Home Blog Page 690

ទឹកធ្លាក់ខនផាផេង បានជាប់ក្នុងកំណត់ត្រាពិភពលោកថាជាទឹកធ្លាក់ធំជាងគេនៅអាស៊ីអាគ្នេយ៍

0

ទឹកធ្លាក់ខនផាផេង (Khone Phapheng Waterfall) ដែលមានទីតាំងស្ថិតនៅខេត្តចំប៉ាសាក់ តាមដងទន្លេមេគង្គ ភាគខាងត្បូងប្រទេសឡាវ ជិតព្រំដែនប្រទេសកម្ពុជា គឺជាទឹកធ្លាក់ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងធំបំផុតមួយនៅក្នុងពិភពលោកផងដែរ ដែលមានទទឹង ១០,៧៨៣ ម៉ែត្រ រួមជាមួយកម្ពស់ពី ១៥-២១ ម៉ែត្រ ហើយមានរំហូរទឹកជំនន់ ៤២,៥០០ ម៉ែត្រគូប/វិនាទី។ នៅទីនោះគឺជាច្រកតែមួយគត់ដែលអាចឱ្យទឹកទន្លេមេគង្គហូរកាត់ចន្លោះតំបន់ភ្នំដងរែក និងតំបន់ខ្ពស់រាបភាគឦសានប្រទេសកម្ពុជានិងខាងត្បូងប្រទេសឡាវផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGH0_G9hdU4e6yRxsyuCvGsRfQho0Iyqh4Qj2SPJtluuf0M4ts_G2rVlv8OegkbOVUrQJviwaOjn7OgJ9UTc4YiOB3WCfeUnnawdd0wjBrZOGmloIHU7VeQLmUBq2nDzk0FbghssIB7-wY7PK6xPcl9oPDs_-Pqc_bksvbLSAhPhfwb2_NBUxtogA6vJR5/s2000/image_2024-12-27_11-35-49%20(2).png
ទឹកធ្លាក់ខនផាផេងបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ឱ្យមកទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនៃទឹកហូរធ្លាក់ឈូឆរត្របាញ់ខ្មួលខ្មាញ់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ រំលេចផ្ទៃទឹកសក្បុសក្នុងសីតុណ្ហភាពត្រជាក់ ធ្វើឱ្យភ្ញៀវទេសចរជាប់ចិត្តនឹងសម្រស់ស្រស់ស្អាតគ្មានពីររបស់ទឹកធ្លាក់នេះ។ ទឹកធ្លាក់ខនផាផេងមិនត្រឹមផ្តល់នូវទេសភាពស្រស់បំព្រងគួរជាទីចាប់អារម្មណ៍ប៉ុណ្ណោះទេ វាថែមទាំងមានខ្យល់អាកាសបរិសុទ្ធ ព្រៃប្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ បង្កើតបានជាកន្លែងអស្ចារ្យមួយដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz0-9jfu80DlJAsj5eyHM7u76DJzNBTpO-LcKlFpniSQK8FWG92YQGWoPSZxGw9jw67p0P__KjCqAh2DcKtiXjhgbs9m6Qt-W4OMY5ro0s-k-tB3KsqeNPmnNkwxwsbveJ4huF5V8C43dNqwfbfi00ww_0a9m8FZ6U3TrhHdm05SO02CJrIbdvaE8GHLZI/s1120/image_2024-12-27_11-35-49.png

ក្រៅពីទឹកធ្លាក់ខនផាផេងរបស់ប្រទេសឡាវ ទឹកធ្លាក់ Dudhsagar ដែលស្ថិតនៅលើទន្លេ Mandovi ក្នុងរដ្ឋ Goa Dudhsagar ប្រទេសឥណ្ឌា ក៏ជាទឹកធ្លាក់មួយក្នុងចំណោមទឹកធ្លាក់ដែលមានទំហំធំផងដែរ។ ជាមួយទទឹង ៣០ ម៉ែត្រ និងកំពស់ប្រហែល ៣១០ ម៉ែត្រ ទឹកធ្លាក់ Dudhsagar មានកម្លាំងទឹកហូរខ្លាំង ដោយទឹកធ្លាក់ពីខាងលើចែកជា ៤ ជាន់។ លើសពីនេះទឹកធ្លាក់ Epupa របស់ប្រទេសណាមីប៊ីក៏ស្ថិតក្នុងបញ្ជីទឹកធ្លាក់ធំបំផុតរបស់ពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb0TosJ3dAV5OLU8rdopX_JdOllijYhSWYWAlCRSKDseLygdk6iS-J11bcYT91n52XcBF73Cn10UuJQW_ThLS-w5et7mLuSarmuR6QpLMLgGKxdXtF8XnL1TcLFMNiF81_TxOqApqkkOUNEw_tAtl6k1NIHJyh2zCcE60ockLe7CLYx05kyBOq6bc6kP4f/s1254/image_2024-12-27_11-35-51.png

ទឹកធ្លាក់ Epupa ស្ថិតនៅក្នុងចំណុចដាច់ស្រយាលបំផុតមួយនៃប្រទេសណាមីប៊ីគឺជាកន្លែងពិសេសមួយសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ ទឹកធ្លាក់នេះនៅលើទន្លេ Kunene គឺជាទឹកជ្រោះដ៏សំខាន់បំផុតមួយនៅអាហ្វ្រិកខាងត្បូង។ ទោះបីជាវាមានការធ្លាក់ចុះអតិបរមា ២០ ម៉ែត្រក៏ដោយ ប៉ុន្តែវាបង្កើតបាននូវទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើលដែលពោរពេញទៅដោយការធ្លាក់ជាបន្តបន្ទាប់គ្នារវាងថ្ម សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងអ្នកស្រឡាញ់ធម្មជាតិ៕

