Home Blog Page 695

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញបកស្រាយ ជុំវិញករណីដាក់ជនបរទេសម្នាក់ចូលក្នុងបញ្ជីខ្មៅ

0

ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានដាក់ជនបរទេសម្នាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឱ្យចូលមកកម្ពុជាអស់មួយជីវិត។

បើអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានលើកឡើងថា៖ “ជនមានឈ្មោះក្នុងបញ្ជីខ្មៅ លោក ជឺរល ហ្វីលីន (Gerald Flynn) ស្ថិតក្នុងចំណោមជនបរទេសរាប់សែននាក់ដែលធ្លាប់ចេញចូលប្រទេសកម្ពុជា។ នៅក្នុងឯកសារស្នើសុំទិដ្ឋការចូលទៅប្រទេសកម្ពុជា លោក ជឺរល ហ្វីលីន (Gerald Flynn) បានដាក់ស្នើទៅធ្វើជាងអគ្គិសនី ឬជាងភ្លើង តែធាតុពិតបែរជាលបលួចទៅធ្វើជាអ្នកយកព័ត៌មានវិញ។ នៅក្នុងករណីនេះ លោក ជឺរល ហ្វីលីន (Gerald Flynn) បានរំលោភច្បាប់រដ្ឋអធិបតេយ្យ និងច្បាប់អន្តរជាតិ”។

អ្នកនាំពាក្យរងរូបនេះ បានសង្កត់ធ្ងន់ទៀតថា៖”ករណីនេះ មន្ត្រីអន្តោប្រវេសន៍អនុវត្តត្រឹមត្រូវតាមជំនាញនិងច្បាប់។ ជារួមកម្ពុជាអនុវត្តស្របច្បាប់អន្តរជាតិដែលប្រទេសទាំងអស់ក៏ធ្វើបែបនេះដែរ ហើយមិនពាក់ពាក់ព័ន្ធនឹងការរឿងរើសអើងប្រកាន់ពូជសាសន៍ និងបញ្ហានយោបាយដូចការលាបពណ៌មួលបង្កាច់នោះទេ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក ជឺរល ហ្វីលីន (Gerald Flynn) ត្រូវបានមន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ហាមមិនឱ្យលោកចូលមកកម្ពុជាទេ ក្រោយពេលលោកវិលត្រឡប់មកពីវិស្សមកាលនៅប្រទេសថៃ៕

 

ប្រេស៊ីលចាប់ផ្តើមអនុវត្តច្បាប់ថ្មីរឹតបន្តឹងកូនសិស្សប្រើប្រាស់ស្មាតហ្វូននៅសាលារៀន

0

ប្រទេសប្រេស៊ីល ៖ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសប្រេស៊ីលចាប់ផ្តើមអនុវត្តច្បាប់ថ្មី គឺការរឹតបន្តឹងកូនសិស្សនៅសាលារដ្ឋ និងឯកជនប្រើប្រាស់ស្មាតហ្វូននៅសាលារៀន ដោយសារបារម្ភពីផលប៉ះពាល់ការសិក្សារបស់កូនសិស្ស ។ ប៉ុន្តែកូនសិស្សអាចប្រើប្រាស់ទូរស័ព្ទបានក្នុងករណីចាំបាច់ផ្សេងៗ និងត្រូវមានការអនុញ្ញាតពីគ្រូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3giXVqCAZ1SyB06264PiNRO_R5CBws8ZArx9Id_MfVdRZwO_cQM2qkU0barA_SfEHsa1kRRWJOGTKhXJmGkDIYJhMOJUPfTI5wlwnlEOS5hFQshJgn__fwdASUXsj8KcqpPOfg7IEMygrTsKBA-Qb4GFDAEOg2qgjh8kXvTfSFczby_KXRzU9QFc3Zgo-/s1200/image_2025-02-07_14-28-11.png

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ កាលពីខែមករា ឆ្នាំ២០២៥ ដើម្បីរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន ដែលច្បាប់នេះស្របតាមច្បាប់អាមេរិក និងតំបន់អឺរ៉ុប ប៉ុន្តែកូនសិស្សអាចប្រើប្រាស់ទូរស័ព្ទសម្រាប់រៀនសូត្រ ឬត្រួតពិនិត្យសុខភាព ។ សាលាអាចកំណត់វិធានការផ្សេងៗ ដូចជា ៖ ឱ្យកូនសិស្សដាក់ស្មាតហ្វូនក្នុងកាបូបស្ពាយ ឬទូរ ឬនៅកន្លែងសាលាកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGWVyCmedu3Ucdu5G_w9E3TX5ZDmzNN5CIRrqh0ZISkniatLJ1u5sN8tVg0POiTGaXPBqOiMl3yux3u3xx-g4thGS0h8iT_54lEbKpwkd-JDOcJWmTXt8LpkRP7xkuOheR8f4IGYX0H-J9-0xwe13Ja8JcoiblKrXTXdaa-8AePJxbStF9IvDp1GBSokJg/s992/image_2025-02-07_14-28-12.png

កាលពីឆ្នាំ២០២៣ សាលារៀននានាក្នុងខេត្តចំនួន២៦ របស់ប្រេស៊ីល បានរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូនរបស់កូនសិស្ស ដោយសាលាទាំងនេះបានកំណត់លក្ខខណ្ឌខុសៗគ្នា ប៉ុន្តែនាយកសាលាមួយចំនួនមានបញ្ហាលើការរឹតបន្តឹងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTNVoK6xrRu-TmKDHMMvptPfKUMyzYU1oDN6ONS8aNq_mMG4iq0StaFWkxPxGLaAC8vnleX19edZ2NOu22rKEPLiqYpktzlc7tHuq-N5yXZXvTO1pqsP-9wEy22SUcAzNmlzVrys32pdozzoQr6aNc5g55EDUc9r8TfK6SPuY2lscmwgBK53n2SfIPFWPq/s1280/image_2025-02-07_14-28-13%20(2).png

