Home Blog Page 691

ពិតទេ អ្នកវិទ្យាសាស្ត្រអាចយកត្រីឆ្លាមមកធ្វើជាថ្នាំអាយុវែងរបស់មនុស្សនាថ្ងៃអនាគត?

0

បើប្រៀបធៀបរាងកាយរវាងមនុស្ស និងសត្វឃើញថា បើទោះជាសត្វមួយចំនួនមានរាងកាយប៉ុនមនុស្សក្តី ប៉ុន្តែវាពុំមានអាយុវែងដូចមនុស្សទេ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានព្យាយាមបន្តអាយុរបស់មនុស្ស និងរកវិធីពន្យារភាពជរា ហើយពួកគេរកឃើញថា មានសត្វកម្រមួយប្រភេទដែលរស់នៅបាតសមុទ្រទឹកជ្រៅអាចយកមកធ្វើថ្នាំអាយុវែងរបស់មនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4faoRy7uef74-EEZBTQWkbiUPb1_gQdKnrhZzd4O5v4rQWAKkNmX-6nJ0E9QWQJPeO4NFfb9Pc8VOuYIliVoC8mOsigINZ_xEEkQhvAxURRzezbrtQIReYySXfjhwShqGQRYgQzG7xLnGOTEpLrFWw0vYkKtj_qEiTUWxRGGcYcfFb3uwlfNkKCFKAN8G/s1200/image_2024-12-26_15-07-26.png
ត្រីឆ្លាម Greenland (Greenland Shark) គឺជាពូជត្រីឆ្លាមដ៏កម្ររស់នៅបាតមហាសមុទ្រអាត្លង់ទិកខាងជើងដ៏ត្រជាក់ ដែលអ្នកវិទ្យាសាស្ត្រអាចយកវាមកធ្វើថ្នាំអាយុវែង ដោយសារវាមានអាយុរហូតដល់រាប់រយឆ្នាំមិនគួរឱ្យជឿ ។ ត្រីឆ្លាមនេះមានអាយុចាប់ពី២៧២ឆ្នាំ ទៅជាង៥០០ឆ្នាំ ហើយអាយុរបស់វា គឺវែងជាងប្រទេសមួយចំនួនលើពិភពលោក ទៅទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP7LcOq86ttoYVErT6lQ6XpqyvcNgHyb4ryCC8LBe1HIAxZbgIEDldwiJ6qOmFY9Os5U9n04MbiERe_9Zm7tvHWcXll8sNf4JjYVjFe3lholHM-eaWVXF7mnvhmrCm9jUYCgGyZU1PBrENH8Ub6JSojM_dlCv4s6vxU1Ql1FmxB9K5ovYMDnqt5XezG7qI/s3072/image_2024-12-26_15-07-28.png

ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានឯកសារពាក់ព័ន្ធនឹងត្រីឆ្លាម Greenland តិចតួចណាស់ ហើយពួកគេកម្រឃើញ ដោយសារវារស់នៅបាតសមុទ្រទឹកជ្រៅក្នុងតំបន់ត្រជាក់ខ្លាំង ។ អាយុវែងរបស់វាធ្វើឱ្យអ្នកវិទ្យាសាស្ត្រជាច្រើននាក់សន្និដ្ឋានថា អាចយកវាមកធ្វើជាថ្នាំអាយុវែងរបស់មនុស្សបាន ដោយសារហ្សែនរបស់ត្រីឆ្លាម Greenland មានទំហំធំជាងហ្សែនត្រីឆ្លាមផ្សេងៗ ហើយមានទំហំវែងជាង២ដង បើធៀបនឹងហ្សែនរបស់មនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgv8M76qL29xN81tZqCas5L3EiVls1j6ZhU_IDsgygBbZ-3QOJWEvTPLU5TQlJkuJ0wzvbC8WcSfQpx8uQTlfVzc7lVsCA5NfCSeWdve_AZlAnqUg23n1yDaY__z3HphJTGG24tePYKvkbcuf83QD4RNO0nDzRdYJz_QtTYwUCytfGoEoCI-M9BkZwpxbj/s2560/image_2024-12-26_15-07-30.png
ការស្រាវជ្រាវចុងក្រោយបង្អស់ពីត្រីឆ្លាម Greenland ដោយការត្រួតពិនិត្យ DNA 92% បង្ហាញថា វាអាចក្លាយជាថ្នាំអាយុវែងរបស់មនុស្សនាថ្ងៃអនាគត ដោយសាររាងកាយវាលូតលាស់យឺតខ្លាំង គឺមិនដល់១សង់ទីម៉ែត្រក្នុង១ឆ្នាំ ។ ហេតុនេះ ទម្រាំរាងកាយវាធំពេញវ័យ គឺធ្វើឱ្យអាយុវាកើនឡើងដល់រាប់រយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXAaEuK3-gI4dQnxKaZZAjb1MwLlrD7NxWFSdTGcZMvwcVPFG4x8G2BITF01oItZMhF3NWLBa4vHYpSF7b5rtPcEOwPAjZChfDTfBx2_QZ1F44HDNmpPj8E2PR5h3qbEMT-DlK0_3M59O0N7SEIWueLy0renDDMjeu_1VVKZWhkvfYhlvTOqTvUSLC3lMt/s800/image_2024-12-26_15-07-31.png

កាលពីឆ្នាំ២០១៦ គេបានប្រទះឃើញត្រីឆ្លាម Greenland នៅភាគខាងជើងមហាសមុទ្រអាត្លង់ទិកជិតកោះ Greenland និងតំបន់ប៉ូលខាងជើង ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ត្រីឆ្លាមញីចំនួន២៨ក្បាល មានអាយុយ៉ាងហោចណាស់ ២៧២ឆ្នាំ ហើយគេសន្និដ្ឋានថា វានឹងមានអាយុរហូតដល់៥១២ឆ្នាំ ។ រីឯត្រីឆ្លាមពេញវ័យ គឺមានទម្ងន់ប្រមាណ១២,០០០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKVU-fDeYicqtH4Ci_r0SFkymHDhxEhz7asINkE-V-Mw2LWKCU9F9aLcDvPaJYVeNviwgyruPZYba6Y8y3Jbf93gd4W7nBDxQ6DCG03l7LzZYlCyxBYeEBp1osvREtd7F7RdzpOZLI8W1r2iP_c8lMu7JX3WXVO2VGAPU4d0f4mtbpJuds0elNytkjv0DP/s1280/image_2024-12-26_15-07-27.png