ចូលឆ្នាំសកលអត់ដឹងទៅណា ! តោះមកលេង អូនលំផាត់អាយុទើប ៥ ខែនៅសួនសត្វភ្នំតាម៉ៅ

0

ភ្នំតាម៉ៅ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់សួនសត្វភ្នំតាម៉ៅគឺជាជម្រករបស់សត្វរាប់រយពាន់ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ ជាពិសេសគឺអូនលំផាត់តែម្តង ដែលជាកូនដំរីញីដ៏កំសត់ព្រាត់ប្រាស់ម្តាយតាំងពីតូច កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គមនាពេលថ្មីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY2wPYZoTkdNAtp1Qnx7OAkMIIzZQg_J17wHxjnXJx802L-OAV5vzT8uWdrCkLG23MbDxjxKTM0cEb5rqleIESNtZt3Nu3ZmOBll1KokJLF6htj-xsyvwM1cqvZcrbibzX6d0WnszzEQ2OHP3_vW6ByDEz6VKGPJqPSfwV9Pxh2Cx9fXpndD5WjtSM6n4d/s2046/469916997_591536296575933_6306666894020516997_n.jpg
អូនលំផាត់ទើបតែមានអាយុ ៥ ខែទេតែមានភាពឆ្លាតវៃ រហ័សរហួន និងគួរឱ្យស្រឡាញ់ខ្លាំងណាស់ បើបងប្អូនបានទៅលេងភ្នំតាម៉ៅហើយ សូមកុំភ្លេចនាំយកនំនេកតិចតួច និងទឹកដោះគោផ្ញើកូនដំរីតូច ក៏ដូចជាសត្វទាំងអស់នៅក្នុងភ្នំតាម៉ៅផង ដើម្បីជាចំណែកមួយក្នុងការជួយពួកគេឱ្យរួសរានមានជីវិត និងអាចបង្ហាញខ្លួនឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពួកគេផងដែរ។ កូនដំរីលំផាត់មានទម្ងន់ ១៣៨ គីឡូក្រាម មានរបួសនៅកជើងខាងមុខដោយសារជាប់អន្ទាក់ព្រានព្រៃ ប៉ុន្តែជាសំណាងល្អក្រុមអភិរក្សសត្វព្រៃក៏បានប្រទះឃើញនៅខេត្តរតនគីរី ហើយក៏បានជួយដោះលែង និងព្យាបាលរបួស ក៏ដូចជានាំវាទៅរស់នៅសួនសត្វភ្នំតាម៉ៅផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WWBz2bRlTx4c49Yq7JQ_NE9GVfb7q_Owmh8lJyb68z26JNYoL9vtR1qWYbuqpVzt5Xt6r-D7JvkA_TKhRmFa3WrX_G8jgdjI_QpAT7DXGi21fUSS92vC31rygy07es2hQpn7MXRz52p4Aa3CQGHECGLQ56jmJMSoI9EbOum2WPBVjUKrY1rHpu0_64c0/s1280/470007056_591536319909264_6954340693588058325_n.jpg
បច្ចុប្បន្នកូនដំរីដ៏មានប្រជាប្រិយភាពនេះរស់នៅជាមួយបងៗអ្នកមើលថែយ៉ាងកក់ក្តៅ ដោយបងប្អូនមិនចាំបាច់បារម្ភពីសុវត្ថិភាពរបស់លំផាត់ទៀតទេ។ គួរបញ្ជាក់ដែរថា តំបន់សួនសត្វភ្នំតាម៉ៅគឺជាជម្រករបស់សត្វជាង ១,២០០ ក្បាលដែលមានសត្វគ្រប់ប្រភេទ ដែលភាគច្រើនត្រូវបានប្រមូលទិញដោយក្រសួងកសិកម្ម និងចាប់បានពីជនល្មើសដែលរកស៊ីសត្វព្រៃខុសច្បាប់ទូទាំងប្រទេស។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំយ៉ាងស្រស់បំព្រងរួមទាំងប្រាសាទបុរាណផងដែរ មានដូចជា ប្រាសាទតាម៉ៅ ដែលជាប្រាសាទបុរាណមួយត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី ១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ័ន្មទី ១ និងឧទយាទិត្យាវ័រ្មនទី ២ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmG6RXr1bWdBwMzKefBOHx1Q73WFMUd_ZA-2GiZakjPvDAVS6ixRFDtWoYstEoEb1X27c35QbsgvjAPuZUFG3r6HsoxFSRpQZ2TQL1uD9VCMatIAukaw033bYmDN0-c0gS2F7yl3me1PjF6WAYiKt2bopKC0vY_w10C_kQ-i6SLD-LO0P4C2Q6mIRmG5zO/s960/471145301_579751264812736_4257599298436320509_n.jpg

ភ្នំតាម៉ៅត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ក៏ដូចជាអភិវឌ្ឍន៍សួនភូតគាមសាស្រ្តដែលមានពូជឈើប្រណីត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់, អភិវឌ្ឍន៍ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ៕

Influencer ថៃដ៏ល្បីម្នាក់ហេតុតែចង់បានប្រាក់៣ម៉ឺនបាត សុខចិត្តផឹកស្រារហូតដល់ស្លា.ប់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គម និងគ្រូពេទ្យថៃបានបង្ហាញការសោកស្តាយចំពោះការស្លា.ប់ របស់ Influencer ដ៏ល្បីម្នាក់ឈ្មោះ ប៊ែង ឡេសស្ទ័រ អាយុ២១ឆ្នាំ ក្រោយពីបានផឹកស្រាអស់យ៉ាងច្រើនក្នុងរយៈពេលខ្លី ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ។ មុនពេលក្លាយជា Influencer លោក ប៊ែង មានមុខរបរដើរលក់កម្រងផ្កាតាមផ្លូវដើម្បីចិញ្ចឹមលោកយាយរបស់ខ្លួន ហើយលោកត្រូវបានគេជួលឱ្យផឹកស្រា និងបង្កើតមាតិកាប្លែកៗជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg1p_FoclgMqBqoS95y0S2XHXWrNRULJlb4ZphFq6bYE1xVKm7YkIyBwDO73AdrNGfZEjJAzGICwDDn_sXlmtKI60pTVtj6ZMazreg7GW5bEGIwmZ_PkpwqdsNJeQ6cxYMlqVa_WQuMcdtiRVdxYI-phmNCobxFnX3G9t36jlI9lHbpTio-zu_mCzjJhmx/s900/image_2024-12-27_11-28-39.png

ក្រោយការស្លាប់របស់ Influencer រូបនេះ បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយមានសំណួរថា តើវាជាកំហុសអ្នកណារវាងអ្នកជួលឱ្យគេផឹកស្រា និងអ្នកផឹកស្រាព្រោះតែចង់បានប្រាក់ចំនួន៣ម៉ឺនបាត (ឬស្មើនឹង៨៨២ដុល្លារអាមេរិក) និងពុំគិតពីផលប៉ះពាល់សុខភាព ឬអាយុជីវិតរបស់ខ្លួន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3OHWATQGKujtK5OVT4s9sh6jXYwfr-lcc_Fs3-ca2Or8s9r_YBhL0gkYU0CkIEMk95IEoPlGd_Fxybl8w40GRgJEcB2xVBDcrd2RFmCEqrX7ohCWiCJPBcsSxXx9HswbKFfH6mLUsXL8ECiHO298S3DLfHzGY9_fl_yBecz9J2waVUzqwzFHsK0uaqEZ/s640/image_2024-12-27_11-28-40%20(2).png

ហ្វេសប៊ុកផេករបស់គ្រូពេទ្យថៃឈ្មោះ សុរ៉ាត់ បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់ជីវិ.ត របស់ Influencer រូបនេះ ដោយសារការបង្កើតមាតិកាផឹកស្រាលើកដាច់អស់ពីកែវត្រឹមតែរយៈពេលខ្លី ។ លោកគ្រូពេទ្យហាមដាច់ខាតកុំផឹកស្រាច្រើនយ៉ាងឆាប់រហ័សបែបនេះ ជាពិសេស នៅថ្ងៃឆ្លងឆ្នាំ ពីព្រោះអាចស្លាប់ដូចករណីខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0lnekD21iN8PJqQm-xLpVX3DXp5WU7mDVFTxAE0GdkOIJ_DOM6X6BrL1CO75G4b3qiCYGonJdYTvCoCt2NEjGp7OvUAoFn0Ii-tkszO7j744O0iYgMySiC_1Rmi7upPvpuPwM2Uhzr-nOCg5V3vTA9Qr-V0h2-F93lQY-r9ptXY3L42ASBmufpkBdNGj0/s640/image_2024-12-27_11-28-40%20(3).png