Datafolha ជាក្រុមហ៊ុនស្ទង់មតិការយល់ឃើញរបស់ពលរដ្ឋប្រេស៊ីល បានបង្ហាញលទ្ធផលស្ទង់មតិកាលពីខែតុលា ឆ្នាំ២០២៤ ថា អ្នកឆ្លើយតបការស្ទង់មតិ ២នាក់ ក្នុងចំណោម៣នាក់ សំណូមពរឱ្យហាមក្មេង និងយុវវ័យប្រើស្មាតហ្វូននៅសាលា ។ រីឯអ្នកឆ្លើយតបផ្សេងទៀតប្រាប់ថា ឧបករណ៍អេឡិចត្រូនិកបង្កគ្រោះថ្នាក់ច្រើនជាងផ្តល់ប្រយោជន៍ដល់កូនចៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhT3GDUZH4K9ws0WHdrVYpZEoEBApu_iUbO622nSnXjJYvmIM7e26uurcb9sIRGfdslIeOiPocKx1NaYT1TeiEMfl2ctYJ4Xp4PI8yGU0GBKyw-erekQTD5H7DWleejMFjiMp1gZvshGGBtx69T_mA42fN_zdUbZrV0tjyPXWyq8ZruXOs7GYQghUjNauw/s1200/image_2025-02-07_14-28-13.png
Porto Seguro ជាសាលារៀនឯកជននៅទីក្រុង Sao Paulo ដែលបើកដំណើរការរយៈពេលជិត១៥០ឆ្នាំ បានហាមកូនសិស្សប្រើស្មាតហ្វូនក្នុងថ្នាក់រៀនកាលពីឆ្នាំ២០២៤ ហើយសាលាគាំទ្រឱ្យកូនសិស្សផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅ ចំនួន១ថ្ងៃក្នុង១សប្តាហ៍ ។ នៅឆ្នាំ២០២៥ សាលាបានរឹតបន្តឹងការប្រើទូរស័ព្ទខ្លាំងជាងមុន ដោយហាមកូនសិស្សប្រើស្មាតហ្វូនក្នុងបរិវេណសាលា និងទុកស្មាតហ្វូនក្នុងទូរពេញមួយថ្ងៃ រួមទាំងពេលសំរាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkeG-HtnA1c76RlL830_lhnjaQTngbG2IL_5TFrC02srYWuBnM1Gs3Ca8ON3vdQ41fAAXBlJp309XXVetcL6KgLwwfoD7ziiM-cL8d-8yqk7gKG5O6W6KORU4m5_mVy8VZQz0MG5XdNuQbO16l0R7t2SODTiP9qTDJuxKSwXmVFA4iG-zseZYKpWdb3N8f/s1280/photo_2025-02-07_14-16-02.jpg

ការរឹតបន្តឹងនេះនឹងការពារសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយកូនសិស្ស ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការសិក្សាចាំបាច់ ។ ប្រេស៊ីលមានស្មាតហ្វូតរហូតដល់២៥៨លានគ្រឿង និងច្រើនជាងចំនួនពលរដ្ឋដែលស្មើត្រឹមតែ២០៣លាននាក់ ។ ពលរដ្ឋប្រេស៊ីលចំណាយពេលលេងស្មាតហ្វូន ៩ម៉ោង និង១៣នាទីក្នុង១ថ្ងៃ ។ នេះបើតាមក្រសួងអប់រំប្រេស៊ីល ៕

«រមណីយដ្ឋានប្រាសាទនគរបាជ័យ» ទឹកដីប្រវត្តិសាស្ត្រដែលកំពុងឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងអន្តរជាតិ

0

ប្រាសាទនគរបាជ័យ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ១២២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបថបាយ័ន ហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihqSSbBr8Pu6TbPDiwuFgH1HGpk5lHLLQwl-qzEO_hVSEA18NRWp0xiiOJq3QqCdiP9zRuQt60f0Ze6cGZ1Sb_TeXi7OQza99ejBFS5SYU2_qCvZg0dwsVZXNbyAUaOBxSNy3q4RT0s1hgoTTj7DkOOpYX_cFrwQIQn9hb_RM8-Iqx_B5kbQX1w3nf-xj7/s2016/473187677_575103668836915_260287898612908616_n.jpg

បច្ចុប្បន្នរមណីយដ្ឋានប្រាសាទនគរបាជ័យ គឺជាទឹកដីដ៏ពិសិដ្ឋ បានកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនាជាហូរហែរ និងជាប្រាសាទដ៏ល្អឯកមួយដែលតែងតែស្ថិតក្នុងដួងចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប។ ប្រាសាទនេះមានរាងជាចតុកោណកែង បែរមុខទៅទិសខាងកើត និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញចំនួន ៤ ជាន់។ ដូច្នេះដើម្បីទៅដល់ទីតាំងដ៏អស្ចារ្យនេះលោកអ្នកអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៦ និងបន្តតាមផ្លូវជាតិលេខ ៧ ពីស្គុនទៅកំពង់ចាមក្នុងចម្ងាយប្រមាណ ១១៩ គីឡូម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinKsBQelixrc_aYwKV1fRDfA5737GDT6o5dJWq_y9qpVv2WBkAT7vL-JixWutqycbbtoqE_afYNDzSLgsg56-KeQF_mscYLzOetIr9pTZVxZPaDvMY1PSbl7MxiILPhphyzGRNuOKIs_9azo9Tvay4YNN7kniDJOa6ysFzgz1pMhMO5gX2bUAKTUTUe_Om/s2016/473715375_575104008836881_2265810635146714626_n.jpg