តើត្រីឆ្លាមនេះអាចក្លាយជាថ្នាំអាយុវែងរបស់មនុស្សឬក៏អត់នោះ គឺយើងត្រូវរង់ចាំតាមដានបន្តទៀត ប៉ុន្តែគោលដៅចម្បងរបស់ការស្រាវជ្រាវពីត្រីឆ្លាម Greenland គឺចង់ឱ្យពិភពលោក អភិរក្សពូជត្រីឆ្លាមនេះ ដោយសារវាជិតផុតពូជ ៕

មកស្គាល់សំណង់អច្ឆរិយៈចំនួន ៥ នៅអឺរ៉ុបដែលមានក្បាច់រចនាដ៏អស្ចារ្យបំផុត

0

មនុស្សជំនាន់មុនជាពិសេសជនជាតិរ៉ូមបានធ្វើឱ្យកូនចៅជំនាន់ក្រោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្លួន ដែលបង្ហាញពីភាពធន់ និងអាចយកឈ្នះលើការបំផ្លិចបំផ្លាញដ៏អាក្រក់នៃពេលវេលា។ សំណង់អច្ឆរិយៈទាំងនេះគឺមានភាពល្បីល្បាញខ្លាំងណាស់ដោយសាររចនាសម្ពន្ធ័ប្លែកខុសពីគេ និងភាពធន ជាមួយអាយុកាលរាប់ពាន់ឆ្នាំ។ ដូច្នេះខាងក្រោមនេះគឺជាសំណង់អច្ឆរិយៈបុរាណចំនួន ៥ នៅអឺរ៉ុបដែលមានរចនាសម្ពន្ធ័អស្ចារ្យបំផុត៖

១.Colosseum៖ គឺជាសំណង់អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោក និងជាកន្លែងដែលត្រូវទៅទស្សនានៅពេលដែលលោកបានទៅដល់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ Roman Coliseum ត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ ៧០ និង ៧២ មុនគ.ស គឺជាសង្វៀនបុរាណដ៏ធំបំផុតរបស់ពិភពលោក ដែលអាចផ្ទុកកៅអីបានរហូតដល់ ៨០.០០០ កៅអី។ សង្វៀននេះមានកម្ពស់ជិត ៥០ ម៉ែត្រ ជាមជ្ឈមណ្ឌលកម្សាន្តដ៏សំខាន់មួយ ដែលជនជាតិរ៉ូមបុរាណចូលចិត្តខ្លាំងបំផុត។ វាមានភាពល្បីល្បាញដោយសារស្ថាបត្យកម្មដំបូលបួនជាន់ ហើយត្រូវបានប្រើប្រាស់សម្រាប់រៀបចំសកម្មភាពផ្សេងៗដូចជាកីឡាចំបាប់ និងការសម្ដែងដ៏អស្ចារ្យនៅសម័យបុរាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcQ-SvSH29Tk7GhZL1DDixUBBl2W21-1KDKg0aHdIougctVEuyLhXxZeESFnXysoelz8_LaMGJgtxNTBUBBd9YSXmS5BropUZP1Av4IJZ8Sb0mO_hyOxvGaojLeNQ5l7MxDR1Ko4XY0UpH16j9NPpx8d68CdmHwQUdyxFB-Z87uq_vtNTGuU7d3ITaduqM/s1600/image_2024-12-26_15-05-17.png
២.Pont du Gard៖ គឺជាស្ពានបីជាន់ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសបារាំង។ វាមិនត្រឹមតែល្បីល្បាញដោយសារភាពស្រស់ស្អាត និងល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្នាដៃដ៏អស្ចារ្យមិនគួរឱ្យជឿនៃភាពល្អិតល្អន់ និងបច្ចេកទេសសាងសង់ដ៏កំពូលរបស់ជនជាតិរ៉ូមបុរាណផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ASoV1IiEijHqGwei7X6WqThURoK3T22GfgN_oK-1HKN6WWmBPIp3a-Oraznm2ZrXFIKPQrbKqFFFeP6pHymZoLl6BfaZ8vs-9lVXZhyIyk8au8UDllmIxYFHIcGQeakb26Rp4xhNi0yLfxe0NkoIxLGTvHdOCngSfEpHYPjWCxAxFot3L0qbq8NUFTI3/s2000/image_2024-12-26_15-05-18.png

៣.Porta Nigra៖ ច្រកទ្វារទីក្រុងបុរាណ Porta Nigra ត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងទីក្រុង Trier ប្រទេសអាល្លឺម៉ង់។ សំណង់នេះត្រូវបានចាត់ទុកថាជាបូជនីយដ្ឋានរស់នៅដែលកត់ត្រានូវសញ្ញាសម្គាល់នៃអរិយធម៌រ៉ូម៉ាំងបុរាណ។ យោងតាមឯកសារប្រវត្តិសាស្ត្រ Porta Nigra ត្រូវបានសាងសង់ពីថ្មភក់ពណ៌ប្រផេះ ដែលបង្ហាញពីការរចនាប៉មភ្លោះពីរស្របគ្នា។ ជាមួយនឹងទំហំនិងភាពស្មុគ្រស្មាញខ្ពស់របស់វាប្រាសាទ Porta Nigra ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាតំបន់បេតិកភណ្ឌពិភពលោក ហើយក៏បានក្លាយជាគោលដៅដែលមិនអាចរំលងបានសម្រាប់អ្នកដែលស្រឡាញ់ប្រវត្តិសាស្ត្រនៃចក្រភពរ៉ូមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5FAhR2YyepLYcFt2cowPOlKTArhqD6KUKoyJA6Z75GEOd14qUh6tFZSFcH38UbK_8EP2bC6WCVgOB904MdHzNY_2HN5Vc8SGjTcrkm-spzd5W1_vscOkxjDnqm6lT4OJy31FWc1lvyAeRVoRMh7uvqYq3up-zz3BwAGdmnMGe5x4e7p_xuM_4HPdjcfJ/s1800/image_2024-12-26_15-05-20.png
៤.Baths of Caracalla៖ គឺជាកន្លែងងូតទឹកសារធាតុណៈរបស់ជនជាតិរ៉ូម៉ាំង និងជាអាងទឹកកំដៅដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសាងសង់ឡើងពីថ្មប្រហែល ៥ លានតោន។ កាលពីអតីតកាល ការងូតទឹកសាធារណៈនេះបានបម្រើមនុស្សជាង ៨.០០០ នាក់ជារៀងរាល់ថ្ងៃ ដោយបច្ចុប្បន្នបន្ទប់ទឹក Caracalla គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ និងជាប់ទាក់ទងនឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃរដ្ឋធានីរ៉ូម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSRkYstYRCXaWOZ7ZiE0Y11DUlQebso96lrBy6nOTRzrHFWDEsXmWgnFpklO0kaa3ccsRDQ17vvau_XYu1-89EtfW8AxBB91IUtY9oC_zDGnUTsBmFlgDto41BYoYmUhGPmLvd4S8NyTzOSP8WfvLcHndLbWe_154hFoAl-qvpPwG5SlswD9JTdR4Jp5Ul/s1000/image_2024-12-26_15-05-21.png

