Home ព័ត៌មានអន្តរជាតិ មិនមែនជារឿងលេងសើចទេ! ជំងឺគ្រុណផ្តាសាយធ្លាប់បានសម្លា.ប់មនុស្ស ៥០ លាននាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក

មិនមែនជារឿងលេងសើចទេ! ជំងឺគ្រុណផ្តាសាយធ្លាប់បានសម្លា.ប់មនុស្ស ៥០ លាននាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក

53
0

មនុស្សភាគច្រើនតងតែគិតថាជំងឺគ្រុនផ្តាសាយគ្រាន់តែជាជំងឺតូចតាច និងធម្មតាប៉ុណ្ណោះ ហើយមិនសូវយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែតាមពិតទៅជំងឺនេះគឺកាចសា.ហាវ និងគ្រោះ.ថ្នាក់ខ្លាំងណាស់ ដោយធ្លាប់បានសម្លា.ប់មនុស្ស ៥០ លាននាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក។ ជាក់ស្តែងដូចតារាសម្តែង Barbie Hsu ដែលយើងស្គាល់ថាជា សាន់ឆាយ បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងវ័យ ៤៨ ឆ្នាំ ដោយសារឆ្លងជំងឺគ្រុនផ្តាសាយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMZLVak1SxydcPvGf5tcEZ_5eEQiKabQx4YlPoQcmd8ZL03p-GAyI1782Ar3SVz8m2npDgrtSQv6yNN40se8vPwQ94VNrtc8Z7Gymn3wV37o3eTn9KvuN-DfTvYTrc52MYEif8arHvBtQhUb9arAucX-xOesnREQMC4ep0drIOtKm8_2YUDuIMAsgk8qF3/s1280/photo_2025-02-06_14-36-41.jpg

បន្ទាប់ពីតារាសម្តែងស្រីតៃវ៉ាន់រូបនេះបានទទួលមរណភាព ក៏មានតារាសម្តែងប្រុសចិនម្នាក់ទៀតឈ្មោះថា Liang You Cheng ក៏បានទទួលមរណភាពក្នុងវ័យ ២៧ ឆ្នាំផងដែរ ក្រោយរកឃើញថា លោកបានធ្លងជំងឺគ្រុនផ្តាសាយ។ ជាការពិតណាស់ក្នុងអំឡុងឆ្នាំ ១៨៨៩ គឺមានការរាតត្បាត “ជំងឺគ្រុនផ្តាសាយដ៏ធំមួយនៅក្នុងប្រទេសរុស្ស៊ី” ដែលពេលនោះជំងឺនេះបានឆ្លងដល់ ៤០% នៃចំនួនប្រជាជនពិភពលោក និងបានសម្លាប់មនុស្សប្រហែល ១ លាននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmAR7DU69IFBKuADfYfTtnPsxPdNpqqzri0aLAfiqwLYUdVWIT6bXvm4MW1BIRKCN7ROY9qDfq_-bRbWI-FLT08zXu2P6BP6e3MyHOmRjlIycXWUhzKb5YLZMg3tADGAlvatandIf2g8OuKVOzOj4B-ta6mheNZMJj28-M1crkuL3Jwz5Tr5lGp3goj0tE/s1280/photo_2025-02-06_14-36-42.jpg
រហូតដល់ឆ្នាំ ១៩១៨ “ជំងឺគ្រុនផ្តាសាយក៏បានរីករាលដាលដល់ប្រទេសអេស្ប៉ាញ” បានសម្លាប់មនុស្សប្រមាណ ៦៧៥,០០០ នាក់ក្នុងចំណោមប្រជាជន ១០៣ លាននាក់ មានន័យថាប្រហែល ០.៦៥% នៃចំនួនប្រជាជនសរុបដែលបានស្លាប់ដោយសារវីរុស។ ហើhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzRTtJ4y_wBbXNkIXk837gGRglzq857TvqSp2SL26azvKd2oYxGyOpSM5EDYE8CEOSK9bnWnv4xg63JcN09v_r5-YNSHavujMHLpLgJnRXHqpkMj_dj79ea1_nuUpo1jU2rwLZZKoVA3dNulfbsbMEFkdVm3qNih-3G_UvwBX0plgQSUVJ4pbweEFrrEaC/s1155/photo_2025-02-06_14-36-44.jpgយនៅក្នុងឆ្នាំ ១៩៥៧ “ជំងឺគ្រុនផ្តាសាយក៏បានផ្ទុះឡើងនៅអាស៊ីវិញម្តង” ត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសសិង្ហបុរី ចិន និងប្រទេសជិតខាងផ្សេងទៀត ដោយបានសម្លាប់មនុស្ស ១.១ លាននាក់។

បន្ទាប់មកនៅក្នុងឆ្នាំ ១៩៦៨ ជំងឺនេះនៅតែបន្តរីករាលដាលឥតឈប់ឈរដល់ទីក្រុងហុងកុង ដែលបានសម្លាប់មនុស្ស ៥០០,០០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ និងបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញអាស៊ីអាគ្នេយ៍ទៀតផង។ ក្នុងឆ្នាំ ២០០៩ “ជំងឺផ្តាសាយជ្រូក ឬហៅថា H1N1” ក៏បានលេចឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយក៏បានរីករាលដាលយ៉ាងឆាប់រហ័សទូទាំងពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5z4lfFsoYVRiZj_B-TvqCm069vPmbm3mbaDhAGwo9XwH34KQ-FY8EmStIzuPRDPxnxPeSSYnYcU2pU9duoY1y6aeOAd2ILNI0jGbVJkpIW5YwhYErb4g8o_4395pKm3lHm8iMklZCvdxEWTOE5fbIgQlhHMhx5NEFceJLm0EIuEgOZWP0wjf8jFR62hHQ/s1280/photo_2025-02-06_14-36-45.jpg

សរុបមកវិញ ជំងឺគ្រុនផ្តាសារគឺជាជំងឺឆ្លងដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតមួយ ដែលបានរីករាលដាលជុំវិញពិភពលោកចំនួន ៥ ដងជាប់ៗគ្នា ត្រូវបានគេប៉ាន់ស្មានថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ លាននាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ជារៀងរាល់ឆ្នាំមនុស្សចន្លោះពី 291,000 ទៅ 646,000 នាក់នៅទូទាំងពិភពលោកបានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយ។ ដូច្នេះបច្ចុប្បន្នជំងឺនេះត្រូវបានគេឱ្យឈ្មោះថាជា ”ឃាតករលាក់មុខ”៕