នៅក្នុងបរិវេណប្រាសាទយើងនឹងឃើញមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំ រីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយ ក៏រឹងមាំល្អឥតខ្ចោះគ្មានការរង្គោះរង្គើឡើយ។ បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះវិញ ក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7_7D3ACphZPSOM4iJ7nlO5vCaGv5GZEJKTY5elORN6-sdqmboVIrNm17krEsoNQLFrJLhd9v4vFyd1_NFWbN3URXQsEwb9NZRLTcNjBR89ZAtvdmM729HZmK1m3y4xglDPTCVaxc6XexPmH8yxbWPaM0x9Z5vjrEjL4qWa09hLuno4n3qfDcEJhwvPJLW/s600/474089271_575103715503577_816320619443999945_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnc1uX7ru9YRWg8Ne_N9Th_L3jwYoGgjAiJVbl1fXJYEGkDLQkx8nkPuqC6M2e8SYWzgW58oT8GkgpYLS4btGMevrYrxA0gCTvvf3aVLFGeAHMDCBwm9H_sy9GppcPeMbtE1_7MoQ1G7737KdOa0kXJOfsifFWniBvzrziceXuVd4xtkLyCS2pDurcKVH9/s1125/475774541_1158010049026720_1536789824468549432_n.jpg

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចេញបទបញ្ជាហាមពលរដ្ឋធ្វើដំណើរឆ្លងដែនមកប្រទេសថៃ

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចេញបទបញ្ជាហាមឃាត់ពលរដ្ឋធ្វើដំណើរពីទីក្រុងថាឃីឡិក ប្រទេសមីយ៉ាន់ម៉ា មកកាន់ស្រុកមេសាយ ខេត្តឈៀងរ៉ៃ ប្រទេសថៃ តាមរយៈលិខិតឆ្លងដែន ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ កន្លងមក ។ នេះជាការហាមឃាត់ការធ្វើដំណើរភ្លាមៗរបស់មីយ៉ាន់ម៉ា និងគ្មានការជូនដំណឹងជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZMVyPtoLrmkQ1uRe45O1X74MmYOXf-9yuXJZEmJZGxJI_a319-Plf9AfKSD8WQRl7h1AaY55G10Baipx6uX3h1izAm_7b-T-2rteVm1ZQ0VqgX9_DghVoTo3xRPBa6vnZG8f7xShhk97_xHphMCCNOc3QunlgQM5uoh53TOZYiDmkC_axr_FG64ahTymV/s1840/image_2025-02-07_13-25-26.png
មន្ត្រីប្រចាំស្ពានមិត្តភាពទី១ តំបន់ថាឃីឡិក បានបដិសេធពុំឱ្យពលរដ្ឋកាន់លិខិតឆ្លងដែនធ្វើដំណើរទៅប្រទេសថៃ ហើយបទបញ្ជាហាមឆ្លងដែននេះបានអនុវត្តភ្លាមៗដោយពុំបញ្ជាក់មូលហេតុ និងពេលវេលាអនុញ្ញាតឱ្យធ្វើដំណើរឡើងវិញ ។ បម្រាមនេះបានប៉ះពាល់ដល់ពលរដ្ឋដែលធ្វើដំណើរមកថៃដើម្បីដើរកម្សាន្ត, ព្យាបាលជំងឺ និងនិស្សិតបន្តការសិក្សា ខណៈកន្លងមក មីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ទិដ្ឋាការបណ្តោះអាសន្ន និងលិខិតឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjowTv3a7R5C-J0_m_I4SXVc9Wm9e6-Wyj4u6GPxEkKyTY5GKStmt85rBnQLx_He4BCFo9ys5nt-vBOIY-TSSU5Jk1AYZCy7EGuGCdwqsoGc3HZ_hfEFHL0bprVYsTsCAaERRH8mirP4frgH28xUPGfxDRwxa9Oc-97OxsT_nsSPqRVsj-yG97McssDmyb5/s1200/image_2025-02-07_13-25-28.png

ហ្វេសប៊ុកផេកតាមដាននយោបាយមីយ៉ាន់ម៉ាឱ្យដឹងថា អ្នកដំណើរទាំងអស់ពុំជ្រាបពីមូលហេតុដែលអាជ្ញាធរពុំអនុញ្ញាតឱ្យពួកគេឆ្លងដែនទៅថៃ ហើយពុំដឹងថា តើអាចឆ្លងដែនបាននៅពេលណា ។ រីឯស្ត្រីមីយ៉ាន់ម៉ាដែលឆ្លងដែនទៅធ្វើការនៅថៃ គឺមីយ៉ាន់ម៉ានឹងកំណត់ចំនួនការធ្វើដំណើរចាប់អាយុពី១៨ឆ្នាំ ទៅ២៧ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNyqbB7MgsrYJhEgn4eWAVPvUaMbgk8_MFZipEDLUBzmBSxuxhzqymMVkaNA2I4FlSIrapHHOUHfZ8wQ_jMlAt8kTBCl9urBA1eOJgAywSc1kyGag6-_PP-em1lRoVYl1ndmnlkA4IlGPEikrBzfakXMMz9qgxCErLr0bMdFl00rhyphenhyphenYgqw1Oe-UqHqe_Uz/s1600/image_2025-02-07_13-25-29.png

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានកំណត់វិធានការរឹតបន្តឹងការធ្វើដំណើរទៅក្រៅប្រទេស សម្រាប់បុរសមីយ៉ាន់ម៉ា អាយុពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ ហើយរហូតដល់រដ្ឋាភិបាលប្រមូលកម្លាំងទ័ពរួចរាល់ ទើបរដ្ឋាភិបាលអនុញ្ញាតឱ្យបុរសមីយ៉ាន់ម៉ាធ្វើដំណើរទៅក្រៅប្រទេស ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បញ្ជាឱ្យផ្អាកការបណ្តុះបណ្តាលពលករទៅធ្វើការនៅក្រៅប្រទេសផងដែរ ដែលធ្វើឱ្យពលករមីយ៉ាន់ម៉ាជួបឧបសគ្គយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVB_QpJuout5voIF0Glr_mYlxpzyCNXWaYkfYauSUotp_DwzuwBN0FlS65pz0AImRknGwib_yqhvKSEc54sQ1qh92tHgpB_0xAlO2N4GFEuAa_dpG6bXhE3GLAIIz7t5vPOkqGPq2LWgALEHM5BM86-grY1kxAGDS3F57rlOrp0_WCZ0hBdSpPXhKW57hS/s840/image_2025-02-07_13-25-31.png