៥.Aphrodisias៖ គឺជាវិមានបុរាណតំណាងឱ្យសេចក្តីស្រឡាញ់នៅក្នុងទេវកថាក្រិក មានទីតាំងនៅភាគនិរតីនៃប្រទេស Türkiye ស្ថិតនៅជ្រលងភ្នំខាងលើនៃទន្លេ Morsynus។ ប្រាសាទ Aphrodisias បានចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូចាប់តាំងពីឆ្នាំ ២០១៧។ អដ្ឋិធាតុរបស់ប្រាសាទនេះត្រូវបានរក្សាទុកយ៉ាងល្អ រួមទាំងសសរថ្មខ្ពស់ធម្មតានៃស្ថាបត្យកម្មរ៉ូម៉ាំង រោងមហោស្រពពាក់កណ្តាលរង្វង់ និងតំបន់ថ្មម៉ាបសម្រាប់កិច្ចប្រជុំនយោបាយសំខាន់ៗ។ យោងតាមអ្នកជំនាញ ប្រាសាទ Aphrodisias ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យស្រាវជ្រាវលើស្ថាបត្យកម្មចម្លាក់រ៉ូម៉ាំង។ លើសពីនេះប្រាសាទ Aphrodisias គឺជាកន្លែងដ៏ល្អបំផុតដើម្បីរៀនអំពីចម្លាក់ថ្មម៉ាបបុរាណផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhId12y8PAiPXfIE5RQSTma36jS92ATaZJYRinbvCUIuceXWkQE1hVgLx-P07Ul__TzoaXpU3U2xqu9aJLtHLYbn67DbcQ5DhuZygIuxTobngwsCPcHPCHynIWIEGbJytpN3n-QCsOlpxvJa8v3wGL-PsnDdjvdBfonOT5QyNDlzR0noj2VOQh0ooc9RKmN/s1200/image_2024-12-26_15-05-21%20(2).png

បំបាត់ស្នាមជ្រួញលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែប្រើវិធីសាស្ត្រសាមញ្ញនេះ

0

ក្រោយអាយុ៣០ឆ្នាំ ស្បែកចាប់ផ្តើមមានសញ្ញានៃភាពចាស់ ធ្វើឱ្យស្ត្រីព្រួយបារម្ភយ៉ាងខ្លាំងអំពីរូបសម្រស់។ ស្នាមជ្រីវជ្រូញគឺជាដំណើរបែបធម្មជាតិមួយដែលកើតមានឡើងដោយសារតែស្រទាប់កូឡាជែន(collagen) និង អេឡាស្ទីន(elastin) ក្នុងជាលិកាភ្ជាប់នៃស្បែកប្រែក្លាយជាទន់ខ្សោយ និងលែងដំណើរការ ព្រោះតែមានការផ្លាស់ប្តូរក្នុង fibro blasts ដែលផលិត collagen និង elastin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZphQ9ASBJlYl1YqoEJf7mV1mJaL4Hi3cb7OHijKcZFmV-O2YYG7CScjQPPl8QaTYM8kLR9qYpvoRwj-t9EwsplEw8wt7-39GrHY6Kesg6ojOGUOPJ1aJbtfZbPNd5XAYNxwOwfh2wdSAzf5VDDyexWMy2FzK84C6U8FQio6RqxymlCzMgQlexMACc2wj7/s1024/image_2024-12-26_14-59-31%20(2).png
មូលហេតុដែលបង្កជាស្នាមជ្រួញនៅលើផ្ទៃមុខមានដូចជា ការទទួលរងកម្តៅព្រះអាទិត្យច្រើនពេក បរិយាកាសមិនល្អ ការប្រើប្រាស់ឱសថមួយចំនួន ភាពតប់ប្រមល់នៃការស្រកទម្ងន់ភ្លាម និងការបាត់បង់វីតាមីន E ជាដើម។ បញ្ហានេះបានក្លាយជាកង្វល់របស់មនុស្សប្រុសស្រីនិងជាពិសេសមិត្តនារីដែលស្រលាញ់ភាពស្រស់ស្អាត គឺប្រាកដជាមិនចង់ឱ្យផ្ទៃមុខរបស់ខ្លួនមាននូវស្នាមជ្រួញទាំងអស់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6mKZNG5e6DF2WG95jjmUmQ3E7Yoq5BaHPtr4aDycJhroAN2eN7gG8JR-UJQs3VGS6s8Td1QBAAM7D-uSoxz29xbgnRdJ4-_9aXeBgow8IZHpZPl7jYX5jT9XXyVkjRkM0n3fOvVJrdjYlWm9zbHkX_WiQdIYtfgoA1J0nGOIz-n1cPJ7NAdZkkVr3v84/s1024/image_2024-12-26_14-59-32.png

ប្រសិនបើអ្នកកំពុងមានកង្វល់ចំពោះបញ្ហានេះ អត្ថបទរបស់ KBN News មួយនេះនឹងជាដំណោះស្រាយដ៏មានគុណប្រយោជន៍របស់អ្នក ហើយវិធីសាស្ត្រដ៏សាមញ្ញ និងងាយស្រួលបំផុតដើម្បីម្ចាត់ស្នាមជ្រួញលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាពនោះគឺ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhww35rFdnrQ_-rknX_tS6L7aNBL_atIPJk-3KuYsEZ8zg9YwU0iLf2ysBT1rovK5jMv9PP94N31XkQl3yly0Ut5u-mDtKT5cFLDMiirHmoRHitav2FH-rQPKLwrS2xFLJlgArOwQylfQ9szo1rJtx5ydBwnFPhqZeleP-zqfTZ58ltBLelrze9Iw9j-4QN/s1200/image_2024-12-26_14-59-31.png

