី១រូបនាពេលបច្ចុប្បន្ន ។ លើសពីនេះ ដោយសារសមត្ថភាពលេចធ្លោបានធ្វើឱ្យលោកក្លាយជាអាយដល នៅកម្ពុជា ៕