ការហាមឃាត់ពលរដ្ឋឆ្លងដែននេះ គឺជាវិធានការមួយដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអនុវត្តសម្រាប់គ្រប់គ្រងការធ្វើដំណើររបស់ពលរដ្ឋ ប៉ុន្តែមតិផ្សេងៗរិះគន់ថា វាជាការបំបិទសិទ្ធិ សេរីភាពពលរដ្ឋ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចមីយ៉ាន់ម៉ា ៕

Yuro ទ្រាំមិនបានដាក់ផាំងៗទៅកាន់គូស្នេហ៍វ័យក្មេងមួយគូធ្វើរឿងគ្មានភាពខ្មា.សអៀន

0

អ្នកបង្កើតមាតិកាបង្កភាពសើចសប្បាយដល់ទស្សនិកជនទ្រាំមិនបានបានពន្លះផាំងៗទៅកាន់គូស្នេហ៍វ័យក្មេងមួយគូដែលកំពុងតែមានភាពផ្អែមល្ហែមជញ្ជក់គ្នាគ្មានមានអៀនខ្មាសបង្ហោះនៅលើបណ្តាញសង្គម។ Yuro ថាការល្បីមានច្រើនណាស់ហេតុអ្វីធ្វើរឿងឱ្យគេស្អប់យ៉ាងនេះ។ ទន្ទឹមននឹងពន្លះគូស្នេហ៍នេះលោកក៏ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភព្រោះតែលោកថាក្នុងខ្លួនលោកគិតតែពីចង់ស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5-1irjsZg9SqP776IV9CPOAsak_rIve6Lo9AfP7G2zv4VMUFB21pOO2Mnn-YoEoEotUgzEAKZpl5PcUuVH44QiAuk77k7KemFm7OKnXw1fQ0QgjVnSLzNCpnZoVHXl75b7Eflk4Rdb5uWkjSq4kYvRQraLDM-fpXaON-wY7Z8NcH3Vy1zWUyTsxQiUzPG/s1375/image_2025-01-03_08-49-33%20(2).png

នៅយប់ថ្ងៃទី៦ ខែកុម្ភៈ Yuro បានចែករំលែកវីដេអូមួយដោយបានដាក់ខ្លឹមសារថា «ពេលខ្លះខ្ញុំអត់យល់ចំពោះពីរនាក់ប្អូនៗហ្នឹង ចង់ល្បីការទាមទារចំណាប់អារម្មណ៍ពីប្រជាជនមានវិធីច្រើនណាស់ ធ្វើចម្រៀងក៏បាន ធ្វើកំប្លែងឱ្យគេសើចក៏បាន ធ្វើ video ការងារពីការជួយសង្គមក៏បាន មានច្រើនទៀតសុទ្ធតែជារឿងល្អៗដែលអាចធ្វើបាន ហេតុអ្វីបានជាប្អូនៗពីរនាក់ចូលចិត្តធ្វើឱ្យគេស្អប់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdCKylAW4jzhov-4gS6ywaZCMFNm3PCn6BzcbaC4Pghs4tqN8F7MfP654DPK2zeH3uA4kd1tKuFf9ho7Cv0BKKldy-s-E_VhNYIvI5hx6TVEsdkrwhAppUMz7gHK5JZ7LGM8A3LOHRaEiEmQxYHl7CGvtiMRICVkEHpmCs4CuVHVWAePpBhIsl6ElQvZ5/s1600/image_2025-01-03_08-49-36.png

អ្នកបង្កើតមាតិការូបនេះបានសង្កត់ធ្ងន់ថា «ការធ្វើទាំងប៉ុន្មានរបស់ប្អូនៗវាជារឿងផ្ទាល់ខ្លួនរបស់ប្អូនៗទេ តែវាធ្វើឱ្យអ្នកមើលវាពិបាកភ្នែកមើលនិងណែនទ្រូងអំពីចរិតរបស់ប្អូនៗ»។ រូបភាពមិនសមរម្យរបស់យុវតីនិងយុវជននេះបានធ្វើឱ្យសាធារណជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃព្រោះតែបានប្រព្រឹត្តអំពើដែលគ្មានភាពខ្មាសអៀនបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVr3gSFRAaZ-1646iIhzLa0sgGYe0q_Rz1LJZzL2MACp_8vFloT1YLeyCPGW6kmsHdQDFWFCvOaMQ9RoQqZGtAgjTAFQUQGih_-ksE5PzzRgb2AMNrjpxTokxrOesR-_72zu5WOol7_YgEMrGNr0qu2Zhx4Gk1wXM4o5jXR9v_AzH9uZukElqWyYSTX3Qw/s1280/photo_2025-02-07_09-05-49.jpg
គួរឱ្យដឹងថា អ្នកបង្កើតមាតិកា Yuro មិនទាន់ត្រឡប់វិលមកផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រនៅឡើយទេដោយសារតែលោកកំពុងសម្រាកព្យាបាលជំងឺរបស់ខ្លួនជាច្រើនមុខស្ថិតនៅក្នុងដំណាក់កាលតាមដាននិងត្រូវពិនិត្យជាថ្មីនៅក្រៅប្រទេស។ អ្នកគាំទ្រក៏មានការព្រួយបារម្ភនៅពេលលោកបានបង្ហោះសំណេរថ្មីៗនេះនៅលើ Story ថាលោកប្រឹងធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យខ្លួនឯងសប្បាយចិត្តមកវិញតែចេះតែកើតទុក្ខនិងមានអារម្មណ៍គិតតែចង់ស្លាប់ទៅវិញ៕

មិនមែនជារឿងលេងសើចទេ! ជំងឺគ្រុណផ្តាសាយធ្លាប់បានសម្លា.ប់មនុស្ស ៥០ លាននាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក

0

មនុស្សភាគច្រើនតងតែគិតថាជំងឺគ្រុនផ្តាសាយគ្រាន់តែជាជំងឺតូចតាច និងធម្មតាប៉ុណ្ណោះ ហើយមិនសូវយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែតាមពិតទៅជំងឺនេះគឺកាចសា.ហាវ និងគ្រោះ.ថ្នាក់ខ្លាំងណាស់ ដោយធ្លាប់បានសម្លា.ប់មនុស្ស ៥០ លាននាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក។ ជាក់ស្តែងដូចតារាសម្តែង Barbie Hsu ដែលយើងស្គាល់ថាជា សាន់ឆាយ បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងវ័យ ៤៨ ឆ្នាំ ដោយសារឆ្លងជំងឺគ្រុនផ្តាសាយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMZLVak1SxydcPvGf5tcEZ_5eEQiKabQx4YlPoQcmd8ZL03p-GAyI1782Ar3SVz8m2npDgrtSQv6yNN40se8vPwQ94VNrtc8Z7Gymn3wV37o3eTn9KvuN-DfTvYTrc52MYEif8arHvBtQhUb9arAucX-xOesnREQMC4ep0drIOtKm8_2YUDuIMAsgk8qF3/s1280/photo_2025-02-06_14-36-41.jpg

បន្ទាប់ពីតារាសម្តែងស្រីតៃវ៉ាន់រូបនេះបានទទួលមរណភាព ក៏មានតារាសម្តែងប្រុសចិនម្នាក់ទៀតឈ្មោះថា Liang You Cheng ក៏បានទទួលមរណភាពក្នុងវ័យ ២៧ ឆ្នាំផងដែរ ក្រោយរកឃើញថា លោកបានធ្លងជំងឺគ្រុនផ្តាសាយ។ ជាការពិតណាស់ក្នុងអំឡុងឆ្នាំ ១៨៨៩ គឺមានការរាតត្បាត “ជំងឺគ្រុនផ្តាសាយដ៏ធំមួយនៅក្នុងប្រទេសរុស្ស៊ី” ដែលពេលនោះជំងឺនេះបានឆ្លងដល់ ៤០% នៃចំនួនប្រជាជនពិភពលោក និងបានសម្លាប់មនុស្សប្រហែល ១ លាននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmAR7DU69IFBKuADfYfTtnPsxPdNpqqzri0aLAfiqwLYUdVWIT6bXvm4MW1BIRKCN7ROY9qDfq_-bRbWI-FLT08zXu2P6BP6e3MyHOmRjlIycXWUhzKb5YLZMg3tADGAlvatandIf2g8OuKVOzOj4B-ta6mheNZMJj28-M1crkuL3Jwz5Tr5lGp3goj0tE/s1280/photo_2025-02-06_14-36-42.jpg
រហូតដល់ឆ្នាំ ១៩១៨ “ជំងឺគ្រុនផ្តាសាយក៏បានរីករាលដាលដល់ប្រទេសអេស្ប៉ាញ” បានសម្លាប់មនុស្សប្រមាណ ៦៧៥,០០០ នាក់ក្នុងចំណោមប្រជាជន ១០៣ លាននាក់ មានន័យថាប្រហែល ០.៦៥% នៃចំនួនប្រជាជនសរុបដែលបានស្លាប់ដោយសារវីរុស។ ហើhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRTtJ4y_wBbXNkIXk837gGRglzq857TvqSp2SL26azvKd2oYxGyOpSM5EDYE8CEOSK9bnWnv4xg63JcN09v_r5-YNSHavujMHLpLgJnRXHqpkMj_dj79ea1_nuUpo1jU2rwLZZKoVA3dNulfbsbMEFkdVm3qNih-3G_UvwBX0plgQSUVJ4pbweEFrrEaC/s1155/photo_2025-02-06_14-36-44.jpgយនៅក្នុងឆ្នាំ ១៩៥៧ “ជំងឺគ្រុនផ្តាសាយក៏បានផ្ទុះឡើងនៅអាស៊ីវិញម្តង” ត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសសិង្ហបុរី ចិន និងប្រទេសជិតខាងផ្សេងទៀត ដោយបានសម្លាប់មនុស្ស ១.១ លាននាក់។

បន្ទាប់មកនៅក្នុងឆ្នាំ ១៩៦៨ ជំងឺនេះនៅតែបន្តរីករាលដាលឥតឈប់ឈរដល់ទីក្រុងហុងកុង ដែលបានសម្លាប់មនុស្ស ៥០០,០០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ និងបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញអាស៊ីអាគ្នេយ៍ទៀតផង។ ក្នុងឆ្នាំ ២០០៩ “ជំងឺផ្តាសាយជ្រូក ឬហៅថា H1N1” ក៏បានលេចឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយក៏បានរីករាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5z4lfFsoYVRiZj_B-TvqCm069vPmbm3mbaDhAGwo9XwH34KQ-FY8EmStIzuPRDPxnxPeSSYnYcU2pU9duoY1y6aeOAd2ILNI0jGbVJkpIW5YwhYErb4g8o_4395pKm3lHm8iMklZCvdxEWTOE5fbIgQlhHMhx5NEFceJLm0EIuEgOZWP0wjf8jFR62hHQ/s1280/photo_2025-02-06_14-36-45.jpg

សរុបមកវិញ ជំងឺគ្រុនផ្តាសារគឺជាជំងឺឆ្លងដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតមួយ ដែលបានរីករាលដាលជុំវិញពិភពលោកចំនួន ៥ ដងជាប់ៗគ្នា ត្រូវបានគេប៉ាន់ស្មានថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ លាននាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ជារៀងរាល់ឆ្នាំមនុស្សចន្លោះពី 291,000 ទៅ 646,000 នាក់នៅទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយ។ ដូច្នេះបច្ចុប្បន្នជំងឺនេះត្រូវបានគេឱ្យឈ្មោះថាជា ”ឃាតករលាក់មុខ”៕

គ្រោះថ្នា.ក់ ក្បែរខ្លួន! គ្រាន់តែកំទេចខ្ទឹមបារាំងចូលម្រាមដៃសោះ ស្ត្រីម្នាក់ឈឺខ្លាំងចូលបន្ទប់សង្គ្រោះបន្ទាន់