លោកគ្រូពេទ្យ សុរ៉ាត់ និយាយថា ៖ «ការបង្កើតមាតិការបស់ Influencer លើពិភពលោក ដូចជា ការផឹកស្រាក្នុងរយៈពេលខ្លីរហូតដល់ស្លាប់នេះ ធ្លាប់កើតឡើងរួចមកហើយ ប៉ុន្តែបច្ចុប្បន្ន មនុស្សខ្លះនៅតែប្រព្រឹត្ត ។ ជាក់ស្តែង Influencer ថៃម្នាក់បានស្លាប់ក្រោយពីផឹកស្រាអស់ច្រើន ផឹកលឿន និងលើកដាច់ ហើយពុំដឹងថាខ្លួនមានជំងឺប្រចាំកាយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglCPl2ZK18J3PZ-1WjZqBbF8QgD5yvbQNjGdZFfjOgGvEQZhugPSMstOPjE0HNX8ZV64y6v_DiJv-TEZDjt8Rw35OY2J8ZrptCFGzlo9TWqzjeUOfDawhI0LcD9OlBx371asLZwo4Z6qe6j3-sbTUS1wl_JSl1AWQbmRyHc5Ua1Y0d9tGRHjcPUkJfCyHs/s640/image_2024-12-27_11-28-40.png

Influencer រូបនេះបានផឹកស្រាអស់យ៉ាងច្រើនយ៉ាងឆាប់រហ័ស ព្រោះតែចង់បានប្រាក់៣ម៉ឺនបាត ប៉ុន្តែចុងក្រោយ ត្រូវបាត់បង់ជីវិត ។ ដូច្នេះ ចូរឈប់បង្ខំឱ្យមិត្តភក្តិ ឬសាច់ញាតិផឹកស្រាដើម្បីប្តូរយកប្រាក់រង្វាន់ទៀតទៅ ប្រយ័ត្នអ្នកផឹកស្លាប់ ហើយអ្នកបង្ខំឱ្យគេផឹក អាចនឹងជាប់ពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGqzMkoTLjgCw37tYkL2MJ06oKHhVRc0FA0dwpeO2axOrsyJjbv0tFw8gzRUfVivYG9i6X0rmH06I8btTyYZJYm-b4qqVwsSzPyI_WIU1yWl0DFGr6rvyBRQlqxztbvDRSGUGECik5GFmAtbId9nhcfI9E_hALipuN-ZJaVYWkSG3TBFROx3rpAOF1evQo/s1280/photo_2024-12-27_09-36-14.jpg

រាងកាយរបស់មនុស្សម្នាក់ៗពុំដូចគ្នាទេ អ្នកខ្លះផឹកស្រាហើយគ្មានបញ្ហាអ្វី ប៉ុន្តែអ្នកខ្លះទៀតស្លាប់ ។ ការផឹកស្រាអស់ច្រើនយ៉ាងឆាប់រហ័សនេះនឹងបណ្តាលឱ្យពុលស្រាភ្លាមៗ ពីព្រោះអាល់កុលបានចូលក្នុងរាងកាយជាបន្តបន្ទាប់ ហើយអ្នកផឹកពុំបានឱ្យរាងកាយបានសម្រាក ឬមានពេលបញ្ចេញអាល់កុល ហើយអាល់កុលនឹងកើនឡើងលឿនក្នុងសរសៃឈាម, ក្អួតចង្អោរ, ពិបាកដកដង្ហើម និងស្លាប់ ។ នេះបើតាមការលើកឡើងរបស់គ្រូពេទ្យ ៕

យន្តហោះជាច្រើនគ្រឿងរបស់​​ Japan Airlines ពន្យារពេលហោះហើរក្រោយរងការវាយប្រ.ហារ តាមអ៊ីនធើរណេត

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) បានរងការវាយប្រ.ហារ តាមអ៊ីនធើរណេត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើឱ្យក្រុមហ៊ុននេះពន្យារពេលហោះហើរយន្តហោះដឹកអ្នកដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស និងប៉ះពាល់អ្នកដំណើរជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmbLIIW76xAhcJBR9EJtP0u42asRqkFF3R4E6ySkl9kbfyCJCWJlME5-CTDpUAcj3d__r1TrhIWior6h7-cifudZMoQPoFYDLzsmB0wmJ4zi82wmD2bBPIgAYV7FYnCwxRqC-KIUx_4l07337wg45odB7f8nBcPDWlHRNC-NiPvmLBdv0sDtLzssxH4QWB/s1280/image_2024-12-27_11-22-48%20(2).png
ការវាយប្រហារតាមអ៊ីនធើរណេតបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធការងារផ្ទៃក្នុង និងភ្នាក់ងារបញ្ជាយន្តហោះផ្នែកខាងក្រៅ ហើយក្រុមហ៊ុនរកឃើញថា ឧបករណ៍ចែកចាយសេវាអ៊ីនធើរណេត (Router) ដំណើរការខុសធម្មតា ។ ហេតុនេះ ក្រុមហ៊ុនក៏បិទដំណើរការរបស់ Router ជាបណ្តោះអាសន្នដើម្បីដោះស្រាយបញ្ហា និងធ្វើឱ្យជើងហោះហើរចំនួន២៤ជើងដែលបម្រុងចាកចេញពីអាកាសយានដ្ឋាន ពន្យារពេលអស់ជាង៣០នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCqMmdO5sOIYiAomU59PS1uiDxx96n2-sLcTj3lCAjP4oobpW05gYHTx5RUC1F6aGcC7atSNmudO55VYMtI1I236SNqp154b9moAgBl13HRJyIo4HlopEPK7gaLu0z3njKec1GSs9gXfh2ynXHNLojv07EHeiSx4Uqew8gkw3hKz2mTj3WdGccsirtQO95/s960/image_2024-12-27_11-22-48.png
ក្រុមហ៊ុន Japan Airlines បញ្ជាក់ថា នឹងចាត់វិធានការបញ្ហានេះ និងស៊ើបអង្កេតពីប្រភពការវាយប្រហារ ពីព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកដំណើររបស់ខ្លួន ។ រីឯក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗរបស់ជប៉ុនគ្មានការវាយប្រហារតាមអ៊ីនធើរណេតទេ ហើយដំណើរការជាធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRvRlUHldE9EpI8xfFih6nQkOKBf9MNB2l5UOHZ0qbNXNbIowBJ7S585DbvelHeVR-RUAZRcNzSW74H9vLUR6Kg5K0E4rSvMxTydp3tvE_098kuifR8YaWwYdT4fO2ZXdtJfdZfRvr7tied8w40HGiaCS3U2RqputvSMUy0BFjutTdXzBYYG8Sd_8EEfzH/s1200/image_2024-12-27_11-22-49.png