វិធីសាស្រ្តម៉ាស្សាមុខជាមួយដុំទឹកកក៖ ជំនួសឱ្យការប្រើគ្រឿងសម្អាងថ្លៃៗ ស្ត្រីគ្រាន់តែត្រូវការដុំទឹកកកពីរបីដុំ និងម៉ាស្សាមុខជារៀងរាល់ថ្ងៃ ដើម្បីបំបាត់ស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7yjT1nmDK8dmbkgqNQANyQVcsJKO2PDvZoHkg4_kTTv-6kR6y-I69qxIvYbIEs1CsrzjtZA_4rhut2f5uYbs8HvTXJ2QKmedAlyLyUHZCp2KUNKKcrn_8UKEHBmw2TY5RCOH6TNXQC894m5mo2Rhd3ElYfaci2cEsjYMG75eYJXZH5IIFqEsv5yOeg6Dy/s1000/image_2024-12-26_14-59-30.png

វិធីធ្វើ៖ យកទឹកកកមួយដុំមកម៉ាស្សាថ្នមៗ កន្លែងដែលមានស្នាមជ្រីវជ្រួញ ដោយវិធីសាស្រ្តនេះជួយធ្វើឱ្យឈាមរត់បានប្រសើរឡើង ជួយធ្វើឱ្យស្បែកស្រស់ថ្លា និងការពារស្នាមជ្រួញថ្ងាសយ៉ាងមានប្រសិទ្ធភាព។ វិធីសាស្រ្តនេះក៏ជួយបង្កើនចរាចរឈាម លើកកម្ពស់ការស្តាររចនាសម្ព័ន្ធស្បែក ដោយហេតុនេះជួយលុបបំបាត់ស្នាមជ្រួញ។ ជាពិសេស ដោយសារឥទ្ធិពលនៃការបង្រួមរន្ធញើសរបស់វា ទឹកកកក៏ផ្តល់ឱ្យអ្នកនូវស្បែកទន់រលោងផងដែរ៕

កុំខកខានឲ្យសោះ! បុណ្យបង្ហើរខ្លែងឯក សៀមរាប នឹងរៀបចំឡើងយ៉ាងអធិកធម ព្រមជាមួយកម្មវីធីពិសេសៗ រយៈពេល ៣ ថ្ងៃពេញ

0

យោងតាមការដាក់បង្ហោះរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបគឺបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍«បង្ហើរខ្លែងឯកខ្មែរ» នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២៧, ២៨ និង ២៩ ខែធ្នូ ឆ្នាំ ២០២៤ ដែលរួមមានកម្មវីធីសប្បាយៗជាច្រើន ដូចជាការប្រកួតបង្ហើរខ្លែងឯក, ការពិពណ៌, និងការសម្តែងសិល្បៈបុរាណនិងសម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkiRK1WrSrKIavHtOaKTGz270RqLd0Wa9_pGoVQNWyCFuP3mWTzUiQCoiVLfT1y_U000cSJKG3e_jg5cw_Zz-F-Lo3bS7MID1m_1zzkI8ehCLLH3UAMWuB9Ovse48XxAMouK_N0nIXTwdOjLoJhlJ7yWFfhrxqUMuM4TJu-xi5gntR7A4xap2d93ZGHNv5/s2048/471255475_912038334409076_7408173315844225420_n.jpg
រដ្ឋបាលខេត្តបានបញ្ជាក់ថា បុណ្យបង្ហើរខ្លែងឯករៀបចំឡើងក្នុងបំណងដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤»។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តិទៅនៅមុំបរិវេនអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប (ចាស់)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizibQh9-3YYdSHfTEAEC0ihtc9RMpm8_oTznMXiZWo_bQ8sf6WexlDFB8a-ibDrnMb19gy3puF3KzVM0nwuzx75ZVEdHU46oK3qAmQRy9W2Hvrf2OPzZymCV0T5iBpefTgnW0hMblllVfB8x3uNWjL6j9cS84eHDukFW4p_t7Aw6libP0cWWZ0Jkf7oUWY/s2048/471422160_913216940957882_6742718545710424412_n.jpg

ដូច្នេះ នាថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែធ្នូនេះ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិគឺអាចអញ្ជើញទៅចូលរួមទស្សនាបានដោយសេរី ដែលរួមមានកម្មវីធីសប្បាយៗជាច្រើនដូចជា កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ, កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណនិងសម័យ នាពេលរាត្រី។ ព្រមជាមួយជាមួយនឹងកម្មវិធីបង្ហាត់បង្ហាញអំពីរបៀប នៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3gu7l4yBmEA6oElpIA_M2V8yD7L1LjY_kYOLF0QD5NXHOh7PbLXpHlLMbmYRehSBT5TFxCdknIB-QgGRQSWNeRCXChlIOapUXRxpZC65YEbOJm-AXOOerRplR7ru0pYhzeDlw2Gw7IJasHGgn2NlqGzeg7WTY5NmXfE4TlNX2EO4cMAB_7jCkWfKHMMvY/s838/471421983_122193181184139376_3166098609149578202_n.jpg

មិនធម្មតា! ត្រីប៉ាស៊ីអ៊ីរសជាតិឆ្ងាញ់ល្បីរន្ទឺប្រចាំខេត្តស្ទឹងត្រែង មានតម្លៃរហូតដល់ ១៥០ដុល្លារក្នុងមួយគីឡូ

