Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចេញបទបញ្ជាហាមពលរដ្ឋធ្វើដំណើរឆ្លងដែនមកប្រទេសថៃ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចេញបទបញ្ជាហាមពលរដ្ឋធ្វើដំណើរឆ្លងដែនមកប្រទេសថៃ

72
0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចេញបទបញ្ជាហាមឃាត់ពលរដ្ឋធ្វើដំណើរពីទីក្រុងថាឃីឡិក ប្រទេសមីយ៉ាន់ម៉ា មកកាន់ស្រុកមេសាយ ខេត្តឈៀងរ៉ៃ ប្រទេសថៃ តាមរយៈលិខិតឆ្លងដែន ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ កន្លងមក ។ នេះជាការហាមឃាត់ការធ្វើដំណើរភ្លាមៗរបស់មីយ៉ាន់ម៉ា និងគ្មានការជូនដំណឹងជាមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZMVyPtoLrmkQ1uRe45O1X74MmYOXf-9yuXJZEmJZGxJI_a319-Plf9AfKSD8WQRl7h1AaY55G10Baipx6uX3h1izAm_7b-T-2rteVm1ZQ0VqgX9_DghVoTo3xRPBa6vnZG8f7xShhk97_xHphMCCNOc3QunlgQM5uoh53TOZYiDmkC_axr_FG64ahTymV/s1840/image_2025-02-07_13-25-26.png
មន្ត្រីប្រចាំស្ពានមិត្តភាពទី១ តំបន់ថាឃីឡិក បានបដិសេធពុំឱ្យពលរដ្ឋកាន់លិខិតឆ្លងដែនធ្វើដំណើរទៅប្រទេសថៃ ហើយបទបញ្ជាហាមឆ្លងដែននេះបានអនុវត្តភ្លាមៗដោយពុំបញ្ជាក់មូលហេតុ និងពេលវេលាអនុញ្ញាតឱ្យធ្វើដំណើរឡើងវិញ ។ បម្រាមនេះបានប៉ះពាល់ដល់ពលរដ្ឋដែលធ្វើដំណើរមកថៃដើម្បីដើរកម្សាន្ត, ព្យាបាលជំងឺ និងនិស្សិតបន្តការសិក្សា ខណៈកន្លងមក មីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់ទិដ្ឋាការបណ្តោះអាសន្ន និងលិខិតឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjowTv3a7R5C-J0_m_I4SXVc9Wm9e6-Wyj4u6GPxEkKyTY5GKStmt85rBnQLx_He4BCFo9ys5nt-vBOIY-TSSU5Jk1AYZCy7EGuGCdwqsoGc3HZ_hfEFHL0bprVYsTsCAaERRH8mirP4frgH28xUPGfxDRwxa9Oc-97OxsT_nsSPqRVsj-yG97McssDmyb5/s1200/image_2025-02-07_13-25-28.png

ហ្វេសប៊ុកផេកតាមដាននយោបាយមីយ៉ាន់ម៉ាឱ្យដឹងថា អ្នកដំណើរទាំងអស់ពុំជ្រាបពីមូលហេតុដែលអាជ្ញាធរពុំអនុញ្ញាតឱ្យពួកគេឆ្លងដែនទៅថៃ ហើយពុំដឹងថា តើអាចឆ្លងដែនបាននៅពេលណា ។ រីឯស្ត្រីមីយ៉ាន់ម៉ាដែលឆ្លងដែនទៅធ្វើការនៅថៃ គឺមីយ៉ាន់ម៉ានឹងកំណត់ចំនួនការធ្វើដំណើរចាប់អាយុពី១៨ឆ្នាំ ទៅ២៧ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNyqbB7MgsrYJhEgn4eWAVPvUaMbgk8_MFZipEDLUBzmBSxuxhzqymMVkaNA2I4FlSIrapHHOUHfZ8wQ_jMlAt8kTBCl9urBA1eOJgAywSc1kyGag6-_PP-em1lRoVYl1ndmnlkA4IlGPEikrBzfakXMMz9qgxCErLr0bMdFl00rhyphenhyphenYgqw1Oe-UqHqe_Uz/s1600/image_2025-02-07_13-25-29.png

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានកំណត់វិធានការរឹតបន្តឹងការធ្វើដំណើរទៅក្រៅប្រទេស សម្រាប់បុរសមីយ៉ាន់ម៉ា អាយុពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ ហើយរហូតដល់រដ្ឋាភិបាលប្រមូលកម្លាំងទ័ពរួចរាល់ ទើបរដ្ឋាភិបាលអនុញ្ញាតឱ្យបុរសមីយ៉ាន់ម៉ាធ្វើដំណើរទៅក្រៅប្រទេស ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បញ្ជាឱ្យផ្អាកការបណ្តុះបណ្តាលពលករទៅធ្វើការនៅក្រៅប្រទេសផងដែរ ដែលធ្វើឱ្យពលករមីយ៉ាន់ម៉ាជួបឧបសគ្គយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVB_QpJuout5voIF0Glr_mYlxpzyCNXWaYkfYauSUotp_DwzuwBN0FlS65pz0AImRknGwib_yqhvKSEc54sQ1qh92tHgpB_0xAlO2N4GFEuAa_dpG6bXhE3GLAIIz7t5vPOkqGPq2LWgALEHM5BM86-grY1kxAGDS3F57rlOrp0_WCZ0hBdSpPXhKW57hS/s840/image_2025-02-07_13-25-31.png

ការហាមឃាត់ពលរដ្ឋឆ្លងដែននេះ គឺជាវិធានការមួយដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអនុវត្តសម្រាប់គ្រប់គ្រងការធ្វើដំណើររបស់ពលរដ្ឋ ប៉ុន្តែមតិផ្សេងៗរិះគន់ថា វាជាការបំបិទសិទ្ធិ សេរីភាពពលរដ្ឋ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចមីយ៉ាន់ម៉ា ៕