អ្នកដំណើរម្នាក់អាយុ៦០ឆ្នាំ ដែលត្រៀមធ្វើដំណើរត្រឡប់ទៅផ្ទះនៅទីក្រុងម៉ាត់ស៊ឹយ៉ាម៉ាក់ ខេត្តអេហ៊ិម៉ាក់ និយាយថា វាពិតជារញ៉េរញ៉ៃមែន ពីព្រោះក្រុម Hacker តែងតែវាយប្រហារតាមអ៊ីនធើរណេតក្នុងថ្ងៃបុណ្យគ្រិស្តម៉ាស និងឆ្លងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSks7wjKrq0sEu_hCF-2WfSN6FowIRBRnzLqh61GDE0f9Ll4O1R0-NuY18-z0KNpr-h1jeY-80jvv0ow1Iz-VCf7FhFhZ01hUntnq90WSklDR9He5aezWzMj9eAbwHKly7ZgsmOuQl018uJe1RsDygveeKPgTIVC4Si-_pE0FI_lSFqN7Ip_tVcXT-wCKq/s1140/image_2024-12-27_11-22-50.png

សារព័ត៌មាន Reuters រាយការណ៍ថា Japan Airlines បានដំណើរការយន្តហោះដឹកអ្នកដំណើរតាមធម្មតាវិញហើយ បន្ទាប់ពីដោះស្រាយបញ្ហារួចរាល់ ។ ប៉ុន្តែហេតុការណ៍នេះធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះ២.៥% នាព្រឹកថ្ងៃដដែល ដោយសារបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJxUIP9Nxy7cSzOLzcmOaEfwSlyAf74C_RHmJECPAxPRECndfiyISjqKnEZHhI3cG3jGM5KtlLQWSAfoWAdTivUYUkVjjSv1YPIR6j26g9TmY5k-RtR7xmtqqnHds_ME-HegN6tAMNLoIFwaKqgrf7hhItMv1ulKkhXovqE73SaXsVEKMa1J3ejiHWzI16/s960/image_2024-12-27_11-22-51.png

គួរបញ្ជាក់ថា ការវាយប្រហារតាមអ៊ីនធើរណេតនេះ ពុំមែនមែនទើបតែកើតឡើងលើកដំបូងទេនៅប្រទេសជប៉ុន កាលពីឆ្នាំ២០២៣ ភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានរងការវាយប្រហារតាមអ៊ីនធើរណេតពីក្រុម Hacker មិនស្គាល់អត្តសញ្ញាណ ។ នៅឆ្នាំដដែល កំពង់ផែណាកូយ៉ា ក៏រងការវាយប្រហារតាមអ៊ីនធើរណេតដែរ ហើយភ្នាក់ងារសន្តិសុខអ៊ីនធើរណេតជប៉ុនរកឃើញថា មានការព្យាយាម Hacker អស់រយៈពេល៩ខែ ៕

ក្រុម 2NE1 នៅតែមានឥទ្ធិពលគ្របដណ្តប់លើវិស័យ K-Pop

0

ក្រុមចម្រៀង 2NE1 បានបង្ហាញវត្តមាននៅក្នុងកម្មវិធី «2024 SBS Gayo Daejeon» កាលពីថ្ងៃទី២៥ ធ្នូ ដែលប្រជុំទៅដោយសិល្បករជាច្រើនចូលរួមសម្តែង ខណៈនេះគឺជាការបង្ហាញខ្លួនលើកដំបូងក្នុងរយៈពេល១០ឆ្នាំរបស់ក្រុមចម្រៀងនេះ។ ទោះយ៉ាងណាការសម្តែងរបស់ 2NE1 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិតដែលបញ្ជាក់ថាក្រុមចម្រៀងនេះតែមានឥទ្ធិពលគ្របដណ្តប់លើវិស័យ K-Pop ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhafpZA05ukNWbw0Oq6cBvpXLsRLyNurecNG4NdywLLEwnmPKLe-NGiWauzXjOT4ERQMv13M59yyc0hNFM5w9wCiY7CwVuqqddLVbRek2ZalKSH5FTmUVhBWPLFPpXmbrR7mhF0jjwtNAON47W1Wv7ZER-NTxeQ9CfNRXKkP4xZmwLawh-A4RjwWbCTKzl/s2048/image_2024-12-26_13-37-27.png

នៅលើវេទិកាអនឡាញ អ្នកគាំទ្រកំពុងចែករំលែកគំនិតរបស់ពួកគេលើក្រុមចម្រៀងស្រីដែលមានសមាជិក ៤រូបដែលមានដើមកំណើតមកពី YG Entertainment ។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ ២០០៩ ក្រុម 2NE1 បានទទួលជោគជ័យយ៉ាងខ្លាំងជាមួយនឹងអាល់ប៊ុមដំបូងរបស់ពួកគេ ហើយបានរក្សាវត្តមានដ៏រឹងមាំនៅក្នុងឧស្សាហកម្ម K-pop អស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់ពីមានការផ្អាក ការប្រគំតន្ត្រីជាមួយនឹងឆាកដ៏ធំសម្បើមដែលរង់ចាំជាយូរមកហើយរបស់ក្រុមនេះបានធ្វើឱ្យអ្នកគាំទ្រ កាន់តែស្រែកកញ្ជ្រៀវហើយការសម្តែងរបស់ពួកគេនៅក្នុងកម្មវិធីចុងឆ្នាំនេះបានក្លាយជាពេលវេលាមួយដែលគេនិយាយច្រើនបំផុតនៃព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjywehkbU0NAnyD8GICyFDx92Lnzft_nAGlxhXkdBs2UW01tZBeVt52lq7V92bPULeVRk9zGyfF6hdweqn8gXBTSXBBI_qtcWUGOW2vkBeOB0CMN61UBc5y5rp88GKkUKDozf4xHfGn1NWdcEjDhiMGNLFGnU6dKWNGWIeyenlckE2QJ95Eh2G2aylvFsHj/s1440/image_2024-12-26_13-37-31%20(2).png

ក្រុម 2NE1 បានសម្តែងបទចម្រៀងដែលអ្នកគាំទ្រចូលចិត្តរួមមានបទ « Come Back Home,” “Fire,” “I Don’t Care,” “UGLY,” និងបទ “I AM THE BEST.។ ការសម្តែងរយៈពេលប្រាំពីរនាទីរបស់ពួកគេបានធ្វើឱ្យទស្សនិកជនមានថាមពល ដោយមានមតិសរសើរពីសមត្ថភាពរបស់ក្រុមក្នុងការបញ្ជាលើឆាក និងបង្វែរការសម្តែងទៅជាបទពិសោធន៍ដូចការប្រគំតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaI90Vrcv_l3ofkq_MnLz-JxOsepjzZuJqJJrANH-TDMwspAcORTHqtwXPGgLtNFqfPKe4LCN7O3G6EPO7lcalK3jq3QvADXRpOfV4ovlUxoCbRLzz0lD6FkIouw0vZ0TrVwpO-G9Bzd4UaYakuknoEVO_s9G4Obhgj-1dmglbYephbtYcXVYCpe6Tl-i5/s1567/image_2024-12-26_13-37-34.png