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមគឺមានការចែករំលែកតៗគ្នាអំពីតម្លៃត្រីប៉ាស៊ីអ៊ី ដែលជាពូជត្រីកម្រខេត្តស្ទឹងត្រែង និងមានរសជាតិឆ្ងាញ់ពិសារបំផុត នារដូវកាលឆ្នាំនេះមានតម្លៃរហូតដល់ ៦០០,០០០រៀល ក្នុងមួយគីឡូក្រាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuEQVHBuiQfq7agabteH9DPmtGxwf_Qf9tyWqoYKemu3vSQ7Ej0c2ACJ9SXPb4Rjl8BXjUfzezOZrwp8d2sh4ZfdyEu1f4OHjl7jcgFheb5N2UHaSVSbKdufIRzu5BIz_F6oHwHX1cuVL1rD_CaPXkisQLzIvaDjWEJt_N2kV-Lf_kp9ur0zhGlphcts6H/s1467/IMG_0313.JPG
នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ យោងតាមគណនីផ្លូវការរបស់ឯកឧត្តម ឈួ ស៊ុន សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានចែករំលែកសារមួយឃ្លាយ៉ាងដូច្នេះថា៖ ថ្ងៃនេះបុណ្យណូលអែល! ខ្ញុំសម្រេចចិត្តចូលផ្សារសាមគ្គីស្ទឹងត្រែង ស្រាប់តែប្រទះឃើញ មនុស្សកំពុងចោមរោមហ៊ុព័ទ្ធ «ត្រីប៉ាស៊ីអ៊ីដ៏ធំអស្ចារ្យ» មួយគីឡូតម្លៃ ៦១០,០០០រៀល ហើយត្រីនោះទម្ងន់ ២.៨ គីឡូ ស្មើនឹង ១,៧០៨,០០០រៀល ឬប្រមាណ ៤២៧ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixNzR2D-TpWeC509rHucCTiMlsjsDt70nDWWEos2tQ3ufSX5_9R_Iya6f3GVN1WKjg2LJ3jFblQ2VcDn2lDjDEaDVffucCYQZlYsp_4QuK-smKHN14CXzZOcgki7pCeS_On5TXN-shAPsfX_w_aGWHeqSvtteRbgz50MS_DFqX5T_kLXHUHOn6MZcpCfoE/s960/IMG_0310.JPG
ឯកឧត្តមបានបន្តថា «ពេលនោះខ្ញុំបានតថ្លៃឲ្យចុះត្រឹម ១,៥០០,០០០រៀល (ហេតុតែត្រីប៉ាស៊ីអ៊ីត្រូវប៉ាន់?) ស្រាប់តែអ្នកលក់ស្រែកសម្លុតខ្ញុំខ្លាំងៗថា បើបងឯងតថ្លៃ? នៅ៨នាក់ទៀត ត្រៀមទិញស្នោទឹកកកក្លាស់សេត្រីឥឡូវហើយ។ ខ្ញុំយល់ឃើញថាបុណ្យណូលអែលមួយឆ្នាំមានម្ដង? រីឯត្រីប៉ាស៊ីអ៊ីស្ទឹងត្រែងមួយរដូវមានម្ដង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxFD2hp4i6TqeYnqpQ5meMrR9SuCvBeyoY4_z-zlJ2UlB7EI7Ps6MIiAp5OFmHJGWxCue2qs37GDJnzkk9D_WtCRQzcCuUcvYbMIUc2t55ODgeSNVxvNZd_ToGcPRg2HoE8ZqqYcZwbE32uLvzeR3kjKjBD-P-MFeig40m-4bZpx4kWwuPqsxmYfSaLz3/s900/IMG_0315.JPG

គួររម្លឹកថា ត្រីប៉ាស៊ីអ៊ី គឺជាប្រភេទត្រីមានស្រកាដ៏កម្រ និងមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកជាងត្រីដទៃ ត្រីនេះក្នុងមួយរដូវមានតែម្ដងទេ ចាប់ពីខែធ្នូទៅដល់ខែមករា ហើយអតិថិជនឬអ្នកទេសចរក្នុងប្រទេសនិយមចូលចិត្ត ទិញយកទៅ បរិភោគ។ ជាទូទៅ ត្រីប៉ាស៊ីអ៊ី តែងលេចវត្តមានតែនៅតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនៈគីរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqZVmtn2-nUFyfBsqW0ZAOw03em2b2J9a5Jg9rmhu-FEb4ffwc7BT_Xnoj0DZGXrn4wKlJEolGXNjG0YPHZaiNuEvmhy6qnrSzoqzVs8CnASirA9rpGa8sr-ryoCRFVFYCuKhZEhJbjkFruw4m5uyEW3mu9nn2zjhyphenhyphenjwe7UnEsgqu6zy7b89DlK-fV-82_/s1440/IMG_0316.JPG
ពាក់ព័ន្ធនឹងតម្លៃនៅលើទីផ្សារវិញ យោងតាមការគូសបញ្ជាក់នាពេលកន្លងមកបានឲ្យដឹងថា ត្រីប៉ាសេអ៊ី អាចលក់បានក្នុងមួយគីឡូចាប់ពី ៤០០,០០០រៀល រហូតដល់ ៦០០,០០០រៀល ដោយគិតលើទម្ងន់និងប្រភេទត្រីលេខ១ទៀត។ ក្រៅពីត្រីប៉ាស៊ីអ៊ីត្រីមួយប្រភេទទៀត គឺត្រីប៉ាវ៉ា ក៏ជាប្រភេទត្រីកម្រនិងមានតម្លៃថ្លៃដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcz4bOpguw29x1P8K4tBuqr9sBgmMLSZ8rQRCPFHO92azCt3MIf1X-VLFOJTcKH7dbPPSEOqZb2mF6Qi1XuXj6QYEPq13-QNNb6YU9rbSHV_f2Fz67HaWW3b2eGnwsh-Ore8qdd7NstgBRzgQVbXXNnqwAnmmqpxav2XJnuSDDahaLqDL4UgkhLMHq7wFI/s1440/IMG_0317.JPG

សូមជម្រាបថា ធនធានមច្ឆជាតិក្នុងពេលបច្ចុប្បន្ននេះ ពពួកត្រីកម្រមួយចំនួន កំពុងរងនិងប្រឈមទៅនឹងការផុតពូជ ដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីក្របី ត្រីកន្រ្តប់ខ្លា ត្រីស្រោមដាវ ត្រីនាគ ត្រីរមាស និងប្រភេទត្រីសំខាន់ៗមួយចំនួនទៀត៕

គៀកថ្ងៃមែនទែនហើយ! «សាទរកម្ពុជា» រំលេចដោយចំណុចពិសេសៗជាច្រើន ដែលជាការបើកទំព័រថ្មីដ៏ល្អនៃឆ្នាំ ២០២៥

0

ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំឡើងនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដ៏ឆាប់ខាងមុខនេះ ដែលនឹងប្រព្រឹត្តិទៅយ៉ាងមហាឡារិក នៅមុខព្រះបរមរាជវាំង និងមានអ្នកចូលរួមប្រមាណនឹង ៣០០០នាក់ ព្រមជាមួយនឹងទស្សនីយភាពជាច្រើនទៀត ដែលជាការចងចាំល្អនាថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBRi88ZygWv9P-ai4S6tOdWAgZoMxujxGTEy9mCtDoBU7OmEE3tm6sXyORFGAsNeyku9F2uAyZNoEIF-hvMr0eELCPZ48_ACMaCAcNrleV1eBEs8wADUAtarhL_boXhtR4FOrFgus2vsT8vYEGzbHv_2jgZe6uafaSY1MVizpX2-Wxw9xdsn0iFa7p5LHa/s1280/471357967_884682390495440_7787688684370848265_n.jpg

