Home តារាជាតិ ឌីជេ ក្តិប បញ្ចេញ MV តាមទឹកលុយជាមួយនឹងតារាចម្រៀង ខាត់ សុឃីម

ឌីជេ ក្តិប បញ្ចេញ MV តាមទឹកលុយជាមួយនឹងតារាចម្រៀង ខាត់ សុឃីម

88
0

ឌីជេ ក្តិប និងអ្នកនាង ខាត់ សុឃីម បានបញ្ចេញស្នាដៃជាមួយគ្នាសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងចង្វាក់រាំវង់ដោយមិនមានការបញ្ចូលការរ៉េបឡើយ។ ជាមួយនឹងស្នាដៃនេះ ឌីជេ ក្តិប បានបង្ហាញអារម្មណ៍រំភើបចិត្តពីព្រោះបានចេញស្នាដៃថ្មីទៅតាមសមត្ថភាពទឹកលុយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1G2csJz2rYnnAn-gNuXTOhVVzqKwi1Zo4TI6aRTYyEZGN_SgFes73OG_NSE2po-aGAe6uWGL5XP0CfYa1uoplOgBr8DOGuG3ZIoLuPvriZLUsSmfWYJqcvY_zVI4ZFYEJeI2fraUhtVMg4l7RN4sHykudKPIMH12QtHmJ4R_R8v3agajDbyVLTXiz7Xat/s2048/image_2026-04-02_09-26-33.png

«រាំវង់ខេមរា» គឺជាបទរបស់ ឌីជេ ក្តិប និងអ្នកនាង ខាត់ សុឃីម ដែលទម្លាក់នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ជាមួយនឹងបទប្រភេទចង្វាក់រាំវង់នេះ ឌីជេ ក្តិប បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា MV របស់លោកគឺធ្វើទៅតាមលទ្ធភាពមានលុយប៉ុណ្ណាលោកធ្វើប៉ុណ្ណឹង។ ជាមួយគ្នានេះ ឌីជេ ក្តិប បានថ្លែងអំណរគុណដល់អ្នកនាង ខាត់ សុឃីម សម្រាប់ការចូលរួមលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiphJLrdVRUifMN58Ul8s_MGcRaPTmtziAbfL6ArTRRi9lr9GWszZWrF6syiQpfDi9C7-wESS8cg74GlTp5434JJHLZL1oEo7rToF9FTyczDlzYZ8NOD3DZ_D0w102yT-len25jneLmCq-Fu_vTXQxDkZtP6dHVE-TulpNjzf7pja1ibZGIma7xKEw33ENm/s1225/image_2026-04-02_09-26-37.png

ក្រោយចេញផ្សាយ «រាំវង់ខេមរា» មតិអ្នកលេងបណ្តាញសង្គមបានបង្ហាញការខម្មិនក្នុងន័យវិជ្ជមានសម្រាប់ស្នាដៃថ្មីនេះជាពិសេសបានពោលសរសើរត្រង់ចំណុចមួយថាគឺជាបទដែលរាំវង់ចំមិនលាយឡូកឡំនឹងចង្វាក់ផ្សេងឡើយ។ ក្រៅពីបទនេះ ឌីជេ ក្តិប ក៏មានស្នាដៃមួយទៀតដែលមិនទាន់បញ្ចេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUY1043ITlVvfJ-rxgZUWo7jC7S4oSdYn2E61HejFcDFc6svfXUQhJ3DYQhsBZbYw2EO_qlPyazGITTyybzBIVO3cde50p3K3b1FdafnlfHNzp7q-8E8wmfupKwVnrRFN1SNnCudHzH_xyPgwfAN_Pqvr6QIQwMBhQfXsKwHcRQcp3gu_nWLut1klMF2Qy/s2048/image_2026-04-02_09-26-32.png

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងហើយសម្រាប់ ឌីជេ ក្តិប ក្នុងការទម្លាក់បទថ្មីបន្ទាប់ពីខកខានចេញបទចម្រៀងយ៉ាងយូរនៅក្នុងអាជីពសិល្បៈរបស់ខ្លួន។ នាពេលកន្លងមកស្នាដៃនិពន្ធរបស់ ឌីជេ ក្តិប សម្រាប់ការផលិតបទចម្រៀងចូលឆ្នាំខ្មែរទទួលបាននូវការគាំទ្រយ៉ាងខ្លាំងជាក់ស្តែងដូចជាបទ «រាំអ៊ីចេះ» ពីតារាចម្រៀង ឱក សុគន្ធកញ្ញា និងឧកញ៉ា ព្រាប សុវត្ថិ ជាដើម។ បន្ទាប់ពីវិលចូលអាជីពសិល្បៈវិញ ឌីជេ ក្តិប បានក្តោបឱកាសធ្វើជា គណៈកម្មការមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប៕