មនុស្សជំនាន់មុនជាពិសេសជនជាតិរ៉ូមបានធ្វើឱ្យកូនចៅជំនាន់ក្រោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្លួន ដែលបង្ហាញពីភាពធន់ និងអាចយកឈ្នះលើការបំផ្លិចបំផ្លាញដ៏អាក្រក់នៃពេលវេលា។ សំណង់អច្ឆរិយៈទាំងនេះគឺមានភាពល្បីល្បាញខ្លាំងណាស់ដោយសាររចនាសម្ពន្ធ័ប្លែកខុសពីគេ និងភាពធន ជាមួយអាយុកាលរាប់ពាន់ឆ្នាំ។ ដូច្នេះខាងក្រោមនេះគឺជាសំណង់អច្ឆរិយៈបុរាណចំនួន ៥ នៅអឺរ៉ុបដែលមានរចនាសម្ពន្ធ័អស្ចារ្យបំផុត៖
១.Colosseum៖ គឺជាសំណង់អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីររបស់ពិភពលោក និងជាកន្លែងដែលត្រូវទៅទស្សនានៅពេលដែលលោកបានទៅដល់ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ Roman Coliseum ត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ ៧០ និង ៧២ មុនគ.ស គឺជាសង្វៀនបុរាណដ៏ធំបំផុតរបស់ពិភពលោក ដែលអាចផ្ទុកកៅអីបានរហូតដល់ ៨០.០០០ កៅអី។ សង្វៀននេះមានកម្ពស់ជិត ៥០ ម៉ែត្រ ជាមជ្ឈមណ្ឌលកម្សាន្តដ៏សំខាន់មួយ ដែលជនជាតិរ៉ូមបុរាណចូលចិត្តខ្លាំងបំផុត។ វាមានភាពល្បីល្បាញដោយសារស្ថាបត្យកម្មដំបូលបួនជាន់ ហើយត្រូវបានប្រើប្រាស់សម្រាប់រៀបចំសកម្មភាពផ្សេងៗដូចជាកីឡាចំបាប់ និងការសម្ដែងដ៏អស្ចារ្យនៅសម័យបុរាណ។

២.Pont du Gard៖ គឺជាស្ពានបីជាន់ដែលមានទីតាំងនៅភាគខាងត្បូងនៃប្រទេសបារាំង។ វាមិនត្រឹមតែល្បីល្បាញដោយសារភាពស្រស់ស្អាត និងល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្នាដៃដ៏អស្ចារ្យមិនគួរឱ្យជឿនៃភាពល្អិតល្អន់ និងបច្ចេកទេសសាងសង់ដ៏កំពូលរបស់ជនជាតិរ៉ូមបុរាណផងដែរ។
៣.Porta Nigra៖ ច្រកទ្វារទីក្រុងបុរាណ Porta Nigra ត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងទីក្រុង Trier ប្រទេសអាល្លឺម៉ង់។ សំណង់នេះត្រូវបានចាត់ទុកថាជាបូជនីយដ្ឋានរស់នៅដែលកត់ត្រានូវសញ្ញាសម្គាល់នៃអរិយធម៌រ៉ូម៉ាំងបុរាណ។ យោងតាមឯកសារប្រវត្តិសាស្ត្រ Porta Nigra ត្រូវបានសាងសង់ពីថ្មភក់ពណ៌ប្រផេះ ដែលបង្ហាញពីការរចនាប៉មភ្លោះពីរស្របគ្នា។ ជាមួយនឹងទំហំនិងភាពស្មុគ្រស្មាញខ្ពស់របស់វាប្រាសាទ Porta Nigra ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាតំបន់បេតិកភណ្ឌពិភពលោក ហើយក៏បានក្លាយជាគោលដៅដែលមិនអាចរំលងបានសម្រាប់អ្នកដែលស្រឡាញ់ប្រវត្តិសាស្ត្រនៃចក្រភពរ៉ូមផងដែរ។

៤.Baths of Caracalla៖ គឺជាកន្លែងងូតទឹកសារធាតុណៈរបស់ជនជាតិរ៉ូម៉ាំង និងជាអាងទឹកកំដៅដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសាងសង់ឡើងពីថ្មប្រហែល ៥ លានតោន។ កាលពីអតីតកាល ការងូតទឹកសាធារណៈនេះបានបម្រើមនុស្សជាង ៨.០០០ នាក់ជារៀងរាល់ថ្ងៃ ដោយបច្ចុប្បន្នបន្ទប់ទឹក Caracalla គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ និងជាប់ទាក់ទងនឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃរដ្ឋធានីរ៉ូម។
៥.Aphrodisias៖ គឺជាវិមានបុរាណតំណាងឱ្យសេចក្តីស្រឡាញ់នៅក្នុងទេវកថាក្រិក មានទីតាំងនៅភាគនិរតីនៃប្រទេស Türkiye ស្ថិតនៅជ្រលងភ្នំខាងលើនៃទន្លេ Morsynus។ ប្រាសាទ Aphrodisias បានចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូចាប់តាំងពីឆ្នាំ ២០១៧។ អដ្ឋិធាតុរបស់ប្រាសាទនេះត្រូវបានរក្សាទុកយ៉ាងល្អ រួមទាំងសសរថ្មខ្ពស់ធម្មតានៃស្ថាបត្យកម្មរ៉ូម៉ាំង រោងមហោស្រពពាក់កណ្តាលរង្វង់ និងតំបន់ថ្មម៉ាបសម្រាប់កិច្ចប្រជុំនយោបាយសំខាន់ៗ។ យោងតាមអ្នកជំនាញ ប្រាសាទ Aphrodisias ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យស្រាវជ្រាវលើស្ថាបត្យកម្មចម្លាក់រ៉ូម៉ាំង។ លើសពីនេះប្រាសាទ Aphrodisias គឺជាកន្លែងដ៏ល្អបំផុតដើម្បីរៀនអំពីចម្លាក់ថ្មម៉ាបបុរាណផងដែរ៕.png)