នាថ្ងៃទី ២៥ ខែធ្នូនេះ រដ្ឋបាលខណ្ឌដូនពេញ បានបង្ហាញពីទិដ្ឋភាពពីលើអាកាស ចំពោះការតុបតែលម្អយ៉ាងល្អប្រណិត ដើម្បីត្រៀមរៀបចំពិធីដង្ហែក្បួនថ្មើរជើង សម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3oBzF1Ko-w2USrjn_9zw3fAJ6dU3NfsYvJXGviQnGEmzVwXvcvgMqrwrMYO6lKf56Cy_OCsiWOo4J6B332jdpNA54-LAHdtCxRc9nFPz2E9u2xnXF6d5Cdc7ny1ZTtOayXwz63A1DIuG7NbLerAkQGuXdjBTz2ZT88w_u_sBiFHVD6s6l7__jp2h8ASjQ/s1280/471388027_884682557162090_7082440616721375564_n.jpg

ក្រឡេកទៅកាន់សម្រស់នាពេលរាត្រីវិញគឺរឹតតែល្អឯក ដោយមានការរៀបចំតុបតែងលម្អ បំពាក់ភ្លើងចម្រុះពណ៌ ជាការបន្ថែមសម្រស់ឲ្យព្រះបរមរាជវាំងកាន់តែមានភាពលេចធ្លោ និងអធិកអធមក្រៃ សរបញ្ជាក់អំពីកិត្យានុភាពរបស់ព្រះមហាក្សត្រនូវគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងសង្គមជាតិខ្មែរ។ យ៉ាងណា បើទោះបីជាថ្ងៃកម្មវីធីមិនទាន់នឹងចាប់ផ្តើមក្តី ដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើន ព្រមទាំងជនបរទេស បានទៅទស្សនានិងថតរូបលេងកម្សាន្តជាបណ្តើរៗហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiImgm0b5EnT6hz2As0iRVL8HbsUL3GHNXqZBlXe1LXX5Dhk3p5BhU-Y_Duw0-Ues9BVY-EZwdPacDX1WLzrSet_MTQ0X69kvOXkcOjyL2JgsOwSFu3ic_75-aqEoCn6rP24NbFcY_mQzR7ZyNHCC1eXuEsXR9Dd89FPCaYZw547G8n6uh1vBOg_1qYiFm2/s1280/471445998_884682520495427_5494680985596917081_n.jpg

ភាពលេចធ្លោនៃព្រឹត្តិការណ៍សាទរកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនារាត្រីថ្ងៃឆ្លងឆ្នាំនេះ នឹងមានក្បួនដង្ហែបែបវប្បធម៌ប្រពៃណី ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ព្រមជាមួយនឹងទស្សសនីយភាពជាច្រើនទៀតដូចជា យក្សល្ខោនបាសាក់ចំនួន ២០០ ទីងមោងចំនួន ៨៥ ក្រុមល្ខោនស្បែកធំ គោមយក្ស ពោងយក្ស។ ជាមួយគ្នានោះនឹងមានកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀតដូចជា តន្រ្តីប្រជាប្រិយ ដែលមានការអញ្ជើញចូលរួមពីតារាល្បីៗ ,ការអុជកាំជ្រួចអបអរសាទរ រាប់ថយក្រោយនារាត្រីឆ្លងឆ្នាំដ៏មហាឡារិកនៅមុខព្រះបរមរាជវាំង ដែលមិនធ្លាប់មានពីមុនមកសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDA8iV6NopMqbXlcIvvmzF6le0hMSBYcqdK1YWJIfRadNj0WFJhNoDWE8QZliYCsiBObNsBEtdyYdiFhiBJIIDAAkfMzNh9wxfy4j8t_qyy0TLeDmCYoldCwO7wbukkmb6sDu1EpDefZmnCtju6jtvc2zO__z3jUvzTr2E8oRRh7PbfGG4Y8jh4muJQ5_a/s1280/471476630_884682457162100_955672943627802319_n.jpg

យ៉ាងណា វត្តមានស្គរជ័យទម្ងន់ ៣ តោន ក៏បានលេចវត្តមាននៅមុខព្រះបរមរាជវំាង នាព្រឹកថ្ងៃទី ២៦ ខែធ្នូនេះ ត្រៀមរួចជាស្រេច សម្រាប់ចូលរួមក្នុងក្បួនដង្ហែរផងដែរ។ សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា» គឺជារៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា៕

ព្រះច័ន្ទមិនមែនជាភពឡើយ ហើយអនាគតយើងអាចនឹងគ្មានព្រះច័ន្ទមើលទៀតទេ

0

ព្រះច័ន្ទ ត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោកចាត់ទុកថាជាភព ឬហៅថាភពព្រះច័ន្ទ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវរបស់អង្គការ NASA ព្រះច័ន្ទមិនមែនជាភពដូចមនុស្សយើងគិតនោះទេ។ ពាក្យថាភពគឺសំដៅទៅលើវត្ថុមួយដែលគ្មានពន្លឺហើយគោចរជុំវិញព្រះអាទិត្យ ខណៈព្រះច័ន្ទមានពន្លឺភ្លឺស្រាប់ ជាមួយរាងស្វ៊ែរដ៏ល្អឥតខ្ចោះ និងមានការទាញទំនាញខ្លាំង មិនបានគោចរជុំវិញព្រះអាទិត្យនោះទេ ប៉ុន្តែវាគោចរជុំវិញតែផែនដីប៉ុណ្ណោះ ដូច្នេះព្រះច័ន្ទគឺជាផ្កាយរណបរបស់ផែនដី មិនមែនជាភពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjFNq3Bir6rQ_o4kktl0L9twfdBpdcNbIRenI45lqmozkNJ-mkJgr-69mHO8UyMQOyXGcESslMrNfUkX533EsE-gLr_FwFB78qB2mVb1pkpXrRvBaYY_e33toa9hz0NN0fZHjqT-YeBwpPlFcmjxaab0lgrxR_jFXazgH0bTTnytF4waveLnEgZaSv8o-y/s3750/image_2024-12-26_13-27-47.png