អ្នកនិយមលេងអ៊ីនធឺណិតមានការចាប់អារម្មណ៍ជាពិសេសចំពោះ CL និង Minzy ដែលត្រូវបានកោតសរសើរចំពោះវត្តមាននៅលើឆាករបស់ពួកគេ និងជំនាញសម្តែងផ្ទាល់។ អ្នកផ្សេងទៀតបានសម្តែងការអាឡោះអាល័យ និងរីករាយចំពោះម៉ូតសក់ដ៏ល្បីរបស់ Sandara Park ។ មនុស្សជាច្រើនបានសាទរចំពោះការសម្តែងនេះថាជាការរំលេចពេលរាត្រី ដោយពណ៌នាថាវាជា «ដំណាក់កាលកម្សាន្តបំផុត» នៃកម្មវិធីទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNjTDrrF4_GTQ_C_JKLmxdJ-HVqbwx7lLyQzoY_a45itRijyTQHCk-3TjhM3pymHi-S_wTR6jLqjwSiqPk9tiUS52npXUmYi2OvToZd2GXvAWBjZy7gV1ev6xjkE78Lgyn0KgKcr4V5Rngmlg9uUU7faAbsG_yq9kIE3tZ8Km_ahKxd0BNeW7w2KIqImAO/s1800/image_2024-12-26_13-37-35.png
ខណៈពេលដែលមតិមួយចំនួនបានកត់សម្គាល់ថាជំនាញការសម្តែងផ្ទាល់របស់សមាជិកមានភាពខុសប្លែកគ្នាបន្តិចបន្តួចពីថ្ងៃបង្ហាញខ្លួនដំបូងរបស់ពួកគេ ភាគច្រើនបានសន្មតថាមានការខ្វះខាតណាមួយចំពោះវិស្វកម្មសំឡេងមិនល្អនៃព្រឹត្តិការណ៍នេះ។ យ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្របានយល់ស្របថា 2NE1 បានបញ្ចេញឆាកមួយដែលបន្សល់ទុកនូវការចាប់អារម្មណ៍ជាប់ក្នុងចិត្តរបស់អ្នកគាំទ្រ៕

ផ្ទុះការចាប់អារម្មណ៍ឡានក្រុងទេសចរណ៍នៅខេត្តសៀមរាបទំនើបមិនចាញ់ស្រុកគេ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានការចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយពីរថយន្តក្រុងទេសចរណ៍ខេត្តសៀមរាប Big Bus Angkor ដ៏ធំនិងទំនើបមួយ។ រថយន្តក្រុងប្រភេទនេះទស្សនិកជនធ្លាប់តែឃើញនៅស្រុកគេប៉ុន្តែពេលនេះប្រជាពលរដ្ឋខ្មែរបានឃើញនៅខេត្តសៀមរាបលើកដំបូង ដែលនេះអាចធ្វើឱ្យមានការទាក់ទាញចិត្តទេសចរនិងចង់ទទួលបានបទពិសោធន៍ថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2K1VSp-1TwnfktM8wlkxXu2-GOHwLx-DMWf4TYNlAxtfG3ZjsjID_PpwDREyZxutI08U6sBlHx3jGn6q4v1SVoMcWMUNMOwOP4pqntBjlHL1zD-WjfOadeWAJdfkPy38YjF4qvH_mcmTfV0EYXHxJ3sYsRc7JXoNL6A6YBT0W_B5I_NGntjKKlEfoRGA_/s649/Screenshot%202024-12-27%20111509.png
នៅថ្ងៃទី២៥ ខែធ្នូ មានអ្នកលេងទិកតុកដែលស្ថិតនៅខេត្តសៀមរាបឬជាភ្ញៀវទេសចរបានចែករំលែកវីដេអូជាច្រើនអំពីរថយន្តក្រុងទេសចរណ៍ដ៏ស្រស់ស្អាតមួយឈ្មោះថា Big Bus Angkor ដែលច្នៃឡើងយ៉ាងស្រស់ស្អាត។ រថយន្តក្រុងប្រភេទនេះទស្សនិកជនធ្លាប់តែឃើញនៅស្រុកគេដែលមានភ្ញៀវទេសចរជិះដើម្បីទស្សនានៅតំបន់ទេសចរណ៍នានានៅក្នុងប្រទេសគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit2sTvkqRCji2F7bUCTOXH_yevL3QPqX1W_KLDOZRfbGtcP44GPEfQURLKDzLCvHOMXFbJG_2sXKKS8fiB1tkfPtMJDJqIQ0yzLCzdhuqYOCM4Gnc2QWquZlHJK4xLU1fl0cYacb4N0Nt5mmYAwf1VY4J0RCL6dVfNsbKd8Ulg8wLFKeDv01qJKagzbMrj/s624/Screenshot%202024-12-27%20111556.png

ការបង្ហាញរូបរាងប្រភេទរថយន្តក្រុងទេសចរណ៍ធំនេះបានទាញចិត្តមនុស្សជាច្រើនឱ្យចាប់អារម្មណ៍វានិងចង់សាកល្បងជិះលំហែទស្សនានៅក្នុងក្រុងសៀមរាប។ តាមការបង្ហោះរបស់អ្នកលេងទិកតុកគឺបានបញ្ជាក់ថាក្រុមហ៊ុនទេសចរណ៍គឺអនុញ្ញាតឱ្យទេសចរជិះកម្សាន្តដោយឥតគិតថ្លៃចំនួន១ថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី២៥ ធ្នូ ដែលជាថ្ងៃបុណ្យណូអែល ខណៈបន្ទាប់មកគឺតម្រូវឱ្យមានការទិញសំបុត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv2gn_z8dTxpd4waOqo_Z7tTo9kgA_JjHSeM-MlDSdbi4eh8shesPkTK0YI-yiknjmvAhdHF76xITIxivrSELeeyPztB3DZ3XpmRIbP0iZyRgxQcrNVPvMiiy_h_99eldF6tZELZ3L5VhUKaLQ2Xru0VyXj6yVtbh7RsExVLojGdlDRCX4W1lRC2-7AvP1/s637/Screenshot%202024-12-27%20111533.png

ក្រោយពីមានការចែកចាយវីដេអូ Big Bus Angkor មានរចនាទង់ជាតិខ្មែរនិងទង់ជាតិដទៃទៀតមានចំនួនពីរជាន់អាចបើកដំបូលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមនុស្សជាច្រើនមានបំណងចង់សាកល្បងភ្លក្សរសជាតិជិះទស្សនានៅក្នុងក្រុងសៀមរាបព្រោះធ្លាប់តែឃើញនៅស្រុកគេដែលទើបមានលើកដំបូងនៅស្រុកខ្មែរនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះអ្នកមួយចំនួនក៏កោតសរសើរចំពោះការ Update សមិទ្ធិផលថ្មីៗ ដើម្បីជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែរីកចម្រើននិងមានភាពងាយស្រួលឱ្យទេសចរជាប់ចិត្ត៕