0

ស្ត្រីម្នាក់បានសរសេរក្នុងបណ្តាញសង្គមពីគ្រោះថ្នា.ក់ នៅក្បែរខ្លួនដើម្បីឱ្យចុងភៅទាំងឡាយប្រុងប្រយ័ត្ន គឺក្រោយពីនាងបកសំបក និងចិតខ្ទឹមបារាំង ហើយកំទេចខ្ទឹមបារាំងចូលក្នុងម្រាមដៃ ។ ពីដំបូង នាងពុំបានគិតអ្វីច្រើនទេ ប៉ុន្តែនាថ្ងៃបន្ទាប់ ស្រាប់តែនាងឈឺម្រាមដៃខ្លាំង ដោយសារម្រាមដៃហើមចេញស្នាមក្រហម ទីបំផុត នាងត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbYxp0pkV59o0KBWhwQviQfwzuoJ6vBgV211MAw96_4X8GSjwn5u0ObN1JCftcs6501V6BejjAbImw4vQugpNky7qI2tpZjkwXsGVSo5C-vQSqf4EqHaSEuz7Yy0OkCsNF4w63nzOZ6KzhZQCE6l2Skn1jnSp7-_OlpB8DtxCmnzs9kfoW-w4MpIFZ_p8u/s768/photo_2025-02-07_11-15-30%20(3).jpg
នាងពុំនឹកស្មានថា គ្រាន់តែកំទេចខ្ទឹមបារាំងចូលក្នុងម្រាមដៃ បែរជាធ្វើឱ្យនាងមានអាការៈធ្ងន់ធ្ងរចូលមន្ទីរពេទ្យ ។ នាងបានរៀបចំបន្លែ និងគ្រឿងផ្សំទុកធ្វើស៊ុបមាន់ ប៉ុន្តែពេលកំពុងបកសំបកខ្ទឹមបារាំង កំទេចខ្ទឹមបារាំងបានចូលម្រាមដៃ នាងពុំអាចយកវាចេញបាន ហើយគិតថា គ្មានបញ្ហាទេ វានឹងចេញដោយខ្លួនឯង ។ ថ្ងៃបន្ទាប់ ស្រាប់តែម្រាមដៃហើមចេញស្នាមក្រហម និងឈឺខ្លាំង ទើបនាងសម្រេចចិត្តពិគ្រោះយោបល់ជាមួយគ្រូពេទ្យតាមអនឡាញ ។

គ្រូពេទ្យតាមអនឡាញប្រាប់ថា ដំបៅរបស់នាងរីករាលដាល ហើយឱ្យនាងប្រយ័ត្នគ្រោះថ្នាក់ដោយសារ សារធាតុជាប់ខ្ទឹមបារាំង និងប្រញាប់ទៅព្យាបាលជាបន្ទាន់ ។ ក្រោយមក នាងក៏ទៅគ្លីនិក ប៉ុន្តែដោយសារអាការៈកាន់តែខ្លាំង គ្លីនិកក៏បញ្ជូននាងទៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ។ គ្រូពេទ្យប្រាប់ថា នាងបានឆ្លងមេរោគធ្ងន់ធ្ងរ ហើយដំបៅរីករាលដាលធំ ដោយសារ សារធាតុជាប់ខ្ទឹមបារាំងមានគ្រោះថ្នាក់ខ្លាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT9tSbyhxv3dEnN013aPtq0k5db1lqsaM4srOLmY3u1r_hsFmVp6ROwGBnZU1betAnkcC6rX03cNpbbGnE_MxuXLSczyctGDh4GFt0CNNppidz2tyo_DGVkbSsXWpBpM8WSzavyC_56Qj5Q_azydf_QsSJZEjy_ZX-sdpx5mP2SGx-oS4CSD0YIzdma2pE/s696/photo_2025-02-07_11-15-30.jpg

បន្ទាប់មក គ្រូពេទ្យក៏យកកំទេចខ្ទឹមបារាំងចេញពីម្រាមដៃនាង និងផ្តល់ថ្នាំរលាកសរសៃឈាម និងមេរោគលើស្បែក ។ អ្វីគួរឱ្យភ្ញាក់ផ្អើល គឺខ្ទឹមបារាំងដែលនាងបកសំបកនោះស្អុយនៅផ្នែកខាងក្នុង ហើយវាអាចជាមូលហេតុធ្វើឱ្យនាងឆ្លងមេរោគធ្ងន់ធ្ងរ ។ ក្រោយពីរឿងរ៉ាវនេះត្រូវបានចែកចាយក្នុងបណ្តាញសង្គម ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រោះថ្នាក់នៅក្បែរខ្លួន ដែលកើតឡើងដោយសារការឆ្លងមេរោគផ្សេងៗពេលចម្អិនអាហារ ។

ទោះជាមានស្នាមរបួសតូចៗដោយសារមុតកាំបិតពេលធ្វើម្ហូប ក៏វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ យើងគួរអនុវត្តតាមចំណុចខាងក្រោម ៖
-លាងដៃឱ្យស្អាតមុនពេល និងក្រោយពេលចាប់បន្លែ
-បើមុតដៃ គួរលាងសម្អាតរបួសឱ្យស្អាត និងបិតបង់ការពារ
-កុំយកដៃប៉ះពាល់អាហារសមុទ្រដោយផ្ទាល់ ដោយសារសម្បូរមេរោគ និង
-ត្រួតពិនិត្យគុណភាពបន្លែមុនពេលចម្អិន ដើម្បីការពារការឆ្លងរោគដោយសារបន្លែស្អុយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHMXdjERDKk_kJ3H6uX2fVFnvUgdODte9elzuSsf0V_l5SrytIHSTycLUrrUdGWpQi_Rxova7kbnWqJ8XS7TAXw3DeGMbYDjXRC_wR_Rqei1TiwOI9a0dHIN6iK62iXdoU59BV_WQa0CTqjX_CmOklc0qVxX4Wazt3bsKeuNW4woOCznKy6Z6fbj0r1gsu/s696/photo_2025-02-07_11-15-30%20(2).jpg