ព្រះច័ន្ទមានអាយុកាលប្រហែល ៤,៥១ ពាន់លានឆ្នាំមកហើយ ត្រូវបានបង្កើតឡើងពីកំទេចកំទីដែលបន្សល់ទុកបន្ទាប់ពីមានឥទ្ធិពលដ៏ធំមួយរវាងភពផែនដីនិងអង្គធាតុព្រះអាទិត្យ។ ទោះជាយ៉ាងណាបច្ចុប្បន្នគេរកឃើញថាព្រះច័ន្ទកំពុងផ្លាស់ទីបន្តិចម្តងៗ ដែលឆ្ងាយពីផែនដីហើយ ដោយអ្នកវិទ្យាសាស្ត្រកំពុងព្រួយបារម្ភថា នៅអនាគតផែនដីរបស់យើងអាចនឹងលែងមានព្រះច័ន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAeAysrrWFPbehXB1kN_CyxUqSowwRFNNL3OcnjdVF8OhmVNsPkJZF5_yVj-GQN76BknnCR-VEYfA4r5zttXqemcXWxt9q0M4OROqHVfioMBNl0Se-Nybgi5E22p0Fhm52A4qTjpqnqjjrIDRUD0zuQA_P6Yvea8zHpW-a0hfQxbtyiXhZo0lpbIiDO2Xe/s1180/image_2024-12-26_13-27-52.png

អស់រយៈពេលជាង ៥០ ឆ្នាំមកនេះអ្នកស្រាវជ្រាវបានពន្លិចឡាស៊ែរពីផែនដីចូលទៅក្នុងកញ្ចក់ ហើយវាស់ពេលវេលាដើម្បីរកមើលជីពចររបស់ព្រះច័ន្ទ ដោយប្រើល្បឿននៃពន្លឺ ពួកគេប៉ាន់ស្មានថាព្រះច័ន្ទកំពុងផ្លាស់ទីឆ្ងាយពីផែនដីក្នុងអត្រាប្រហែល ៣.៨ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ នេះបើយោងតាម NASA ព្រះច័ន្ទបានផ្លាស់ទីឆ្ងាយពីផែនដីដោយសារតែឥទ្ធិពលនៃកម្លាំងទំនាញរវាងសាកសពសេឡេស្ទាលទាំងពីរបានផ្ទុះឡើង។ ទំនាញរបស់ព្រះច័ន្ទទាញមហាសមុទ្ររបស់ផែនដីមករកវានាំឱ្យមានជំនោរ ហើយទំនាញផែនដីក៏បណ្តាលឱ្យមានឥទ្ធិពលទឹករលកដូចគ្នានៅលើព្រះច័ន្ទ ជាហេតុធ្វើឱ្យផែនដីជាប់គាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipo2yW6zCd2TVi9yY2bxxFF4vO4PvJhsjfkrhj81-AKNxArvx0AuGY9Vi7JuLpTJsGl-98pEyQtg8JPns7iEySy2hNhvT7kD4yuSmhl2P5Oyw0JZmLgcHiXf31d1LLblx7pGz9f_vPf4YvhyphenhyphenmtFbiewRB4Xn3tkTlInTd-m11y77DSRJBQVvgJsPEeiKf1/s1200/image_2024-12-26_13-27-53.png

នេះបើយោងតាមលោក Jean Creighton នាយក Manfred Olson Planetarium នៅសាកលវិទ្យាល័យ Wisconsin-Milwaukee បានឱ្យដឹងទៀតថា នៅពេលផែនដីជាប់គាំង ព្រះច័ន្ទដែលគោចរជុំវិញផែនដីនឹងត្រូវព្រះអាទិត្យលេបត្របាក់ ដូច្នេះនៅប្រហែល៥ ពាន់លានឆ្នាំក្រោយ ព្រះច័ន្ទត្រូវបានគេព្យាករណ៍អាចនឹងលែងមាននៅលើផែនដី៕

សម្តេចធិបតី ដាក់បទបញ្ជាឱ្យសមត្ថកិច្ច និងអ.ហ បង្រ្កាបក្រុមក្មេងទំនើង កុំចាំតែនាយករដ្ឋមន្រ្តីស្រែក

0

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីក្មេងទំនើង ជាច្រើនករណី ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ជាពិសេសបានបង្កភាពអសន្តិសខជាខ្លាំងនៅក្នុងសង្គម។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារសំឡេងពិសេសតាមរយៈតេឡេក្រាម ដោយបានដាក់បទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច និងអាវុធហត្ថ ខេត្តក្រុង រាជធានី ទាំងអស់ចេញបង្ក្រាបក្រុមក្មេងទំនើង យកមកដាក់ទោស។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” បើមានក្មេងទំនើងងើបមកធ្វើសកម្មភាពត្រូវបង្រាបភ្លាមៗ កុំចាំដល់នាយករដ្ឋមន្រ្តីស្រែក ឬមហាជនស្រែកទើបតាមហ្វេសប៊ុក។ យើងមានកងកម្លាំងក្នុងដៃ មានច្បាប់ មានលុយ ត្រូវតែបែកបញ្ហានេះឱ្យបាន”។

បើយោងតាមរបាយការណ៍របស់ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថាភ្នំពេញ ជាប់លេខ១ មានក្មេងទំនើងច្រើនជាងគេ បន្ទាប់មកខេត្តកំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ និងសៀមរាប៕

យ៉ាងយូរចុងខែមករា ឆ្នាំក្រោយ! ផ្លូវថ្មើរជើង Pubstreet ដ៏ធំសម្បើមកណ្តាលក្រុងភ្នំពេញ នឹងដាក់ឱ្យដំណើរការ

0

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានបេីកកិច្ចប្រជុំស្ដីពីការជំរុញរៀបចំផ្លូវថ្មើរជើង ទំហំ៥៧ហិកតា នៅកណ្តាលទីក្រុងភ្នំពេញ ចាប់ពីមុខប្រៃសណីយ៍ ផ្លូវបក្សីចាំក្រុង ដល់រង្វង់មូល សម្តេចព្រះសង្ឃរាជជួនណាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2fbzg1UZdJ_j5xeD9YD3hA78TBSlYVC3y5xrfeWFChgk45T1dilFiPW6iIKoXTrQYQxzBWc0537CeROYUi8eW_rgW9K5Tu9zGnVxEUFLI-4k51mw9JDsSmU0bkyTFpx7e_wIXYgAkPYrI7QeJ0uolkX2ZKQPXA_QYGVfx6bhpMvGo9SC6wB6AcsoHLcMY/s960/471463618_577205238288123_2075663164474448310_n.jpg

ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់រួមមាន៖

ផ្លូវថ្មើរជើងតំបន់ទី១ ទំហំ៣,៣ហិកតា មានទីតាំង នៅមុខប្រៃសណីយ៍ មានព្រំប្រទល់៖ ផ្លូវលេខ៩៤-ខាងជើង ផ្លូវលេខ១០៦-ខាងត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFylPnHOK3Lbm-23TOlG7BbAqxuyc4R3J47vJt8uwuLSvL2vUEuU0g7ZW4Cia9MO2sykyaoM0yV9r_lTicEi5r6yGpXytsBc0BoBcjGzTWIrur5iWTsPRl7T35uaaoEVEkycLSiheLxmFsorylEcarGXw9n3za8fBZH_TsL7NJeCPlA5vbzNjPopLFJt8m/s2048/471594767_577206314954682_749081766170410337_n.jpg