សមាជិក BLACKPINK ដែលមានជាងគេក្នុងឆ្នាំ២០២៤ មានទ្រព្យសម្បត្តិសុទ្ធ២៥លានដុល្លារ

0

ក្រុម K-pop ដ៏ល្បីល្បាញ BLACKPINK ដែលមានសមាជិក Lisa, Rosé, Jennie និង Jisoo នៅតែជាតារាចម្រៀងលេចធ្លោនៅក្នុងតន្ត្រីសកលក្នុងនោះក៏មានគម្រោងផ្ទាល់ខ្លួនរបស់ពួកគេកំពុងវាយលុកទីផ្សារនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយគ្នានេះ អ្នកគាំទ្រ ឬ BLINKs រំពឹងយ៉ាងអន្ទះសារចំពោះការត្រឡប់មកវិញរបស់ក្រុមនៅឆ្នាំ ២០២៥ រួមជាមួយនឹងដំណើរទេសចរណ៍ជុំវិញពិភពលោក ដែលត្រូវបានបញ្ជាក់ដោយ YG ។ ដំណើរទេសចរណ៍រួមចុងក្រោយរបស់ពួកគេគឺការប្រគំតន្រ្តី «Born Pink» គឺនៅខែតុលា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJx1wesWq_kZyE3MgLhF7y3uEgnPDYWRCTFxV0JX5WpeBwBYxLWF2kfMGymbmxOfYMkdt8WOCi4fGs7oOAePzojw4IMOWupXeO0KonHtB9T1bNW4U239DO3L4smsgVhTk0XG4dMMCBLaUs8mhnvDPdu1HMT7tGSGCAG-NxAJmnT5slq9q5qS6kQDgtqijb/s1640/image_2024-09-24_13-55-27%20(2).png
ទោះបីជា សមាជិកទាំង៤បានបន្តសកម្មភាពទោលរៀងៗខ្លួនក៏ដោយ ឥទ្ធិពលរួម និងទ្រព្យសម្បត្តិរបស់ពួកគេនៅតែបន្តកើនឡើង។ យោងតាម Celebrity Net Worth Lisa ដែលជាតារារ៉េប និងតារាបង្ហាញម៉ូតរបស់ក្រុម បានក្លាយទៅជាសមាជិកក្រុម BLACKPINK ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងឆ្នាំ២០២៤ជាមួយនឹងទ្រព្យសម្បត្តិសរុបប៉ាន់ស្មានចំនួន ២៥ លានដុល្លារ ។ ភាពជោគជ័យរបស់នាងគឺបានមកពីអាជីពទោលរបស់នាងជាមួយនឹង ការពេញនិយមដូចបទ Money និង Lalisa’ រួមជាមួយនឹងភាពជាដៃគូម៉ាកយីហោជាមួយស្លាកយីហោប្រណីតដូចជា Louis Vuitton និង Bulgari ។ លើសពីនេះ Lisa នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង «The White Lotus» រដូវកាលទី ៣ ដែលមានការរំពឹងទុកយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលចាក់បញ្ចាំងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTGlK1MzsDHOGTITOcrfPKouK_hPT30d89AP9BeCqA8gDhMT7gt6xm2xuPTU8dsg_SMdGo1U6Ymz8DxxU9iJ1f6HJfDDeV0oCK41JBXR7vjLyp_gAU823YpSFfsbUbK8YAGJv56Qorl5iSE3bSf_mzwNuR949K92xKLHR8Ggzbs2YjIXf-AVZLMCb1qySg/s2048/image_2024-09-24_13-55-29.png

សមាជិក Rosé, Jennie, និង Jisoo បានតាមពីក្រោយជិតស្និទ្ធដែលម្នាក់ៗមានទ្រព្យសម្បត្តិចំនួន ២០ លានដុល្លារ ។ Rosé ជោគជ័យខ្លាំងទៅលើបទទោលរបស់នាង «APT» ជាមួយ Bruno Mars, Jennie សម្រាប់បទដូចជា «Solo» និង Jisoo សម្រាប់បទចម្រៀងទោលរបស់នាង «Flower» និងការបណ្តាក់ទុនសម្ដែង ទាំងអស់បន្តពង្រីកទ្រព្យផ្ទាល់ខ្លួនរបស់ពួកគេ។ ជាពិសេស Jisoo ក៏បានបង្កើតឈ្មោះសម្រាប់ខ្លួននាងនៅក្នុងពិភពសម្ដែងផងដែរ ដោយបានសម្តែងក្នុងរឿង «Snowdrop» និងគម្រោងនាពេលខាងមុខជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixGEpqhyphenhyphenOLWS_gt8oR22WKLueU5XtHTWv6ainDDo_nEomrf_O9yhGDGama2Cuc214WniKcyNi1jnQ-y5PRx8xEQSfce01K4AtH6XEueUoaHYL3Svolbp5eKKLZZdXD7hmbkCk_sHKWXdQJl6ySlRtxws4MXyHtYLvVFWdL_PW_owfevujuDUQsub1djmIK/s680/image_2024-09-24_13-55-27%20(3).png

គិតត្រឹមឆ្នាំ ២០២៤ ទ្រព្យសម្បត្តិរួមរបស់ BLACKPINK មានចំនួន ៨៥ លានដុល្លារ ដែលពង្រឹងឋានៈរបស់ពួកគេជារូបតំណាងសកលទាំងផ្នែកតន្ត្រី និងការផ្សាយពាណិជ្ជកម្ម៕

ខ្លាំងមិនធម្មតា! តារាសម្តែង Cecilia Live លក់ផលិតផលត្រឹម២ម៉ោងកើបចំណូលបានជិត១៣លានដុល្លារ

0

យោងតាមកាសែត Dimsum Daily តារាសម្តែងហុងកុង Cecilia Cheung បានត្រឡប់មកប្រព័ន្ធផ្សព្វផ្សាយសង្គមវិញក្នុងខែធ្នូ បន្ទាប់ពីសម្រាករយៈពេលមួយឆ្នាំដោយសារបញ្ហាសុខភាព ដោយបានចូលរួមក្នុងគម្រោងជាច្រើន។ មួយក្នុងចំណោមទាំងនេះគឺជាការផ្សាយបន្តផ្ទាល់នៅលើ Meituan ដែលជាវេទិកាទិញទំនិញរបស់ចិនសម្រាប់ផលិតផលប្រើប្រាស់ក្នុងស្រុក និងសេវាកម្មលក់រាយ ដែលនាងបានណែនាំ និងណែនាំផលិតផលដែលនាងយល់ថាល្អដល់ទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEMZsauwCRYyRlwHFaIYrRnFDgs7RMwo0ltdqoR9idH5oRY98-X02H8-QJibKF9w3hYRVFNxjoAz-eKcyVPbhkw4LwByBnEt0GS42KKmakAtIAkrcR5HEjPNwXrlGgNcvHhmr_vae3HshyphenhyphenuboHuNX6nBLmAyazgvnfbVjKGJbLlYE4URdYLOE1gjWFNFOm/s938/image_2024-12-26_10-16-10.png
របាយការណ៍ជាច្រើនបានពិពណ៌នាអំពីប្រាក់ចំណូលពីការលក់របស់នាងថាជា «កំណត់ត្រា» សម្រាប់ការផ្សាយបន្តផ្ទាល់ពីការលក់ផលិតផលដោយតារាសម្តែងរូបនេះរកចំណូលបានជាង ១០០ លានដុល្លារហុងកុង (ប្រមាណ ១២.៨ លានដុល្លារ) ក្នុងការលក់ផលិតផលក្នុងរយៈពេលពីរម៉ោងដំបូងនៃការផ្សាយផ្ទាល់របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-3m5MrrNmGuWLgBBlRJzU4YfP6AbOkQ5WVmfoobyz8cVZiiwv3ye7UmMVE9QAI9tCxZKxL67eqrYfEvFm3U80VeFZU9Kze8bZAfZN0LaEG6BMrmeUlNdUbPKWsrNj1Y-vrlCrd6F9Thkgp_FS9zFjguyR_WRRRr0wC4ILWcGGNQZPYJi-4I-1dVr04a86/s1534/image_2024-12-26_10-16-12.png

