ថ្មីៗនេះ ក្បួនដង្ហែតុក្កតា Gogowa និងតួអង្គផ្សេងៗក្នុងរឿង Squid game បានលេចឡើងនៅលើដងទន្លេព្រះយ៉ា កណ្តាលទីក្រុងបាំងកក ប្រទេសថៃ បង្កឲ្យមានការចាប់អារម្មណ៍ជុំវិញពិភពលោក ជាពិសេសនោះ ប្រទេសថៃនឹងចំណេញលើផ្នែកវប្បធម៌ និង Soft power ជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ។
.png)
កាលពីថ្ងៃទី ២១ និង ២២ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្បួនដង្ហែតុក្កតា Gogowa ក៏ដូចជាតួអង្គជាច្រើននៃរឿង Squid game បានបង្ហាញខ្លួនឡើងនៅលើដងទន្លេចៅព្រះយ៉ា បរិវេណវត្តអារុន ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រចាំទីក្រុងបាំងកក ប្រទេសថៃ។ 
ក្រុមហ៊ុន Netflix បានសហការជាមួយនឹងប្រទេសថៃក្នុងការផ្សព្វផ្សាយក៏ដូចជាប្រម៉ូតរឿង Squid game រដូវកាលទី ២ ឲ្យភាពល្បីល្បាញកាន់តែខ្លាំងឡើង , មុននឹងរឿងនេះចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤។ ការសហការគ្នារវាងក្រុមហ៊ុន Netflix ជាមួយប្រទេសថៃ នឹងទទួលបានផលប្រយោជន៍ទាំងសងខាង ចំពោះក្រុមហ៊ុន Netflix នឹងធ្វើឲ្យរឿងនេះ កាន់តែទទួលបានការចាប់អារម្មណ៍និងល្បីរន្ទឺខ្លាំងឡើង។ ខណៈដែលខាងថៃវិញ នឹងចំណេញក្នុងការផ្សព្វផ្សាយពីតំបន់វប្បធម៌ ក៏ដូចជានឹង Soft Power របស់ប្រទេសខ្លួន ជំរុញដល់កំណើនទេសចរណ៍និងសេដ្ឋកិច្ច។.png)
សូមជម្រាបថា Squid game ដែលជាខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីរន្ធឺ ដែលកាលពីរដូវកាលទី១ រឿងនេះបានចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ហើយក៏ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមទស្សនិកជននៅជុំវិញពិលោកលោក ក៏ដូចជាទន្ទឹងរងចាំទស្សនារដូវកាលទី ២ ទៀត។ យ៉ាងណា Squid game រដូវកាលទី ២ នឹងមកដល់តាមសំណូមពរទស្សនិកជនហើយ ដែលគ្រោងចាក់បញ្ចាំងនាថ្ងៃទី ២៦ ខែធ្នូ ដ៏ឆាប់ខាងមុខនេះ៕