ផ្លូវថ្មើរជើងតំបន់ទី២ ទំហំ២០,៧ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១០៦-ខាងជើង ផ្លូវលេខ ១៨៤-ត្បូង ផ្លូវលេខ១៣-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (តំបន់នេះរៀបចំជាតំបន់ Pub Street)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw8Tn6poC8h1gOi4oZOW8JQ5aQWcSBtuStXM6ZI0x3HMZ81ITIzNGskMfT1u8tyKu-nP1jScbEkVlNlvljQKRBdk1-HUhUUPDGs8r5_4_e83RYkHQednENqD_qtX4lDb6f8nqULf7buqTk91w-KL3CMQHrF6uf_KUZY-Z0S0O2qxipdufKkUWu4ZXmonbE/s2048/471321488_577211051620875_1758060792853749117_n.jpg
ផ្លូវថ្មើជើងតំបន់ទី៣ ទំហំ៣៤ហិកតា មានព្រំប្រទល់៖ ផ្លូវលេខ ១៨៤-ខាងជើង មហាវិថីព្រះសីហនុ-ខាងត្បូង ផ្លូវលេខ០៧-ខាងលិច តិរិវិថីព្រះស៊ីសុវត្ថិ-ខាងកើត (រៀបចំជាតំបន់ លំហែកាយ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi4df0AjRtLoWLGtrgWslnryubkK0CH91cm5bow1ZpiMzj3gTrouGu_s9qk1iSXX0sgYVu09LS0j_K72kwHNksiC2nM_Gl1bd51Hvg8q-l0hf_mhwh7KWcb6ui5iG2WygveRrclcq5B4ftzMvEeRG1VvOHcwDFh71pNgKtU-lkStHkoUtdwSFYp_3XBG7-/s2048/471657513_577209641621016_6445999315756109560_n.jpg

ក្រោយសាងសង់រួច ផ្លូវថ្មើរជើង Pubstreet នេះនឹងបើកឱ្យ ភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAGs9dMwDSaOJyO7L645KhSUdi4A8RRwv9WczFTGYVGt0lFOTmYyOWzqtCPGFCGO8XlpDpyr4jt6yL8eHnyWZSRMKoTTvFJOLi33QhnBg0Mja22gSe29mr43kDdPrOGR0S7tqtR1ljyuyxtX9eDvlRw_s67GiUTmvJoaSUpUSB1yEMG-AeHsp-7iVMxHRU/s2048/471358547_577210858287561_6767035259499019136_n.jpg

 

 

សម្តេចធិបតី បកស្រាយមតិពលរដ្ឋដែលចង់ឱ្យរដ្ឋាភិបាលទាមទារខេត្តកម្ពុជា ដែលបារាំងកាត់ឱ្យទៅប្រទេសជិតខាង

0

នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗទៅកាន់មតិរបស់ពលរដ្ឋមួយចំនួន ដែលស្នើឱ្យរាជរដ្ឋាភិបាលទាមទាមទារយកខេត្តកម្ពុជាមកវិញពីប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE0aZChsCLFl6KdL7GrsKShI3GU06A6TDBWmpSuYPD7KxWipDoXEYaEzgRD3FCbgIIXKO16xb5BLB30wpUOT1tSE9BZE2zxUlaKTyIRWNDbnxbxW1n6MGMWp7t7z6wXpOhwStYS9EE1IJPe0TqI5UBeJS-63Ux74cscVLokktEWf9WMAvYm6HJoStOCCpL/s1137/image_2024-12-26_11-43-50%20(3).png

សម្តេចធិបតី បានមានប្រសាសន៍ថា៖”ការទាមទារមកវិញនូវខេត្តកម្ពុជាជាង៣០ ដែលបារាំងកាត់ឱ្យទៅប្រទេសជិតខាង គឺមិនអាចធ្វើបាននោះទេ ខណៈប្រទេសជិតខាង ក៏ទាមទារឱ្យរដ្ឋាភិបាលគេ យកខេត្តគេ ដែលបារាំងកាត់ឱ្យកម្ពុជាផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-NPDyRNJ71hoevBaubIj3JTvLbhwxkGwqa8AlQqWFRimQN11AlkMft-DATGIiPf4kCkKQuVg5SX67aQ6hRnybGBMYa7gIOP-xeeUY9CeI5pQ-dXzJLb5ik2h_9MSIrjWF6w7LTH9m7Z_2gak8Q135jYyDK9R3qjMMEizUkEfIt-P14oBMZVZC-XobdbI5/s1200/image_2024-12-26_11-43-50.png

បន្ថែមពីនេះ សម្តេចក៏បានសង្កត់ទៀតថា៖” ចំពោះបញ្ហាការកាត់ខេត្ត ដែលបន្សល់ទុកពីសម័យបារាំងមក អ្នកនយោបាយជំនាន់ក្រោយ នឹងព្យាយាមដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd32joEGtI4uP56kn9fR1lWFn-szg4od18IV17-gv4F6jWn1wCy3Hjxweqq-hFSZjYI4H2mqNbErMM6GOPlhujF6ixG3s8RW4cXaY7b-ugQZiRsU0o5wKCjYRgYR_1Ushwvm6kuYotk0JegQz_GGqHWLOl1kkqnprjRgyrjLofghclqQAy7O1tHdECJ1lM/s900/image_2024-12-26_11-43-49%20(3).png

គួររំលឹកថា នៅក្នុងអំឡុងសម័យកាលក្រោមអាណានិគមចន្លោះឆ្នាំ១៨៦៣-១៩៥៣ បារាំងបានកាត់ខេត្តជាច្រើនទៅឱ្យប្រទេសជិតខាងកម្ពុជា ជាពិសេសថៃ និងវៀតណាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPxjzgy3SVRNaTHO-azidawvyW6F9WIe9bqgq7QhSsdhLtHHqChhxdhCIEJu3V821d74Byg5d-Lr9C49S6tC1wh0MO-_CIIG5ZTsbixCxXjP2WCeTZwxocBQj3e5qPfBGORkQ2V0ePiN81uP8P0SixHOXV_eOKeu44gzESnK5fu_fcLA5CUVbZhTjNYRp/s1024/image_2024-12-26_11-43-49.png