Home ព័ត៌មានអន្តរជាតិ កម្របានឃើញណាស់! សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

កម្របានឃើញណាស់! សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម

107
0

ជាទូទៅសត្វភេនឃ្វីនគឺមាន ៣ ពណ៌លាយចូលគ្នាដូចជាស ខ្មៅ និងលឿង។ ទោះជាយ៉ាងណាថ្មីនេះៗគេប្រទះឃើញសត្វភេនឃ្វីនមួយក្បាលមានពណ៌ខ្មៅសុទ្ធតែម្តង ដែលមើលទៅលេចធ្លោជាងគេក្នុងចំណោមហ្វូងភេនឃ្វីនចំនួន ៥០០,០០០ ក្បាលផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtJkGBAJMZKBR7fAiltUG_t5f9XWWzfkdPQ2e-K_zKtkNlZ_4r5jVy9_N7qWtLeEZE8kmSHeh2N8zVV4fL3U8MkdD5q0hfQIYH88hBVsw7G04vX2QG9p6DEOfY9TXimDniZO00hyphenhyphenE1r_PpCfj_WIDtgmYNCCfncCivn2dqTafrq75voHm-VF5ig1hxvsK/s1200/image_2024-12-23_13-59-02%20(2).png
សត្វភេនឃ្វីនពណ៌ខ្មៅសុទ្ធ ត្រូវបានគេប្រទះឃើញនៅលើកោះ South Georgia នៃមហាសមុទ្រអាត្លង់ទិក ដោយអ្នកថតរូបសត្វព្រៃបែលហ្ស៊ិក បានទៅ Saint Andrews Bay ក្នុងបេសកកម្មថ្មីមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6pjSZIG3UyWPGndQMxVL0RzCVMc0q6h88DIsC865v9n_4JULPh3VmB5JQomrWeNeJdYl8sU4Nk_rzfJ4YzAf7gp9ClZox20M64UZMWgk1DIYlgBb5HrVl6W_eoBFnoIHQmH3tqlzsykQe_X1-OKuV25a5snX0TgRpzUAcnyh2_zrs3d634wW0a3VeVdu8/s800/image_2024-12-23_13-59-02.png
សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វកម្រ និងគួរឱ្យទាក់ទាញបំផុតដោយសារវាមានពណ៌ខ្មៅខុសប្លែកពីគេ ខណៈសត្វភេនឃ្វីនផ្សេងទៀតត្រូវបានគេសម្គាល់ឃើញថាមានត្រចៀកពណ៌លឿង ផ្នែកកណ្តាលនៃដងខ្លួនពណ៌ស និងខាងក្រោយខ្នងពណ៌ខ្មៅ។ យោងតាមការសិក្សាស្រាវជ្រាវ មូលហេតុដែលសត្វភេនឃ្វីនមួយក្បាលនេះស្រាប់តែមានពណ៌ខ្មៅទាំងអស់ពេញរាងកាយ គឺដោយសារតែការផលិតជាតិ melanin ច្រើនពេក ដែលជាសារធាតុផ្តល់ពណ៌ដល់ស្បែក សក់ និងភ្នែករបស់សត្វ ការពារពួកគេពីកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnv4_lGixZnydn5HJFv6IvO8ID91C4Kq8zAeEAhb-rhX81-yfefiz3abvlbAmUEQO8Mm-B8NlehNUd-_bryuiiYKoipSLkvRzCIjF-njQAPMcYx6uUNRsJtLieJhTUXLaUKqxDgMLOJls0aHYioE7cIGHLb0JjR_fr28cOAweaA0Y0iYtXXYVKsNqbDlP5/s639/image_2024-12-23_13-59-03%20(2).png
ការផលិតលើសនេះត្រូវបានគេហៅថា melanism ដែលជាលក្ខណៈហ្សែនដ៏កម្រមួយបណ្តាលឱ្យរាងកាយទាំងមូលមានពណ៌ខ្មៅសុទ្ធ ដែលពណ៌ពិសេសនេះក៏បណ្តាលឱ្យមានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនផងដែរ។ ជាទូទៅសត្វភេនឃ្វីនពណ៌ខ្មៅ និងសធម្មតាជួយពួកគេលាក់បាំងពីសត្រូវ ដោយរោមខ្មៅជួយឱ្យពួកវាលាយឡំជាមួយសមុទ្រនៅពេលមើលពីខាងលើ ខណៈក្បាលពោះពណ៌សជួយឱ្យពួកវាលាក់ខ្លួនពីសត្រូវដែលហែលទឹកនៅក្រោមទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL96WzgnUktHDf7LE9C3vD_GWAAZL2wsaiDOW-hMWFLY9lG7gyxh6QBn_G4g1sQBZGGMLP5yfCnRF9ZYzjJyYbQo0VFIuyY1YW1TppNwEVH3mZH-tzu3FpjNBR-JVgjw4QHaEO12YHZDsbUKGE87ZEKsmnNwSV4FBcRksMmDek8KZhTWgVo4CbSuuXmrnr/s800/image_2024-12-23_13-59-03.png
ហេតុនេះសត្វភេនឃ្វីនដែលមានពណ៌ខ្មៅទាំងអស់ គុណសម្បត្តិគឺការលាក់ខ្លួនពីសត្រូវបានល្អបំផុត ប៉ុន្តែគុណវិបត្តិវិញពណ៌ខុសធម្មតារបស់វាក៏ប៉ះពាល់ដល់អាយុជីវិត និងវិធីសាស្ត្រនៃការរស់រានរបស់វាផងដែរ ដោយជាទូទៅរោមខ្មៅសុទ្ធនឹងធ្វើឱ្យវាមានអាយុខ្លីដោយស្វ័យប្រវត្តិ មានន័យថា ពួកវាទំនងមានអាយុខ្លីជាងសត្វភេនឃ្វីនធម្មតា៕