មកដឹងពីប្រវត្តិដ៏ជូរចត់នៃទិវានៃក្ដីស្រឡាញ់
ជារៀងរាល់ឆ្នាំ នៅពេលដែលខែកុម្ភៈឈានចូលមកដល់ បរិយាកាសជុំវិញខ្លួនហាក់ប្រែជាពណ៌ផ្កាឈូក និងក្រហម។ មនុស្សម្នាសម្រុកទិញផ្កាកុលាប និងសូកូឡា ឬរបស់របរផ្សេងៗជូនអ្នកមានគុណ ឬមនុស្សជាទីស្រឡាញ់។ ប៉ុន្តែតើអ្នកដឹងទេថា នៅពីក្រោយថ្ងៃដ៏ផ្អែមល្ហែមនេះ គឺជាសាច់រឿងប្រវត្តិសាស្ត្រដ៏កម្សត់ និងការតស៊ូដើម្បីសេរីភាពនៃសេចក្តីស្រឡាញ់?
រឿងរ៉ាវចាប់ផ្តើមឡើងនៅក្នុងចក្រភពរ៉ូមដ៏ខ្លាំងពូកែ ក្រោមការគ្រប់គ្រងរបស់អធិរាជ Claudius II (រហស្សនាមថា Claudius ឃោរឃៅ)។ នាសម័យនោះ រ៉ូមត្រូវការទាហានជាច្រើនដើម្បីធ្វើសង្គ្រាម ប៉ុន្តែបុរសៗមិនចង់ចាកចេញពីប្រពន្ធកូន និងសង្សារឡើយ។ ដោយកំហឹង អធិរាជ Claudius បានប្រកាស “ហាមឃាត់ការរៀបការ និងការភ្ជាប់ពាក្យ” ទាំងអស់ក្នុងទីក្រុងរ៉ូម។ ក្នុងចំណោមអ្នកដែលមិនសុខចិត្ត មានលោកបូជាចារ្យម្នាក់ឈ្មោះ Valentine។ លោកយល់ថា ច្បាប់នេះផ្ទុយនឹងឆន្ទៈរបស់ព្រះ និងសិទ្ធិរបស់មនុស្សជាតិ។ លោកបានសម្រេចចិត្តលួចរៀបការឱ្យគូស្នេហ៍វ័យក្មេងជាសម្ងាត់ នៅក្នុងបន្ទប់ងងឹត ឬទីកន្លែងស្ងាត់ៗ។

នៅពេលសកម្មភាពរបស់លោកត្រូវបានបែកការណ៍ លោក Valentine ត្រូវបានចាប់ដាក់គុកងងឹត។ ក្នុងអំឡុងពេលនោះ រឿងរ៉ាវដ៏រំភើបមួយទៀតបានកើតឡើង គឺលោកបានស្គាល់កូនស្រីរបស់អ្នកយាមគុកម្នាក់ដែលភ្នែកពិការ។ ដោយសារជំនឿ និងសេចក្តីមេត្តា លោកបានបន់ស្រន់រហូតដល់ភ្នែកនាងមើលឃើញជាធម្មតាវិញ។
នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២៧០ (គ្រិស្តសករាជ) មុនពេលគេយកលោកទៅប្រហារជីវិត លោកបានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់នារីម្នាក់នោះ ដើម្បីជាការលា និងលើកទឹកចិត្ត ដោយចុះហត្ថលេខាយ៉ាងខ្លីថា “Your Valentine”។ ឃ្លានេះហើយ ដែលបានក្លាយជាមរតកស្នេហាមកទល់បច្ចុប្បន្ន។
មុនពេលគ្រិស្តសាសនារីកសុសសាយ រ៉ូមបុរាណមានពិធីបុណ្យមួយឈ្មោះថា Lupercalia នៅថ្ងៃទី ១៣-១៥ កុម្ភៈ ដែលជាពិធីបុណ្យបូជាសត្វដើម្បីសុំសេចក្តីសុខ និងឱ្យស្ត្រីងាយមានកូន។ រហូតដល់ចុងសតវត្សទី៥ ព្រះវិហារកាតូលិកបានសម្រេចចិត្តលុបបំបាត់ពិធីបុណ្យបែបជំនឿដើមនោះ ហើយប្រកាសយកថ្ងៃទី ១៤ កុម្ភៈ ជាថ្ងៃបុណ្យ Saint Valentine ដើម្បីផ្តល់កិត្តិយសដល់លោកបូជាចារ្យដែលបានស្លាប់ដើម្បីស្នេហា។
ប៉ុន្តែនៅសតវត្សទី១៤-១៥ កវីល្បីៗដូចជា Geoffrey Chaucer បានចាប់ផ្តើមសរសេរកំណាព្យភ្ជាប់ថ្ងៃនេះទៅនឹងរដូវស្លឹកឈើលាស់ដែលបក្សីរកគូ។ ចាប់ពីពេលនោះមក វាក៏វិវត្តទៅជាការផ្ញើសំបុត្រស្នេហា ការជូនផ្កា និងការបង្ហាញចិត្តភក្តី។
បច្ចុប្បន្ននេះ យុវវ័យតែងយល់ច្រឡំថា Valentine ឬថ្ងៃនៃសេចក្ដីស្រឡាញ់ មានន័យត្រឹមតែជាក្ដីស្នេហាចំពោះសង្សារ ឬប្ដីប្រពន្ធប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ ថ្ងៃនេះគឺសំដៅដល់ ក្ដីស្រឡាញ់មេត្តា ការចែករំលែកដល់អ្នកខ្វះខាត ក្ដីស្រឡាញ់ចំពោះគ្រួសារ ក្ដីស្រឡាញ់ចំពោះខ្លួនឯងផងដែរ ព្រោះបើអ្នកមិនស្រឡាញ់ខ្លួនឯងផងនោះ តើអ្នកអាចស្រឡាញ់អ្នកដទៃបានដោយរបៀបណា?



.jpg)
.jpg)

.jpg)




.jpg)







.jpg)
.jpg)
.jpg)


.jpg)

.jpg)


.jpg)
.jpg)



.png)
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះបានក្លាយជារឿងចម្រូងចម្រាសយ៉ាងឆាប់រហ័ស នៅពេលដែល Cheng Yi ត្រូវបានគេចោទប្រកាន់ថាមិនបានសម្លឹង Crystal Yuan ពេញមួយការជួបជុំ។ តារាសម្តែងទាំងពីរបានឈរដាច់ពីគ្នា ហើយស្ទើរតែមិនបានប្រាស្រ័យទាក់ទងគ្នាទេ ទោះបីជាពួកគេជាតួឯកសំខាន់នៃរឿងក៏ដោយ។ អ្នកគាំទ្របានរិះគន់អាកប្បកិរិយាឃ្លាតឆ្ងាយរបស់ Cheng Yi ដោយហៅវាថាមិនមានវិជ្ជាជីវៈ។ .png)
ដោយសារតែប្រជាប្រិយភាពរបស់ពួកគេ ពួកគេត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការផ្សាយផ្ទាល់ដើម្បីពិភាក្សាអំពីតួនាទីរបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយការ Live នោះបានបង្កឱ្យមានការខឹងសម្បារយ៉ាងឆាប់រហ័ស បន្ទាប់ពីតារាសម្តែងវ័យក្មេង Bian Cheng បានរំខាន Ren Min ម្តងហើយម្តងទៀត។ 

.png)




.jpg)

.jpg)
.jpg)