Cecilia Cheung មានអាយុ៤៤ឆ្នាំទទួលបានការចាប់អារម្មណ៍ជាលើកដំបូងក្នុងឆ្នាំ១៩៩៨ នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងពាណិជ្ជកម្មទូរទស្សន៍សម្រាប់តែក្រូចឆ្មាដែលទាក់ទាញភ្នែករបស់ផលិតករភាពយន្តហុងកុង Stephen Chow ឬទិនហ្វី ។ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តឆ្នាំ ១៩៩៩ របស់ ទិនហ្វី ដែលមានចំណងជើងថា «King of Comedy» ។ ភាពយន្តនេះជាភាពយន្តក្នុងស្រុកដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំនោះ ហើយបានធ្វើឱ្យនាងក្លាយជាតារា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaNpGiEqS5NMCTX2ZHaMzr4ofUQcP6k_IDfLI84xKp4hO7jQbPVw3cM94EznNPhr3LS47ReDqAaxcEkvoKFdMi2zw-5Mzg-Z3zIOA-VFrH9viVh8tyxJHWVJy0kTgsdIqZrQ_BFnByQaoomF7ldbBwsRuamkeWUfabzXv8pby-t_30PHBRspgF7os7sKW/s1080/image_2024-12-26_10-16-14.png

ក្នុងឆ្នាំ២០០៦ Cecilia Cheung បានរៀបការជាមួយតារាសម្តែងហុងកុង Nicholas Tse ដែលមានអាយុស្មើគ្នា។ ទោះយ៉ាងណាប្តីប្រពន្ធនេះបានលែងលះគ្នាវិញនៅឆ្នាំ ២០១១ បន្ទាប់ពីមានកូនប្រុសពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zOUauuaDkQ-RimLFSVIekrUgrN4TkPacFoAvKB8M0T-6TGckx0Hg5MCQ1MBsTg2S1jYpdSYcjrLSzSu40ZvRNdDHuTffGidlSbJs4WO_7oAubZVziCiznZkddSG48UBRfv7qzHqNjtsyYB0aKyZvBHgYhmHH1UcJx48IJoBrKEVkaUJkwwPs6mFF-BuD/s1534/image_2024-12-26_10-16-15.png

តារាសម្តែង Cecilia បានស្វាគមន៍កូនប្រុសទីបីរបស់នាងក្នុងឆ្នាំ២០១៨ ប៉ុន្តែបានរក្សាអត្តសញ្ញាណរបស់ឪពុកជាឯកជន ដែលនាំឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយ។ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ Sun Donghai មានពាក្យចចាមអារ៉ាមថាជាឪពុក ប៉ុន្តែលោកបានបដិសេធការអះអាងទាំងនេះ ហើយបានគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះ៕

នេន ទុំ លើកឡើងបែបនេះក្រោយពីចែករំលែកបទពិសោធន៍ផ្តាច់គ្រឿ.ងញៀ.នថាពិបាកហើយមានអ្នកមិនជឿ

0

តារាចម្រៀង នេន ទុំ ដែលបានប្រឡូកក្នុងអាជីពអស់រយៈជាច្រើនឆ្នាំបានទម្លាយប្រាប់ទស្សនិកជននៅក្នុងបទសម្ភាសន៍កាលពីកន្លងមកនេះអំពីរឿងសម្ងាត់របស់ខ្លួនជាមនុស្សធ្លាប់ដើរផ្លូវខុសយកឆ្នាំងចោលម្តាយនិងសេ.ពគ្រឿងញៀ.ននិងបទពិសោធន៍ការផ្តាច់ ដែលសាហាវជាងនៅក្នុងរឿងហុងកុងទៅទៀត។ ទោះយ៉ាងណាការលើកឡើងរបស់តារាចម្រៀងរូបនេះត្រូវបានអ្នកមួយចំនួនបញ្ចេញមតិមិនជឿថាពិបាកដូចអ្វីដែល នេន ទុំ បានចែករំលែកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsbdskCqjU7ObM1KYvehaTtYKevmQ14XGS7OvjS_44BlVCiJZrRb51LECEVor9BYx3ss0lwRl-_cRoXdz72jq0IR5HHnXdfOFDTXgOTmnkE-5D3vrFR4DK3ZojpFWlGiYq-h64K5j8ZDaQZdgXImcOSZNmZ6M7N648BV3066ZvYdI9tJXckerTvBipxhax/s2048/image_2024-12-20_10-34-28%20(2).png

ទាក់ទិននឹងចំណុចដែលអ្នកធ្លាប់ឆ្លងកាត់ការផ្តាច់គ្រឿងញៀនហើយមានអ្នកមិនជឿសម្តីរបស់ខ្លួនលោក នេន ទុំ បានចេញវីដេអូមួយទៀតនៅលើគណនីទិកតុកដោយបានដាក់ចំណងជើងថា «បកស្រាយ រឿងគ្រឿងញៀន ថាផ្តាច់មិនវេទនាចឹងទេសូមចូល រើសខ្លួនឯងណាប្អូនៗ »។ តារាចម្រៀង នេន ទុំ បាននិយាយនៅក្នុងវីដេអូថារឿងនេះគឺបានកើតឡើងយូរហើយប្រហែល២២ឬ២៣ឆ្នាំមុននិងបានយកមកចែករំលែកបន្តនៅក្នុងកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_hIEJX-QxhMEOlGLvjOjnRHNjshLtcp6-NcKaDqXRZhI3VJeSxvu5V3Bij1RC-2XEAglYgouR2tX1zZZTp0jUfgtADUdXebSn2dBj9L4dY9ZLygkw1x7qByonzEQ7m5qglnAIA2ctmq7m7PnB8lZ3ZWdFukHtAgiOZ_Q2CDJjkh1k4zNh50hOYDvgHqVb/s2048/image_2024-12-20_10-34-34.png
លោក បានបន្ថែមដែរថា មតិដែលស៊ីជម្រៅជាងគេគឺមានការលើកឡើងថាការផ្តាច់គ្រឿងញៀនមិនបែកពពុះមាត់ មិនប្រកាច់ប្រកិនដូចអ្វីដែលលោកនិយាយលោកសូមបកស្រាយថា អ្នកប្រើប្រាស់គ្រឿងញៀនគឺមាន Level ហើយកាលពីមុនលោកប្រើចានកូមហើយបន្ទាប់មកលង់ៗទៅមិនមែនតែមួយនេះនៅមានផ្សេងទៀត ហើយអ្វីដែលលោកនិយាយនៅក្នុងកម្មវិធីគឺជារឿងពិតទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTFmra7HPJhBTCQM70_TeXY711YnvZnZruMowbMmw7_InywsGayA_rliGaOsRmsmmc7S7d5voSbO2dD-oyLOKaW8V34zvSTZBn3hqnb8yAhAlw3XTvMPKw9OQ1BuGA271tUIRmNv-o-83xSKqChCKnSQiCoAHPrryBT6WmaKMD3XunT2mB7p8Iy5Ju1e1C/s1500/image_2024-12-20_10-34-32%20(2).png