សម្តេចធិបតី បង្ហើបថា៖”មានរដ្ឋមន្ត្រីម្នាក់កំពុងភ័យខ្លួន ខ្លាចត្រូវដកដំណែង”

0

ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមនោះទេ និងស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត។

សម្តេចធិបតី បានបញ្ជាក់ថា៖” រឿងដូររដ្ឋមន្រ្តីនេះ បានលេចលឺតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត នឹងមានការដូរដ្ឋមន្រ្តី៥-៦ ក្រសួង ហើយពេលនេះមានរដ្ឋមន្ត្រីម្នាក់កំពុងភ័យខ្លួន ខ្លាចត្រូវដកដំណែង”។

សម្តេចបវរធិបតី សង្កត់ធ្ងន់ថា៖”រឿងការស្នើសុំតែងតាំងផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករាជរដ្ឋាភិបាល គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់ នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ ហើយបើខ្ញុំអត់ដឹងផង គឺមិនមានក្រសួងណាត្រូវដោះដូរទៀតទេនៅពេលនេះ”។

ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវដល់មន្រ្តីតាមបណ្តាក្រសួងទាំងអស់ខិតខំធ្វើការ ហើយកុំខ្វល់អំពីការផ្លាស់ប្តូររដ្ឋមន្រ្តីខ្លាំងពេក៕

 

ដំណឹងល្អ! ពលរដ្ឋរងគ្រោះទិញដី ពីក្រុមហ៊ុន ជា សារ៉ន អាចមកដាក់ពាក្យស្នើសុំកាត់ឈ្មោះបាន ចាប់ពីសប្តាហ៍ក្រោយ

0

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទិញដី និងទិញតូបពីក្រុមហ៊ុន ជា សារ៉ន រៀលធី ទាំងអ្នកដែលបានបង់លុយគ្រប់ និងអ្នកបង់មិនទាន់គ្រប់ សូមប្រញាប់មកដាក់ពាក្យស្នើសុំកាត់ឈ្មោះចាប់ពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នេះតទៅនៅសាលាខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZCa8DXDuFpfZ81y4RBeXdy2JyOHQWfhDyE_CcQlMrWtJdCMG43_GBZqG2GMIMIECpCo1mPH6fNRf8B8F_mUkFtD5Q-JBn_nZkAuUv_xOM7Sw-MbN_zWdMW2WQvNL-mm7pc4K-M5p_ORzRkgbafZTUsn0jXqHhMuTMo6VdZTZerdFrz3Nk6ps3CI3Su-x6/s900/image_2025-02-07_09-44-22.png

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្រោយពីបានដាក់ក្រុមហ៊ុន ជា សារ៉ន នៅក្នុងយន្តការច្បាប់ និងបានដំណើរការយន្តការតាមប្រព័ន្ធច្បាប់ តុលាការបានបង្កកទ្រព្យសម្បត្តិ និងឃាត់ខ្លួនជួរថ្នាក់ដឹកនាំក្រុមហ៊ុនជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZCa8DXDuFpfZ81y4RBeXdy2JyOHQWfhDyE_CcQlMrWtJdCMG43_GBZqG2GMIMIECpCo1mPH6fNRf8B8F_mUkFtD5Q-JBn_nZkAuUv_xOM7Sw-MbN_zWdMW2WQvNL-mm7pc4K-M5p_ORzRkgbafZTUsn0jXqHhMuTMo6VdZTZerdFrz3Nk6ps3CI3Su-x6/s900/image_2025-02-07_09-44-22.png

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងយុត្តិធម៌ អាជ្ញាធរខេត្តកំពត និងជំនាញពាក់ព័ន្ធមុខការ បានសម្រេចបានយន្តការ៣ ដើម្បីដោះស្រាយជនរងគ្រោះ ពីការទិញដីក្រុមហ៊ុន ជា សារ៉ន ដោយក្នុងនោះរួមមាន៖

• ទី១.ពលរដ្ឋដែលបានទិញដីពីក្រុមហ៊ុន ជា សារ៉ន ទាំងបង់លុយគ្រប់ និងមិនទាន់គ្រប់ ត្រូវយកកន្ទុយសន្លឹកបង់លុយភ្ជាប់ជាមួយពាក្យស្នើសុំដើម្បីដាក់មកកាន់ស្ថាប័នច្បាប់ ដើម្បីរៀបចំផ្ទេរដីជូនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6BrURZel6AS52e0bekq-LvoD0aYTPTzcwDOBkpRjWU7iASw-8MnE7JP6A1hXGIf6Bd_hHEuSu7QgFpK1KXKRaaS2EokvFSOMhf8T8YbvQ8bCxjzxM1gI5bZ5gD3WeTlBeBYH4-fJ4ZDzobZh08w8DQEOW8JyKsCrh9o9vB5yr4eC5BuLMINH_xflRt2vx/s900/image_2025-02-07_09-44-23%20(2).png

• ទី២.ចំពោះបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការទិញតូប ក៏អនុវត្តន៍ដូចនឹងយន្តការទី១ដែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4a3IyF-OfcvUIcS9VfIyKm0vSakLAdjbcO-3jWoA3gz6FeM2xtHJFFRbjKlb66M6oG04UsNtBZCelFPUsMPpR_kVdL5rNePp0j5mKGT-FszY5Gs2ugy2kAjsrXfw0PFl_v5W4PUZ9WXqIMMj9FSSe1Y0XY2BgRlIyTO9IAD3IyQnvCXwOKqkX7iOcx7XV/s900/image_2025-02-07_09-44-24%20(2).png

• ទី៣.ក្នុងករណីដីឡូតិ៍ដែលបង់លុយហើយមិនទាន់គ្រប់ក៏តម្រូវឱ្យទៅដាក់ពាក្យស្នើសុំបង់បន្ត ហើយគណនីដែលត្រូវបង់ចូលគឺនឹងប្រើគណនីរបស់សាលាដំបូងខេត្ត ហើយទីតាំងដែលចែកពាក្យ និងទទួលពាក្យគឺស្ថិតនៅក្នុងរោងមហាជនក្នុងបរិវេណសាលាខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe8IQ6BTmAI89CxKgSACg8Xv3Nj0jNIdjR5LGEKQzb9wY5joTyNEJj60bNR5NzIy4iL5PdOSriGahSIs-4j3aeXXJ0porw4XnYm4_sCqjVglnHFR7uRfWau4pzjN4K3blQKuCABUCpr4hM0IghvjdlO_YKTLiT9w14R2jCq59UTV3G3ipLT_lS5Xn71Bpb/s900/image_2025-02-07_09-44-24.png

