ស្អាតណាស់! វីដេអូ3D បង្ហាញនូវសម្រស់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ បានបញ្ចប់នីតិវិធីនានា និងសិក្សាររួចរាល់អស់ហើយ កាលពីអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៤។.png)
បើយោងតាមអ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន ឯកឧត្តម ផន រឹម ៖”បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ”។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។
ស្ពាននេះ ជាប្រភេទស្ពានខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ដោយមានទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។.png)
គួរបញ្ជាក់ដែរថា ស្ពាននេះធ្វើឡើងជា២ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ៕


.jpg)


.jpg)

.png)

.png)




.png)





.png)





.png)






.jpg)


.jpg)
.jpg)


.jpg)

.jpg)
.jpg)



.png)