តារាចម្រៀង នេន ទុំ បានបន្ថែមដែរថា មានអ្នកខម្មិនដែរថាគាត់ផ្តាច់ដែរមិនដែលអ៊ីចឹង ឬអ្នកកំពុងស្ថិតក្នុងដំណាក់កាលកំពុងផ្តាច់បើមិនដូចអ្វីដែលលោកនិយាយគឺមានន័យថាស្ថិតនៅក្នុងកម្រិតមួយដែលងាយស្រួលផ្តាច់មិនជ្រៅដូចជាខ្លួនគួរតែផ្តាច់ពេលនេះមិនសូវទទួលទុក្ខវេទនាខ្លាំង បើនៅតែបន្តនឹងកាន់តែជ្រៅនឹងប្រកាច់ប្រកិន ហើយមិនអាចផ្តាច់បានដូចជាលោកឡើយលោកហ៊ាននិយាយដូច្នេះ។ នៅក្នុងវីដេអូដដែល នេន ទុំ បានក្រើនរម្លឹកថាអ្វីក៏ដែលជាជម្រើសរបស់យើងតើយើងចង់ល្អឬក៏ចង់អាក្រក់គឺអាស្រ័យលើការជ្រើសរើសរបស់យើងតែប៉ុណ្ណោះ៕

អបអរសាទរ ស្ទឹងត្រែងជាប់លេខ ១ ជាខេត្តគំរូ! ខណៈភ្នំពេញ លំដាប់លេខរៀងទី ១ សម្បូរក្មេងកា.ប់ចា.ក់

0

រយៈពេលជាង៧ខែមកនេះ ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង សូម្បី ១ករណី ខណៈខេត្តកែប ប៉ៃលិន និងព្រះវិហារ ក៏ជាខេត្តដ៏ល្អ មានសំណុំរឿងតិចបំផុត។ ផ្ទុយទៅវិញ រាជធានីភ្នំពេញបែរជាមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មកមានកំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ និងសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMvp24tigUEIcrdQ-7cT1PE7C0dFA39422dWFly6zl4V9WCPuaxJ881sCJQ0D3-PGcKUB2NObx8vnUpL1b87lPOnwEff2b_sEGOWWfwl95engt3oGJn5TR9XMi3eh8tu3kdb6c_UTwYZ781ur_AdYSWTrSut0t7vZvVuTxJjAHIoOq5uGlFMe3_ltjipic/s1536/IMG_0353.PNG

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានគូសបញ្ជាក់ថា «ខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេបំផុតគឺ ខេត្តស្ទឹងត្រែង ពោលមានសូន្យករណី! ស្ទឹងត្រែង ជាខេត្តមួយ ដែលពុំមានករណី ពាក់ព័ន្ធក្មេងទំនើងកើតឡើងទេ! ដូច្នេះអាចចាត់ទុកបានជាខេត្តមួយគំរូ ដែលខេត្តផ្សេងៗអាចមើលពីលំនាំនៃការរៀបចំការងាររបស់ខេត្តនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVmILFn34zJ14Hp6szqPgKOsRR5wViJUnfdFI49qpT0hDFZ8yJToEXmKXnvg8aHP0BN3MJ-9YwK37vlCoXlk54epXV8tlcYvDFoR9tTzel3Z7-1R1lz0HCk2PYZcAX-3yx4pPC7BGxrkloAGqaV9fBvRabtaea0vxRaL9HSKOOH1etGcB9Zp-rCdO8xWzS/s1200/IMG_0354.PNG

ឯកឧត្ដមបានឱ្យដឹងថា ខេត្តដែលល្អ មានសំណុំរឿងពាក់ព័ន្ធក្មេងទំនើងតិចជាងគេ ចំណាត់ថ្នាក់លេខ២ គឺ ខេត្តកែប, ចំណាត់ថ្នាក់លេខ ៣ បានទៅលើខេត្តប៉ៃលិន ,និងលេខ៤ បានទៅលើខេត្តព្រះវិហារ។

យ៉ាងណា រាជធានីភ្នំពេញបែរជាឈរនៅលើលេខរៀងទី១ ដែលមានសំណុំក្មេងទំនើងច្រើនជាងគេ។ បន្ទាប់មកគឺខេត្តកំពង់ស្ពឺឈរចំណាត់ថ្នាក់លេខ២ ,លេខ ៣ គឺខេត្តតាកែវ , លេខ៤ គឺខេត្តបន្ទាយមានជ័យ និងលេខ ៥ ខេត្តសៀមរាបជាខេត្តមានសំណុំរឿងក្មេងទំនើងច្រើនជាងគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5FDlvLSfwDlLu9Oy7Y1_A6aMDaP9g-A4SFwcWFTsh5OmUoMokghwNatzbhwUgzUj7djw0NQ2s0CyVQhyphenhyphenT8PHP_SAXxJs2l3ScBloZdFrybK_JIImVppgOo0SJIj3Xq3g6URN8KkgXKieBBErU3bhVesRTVPy5uBMYPvUk6Utz4TfPKE5OV9VMA6GOLL8Z/s2048/468341241_571402835468915_1560792277192797144_n.jpg

ឯកឧត្តមបានឱ្យដឹងទៀតថា ជាង៧ខែមកនេះ ស្ថាប័នក្រោមដំបូលវិស័យ យុត្តិធម៌បានទទួលបានសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងនៅ ទូទាំងប្រទេសសរុបចំនួន២១១៥សំណុំរឿង។ ក្នុងនោះតុលាការ បានចាត់ការរួចរាល់លើសំណុំរឿងចំនួន១៥៧៩សំណុំរឿង នៅសល់ចំនួន៥៣៦សំណុំរឿង ស្ថិតក្នុងដំណាក់កាលចៅក្រម ស៊ើបសួរ និងចៅក្រមជំនុំជម្រះកំពុងតែបន្តនីតិវិធីផងដែរ៕