អាមេរិកទើបកើតហេតុការណ៍យន្តហោះបុកគ្នាលើអាកាស លើកនេះយន្តហោះបុកគ្នានៅអាកាសយានដ្ឋាន

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) បានបុកជាមួយយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Delta Airlines នៅអាកាសយានដ្ឋានអាមេរិក ប៉ុន្តែសំណាងល្អ អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុបជាង៣០០នាក់ គ្មានរបួសស្នាម ខណៈថ្មីៗនេះ អាមេរិកទើបកើតហេតុការណ៍យន្តហោះបុកឧទ្ធម្ភាគចក្រនៅលើអាកាស ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8QF6KnN5cI-8eKVp1fR_mF_Ono1MIoG8xHfCeghN2uT1rWnw_p4GKOtgQ4xJGCOaNBkJJhcoTZad61mELbk5J2Gn-S1uFgk1jOFoi2huiip7rBH_oPgrQJjlAE8Cz-_lkSkhcGDCAvy6qdwd98W6Rw0rsuHnEYvUaN572BDION4xHIrGi-o8AzpyFplU5/s1800/image_2025-02-07_09-40-45.png

ហេតុការណ៍នេះកើតឡើងនៅអាកាសយានដ្ឋាន Tacoma International Airport ក្នុងទីក្រុង Seattle កាលពីថ្ងៃទី៥ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ដោយស្លាបខាងស្តាំរបស់យន្តហោះ Japan Airlines បានបុកផ្នែកខាងក្រោយយន្តហោះ Delta Airlines រហូតធ្វើឱ្យអាកាសយានដ្ឋានផ្អាកការហោះហើរមួយចំនួន ។ យន្តហោះ Japan Airlines មានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុប១៨៥នាក់ រីឯយន្តហោះ Delta Airlines មានចំនួន១៤២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhakBrBifGA_akvcXb9rB-nvjp8z7ukt0dBvBTlvqZutmxcm3V8iTGk8I4hZK4op0iZCQDtxl29LTcK6vLsKoiv2giqTLY8lhAixQw9yXg4eXsS0CElW4k9q1pi3OUVa4Fcf15PYWkp6PN9wttO20_dS6DRXltfpY7s4HpBN-Rhjok92KFrvjEMP2RUU1rL/s1200/image_2025-02-07_09-40-49.png

យន្តហោះ Boeing 737-800 របស់ Delta Airlines កំណត់ការហោះហើរទៅកាន់ទីក្រុង Puerto Vallarta ប្រទេសម៉ិកស៊ិក ហើយយន្តហោះនេះកំពុងរង់ចាំឱ្យទឹកកករលាយ ប៉ុន្តែត្រូវបានយន្តហោះ Boeing 787-9 របស់ Japan Airlines មកបុកផ្នែកខាងក្រោយពេលចុះចតនៅអាកាសយានដ្ឋាន ក្រោយធ្វើដំណើរមកពីទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ភ្នាក់ងារសង្គ្រោះបានជម្លៀសអ្នកដំណើរចេញពីយន្តហោះទាំង២គ្រឿង និងគ្មានអ្នកដំណើរណាម្នាក់រងរបួសទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLzFRCGgNTjMYzQ-2VbjuHNqcuAwOmZcZo8jeX36I35Pfzpexbfl87BDpkX7fE0YLi163hrxg7ocv57bcBzLOlTV5mHyx8oT-qGeBbCjvxiIc8N9au92O2j31kUHjPIErGK91Z2ouBmVXgsGsUt9wsabSxd7rilOCk4uYBzADo_HqWsaiKu5cirLnynclY/s1920/image_2025-02-07_09-40-50.png

ការិយាល័យរដ្ឋបាលអាកាសចរណ៍អាមេរិកនឹងស៊ើបអង្កេតហេតុការណ៍នេះ ហើយពួកគេនិយាយថា គ្រោះថ្នាក់មិនស្ថិតក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ចរាចរណ៍ផ្លូវអាកាស ។ រីឯភ្នាក់ងារអាកាសយានដ្ឋាន Tacoma ឱ្យដឹងថា ហេតុការណ៍នេះបានប៉ះពាល់តិចតួចដល់ការងាររបស់អាកាសយានដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQ_O4Ga5JrDbQ2IGEPcF4TKpivqST-iJTgdCQPcXS3sAhDyP132yrK7MdnLtgOPAyDg_0QyUp7gHzafSVJDBOMKiF2YKoVqJ1tq8_r3DkfWGb2Apo_PEtgnnRUoFWxnoEh3F3I67VUmx7JPeIIRebmM9c8qUXdXF7ZOG2J8Ot_k2oe62_t2KEjT256epy/s852/image_2025-02-07_09-40-53.png

កាលពីចុងខែមករា ឆ្នាំ២០២៥ អាមេរិកទើបតែកើតហេតុការណ៍យន្តហោះបុកគ្នាលើអាកាសនៅក្បែរអាកាសយានដ្ឋាន Reagan International Airport ទីក្រុងវ៉ាស៊ីនតោន គឺយន្តហោះក្រុមហ៊ុន American Airlines ដែលមានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ ៦៤នាក់ បានបុកឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិក ដែលមានអាកាសយានិក និងកងទ័ព ៣នាក់ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សទាំងអស់លើយន្តហោះស្លាប់ រួមទាំងក្រុមកីឡាករល្បីរបស់អាមេរិក ហើយវាជាគ្រោះថ្នាក់លើអាកាសអាក្រក់បំផុតនៅទីក្រុងវ៉ាស៊ីនតោន ៕